Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




អ្នកបុកទំលាយ

THE BREAKER
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលព្រឹក ខែមករា ៥, ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, January 5, 2014

«ពួកអ្នកដែលសំរាប់បុកទំលាយ បានឡើងនាំមុខគេទៅ គេបានបំបាក់បំបែកឲ្យមានចន្លោះហើយ រួចរំលងទៅដល់ទ្វារក្រុង ហើយបានចេញទៅតាមទីនោះ ស្តេចគេបានយាងនាំមុខគេ ហើយព្រះយេហូវ៉ាក៏នៅពីមុខគេបង្អស់»(មីកា ២:១៣)។


ហោរាមីកាបានប្រាប់ពីពាក្យទំនាយ៣នៃការប្រមូលជនជាតិយូដាឡើងវិញរបស់ព្រះយេហូវ៉ា។ នៅក្នុងអត្ថបទគម្ពីររបស់យើង យើងមានការរៀបរាប់ប្រាប់ទីមួយនៃការប្រមូលប្រទេសអ៊ីស្រាអែលទៅកាន់ទឹក ដីសន្យាវិញ។

ពាក្យទំនាយដ៏ល្បីមួយដែលយើងបានឃើញដោយផ្ទាល់ភ្នែករបស់យើង គឺជាការចាប់ផ្ដើមប្រមូល ឡើងវិញនោះ។ ប្រទេសអ៊ីស្រាអែលបានកើតឡើងវិញនៅខែ ឧសភា ទី១៤ ឆ្នាំ១៩៤៨។ លោក ដាវីឌ Ben-Gurion បានប្រកាសពីការបង្កើតនៃរដ្ឋរបស់សាសន៍យូដា ដើម្បីឲ្យគេបានដឹងថាជារដ្ឋរបស់ប្រទេស អ៊ីស្រាអែល។ ចាប់តាំងពីនោះមក ជនជាតិយូដារាប់សិបពាន់នាក់បានត្រលប់ទៅកាន់ស្រុកកំណើតរបស់ ពួកគេវិញ។ កន្លែងនេះគ្រាន់តែជាការចាប់ផ្ដើមពីអ្វីដែលនឹងធ្វើជនជាតិយូដាទាំងអស់ត្រលប់ទៅប្រទេស អ៊ីស្រាអែលនៅចុងក្រោយតែប៉ុណ្ណោះ។ ខ១២នៃគម្ពីរមីកាជំពូក ២ប្រាប់ថា

«ឱយ៉ាកុបអើយ អញនឹងកៀរប្រមូលឯងទាំងអស់គ្នាមកជាពិត អញនឹងនាំសំណល់ពួកអ៊ីស្រាអែលមកប្រជុំគ្នា...»(មីកា ២:«២)។

អ្នកប្រាជ្ញជនជាតិយូដាដ៏ល្បីខាងព្រះមេស្សីឈ្មោះលោក Charles Lee Feinbe បានប្រសាសន៍ ថា «ការធ្វើឲ្យមានទីក្រុងប៉ាបីឡូនឡើងវិញតាមរយះស្រុកស៊ីរាស់មិនអាចបង្អស់សេចក្ដីសន្យាបានទេ ដ្បិត វាជាមនុស្ស និង{ហោរាមីកា} រួមទាំងយើងទាំងអស់ក្នា។ ប្រទេសដែលបានប្រមូលនឹងត្រូវនាំទៅកាន់កន្លែង មួយ {អ៊ីស្រាអែល}...សេចក្ដីសន្យានៃខ១២ពិតប្រាកដណាស់ជាសេចក្ដីសន្យាដែលពេញដោយអំណរ ប៉ុន្ដែ ការទស្សទាយដ៏ល្អបំផុតមិនទាន់មកទេ។ មនុស្សរបស់ព្រះនឹងមកប្រជុំគ្នាម្ដងទៀតដូចជាចៀម...អ្នកបុក ទំលាយ ជានរណាម្នាក់ដែលសំអាតផ្លូវ ហើយដោះយកឧបសគ្គទាំងអស់ អ្នកនោះនឹងទៅមុខពួកគេ។ នេះគឺជាព្រះមេស្សីនៃប្រទេសអ៊ីស្រាអែល ដែលវាយកំទេចគ្រប់ឧបសគ្គទាំងអស់នៅក្នុងផ្លូវដើររបស់មនុស្ស របស់ទ្រង់...នៅពេលព្រះមេស្សីសំអាតផ្លូវដើរ ពួកគេនឹងកំចាត់ខ្មាំងសត្រូវទាំងអស់ដែលបានចាប់មនុស្ស របស់ទ្រង់ធ្វើជាទាសករ ហើយនឹងឆ្លងពីក្លោងទ្វារ។ គ្មានអ្នកណាម្នាក់ដែលនឹងអាច{បញ្ឃប់} ការធ្វើឲ្យមាន ឡើងវិញរបស់ពួកគេបានទេ សំរាប់ការងារនៃសេចក្ដីសន្យារបស់ពួកគេ ព្រះមេស្សីនឹងឈ្នះគ្រប់អ្វីទាំងអស់ ដោយសារតែទ្រង់ជាព្រះអម្ចាស់ដ៏ពេញដោយព្រះពរតែមួយគត់ និងដោយសារព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់» (Charles L. Feinberg, Th.D., Ph.D., The Minor Prophets, Moody Press, 1982 edition, p. 162)។

លោក Feinberg បានប្រាប់យើងពីអ្នកដែលជា «អ្នកបុកទំលាយ»។ ទ្រង់គឺជាព្រះគ្រីស្ទ ដែល នៅចុងបញ្ចប់ទ្រង់នឹងវាយកំទេចគ្រប់ទាំងឧបសគ្គ និងអ្នកចម្បាំងទាំងអស់ ហើយដឹកនាំមនុស្សនៅប្រទេស អ៊ីស្រាអែលទាំងស្រុងទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ! បាទ ព្រះយេស៊ូវទ្រង់គឺជា «អ្នកបុកទំលាយ» នៅថ្ងៃដ៏អស្ចារ្យនោះ! ទ្រង់នឹងសំអាតផ្លូវសំរាប់ជនជាតិយូដាទាំងអស់នៅគ្រប់កន្លែងទាំងអស់នៅលើផែនដី ដើម្បីនាំពួកគេត្រលប់ទៅកាន់ប្រទេសអ៊ីស្រាអែលវិញនៅក្នុងនគររបស់ព្រះគ្រីស្ទនៅគ្រា១០០០ឆ្នាំ។

«ពួកអ្នកដែលសំរាប់បុកទំលាយ បានឡើងនាំមុខគេទៅ គេបានបំបាក់បំបែកឲ្យមានចន្លោះហើយ រួចរំលងទៅដល់ទ្វារក្រុង ហើយបានចេញទៅតាមទីនោះ ស្តេចគេបានយាងនាំមុខគេ ហើយព្រះយេហូវ៉ាក៏នៅពីមុខគេបង្អស់» (មីកា ២:១៣)។

ម្នាក់ដែលវាយបំបែកបើកផ្លូវនឹងដឹកនាំពួកគេចូលទៅក្នុងនគរ១០០ឆ្នាំ ហើយព្រះនាមរបស់ទ្រង់គឺ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ! អាម៉ែន! សាវក យ៉ូហានបានឃើញព្រះយេស៊ូវក្នុងចក្ខុវិស័យមួយ ដែលនឹងមក ដូចជា «អ្នកបុកទំលាយ» នៅថ្ងៃនោះ

«ខ្ញុំក៏ឃើញមេឃបើកចំហឡើង នោះឃើញមានសេះស១ និងព្រះអង្គដែលគង់លើវា ទ្រង់មានព្រះនាមថា «ស្មោះត្រង់ ហើយពិតប្រាកដ»ទ្រង់ជំនុំជំរះ ហើយច្បាំងដោយសុចរិត ព្រះនេត្រទ្រង់ដូចជា អណ្តាតភ្លើង ហើយនៅលើព្រះសិរសា មានមកុដជាច្រើន ទ្រង់មានព្រះនាមកត់ទុក ដែលគ្មានអ្នកណាស្គាល់ឡើយ លើកតែអង្គទ្រង់ប៉ុណ្ណោះ ទ្រង់ក៏ទ្រង់ព្រះពស្ត្រជ្រលក់ដោយឈាម ហើយព្រះនាមទ្រង់ហៅថា «ព្រះបន្ទូលនៃព្រះ» អស់ទាំងពលបរិវារនៅស្ថានសួគ៌ ក៏ជិះសេះសដង្ហែទ្រង់ ទាំងស្លៀកពាក់សំពត់ទេស ហើយស្អាតផង មានដាវយ៉ាងមុតចេញ ពីព្រះឱសទ្រង់ ដើម្បីនឹងកាប់អស់ទាំងសាសន៍ ហើយទ្រង់នឹងឃ្វាលគេ ដោយដំបងដែក ទ្រង់ក៏ជាន់ក្នុងធុងឃ្នាបនៃស្រាទំពាំងបាយជូរ ជាសេចក្តីឃោរឃៅរបស់សេចក្តីខ្ញាល់នៃព្រះដ៏មានព្រះចេស្តាបំផុត ទ្រង់មានព្រះនាមកត់នៅព្រះពស្ត្រ ហើយនៅព្រះឧរូទ្រង់ថា «ស្តេចលើអស់ទាំងស្តេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»។ (វិវរណៈ ១៩:១១-១៦)។

ការនិយាយពីថ្ងៃនោះ លោក យ៉ូហាន រ៉ាស៍បាប្រាប់ថា

គ្រប់ទាំងនគរនឹងដួលរលំ ថែមទាំងការគ្រប់គ្រងរបស់សាតាំងពីបុរាណ
   ទ្រង់នឹងបញ្ចប់ទឹកភ្នែករបស់វាទាំងអស់
ភាពសុចរិតនឹងចាក់បំពេញនៅគ្រប់ផែនដី និងភាពសុខសាន្ដ
   នឹងសោយរាជ្យរយះពេល១០០០ឆ្នាំ
ភាពទុក្ខព្រួយ និងការខ្សោយកំលាំងនឹងរត់ចេញ
   រត់ចេញពីថ្ងៃដ៏ពេញដោយសិរីរុងរឿងនោះ
នៅថ្ងៃនោះសួនច្បារអេដែននឹងមានឡើងវិញ
   នៅពេលព្រះយេស៊ូវយាងមកសោយរាជ្យ។
(«នៅពេលព្រះយេស៊ូវយាងមកសោយរាជ្យ» ដោយលោក John R. Rice, 1895-1980)។

ព្រះយេស៊ូវ អ្នកបុកទំលាយ នឹងវាយបំបែកអារក្ស! ទ្រង់នឹងវាយកំទេចអារក្សទាំងអស់ នឹងវាយខ្មាំងសត្រូវរបស់ប្រទេសអ៊ីស្រាអែលទាំងអស់ ហើយទ្រង់នឹងវាយបំបែកខ្មាំងសត្រូវទាំងអស់របស់សាសនាគ្រីស្ទផង ដែរ! ហាលេលូយ៉ា!

ភាពទុក្ខព្រួយ និងការខ្សោយកំលាំងនឹងរត់ចេញ
   រត់ចេញពីថ្ងៃដ៏ពេញដោយសិរីរុងរឿងនោះ
នៅថ្ងៃនោះសួនច្បារអេដែននឹងមានឡើងវិញ
   នៅពេលព្រះយេស៊ូវយាងមកសោយរាជ្យ។

ប៉ុន្ដែនៅក្នុងអត្ថន័យពិតប្រាកដមួយ ព្រះយេស៊ូវគឺជា «អ្នកបុកទំលាយមួយ» សូម្បីតែឥឡូវនេះ! សូមគិតអំពីប្រធានបទនោះជាមួយខ្ញុំរយះពីរបីនាទី ហើយគិតអំពីមូលហេតុដែលព្រះគ្រីស្ទត្រូវបានហៅថា «អ្នកបុកទំលាយ»។

ព្រះយេស៊ូវមានមកុដជាច្រើន ហើយទ្រង់ក៏មានតួនាទីជាច្រើន ហើយមានព្រះនាមជាច្រើនផង ដែរ។ តួនាទីត្រូវបានប្រាប់នៅក្នុងអត្ថបទគម្ពីររបស់យើងល្បីឈ្មោះ «អ្នកបុកទំលាយ» ដ៏ល្បីឈ្មោះ។ ជាញឹកញាប់យើងបានគិតថា ព្រះយេស៊ូវជា «កូនចៀម» របស់ព្រះ។ ពេលខ្លះយើងបានគិតថា ទ្រង់ជា «អាចារ្យដ៏ខ្ពស់» អស្ចារ្យរបស់យើង។ ជាញឹកញាប់ទ្រង់ត្រូវបានគេហៅជា «ហោរា» ហើយសូម្បីតែគេហៅ ទ្រង់ជា «ស្ដេច» ជាញឹកញាប់។ ប៉ុន្ដែយើងកម្រលឺនរណាម្នាក់ព្រះគ្រីស្ទជា «អ្នកបុកទំលាយ» ណាស់។ ដ្បិតទ្រង់ស្មើនឹង «អ្នកបុកទំលាយ» នៅព្រឹកនេះដូចជាទ្រង់នឹងក្លាយជា នៅពេលទ្រង់យាងត្រលប់មកដឹក នាំជនជាតិយូដា(ពួកគេទាំងអស់) ត្រលប់ទៅកាន់ស្រុកកំណើតពីបុរាណរបស់ពួកគេ ដែលត្រូវបានប្រទាន ឲ្យពួកគេដោយគ្មានល័ក្ខខ័ណ្ឌដោយសារព្រះនៅសម័យរបស់លោក អ័ប្រ៉ាហាំ (cf. លោកុប្បត្ដិ ១២:១, លោកុប្បត្ដិ ១៥:១៨)។ ព្រះយេស៊ូវនឹងវាយបំបែកគ្រប់ទាំងច្រវ៉ាក់ដែលចងពួកគេ ទ្រង់នឹងវាយបំបែកគ្រប់ ទាំងប្រទេសដែលព្យាយាមបញ្ឃប់ពួកគេ បាទ ទ្រង់នឹងកំទេចគោលបំណងរបស់អារក្សដែលចង់បំផ្លាញ ជនជាតិយូដាតរៀងទៅ!

ប៉ុន្ដែព្រះយេស៊ូវគឺជា «អ្នកបុកទំលាយ» សូម្បីតែឥឡូវនេះ ដូច្នោះវាត្រឹមត្រូវដើម្បីហៅទ្រង់ថា «អ្នកបុកទំលាយ» ដូចជាហៅទ្រង់ថា «ព្រះអង្គសង្រ្គោះ»! អាម៉ែន! អាម៉ែន! សូមឲ្យយើងគិតពីវិធីខ្លះដែល ព្រះយេស៊ូវគឺជា «អ្នកបុកទំលាយ» ឥឡូនេះ – នៅសព្វថ្ងៃនេះ។

១. ទីមួយ ព្រះយេស៊ូវបុកទំលាយអំណាចរបស់អារក្សសាតាំង។

នៅសម័យកាលយូរមកហើយ អារក្សសាតាំងវាបានប្រឆាំងប៉ះបោរនឹងព្រះដ៏ពេញដោយអំណាច ព្រះចេសា្ដ ហើយវាត្រូវបានព្រះទំលាក់ចុះពីស្ថានសួគ៌មកផែនដី។ វាបានមកក្នុងរូបរាងជាសត្វពស់មួយ ហើយបានបញ្ជោតម្ដាយមុនដំបូងរបស់យើង ហើយនាងបានឲ្យលោក អ័ដាមចាញ់បញ្ជោត ដែលពួកគេ បានស៊ីផ្លែឈើដែលព្រះហាមមិនឲ្យស៊ី។ ដូច្នោះអារក្សសាតាំងបានគ្រប់គ្រងលើពូជមនុស្សទាំងស្រុងនៅក្នុង អំណាចដ៏ស្លាប់របស់វា។ វាហាក់ដូចជាមិនមានសង្ឃឹមទេសំរាប់ការបញ្ជូនមក។ ប៉ុន្ដែព្រះបានប្រទានសេចក្ដី សន្យាមួយដល់មនុស្សលោក នៅពេលទ្រង់បានមានបន្ទូលទៅកាន់ពស់ពីបុរាណនោះ «អញនឹងធ្វើឲ្យឯង ហើយនិងស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្តីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ» (លោកុប្បត្ដិ ៣:១៥)។

សម័យកាលនោះបានកើតឡើង ហើយនៅចុងបញ្ចបពូជរបសស្រ្ដីនោះបានប្រសូតបុត្រនៅក្នុង ភូមិបេថ្លេហិម ហើយភា្លមៗនោះព្រះយេស៊ូវទ្រង់ចាប់ផ្ដើមមានទំនាស់ជាមួយអារក្សសាតាំង។ នៅពេល ភ្លាមៗនោះស្ដេចហេរ៉ូឌត្រូវបានអារក្សបញ្ចូលគំនិត ហើយព្យាយាមសំលាប់ទ្រង់! បន្ទាប់មក មាន៣ដងនៅ ទីរហោស្ថាន ដែលអារក្សព្យាយាមបោះទំលាក់ព្រះអង្គសង្រ្គោះទៅលើដី។ ប៉ុន្ដែ៣ដងដែលព្រះយេស៊ូវបាន ប្រឆាំងនឹងវា ហើយទ្រង់ស្រែកថា «ដូចមានសេចក្ដីចែងទុកមកថា» «ដូចមានសេចក្ដីចែងទុកមកថាម្ដង ទៀត» «ដូចមានសេចក្ដីចែងទុកមកថា»។ វាជាការច្បាំងដ៏ពិបាកមួយ ប៉ុន្ដែនៅចុងបញ្ចប់ព្រះយេស៊ូវ ដែលជាអ្នកបុកទំលាយបានឈ្នះសង្គ្រាម។ «ដូច្នេះ អារក្សក៏ថយចេញពីទ្រង់ទៅ រួចមានពួកទេវតាមកបំរើទ្រង់»(ម៉ាថាយ ៤:១១)។

នៅពេលព្រះយេស៊ូវបានមកទីក្រុងយេរ៉ូសាឡិមនៅពេលចុងក្រោយ អារក្សាតាំងបានប្រជុំពួកពល បរិវារបស់វាដើម្បីប្រឆាំងនឹងព្រះអង្គសង្រ្គោះ។ ពួកអាចារ្យ និងសង្រ្គាជបានរៀបគំរោងសំលាប់ព្រះយេស៊ូវ «បន្ទាប់មកអារក្សសាតាំងបានចូលក្នុងលោក យូដាស» ហើយបានទៅរកពួកអាចារ្យដើម្បីពិភាក្សាគ្នាពី របៀបដែលគាត់នឹងក្បត់ព្រះអង្គសង្រ្គោះ។ នៅយប់ក្រោយមក ព្រះយេស៊ូវទ្រង់បានយាងចូលក្នុងសួនច្បារ កេតសេម៉ាណី។

ខ្ញុំធ្លាប់គិតថា អារក្សវាព្យាយាមចង់សំលាប់ព្រះយេស៊ូវនៅក្នុងសួនច្បារនោះ។ ដ្បិតខ្ញុំតែងតែឆ្ងល់ ពីមូលហេតុដែលអារក្សមិនដែលបង្ហាញប្រាប់សោះ បន្ទាប់ពីវាចូលក្នុងលោកយូដាស។ វាមិនដែលលឺម្ដង ទៀតនៅក្នុងគម្ពីរដំណឹងល្អទាំងបួន។ ខ្ញុំគិតថានេះអាចជាមូលហេតុ: នៅពេលព្រះបានដាក់អំពើបាបរបស់ លោកីយទាំងមូលនៅលើព្រះកាយរបស់ព្រះយេស៊ូវ ព្រះអង្គសង្រ្គោះចាប់ផ្ដើមចេញញើស «ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗស្រក់ទៅដី»(លូកា ២២:៤៤)។ អារក្សមិនអាចទ្រាំទ្រដើម្បីមើលកាន់ ព្រះលោហិតរបស់ព្រះគ្រីស្ទ ដូច្នោះវាបានទុកឲ្យទ្រង់នៅម្នាក់ឯង «នោះមានទេវតាលេចមកឯទ្រង់អំពីស្ថានសួគ៌ មកចំរើនកំឡាំងថ្វាយ»(លូកា ២២:៤៣)។ នៅពេលអារក្សបានវាយប្រហារ នៅក្នុងគម្ពីរវិវរណៈ អ្នកជឿនៅគ្រារងទុក្ខវេទនាបាន «ឈ្នះវា ដោយសារឈាមនៃកូនចៀម»(វិវរណៈ ១២:១១)។ ខ្ញុំគិតថារឿង នេះអាចជាករណីនៅក្នុងសួនច្បារកេតសេម៉ាណី។ អារក្សបានធ្វើអាក្រក់បំផុតដើម្បីចង់ព្យាយាមសំលាប់ ព្រះយេស៊ូវ។ ប៉ុន្ដែនោពេលវាឃើញព្រះលោហិតដែលព្រះយេស៊ូវបានបង្ហូរ វាបានរត់ចេញទៅក្នុងសេចក្ដី ងងឹតវិញ។ សូមចាំថា នៅពេលអ្នកត្រូវបានអារក្សល្បួងយ៉ាងខ្លាំង អង្វរដល់ព្រះលោហិត! អង្វរដល់ព្រះលោហិត! អង្វរដល់ព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ!

ទំនាស់បានបញ្ចប់នៅក្នុងសួនច្បារ។ ព្រះយេស៊ូវបានយាងចេញពីទីនោះទៅកាន់ឈើឆ្កាងជាមួយ នឹងការងារដ៏ខ្ពង់ខ្ពស់អស្ចារ្យ និងជាមួយការរៀបចំខ្លួនដ៏ស្រេចបាច់។ អារក្សសាតាំងបានវាយកែងជើងរបស់ ព្រះគ្រីស្ទឲ្យជាំ ប៉ុន្ដែឥឡូវនេះព្រះគ្រីស្ទបានវាយក្បាលរបស់អារក្សឲ្យជាំ។ នៅលើឈើឆ្កាង ព្រះអង្គសង្រ្គោះ បានឱនព្រះសិរទ្រង់ ហើយបានស្រែកថា «ការស្រេចហើយ» (យ៉ូហាន ១៩:៣០)។ ក្បាលរបស់អារក្ស បានវាយឲ្យជាំ។ ឥឡូវនេះវាជាសត្រូវមួយដែលត្រូវបានព្រះកំចាត់។ វាអាចធ្វើការអាក្រក់នៅផែនដី ប៉ុន្ដែ វាមិនអាចយកឈ្នះព្រះគ្រីស្ទម្ដងទៀតបានទេ។ ដោយសារការបង្ហូរព្រះលោហិតរបស់ទ្រង់ ហើយដោយសារ ការរស់ពីសុគតឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវបានវាយបំបែកអំនាចរបស់អារក្សសាតាំង។ នៅពេលទ្រង់ បានបង្ហូរព្រះលោហិតដ៏វិសេសរបស់ទ្រង់នៅលើឈើឆ្កាង ហើយនៅពេលទ្រង់បានរស់ពីសុគតឡើងវិញ ទាំងរូបកាយ ទាំងសាច់ឈាម ហើយទាំងឆ្អឹង ទ្រង់បានវាយកំទេចក្បាលរបស់អារក្ស ទ្រង់បានវាយបំបែក អំណាចរបស់អារក្ស នៅពេលដែលទ្រង់បានយកជ័យជំនះលើអំពើបាប លើឋាននរក ហើយលើផ្នូរ! នៅ ពេលអ្នកត្រូវបានអារក្សនិយាយដោយអំណួតដាក់អ្នក ហើយនៅពេលអ្នកត្រូវបានអារក្សល្បងលដោយ អំណាចរបស់វា កុំអស់សង្ឃឹម មិត្ដសំឡាញ់ខ្ញុំអើយ សត្រូវរបស់អ្នកគឺជាសត្រូវមួយដែលព្រះបានវាយកំទេច រួចហើយ ហើយទ្រង់បានយកឈ្នះម្ដងនៅពេលនោះ!

ព្រះយេស៊ូវវាយកំទេចគ្រប់ខ្នោះទាំងអស់
   ព្រះយេស៊ូវវាយកំទេចគ្រប់ខ្នោះទាំងអស់
ព្រះយេស៊ូវវាយកំទេចគ្រប់ខ្នោះទាំងអស់
   ហើយទ្រង់លោះខ្ញុំឲ្យមានសេរីភាព
(«ព្រះយេស៊ូវវាយកំទេចគ្រប់ខ្នោះទាំងអស់» ដោយលោក Janie West Metzgar, 1927)។

បើអ្នកជាកូនព្រះម្នាក់ អ្នកមិនត្រូវខ្លាចអារក្សសាតាំងទេ។ វាជាសត្រូវដែលត្រូវបានព្រះវាយកំទេច វាជាសត្រូវដែលត្រូវវិនាសមួយ! វាអាចធ្វើឲ្យអ្នកព្រួយបារម្ភ ហើយវាអាចឆាឆៅអ្នក ប៉ុន្ដែវាមិនអាចបំផ្លាញ អ្នកបានទេ! ព្រះគ្រីស្ទ អ្នកបុកទំលាយបានយកឈ្នះមុនអ្នក។ ឥឡូវនេះអ្នកគ្រាន់តែត្រូវតែច្បាំងប្រឆាំងនឹង សត្រូវមួយដែលត្រូវព្រះបានយកឈ្នះរួចមកហើយប៉ុណ្ណោះ។ រឿនោះគឺសំរាប់គ្រីស្ទានទាំងអស់។ អ្វីដែល នៅសល់គឺសំរាប់អ្នក ដែលនៅតែបាត់បង់។

២. ទីពីរ ព្រះយេស៊ូវបុកទំលាយចិត្ដរបស់មនុស្សមានបាប។

ចិត្ដរបស់មនុស្សមានបាបដែលបាត់បង់រឹងណាស់។ ខ្ញុំអធិប្បាយពីអំពើបាប និងពីឋាននរក ហើយ ពីការជំនុំជំរះនៅថ្ងៃចុងក្រោយបំផុត។ មនុស្សមានបាបម្នាក់ភ័យញ័រតែមួយភ្លេត ប៉ុន្ដែគាត់ជូតទឹកចេញមុន ពេលគាត់ចេញពីអាគារក្រុមជំនុំ។ បន្ទាប់មកគាត់ញញឹម ហើយសើចសប្បាយនៅពេលគាត់ទៅដល់កន្លែង ចតឡាន គាត់ប្រញាប់ប្រញាល់ដើម្បីប្រព្រឹត្ដអំពើបាបថ្មីទៀតនៅរយះពេល១ម៉ោង ឬ២ម៉ោងក្រោយមក! ច្បាប់ និងភាពភ័យខ្លាចនៃឋាននរកគ្រាន់តែធ្វើឲ្យរឹងចិត្ដរបស់គាត់។

នៅពេលមួយខ្ញុំអធិប្បាយពីសេចក្ដីស្រឡាញ់របស់ព្រះ ឬពីការលើកលែងទោសដោយសារការ សុគតជំនួសអំពើបាបរបស់ព្រះអង្គសង្រ្គោះ។ ពេលខ្លះខ្ញុំអធិប្បាយរហូតដល់ភ្នែករបស់ខ្ញុំពេញដោយទឹក ភ្នែក។ ខ្ញុំអធិប្បាយពីការរងទុក្ខរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង ឬពីព្រះលោហិតដ៏វិសេសរបស់ព្រះនៅក្នុង ស្ថានសួគ៌។ ម្ដងចិត្ដរបស់អ្នកត្រូវបានផ្លាស់ប្រែ ប៉ុន្ដែនៅពេលឆាប់ៗវាមិនត្រូវបានផ្លាស់ប្រែទេ ហើយអ្នក ច្រៀងចំរៀងមួយដោយអរសប្បាយ ហើយសើចលេងសប្បាយជាមួយមិត្ដភក្រ្ដរបស់អ្នក នៅពេលអ្នកដើរ ចេញពីក្រុមជំនុំរបស់យើង!

អ្នករាល់គ្នាខ្លះមានម្ដាយដែលយំសំរាប់អ្នក នៅពេលពួកគេអធិស្ឋាន ហើយចិត្ដរបស់អ្នកនៅតែមិន ផ្លាស់ប្រែ។ អ្នករាល់គ្នាខ្លះមានឪពុកដែលព្រមានពួកគេ ប៉ុន្ដែវាមិនធ្វើឲ្យចិត្ដរបស់អ្នកផ្លាស់ប្រែសោះ។ អ្នក រាល់គ្នាខ្លះបានអង្គុយនៅខាងមុខការបង្រៀនរបស់លោក គ្រូគង្វាល ខាហ្គិនជាច្រើនដង។ គាត់មើលកាន់ អ្នកដោយយកចិត្ដទុកដាក់ ហើយអង្វរអ្នកឲ្យជឿទុកចិត្ដលើព្រះយេស៊ូវ ប៉ុន្ដែអ្នកបដិសេធ។ អ្នកចេញពីកៅ អ៊ីរបស់អ្នក ហើយដើរចេញធ្វើដូចជាគាត់ជាមនុស្សល្ងង់ខ្លៅម្នាក់ ហើយធ្វើដូចជាគាត់ជាមនុស្សមិនសំខាន់ ម្នាក់! បុរសដែលមានសញ្ញាប័ត្របណ្ឌិត២ មួយនៅក្នុងគណិតវិទ្យា ហើយផ្សេងទៀតនៅក្នុង ការសិក្សាដើម្បីបង្រៀន និងពីសាសនា។ គាត់មានសញ្ញាប័ត្រអនុបណ្ឌិតពីមហាវិទ្យាល័យ Talbot Theological ផងដែរ! គាត់ មានបទពិសោធន៍ស្ទើរតែ៤០ឆ្នាំក្នុងការប្រឹក្សាជាមួយមនុស្សដែលបាត់បង់។ ដ្បិតអ្នកមានអារម្មណ៍ថា គាត់មិនមានអ្វីសំខាន់សោះដើម្បីនិយាយទៅអ្នក! អ្នកក្រោកឡើង ហើយចេញពីបន្ទប់សួរសំនួរយ៉ាងលឿន ហើយបំភ្លេចពីអ្វីៗដែលគាត់បានប្រាប់អ្នក!

នៅពេលខ្ញុំក្រោកឈរឡើងដើម្បីអធិប្បាយមេរៀនមួយ ខ្ញុំដឹងថាពួកគេទាំងនោះនឹងសើចចំអក ដោយអំណួត ហើយសើចអំពីអ្វីដែលខ្ញុំបង្រៀន មិនសូវច្រើនប៉ុន្មានទេឥឡូវនេះពីព្រោះខ្ញុំចាស់ជាង។ ប៉ុន្ដែ នៅពេលដែលខ្ញុំនៅក្មេងពួកគេជាញឹកញាប់ចំអកដាក់ខ្ញុំ ហើយសើចដាក់ខ្ញុំ។ នៅតែមានអ្នកខ្លះដែលមក ដោយមានពន្លឺភ្នែកចំឡែកក្នុងភ្នែករបស់ពួកគេរបស់ ដោយគិតថា «តើបុរសនេះជាអ្នកណា? តើគេហ៊ានស្ទង់មើលខ្ញុំដូចនោះដូចម្ដេចទៅ?» ពួកគេចង់មានន័យថា អ្វីដែលខ្ញុំបង្រៀនសុទ្ធតែពិត ប៉ុន្ដែពួកគេនឹងមិន បន្ទាបខ្លួនដើម្បីអនុញ្ញាត្ដឲ្យសេចក្ដីពិតផ្លាស់ប្ដូរជីវិតរបស់ពួកគេ ហើយទាញគេទៅរកព្រះយេស៊ូវទេ។

ខ្ញុំបានចំណាយពេលច្រើនជាងមួយភាគបួននៃជីវិតរបស់ខ្ញុំក្នុងការសិក្សាស្រាវជ្រាវពីសាសនាគ្រីស្ទ និងការប្រែចិត្ដ។ ខ្ញុំបានរៀនយកសញ្ញាប័ត្រថ្នាក់បណ្ឌិតចំនួន៣ ហើយបាននិពន្ធសៀវភៅជាច្រើនអំពីការ ប្រែចិត្ដ ប៉ុន្ដែអ្នកមើលកាន់ខ្ញុំ ហើយគិតថា «តើអ្វីខ្លះដែលគាត់ដឹងអំពីវា?»។

ប៉ុន្ដែនៅពេលព្រះយេស៊ូវ «អ្នកបុកទំលាយ» មករកអ្នក មុនពេលលោក ខាហ្គិន និងខ្ញុំ ការងារ នៃការវាយបំបែកចិត្ដរបស់មនុស្សមានបានគឺងាយស្រួល! យើងមិនអាចវាយបំបែកចិត្ដរបស់ពួកគេបានទេ ប៉ុន្ដែព្រះយេស៊ូវអាចវាយបំបែកពួកគេបាន! ឥឡូវនេះខ្ញុំកំពុងតែគិតអំពីក្មេងស្រីដ៏ស្អាតម្នាក់ ដែលតែងតែ មកបន្ទាប់សួរសំនួរដោយមានទឹកមុខអាក្រក់ណាស់ ថែមទាំងមានចិត្ដរឹងណាស់ នៅពេលយើងមើលកាន់ មុខរបស់នាង។ ប៉ុន្ដែបន្ទាប់មកនៅយប់មួយ នាងបានមកដោយមានរូបរាងទន់ភ្លន់។ ព្រះយេស៊ូវ អ្នកបុក ទំលាយចិត្ដដែលរឹងបានមករកនាង។ បន្ទាប់មកយើងគ្រាន់តែចំណាយមួយនាទី ឬពីរនាទីប៉ុណ្ណោះដើម្បី ដឹកនាំនាងទៅព្រះអង្គសង្រ្គោះ! ព្រះយេស៊ូវ «អ្នកបុកទំលាយ» បានបន្ទន់ចិត្ដនាង មុនពេលខ្ញុំបាននិយាយ ជាមួយនាងនៅល្ងាចនោះ!

ព្រះយេស៊ូវវាយកំទេចគ្រប់ខ្នោះទាំងអស់
   ព្រះយេស៊ូវវាយកំទេចគ្រប់ខ្នោះទាំងអស់
ព្រះយេស៊ូវវាយកំទេចគ្រប់ខ្នោះទាំងអស់
   ហើយទ្រង់លោះខ្ញុំឲ្យមានសេរីភាព

៣. ទីបី ព្រះយេស៊ូវបុកទំលាយច្រវាក់នៃអំពើបាប។

មានមនុស្សខ្លះដែលកំពុងអង្គុយនៅក្នុងក្រុមជំនុំនៅព្រឹកដែលជាប់ដោយច្រវាក់។ គាត់មិនដឹងអំពី វា គាត់គិតថាគាត់មានសេរីភាព។ ប៉ុន្ដែគាត់ជាអ្នកជាប់គុកម្នាក់។ គាត់គិតថាគាត់អាចទៅគ្រប់ទីកន្លែដែល គាត់ចង់ ប៉ុន្ដែគាត់មិនមានសេរីភាពទៀតជាជាងអ្នកជាប់គុកដែលត្រូវកាត់ទោសម្នាក់ទេ។ គាត់គ្រាន់តែអាច ដើរជុំវិញ ហើយជុំវិញបន្ទប់គុករបស់គាត់ ហើយមើលកាត់របាំងតាមបង្អួចតែប៉ុណ្ណោះ។ ដូចនេះមានអ្នកខ្លះ ក្នុងចំណោមអ្នករាល់គ្នានៅព្រឹកនេះដែលត្រូវបានកាត់ទោសរួចរាល់ហើយ ដោយព្រោះតែអ្នកបដិសេធមិន មករកព្រះគ្រីស្ទ។

គ្រូគង្វាលម្នាក់ដែលមានបទពិសោធន៍ច្រើនឆ្នាំអាចប្រាប់ពីពួកអ្នកដែលត្រូវបានចងដោយរូបភាព អាសអាភាស។ ពួកគេមានរូបភាពដើម្បីមើលលាក់លៀបមួយដែលបង្ហាញពីសកម្មភាពដ៏ស្មោគគ្រោកដែល បានចងពួកគេជាប់នឹងច្រវាក់។ ជាញឹកញាប់គ្រូគង្វាលម្នាក់អាចប្រាប់ដល់ពួកគេដែលធ្វើជាទាសករគ្រឿង ស្រវឹង ឬក៏ថ្នាំញៀន ឬអំពើអាក្រក់ផ្សេងៗទៀត។ គាត់អាចប្រាប់ពួកអ្នកដែលអួតអាង ហើយមិនទន់ភ្លន់នៅ ក្នុងភាពអំនួតរបស់គេ។ ហើយជាញឹកញាប់ គាត់អាចប្រាប់ពួកអ្នកដែលត្រូវបានច្រវាក់នៃភាពអស់គ្មានសង្ឃឹមចងជាប់។ គាត់មិនត្រូវតែសួរ គាត់ដឹង ហើយចូលចិត្ដគ្រូពេទ្យចាស់ម្នាក់ ដែលជាញឹកញាប់អាច ប្រាប់ពីកំហុសដែលអ្នកជំងឺម្នាក់មានតាមរយះការមើលកាន់គាត់។

ប៉ុន្ដែព្រះយេស៊ូវគឺជា «អ្នកបុកទំលាយ» លោក Charles Wesley បានប្រសាសន៍ថា

ទ្រង់ទំលាយអំណាចនៃអំពើបាបចេញ
   ទ្រង់ដោះអ្នកជាប់គុកឲ្យរួច
ឈាមរបស់ទ្រង់អាចសំអាតភាពស្មោគគ្រោក
   ឈាមរបស់ទ្រង់ជួយដោះខ្ញុំ
(«អូ សំរាប់អណ្ដាតមួយពាន់» ដោយ Charles Wesley, 1707-1788)។

ទាសករ! ទាសករ! ទាសករ! ព្រះគ្រីស្ទបានមានបន្ទូលប្រាប់ខ្ញុំឲ្យនិយាយថា ទ្រង់អាចដោះអ្នក ឲ្យមានសេរីភាព! ទ្រង់មក ទ្រង់មក អ្នកបុកទំលាយច្រវាក់មករកមនុស្សមានបាប! ទ្រង់អាចដោះឲ្យអ្នក មានសេរីភាពពីអំពើបាបដែលធ្វើឲ្យអ្នកព្រួយបារម្ភគ្រប់ពេលវេលា។ ទ្រង់អាចដោះឲ្យអ្នកចេញពីទំលាប់ ដែលអ្នកបំរើ! ទ្រង់អាចប្រោសឲ្យអ្នកពីការសង្ស័យ និងភាពភ័យខ្លាចដែលបានចាប់អ្នកដាក់គុក!

កាលពីពេលមួយ មានស្រ្ដីចាស់ម្នាក់បាននិយាយថា «អ្នកនឹងមិនដែលយកខ្ញុំទៅក្រុមជំនុំពីរដង ជារៀងរាល់ថ្ងៃអាទិត្យទេ!» ប៉ុន្ដែនៅពេលឆាប់ៗក្រោយមក ព្រះយេស៊ូវជាអ្នកបុកទំលាយបានដោះនាងពី ច្រវាក់ដ៏រឹងរូសទាំងនោះចេញ ហើយនាងនៅក្នុងក្រុមជំនុំ មិនមែនគ្រាន់តែពីរដងនៅថ្ងៃអាទិត្យទេ ប៉ុន្ដែស្ទើរ តែថ្ងៃសៅរ៍ភាគច្រើនផងដែរ។ បន្ទាប់មកនាងបានប្រឆាំងម្ដងហើយម្ដងទៀតថា នាងបានសង្រ្គោះរួចហើយ ថ្វីដ្បិតនាងមិនទាន់បានសង្រ្គោះក្ដី។ ប៉ុន្ដែនៅពេលឆាប់ៗព្រះយេស៊ូវជាអ្នកបុកទំលាយបានមក ហើយបាន ដោះគំនិតរបស់នាងចេញពីច្រវាក់នៃអារក្សសាតាំងទាំងនោះ។ បន្ទាប់មកយើងឃើញពីរបៀបដ៏ងាយស្រួល និងរបៀបដ៏លឿនដែលនាងបានមករកព្រះយេស៊ូវ ហើយបានសង្រ្គោះ។

ព្រះលោហិតរបស់ទ្រង់ដែលបានបង្ហូរនៅលើឈើឆ្កាងអាចសំអាតអ្នកពីអំពើបាបទាំងអស់។ ទ្រង់ បានរស់ពីសុគតឡើងវិញដើម្បីប្រទានឲ្យអ្នកមានជីវិតអស់កល្បជានិច្ច។ សូមមករកទ្រង់ឥឡូវនេះ! បើអ្នក ចង់និយាយជាមួយយើងអំពីសេចក្ដីសង្រ្គោះដោយសារព្រះយេស៊ូវ សូមចេញពីកៅអ៊ីរបស់អ្នក ហើយដើរទៅ កាន់បន្ទប់សួរសំនួរឥឡូវនេះ។ លោក ចាន់ សូមអធិស្ឋានថានឹងបងប្អូនខ្លះនឹងបានសង្រ្គោះនៅព្រឹកនេះ! អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការ អនុញ្ញាតពីលោក
Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ មីកា ២:១១២-៣។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«អូ សំរាប់អណ្ដាតមួយពាន់» ដោយ Charles Wesley, 1707-1788)/
«ព្រះយេស៊ូវវាយកំទេចគ្រប់ខ្នោះទាំងអស់» ដោយលោក Janie West Metzgar, 1927)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

អ្នកបុកទំលាយ

ដោយលោក Dr. R. L. Hymers, Jr.

«ពួកអ្នកដែលសំរាប់បុកទំលាយ បានឡើងនាំមុខគេទៅ
គេបានបំបាក់បំបែកឲ្យមានចន្លោះហើយ រួចរំលងទៅដល់ទ្វារក្រុង
 ហើយបានចេញទៅតាមទីនោះ ស្តេចគេបានយាងនាំមុខគេ
 ហើយព្រះយេហូវ៉ាក៏នៅពីមុខគេបង្អស់»(មីកា ២:១៣)។

(មីកា ២:១២; វិវរណៈ ១២:១១-១៦)

១.  ទីមួយ ព្រះយេស៊ូវបុកទំលាយអំណាចរបស់អារក្សសាតាំង។ លោកុប្បត្ដិ
៣:១៥; ម៉ាថាយ ៤:១១; លូកា ២២:៤៤, ៤៣; វិវរណៈ ១២:១១;
យ៉ូហាន ១៩:៣០។

២.  ទីពីរ ព្រះយេស៊ូវបុកទំលាយចិត្ដរបស់មនុស្សមានបាប។

៣.  ទីបី ព្រះយេស៊ូវបុកទំលាយច្រវាក់នៃអំពើបាប។