Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ពីការស្វែងរក និងការឃើញព្រះគ្រីស្ទ

ON SEEKING AND FINDING CHRIST
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែសីហា ១១, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, August 11, 2013

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពី ចិត្ត»(យេរេមា ២៩:១៣)។


វាត្រូវបាននិយាយថា អ្នកអារមីនីញូស(លទ្ធិដែលថា មនុស្សមានឆន្ទហសេរីនិយម ដើម្បីឆ្លើយតបចំពោះព្រះគុណ) ជាញឹកញាប់អធិស្ឋានដូចអ្នកខាល់វីននិយម។ ជាការពិតណាស់ ខ្ញុំកំពុងតែពីអ្នកខាល់វីននិយមពីសម័យមុន។ វាមានន័យថា ទោះបីជា ពួកអារមីនីសញូស ដែលកំណត់សេចក្ដីសង្រ្គោះឲ្យមនុស្ស អធិស្ឋានសុំឲ្យព្រះធ្វើវាយ៉ាងណាក៏ដោយ។ យើងលឺពួកអ្នកអារមីនីញូសអធិស្ឋានថា «ឱ ព្រះវរបិតាអើយ សូមជួយសង្រ្គោះបងប្រុសទូលបង្គំផង!» ដូច្នោះហើយ គ្រីស្ទានដែលជាពួកអ្នកអារមីនីញូសអធិស្ឋានដូចជា ពួកគេជាអ្នកកាល់វីននិយម! បញ្ហាដែលមិនពិតនេះងាយស្រួលពន្យល់ណាស់ដល់ពួកអ្នកដែលមានគំនិត ខាងវិញ្ញាណមួយ។ ព្រះគម្ពីរប្រាប់ថា៖

«ចូរបង្ហើយសេចក្តីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រ ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណងចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ» (អេភេសូរ ២:១២,១៣)

មនុស្សម្នាក់បង្ហើយសេចក្ដីសង្រ្គោះផ្ទាល់ខ្លួនរបស់គាត់ ប៉ុន្ដែគាត់គ្រាន់តែធ្វើរឿងនេះដោយសារព្រះធ្វើនៅក្នុងខ្លួនគាត់ ហើយផ្លាស់ប្ដូរគាត់ឲ្យធ្វើតែប៉ុណ្ណោះ។ សូមចងចាំខគម្ពីរទាំង២នោះនៅក្នុងខួរក្បាល បន្ទាប់ មកអ្នកនឹងឃើញថា មិនមានទំនាស់នៅក្នុងព្រះគម្ពីរទេ អត្ថបទគម្ពីររបស់យើងប្រាប់ថា៖

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។

ប៉ុន្ដែព្រះគម្ពីរប្រាប់ផងដែរថា៖

« គ្មានអ្នកណាដែលស្វែងរកព្រះ»(រ៉ូម ៣:១១)។

តើមួយណាពិតប្រាកដ? គំនិតដ៏សមហេតុផលរបស់មនុស្សប្រាប់ថារឿងទាំងពីរនោះមិនអាចពិតទេ។ ដ្បិត ដោយសារតែខគម្ពីរទាំងនោះក្នុងគម្ពីរភីលីព យើងឃើញថា ទាំងពីរសុទ្ធតែពិតប្រាកដ។ ហើយពិតជាមិន មានមតិផ្ទុយគ្នានៅកន្លែងនេះទេ។ ពិតជាមិនមានទំនាស់ទេ ហើយរឿងនេះមិនបានទ្រាំទ្រម្ដងហើយម្ដង ទៀត ដូចជាយើងផ្សាយដំណឹងល្អ ហើយប្រឹក្សាជាមួយមនុស្សនៅក្នុងបន្ទប់សួរសំនួរនោះទេ។ គ្មានមនុស្ស បាតបង់ណាម្នាក់ដែលស្វែងរកព្រះដោយផ្ទាល់ខ្លួននោះទេ។ នៅរយះពេល៥៥ឆ្នាំនៅព័ន្ធកិច្ច ខ្ញុំមិនដែល ធ្លាប់ឃើញមនុស្សនៅខាងក្រៅក្រុមជំនុំណាម្នាក់ស្វែងរកព្រះនោះទេ។ គ្មានអ្នកណាម្នាក់ទេ! តែនៅពេល ព្រះចាប់ផ្ដើមទាញមនុស្សមក ពួកគេស្វែងរកព្រះស៊ូវដោយអស់ពីចិត្ដរបស់គេ ហើយឃើញទ្រង់! នេះគឺ ជាគំនិតចំនួន៣អំពីការស្វែងរក ហើយឃើញព្រះគ្រីស្ទ ដែលគំនិតទាំងនោះជាប់ទាក់ទងនឹងអត្ថបទគម្ពីរ។

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។

១. ទីមួយ ពួកអ្នកទាំងនោះដែលព្រះកំពុងតែទាញគឺជាមនុស្សម្នាក់ដែលស្វែងរកព្រះ យេស៊ូវ ហើយឃើញទ្រង់។

«...ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណងចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ» (អេភេសូរ២:,១៣)

ការបោះបង់ចោលព្រះនៅសព្វថ្ងៃនេះ វាគឺធម្មតាសំរាប់ក្នុងការដែលគេនិយាយថា អ្នកណាម្នាក់ អាចបានសង្រ្គោះនៅពេលណាមួយ។ មនុស្សបាត់បង់ទាំងអស់ត្រូវតែធ្វើរឿងនេះ ដើម្បីនិយាយពីពាក្យ របស់ «សេចក្ដីអធិស្ឋានរបស់មនុស្សមានបាប» ម្នាក់ ហើយពួកគេបានសង្រ្គោះ។ អ្វីទាំអស់ដែលគេត្រូវតែ ធ្វើគឺថាគឺ «មករកព្រះ» ឬនិយាយសេចក្ដីអធិស្ឋាននោះ ឬធ្វើទាំងពីរ។ ដូច្នោះសេចក្ដីសង្រ្គោះគឺជាព្រឹត្ដិការ ណ៍ដ៏បរិសុទ្ធរបស់មនុស្ស។ ព្រះមិនទាមទារទាល់តែសោះ ពិតប្រាកណាស់ការនេះគឺជាការសារឡើងវិញ ដដែលមួយនៃគោលទ្ធិខុសឆ្គងនៃការបង្រៀនផែឡែហ្គីណពីបុរាណ។ សំរាប់គោលទ្ធិខុសឆ្គងរបស់ពួកអ្នក ផែឡែហ្គីណ មនុស្សសង្រ្គោះខ្លួនរបស់គាត់ដោយសារការឆ្លើយតបខាងរូបកាយទៅកាន់ដំណឹងល្អ។ វាមិន គួរតែបង្ហាញយ៉ាងច្បាស់ខាងវិញ្ញាណដើម្បីឃើញថា ការនេះគឺខុសឆ្គងទាំងស្រុង។ ព្រះអាចបើកភ្នែករបស់ អ្នកពីការបង្រៀនខុសឆ្គងនៅសព្វថ្ងៃនេះ «ការបង្រៀនដោយសំរេចចិត្ដតាមខ្លួនឯង»!

លោក រិច យ៉ាង់រូឡឺបានបែរមិនបង្រៀនពីព្រះយេស៊ូវ ហើយត្រលប់ទៅបង្រៀនពីជីវិតអាត្មានិយម នៃអំពើបាបរបស់គាត់វិញ។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលទៅសិស្ស «ពិបាក» សំរាប់មនុស្សដូចនោះ «ចូលក្នុងនគរព្រះណាស់» ពួកសិស្សបាននិយាយថា «តើអ្នកណាអាចនឹងបានសង្គ្រោះ?» ព្រះយេស៊ូវ ទ្រង់បានឆ្លើយថា «ការនោះមនុស្សលោកធ្វើពុំកើតទេ»(ម៉ាកុស ១០ ២៤:២៤,២៦,២៧)។ ខ្ញុំបានសរ សេរវានៅខាងក្រោមដើម្បីយកពាក្យគន្លឹះទាំងនោះចេញ។

(១) នោះនឹងចូលទៅក្នុងនគរព្រះដោយ «ពិបាកណាស់»។

(២) «តើអ្នកណាអាចនឹងបានសង្គ្រោះ?»

(៣) «ការនោះមនុស្សលោកធ្វើពុំកើតទេ» (ម៉ាកុស ១០:២៤-២៧)។


បន្ទាប់មកព្រះយេស៊ូវទ្រង់បានមានបន្ទូលថា «តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន» សូមចងចាំពាក្យនោះនៅក្នុងខួរក្បាលរបស់អ្នក។ បន្ទាប់មកសូមគិតពីគម្ពីររ៉ូម ៣:១១ «គ្មានអ្នកណាដែលស្វែងរកព្រះ» បន្ទាប់មកសូមគិតអំពីអត្ថបទគម្ពីររបស់យើង៖

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពី ចិត្ត»(យេរេមា ២៩:១៣)។

ខ្ញុំកំពុងតែព្យាយាមធ្វើឲ្យអ្នកចេញពីគោលទ្ធិខុសឆ្គងផែឡែហ្គីនដែលជា «ការបង្រៀនដោយសំរេចចិត្ដតាមខ្លួនឯង» ដែលបានបំពេញនៅក្នុងក្រុមជំនុំរបស់យើងជាមួយមនុស្សបាត់បង់រាប់ពាន់នាក់។ សូម មើលគម្ពីរម៉ាកុសជំពូក១០ និងរ៉ូម ៣:១១ ហើយយេរេមា ២៩:១៣ យើងមកកាន់សេចក្ដីពិតដ៏អស្ចារ្យនេះ មនុស្សបាត់បង់មិនអាច ហើយស្វែងរកព្រះគ្រីស្ទដើម្បីបានសង្រ្គោះបានទេ លុះត្រាតែព្រះធ្វើឲ្យគេភ្ញាក់ ហើយទាញគេមករកព្រះអង្គសង្រ្គោះ។

(១) «តើអ្នកណាអាចនឹងបានសង្គ្រោះ?» (ម៉ាកុស ១០:២៦)។

(២) «ការនោះមនុស្សលោកធ្វើពុំកើតទេ» (ម៉ាកុស ១០:២៧)។

(៣) «ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណងចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ»(ភីលីព ២:១៣)។


អ្នកខ្លះអាចនិយាយថា «នោះជាការបង្រៀនរបស់ខាលវីន ហីបផឺ» ប៉ុន្ដែពួកគេខុស វាមិនមែនពិត ជាការបង្រៀនរបស់ខ្លួនវាផ្ទាល់ទេ ហើយពិតប្រាកដណាស់វាមិនមែនជា «ការបង្រៀនរបស់ខាលវីន ហីបផឺ»។ មនុស្សយល់ច្រលំពីកន្លែងនោះដោយមិនបានស្គាល់ពីអត្ថន័យនៅក្នុងប្រវត្ដិសាស្រ្ដនៃការសិក្សាពី ព្រះ។ «ការបង្រៀនរបស់ខាលវីន ហីបផឺ» គ្រាន់តែសំដៅទៅកាន់អស់អ្នកណាដែលគិតថា យើងមិនត្រូវទៅ ចេញទៅក្រៅ ហើយនាំមនុស្សបាត់មកទេ ដោយព្រោះតែព្រះនឹងនាំពួកគេមក «ដោយមិនត្រូវការជំនួយ របស់អ្នក និងខ្ញុំ» ឡើយ។ ដូចជា អ្នកខាលវីន ហីបផឺម្នាក់ដែលបានប្រាប់លោក វីឡាម ខែរេ (ដែលគាត់ ផ្ទាល់ជាអ្នកខាលវីន៥ចំណុច បុន្ដែមិនមែនជាអ្នកខាលវីន ហីបផឺទេ)។ ប៉ុន្ដែអ្នកត្រូវតែក្លាយជាអ្នកខាល់វីន ម្នាក់នៃប្រភេទខ្លះដើម្បីមើលឃើញអ្វីដែលខ្ញុំកំពុងតែនៅនោះទេ។ លោក ថូសើរមិនមែនជាអ្នកខាល់វីនទាល់ តែសោះ ដ្បិតគាត់ជានិស្សព្រះគម្ពីរដ៏ប្រាកដប្រជាម្នាក់ ដូច្នោះគាត់បាននិយាយថា៖

          តើអ្នកយល់ដឹងទេថា សេចក្ដីជំនឿរបស់អ្នកគឺជាអំណោយ មួយ ដែល មកពីព្រះ? អ្នកគួរតែមើលទៅសេចក្ដីជំនឿរបស់អ្នកដូចជារឿងអស្ចារ្យមួយ វាគឺជាសមត្ថភាព ដែលព្រះឲ្យមនុស្សបាត់បង់ទាំងប្រុសទាំងស្រីមកជឿទុក ចិត្ដ ហើយស្ដាប់បង្គាប់ព្រះអង្គសង្រ្គោះ និងព្រះជាម្ចាស់របស់យើង... (A. W. Tozer, D.D., Jesus, the Author of Our Faith, Christian Publications, 1988, p. 3)។

មានតែមនុស្សដែលបានទទួលការអស្ចារ្យនេះ និងអំណោយទាននេះតែប៉ុណ្ណោះដែលនឹងឃើញ ព្រះយេស៊ូវ ហើយបានសង្រ្គោះ។ អ្នកផ្សេងទៀតនឹងត្រូវតែទុកនៅក្នុងផ្លូវផ្ទាល់ខ្លួនគេ ហើយនឹងមិនឃើញ ព្រះគ្រីស្ទឡើយ។ នៅពេលទ្រង់មានបន្ទូលប្រាប់ថា «ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង» ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់អស់អ្នកណាដែលទ្រង់ប្រទានសេចក្ដីជំនឿដែលអាចជួយសង្រ្គោះគេ។ ទ្រង់ មិនមែនកំពុងតែមានបន្ទូលទៅអ្នកណាខ្លះទៀតនៅពេលទ្រង់មានបន្ទូលថា៖

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពី ចិត្ត»(យេរេមា ២៩:១៣)។

សេចក្ដីសន្យានោះគឺគ្រាន់តែសំរាប់អស់អ្នកណា ដែលបានទទួលសេចក្ដីជំនឿដែលអាចជួយសង្រ្គោះគេតែ ប៉ុណ្ណោះ។ ពួកគេ និងពួកគេគឺអស់អ្នកណាដែលបានទទួលសេចក្ដីសន្យានេះគត់។ អ្នកផ្សេងទៀតនឹងដើរ ដួលជុំវិញរយះពេលមួយភ្លេត និងពេលឆាប់ៗមក ឬពេលក្រោយមកទៀត គេចេញពីក្រុមជំនុំ ឬក៏ល្អបំផុត គ្រាន់តែមានឱកាសចូលរួមក្នុងក្រុមជំនុំ ហើយ «មានឈ្មោះ» សមាជិនមិនបានសង្រ្គោះ។

អស់អ្នកណាដែលព្រះកំពុងតែធ្វើការនៅក្នុងខ្លួនគេ គឺជាអ្នកណាដែលនឹងស្វែងរកព្រះគ្រីស្ទ និង ឃើញព្រះគ្រីស្ទ។ ហើយពួកគេគ្រាន់តែជាអ្នកណាម្នាក់ ដែលនឹងស្វែងរក ហើយឃើញទ្រង់ពិតប្រាកដ! នោះគឺជាមូលហេតុដែលព្រះយេស៊ូវបានមានបន្ទូលប្រាប់៖

«គ្មានអ្នកណាអាចនឹងមកឯ ខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ...»(យ៉ូហាន ៦:៤៤)។

នៅពេលអ្នកណាម្នាក់មករកព្រះយេស៊ូវ វាតែងតែដោយសារតែព្រះគុណរបស់ព្រះតែប៉ុណ្ណោះ។

ព្រះគុណអស្ចារ្យ ជាសព្វពិរោះ
   ក៏ប្រោសមនុស្សយ៉ាងដូចខ្ញុំ
ពីដើមបាត់បង់ តែទ្រង់សង្រ្គោះ
   ក៏ខ្វាក់ តែទ្រង់អប់រំ។
(«ព្រះគុណអស្ចារ្យ» ដោយលោក John Newton, 1725-1807)។

២. ទីមួយ ពួកអ្នកទាំងនោះដែលព្រះមិនកំពុងតែទាញ គេនឹងមិនស្វែងរកព្រះ យេស៊ូវទេ។

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។

សេចក្ដីសន្យានោះប្រាប់ថា «ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង»។ «តើពាក្យឯង រាល់គ្នា» នោះសំដៅលើអ្នកណា? ដូចជាខ្ញុំបាននិយាយនៅព្រឹកនេះ «ឯងនឹង...ឃើញផង» គ្រាន់តែសំដៅ ទៅលើអស់អ្នកណាដែល «ស្វែងរកអញឲ្យអស់អំពីចិត្ត»។ ដ្បិតតើអ្នកណាដែលគ្មានចំណែកក្នុងសេចក្ដី សន្យានេះ? ពួកគេជាអស់អ្នកណាដែលមិន «ស្វែងរកអញឲ្យអស់អំពីចិត្ត»។

អស់អ្នកណាដែលគិតថា ពួកគេអាចបន្ដក្នុងអំពើបាបខ្លះពួកគេស្រឡាញ់ ពួកគេនឹងមិនស្វែងរក ព្រះយេស៊ូវទេ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា៖

«ហើយទោសនេះ គឺថា ពន្លឺបានមកក្នុងលោកីយ៍ តែមនុស្សលោកចូលចិត្តនឹងសេចក្តីងងឹតជាជាងពន្លឺ ពីព្រោះអំពើដែលគេធ្វើទាំងប៉ុន្មាន សុទ្ធតែអាក្រក់»(យ៉ូហាន ៣:១៩)។

អស់អ្នកណាដែលស្រឡាញ់ «សេចក្ដីងងឹតជាជាងពន្លឺ» គេនឹងមិនមករកព្រះយេស៊ូវទេ។ លោក ស្ពឺជិនបាន ប្រសាសន៍ថា «ការឥតកោតខ្លាចចំពោះសេចក្ដីមេត្ដារបស់ព្រះគឺជាមូលហេតុដែលមានមនុស្សជាច្រើនដែល ខ្ទប់នៅក្នុងខោអាវនៃសុន្ដិសុខខាងសាច់ឈាមរបស់ពួកគេ ហើយយកពួកគេដាក់ឆ្ងាយពីសម័យដ៏អាក្រក់ នេះ។ ព្រះបានបន្ទូលអ្នកពីការដ៏សែនអាក្រក់នេះ!» (C. H. Spurgeon, “A Second Word to Seekers,” MTP, number 1,313, p. 514)។

បន្ទាប់មក អស់អ្នកណាដែលបោះបង់ចោលដោយអស់សង្ឃឹម គេនឹងមិនមករកព្រះយេស៊ូវផងដែរ។ លោក ស្ពឺជិនបាននិយាយថា «មក ព្រលឹងដ៏ក្រ ព្រះអម្ចាស់នឹងទទួលអ្នក អ្នកក៏ដោយទ្រង់នឹងទទួល បើអ្នកមកជាមួយនឹងចិត្ដទាំងស្រុង ហើយយល់ព្រមដើម្បីជឿទុកចិត្ដលើព្រះអម្ចាស់យេស៊ូវ នៅពេលភ្លាម ទ្រង់នឹងទទួលអ្នក។ បាទ ទ្រង់នឹងបង្ហាញអ្នកពីរបៀបដើម្បីជឿទុកចិត្ដ ទ្រង់នឹងប្រទានឲ្យអ្នកមានសេចក្ដី ជំនឿ...(អ្នកនឹង) ស្វែងរកសេចក្ដីមេត្ដា ដែលអត្ថបទគម្ពីររបស់យើងប្រកាសប្រាប់... បើអ្នកស្វែងរក(ព្រះយេស៊ូវ) ដោយអស់អំពីចិត្ដរបស់អ្នក»(ibid., p. 515)។

បន្ទាប់មក អស់អ្នកណាដែលមើលទៅកាន់គំរូអាក្រក់របស់គ្រីស្ទានក្លែងក្លាយ គេនឹងមិនមករក ព្រះយេស៊ូវផងដែរ។ លោក ស្ពឺជិននិយាយថា «ខ្ញុំខ្លាចថា មនុស្សមនុស្សខ្លះបានបិទចិត្ដដើម្បីស្វែងរកព្រះ យេស៊ូវដោយសារតែកិរិយារបស់សាស្រ្ដាចារ្យដែលជាគ្រីស្ទាន។ ខ្ញុំសូមផ្តល់ដំបូន្មាន អ្នកមិនដែលត្រូវតែយក (គំរូ)ពីអ្នកទាំងនោះដែលគេថ្លែងដើម្បីធ្វើជាអ្នកដើរតាមរបស់គាត់ឡើយ មានអ្នកខ្លះជាមនុស្សគ្មាន (តំលៃ សោះ) ប្រភេទនៃ(គំរូ)។ ឲ្យពួកគេក្លាយជាមនុស្សអាក្រក់ដូចជាពួកគេអាចទៅ តើរឿងនោះយ៉ាងម៉េចដែរ ចំពោះអ្នក? អ្នកមានព្រលឹងផ្ទាល់ខ្លួនដើម្បី (គិតអំពី) ហើយអ្នកត្រូវតែស្វែងរកព្រះគ្រីស្ទដោយអស់អំពី ចិត្ដ...ចិត្ដរបស់ពួកគេមិនសូវក្ដៅ ដូច្នោះហើយពួកគេមិនដែលពុះដោយកក់ក្ដៅ និងមិនដែលពុះជាមួយការ សំដែងពីសេចក្ដីស្រឡាញ៉»(ibid., pp. 515, 516)។ កុំត្រាប់តាមគំរូអាក្រក់របស់ពួកគេ!

អស់អ្នកណាដែលគិតថា ពួកគេអាចបន្ដក្នុងអំពើបាបដ៏អាក្រក់ខ្លះ គេនឹងមិនស្វែងរក ព្រះយេស៊ូវទេ។ អ្នកទាំងអស់នោះដែលបោះបង់ចោលដោយអស់សង្ឃឹម គេនឹងមិនស្វែងរកព្រះយេស៊ូវ។ អ្នកទាំងអស់ នោះដែលតា្រប់តាមគំរូរបស់គ្រីស្ទានក្លែងក្លាយ គេនឹងមិនស្វែងរកព្រះយេស៊ូវទេ។

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។

៣. ទីបី បន្ទាប់មក តើអ្នកណាដែលនឹងស្វែងរកព្រះយេស៊ូវ?

ខ្ញុំត្រូវតែដកស្រង់អត្ថបទគម្ពីរបស់យើងម្ដងទៀត

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។

អ្នកត្រូវស្វែងរកព្រះគ្រីស្ទដោយអស់អំពីចិត្ដរបស់អ្នក! យើងជាញឹកញាប់ភ្ញាក់ដោយសាររបៀបដែលមនុស្ស ថ្មីខ្លះស្វែងរកព្រះគ្រីស្ទ ហើយឃើញទ្រង់ភ្លាមៗ! ប៉ុន្ដែពួកអ្នកទាំងនោះដែលមានចិត្ដជឿពាក់កណ្ដាលអាច នៅជាមនុស្សបាត់បង់រយះពេលយ៉ាងយូរ។ លោក ស្ពឺជិនបានមានប្រសាសន៍ម្ដង៖

         ត្រូវតែក្លាយជាចិត្ដទាំងមូលនៅក្នុងការស្វែងរក ដោយព្រោះតែការនោះ ដែលអ្នកស្វែងរកគឺជាការស្វែងរករបស់មួយដោយអស់ពីចិត្ដ។ អ្នកស្ដាប់លឺ ពីរបៀបដែលគ្រីស្ទានពិតប្រាកដអធិស្ឋាន។ តើគេអធិស្ឋានដោយចិត្ដពីរឬ? ទេ គេនិយាយ «ដោយអស់ពីចត្ដិ»(ទំនុកដំកើង ១១៩:១០)...ពួកគេ អធិស្ឋានដោយអស់ពីចិត្ដដូចលោក យ៉ាកុប « ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែបានឲ្យពរដល់ខ្ញុំសិន»(លោកុប្បត្ដិ ៣២:២៦)។ សេចក្ដីអធិប្បាយគឺជា ដង្ហើមជីវិតរបស់គ្រីស្ទានម្នាក់ ហើយបើគាត់មិនចេះអធិស្ឋានដោយអស់ពី ចិត្ដ នោះវាច្បាស់ថា ដើម្បីមានជីវិតខាងឯវិញ្ញាណ អ្នក អ្នកស្វែងរកអើយ ត្រូវតែឲ្យចិត្ដរបស់អ្នកទាំងស្រុងទៅវា(ibid., pp. 512, 513)។

អ្នកនិយាយថា «តើខ្ញុំត្រូវអធិស្ឋានដោយក្លាហាន ហើយដោយអស់ពីចិត្ដដូចជាលោក លី និងលោក ផ្រូដោមីមែនទេ? តើខ្ញុំត្រូវតែអធិស្ឋានដោយឧស្សាហ៍ដូចជាលោក យ៉ូហាន ខាហ្គិន ឬអែនតោណី ខីមឬទេ? បាទ! បាទ នោះអាចជួយអ្នកបាន! វាពិតប្រាកដណាស់នឹងមិនដូចនោះទេ តើអ្នកខ្លាចដើម្បី ស្វែងរកព្រះយេស៊ូវដោយក្លៀវក្លាមែនទេ! អ្នកនឹងមិនកំពុងតែនៅកន្លែងខ្លះដែលអ្នកនៅលើផ្លូវនេះទេ! សូម្បី តែខ្ញុំក៏បានលឺក្មេងស្រីជាច្រើននាក់ និងមនុស្សដែលខ្មាស់ណាស់ អធិស្ឋានដោយអស់ពីចិត្ដ នៅពេលពួកគេ បានប្រែចិត្ដពិតប្រាកដ! ខ្ញុំបានលឺក្មេងអធិស្ឋានស្វាហាប់ ដែលវានាំឲ្យខ្ញុំស្រក់ទឹកភ្នែកជាច្រើន! មូលហេតុ ដែលយើងមិនលឺក្មេងៗតូចអធិស្ឋានតាមរបៀបនោះគឺដោយព្រោះតែមានក្មេងតិចណាស់ ដែលបានប្រែចិត្ដ ពិតប្រាកដនៅក្នុងសម័យកាលដែលបោះបង់ចោលព្រះនៅសព្វថ្ងៃនេះ។ ការខ្វះនូវសេចក្ដីអធិស្ឋានដ៏ខ្នាត់ ខ្នែងគឺជាមូលហេតុពីអ្វីដែល ផូលស្ទើរ ជោច ប៉ាណាប្រាប់យើង ដែលយើងបាតប់ងក្មេងៗ៨៨%នៅក្នុង ក្រុមជំនុំ មុនពេលពួកគេមានអាយុ៣០ឆ្នាំ។ នោះពិតជាអាក្រក់មែនទែន ហើយពិតជាគួរឲ្យអាណិតណាស់ បើមានក្មេងៗរបស់យើងថែមទៀតបានប្រែចិត្ដពិតប្រាកដមែន យើងនឹងលឺពួកគេអធិស្ឋានដោយស្វាហាប់ ដូច លោក បែតបូត ឬលោក ធីម៉ូថេ ចាន់ ឬ លោក ណូអេ សោង។

អ្នកអាចនិយាយថា «ប៉ុន្ដែយើងក្មេងពេក! មនុស្សក្មេងៗមិនអាចអធិស្ឋានដោយស្វាហាប់ច្រើន ជាងនោះបានទេ!» តើអ្នកកំពុងតែនិយាយលេងឬ? សូមស្ដាប់អ្នក នៅពេលដែលអ្នកកំពុងតែលេងនៅខាង ក្រៅ តើអ្នកមានទំនាស់ខ្លះៗដែលអ្នកនិយាយខ្លាំងៗនៅទីនោះឬទេ? គ្មានទេ! គ្មានអ្វីសោះ! អ្នកនឹងធ្វើឲ្យ មនុស្សខ្លះបែកក្រដាសត្រចៀក នៅពេលអ្នកកំពុងលេង។ ហេតុអ្វី? ដោយព្រោះតែល្បែងកំសាន្ដទាំងនោះ សំខាន់ណាស់សំរាប់អ្នក! ប៉ុន្ដែសេចក្ដីអធិស្ឋានមិនសំខាន់សំរាប់អ្នកទេ! អ្នកនឹងអធិស្ឋានរហូតដល់អ្នក ចេញញើស នៅពេលព្រះកំពុងតែទាញអ្នកមកឯព្រះគ្រីស្ទ! ខ្ញុំបានលឺការអធិស្ឋានខ្លាំងៗច្រើន ហើយលឺការ យំនៅពេលដែលមានការរស់ឡើងវិញដ៏ពិតប្រាកដ! ប៉ុន្ដែកុំគ្រាន់តែយកពាក្យរបស់ខ្ញុំសំរាប់វា។ សូមអានវា នៅក្នុងគម្ពីរកិច្ចការ!

«នោះក៏បន្លឺឧទានព្រមគ្នា ទូលដល់ព្រះថា ឱព្រះដ៏ជាម្ចាស់ធំបំផុតអើយ» ក្នុងសេចក្ដីអធិស្ឋាន (កិច្ចការ ៤:២៤)។

ពួកគេបាន «លើក» សំលេងរបស់គេឡើង នោះសំដៅពីសេចក្ដីអធិស្ឋានដ៏ខ្លាំង និងសេចក្ដីដ៏អរសប្បាយ!

«កាលបានអធិស្ឋានរួចហើយ នោះកន្លែងដែលគេប្រជុំគ្នាក៏រញ្ជួយ ហើយគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា រួចក៏ផ្សាយព្រះបន្ទូលដោយចិត្តក្លាហាន»(កិច្ចការ ៤:៣១)។

នោះគឺជាប្រភេទនៃភាពក្លាហានក្នុងសេចក្ដីអធិស្ឋាន និងទីបន្ទាល់ ដែលយើងនឹងឃើញពីអ្នក នៅពេលអ្នក បានប្រែចិត្ដពិតប្រាកដ!

មានគ្រូគង្វាលម្នាក់បាននិយាយទៅកាន់បុរសក្មេងម្នាក់ថា «កុំស្រែកខ្លាំងពេក! កុំអធិប្បាយពី ព្រះ» តើគាត់បានធ្វើត្រូវទេ? ទេ គាត់បានខុសទាំងស្រុង! នៅក្នុងគម្ពីរកិច្ចការ «ពួកគេបន្លឺឧទានព្រមគ្នា ទូលដល់ព្រះ» បើមានអ្នកខ្លះបានធ្វើដូចនោះនៅក្នុងក្រុមជំនុំរបស់យើង វានឹងធ្វើឲ្យសមាជិកខាងសាច់ ឈាមដាក់ម្រាមដៃរបស់គេនៅក្នុងត្រចៀកគេ! មនុស្សខាងសាច់ឈាមចូលចិត្ដយកម្រាមដៃរបស់គេចេញ ពីត្រចៀកគេ ហើយស្រែកដោយសប្បាយពីហ្គេមបាល់បោះ ឬហ្គេមហ្វូតបល់។ ទាំងនោះគឺជារឿងដែលពួក គេសប្បាយអំពី! ប៉ុន្ដែគ្រីស្ទានដែលបានកើតជាថ្មីពិតប្រាកដម្នាក់នឹងសប្បាយក្នុងសេចក្ដីអធិស្ឋានដ៏ខ្លាំងៗ ហើយក្នុងសេចក្ដីអធិប្បាយដែលស្វាហាប់ ដូចជាគេមាននៅក្នុងក្រុមជំនុំជាច្រើននៅប្រទេសចិន ឥណ្ឌា អាព្រិច និងប្រទេសអាស៊ីភាគខាងត្បូងឆៀងខាងកើត។ ព្រះមានសេចក្ដីមេត្ដាទៅលើក្រុមជំនុំដែលគ្មាន ជីវិត ហើយនិងក្រុមជំនុំមិនល្អរបស់យើងនៅក្នុងប្រទេសអាមេរិក និងប្រទេសភាគខាងលិច! យើងនៅឆ្ងាយ ពីស្តង់ដានៃក្រុមជំនុំជាច្រើននៅក្នុងពិភពលោកទី៣ ហើយនិងក្រុមជំនុំក្នុងគម្ពីរកិច្ចការ!

សូមឲ្យព្រះចាប់ផ្ដើមដុតក្នុងចិត្ដមនុស្សក្មេងៗ ហើយពួកគេនឹងស្វែងរកព្រះយេស៊ូវយ៉ាងលឿន! អស់អ្នកដែលទ្រង់បានទាញចេញ ហើយនឹងមិនច្រៀង ឬអធិស្ឋានដោយសប្បាយ នោះព្រះអម្ចាស់ទ្រង់ចង់ ក្អួតចេញពីមាត់ទ្រង់ នៅពេលទ្រង់មកក្នុងការជំនុំជំរះ! ព្រះគ្រីស្ទបានមានបន្ទូលថា៖

«ដូច្នេះ ដោយព្រោះឯងគ្រាន់តែស្ទើរៗ ប៉ុណ្ណោះ គឺមិនមែនត្រជាក់ ក៏មិនក្តៅផង នោះអញនឹងខ្ជាក់ឯងចេញពីមាត់អញទៅ»(វិវរណះ ៣:១៦)។

អ្នកនឹងមិនបានសង្រ្គោះទេ លុះត្រាតែអ្នកសប្បាយអំពីការស្វែងរកព្រះគ្រីស្ទ! គ្រាន់តែនៅពេល ណាដែលអ្នកស្វែងរកព្រះគ្រីស្ទដោយអស់ពីចិត្ដរបស់អ្នក នោះអ្នកនឹងបានសង្រ្គោះ!

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។

ភាពសប្បាយរីករាយ! ភាពសប្បាយរីករាយ! ភាពសប្បាយរីករាយ! នៅក្នុងការភ្ញាក់ដឹងខ្លួនដ៏អស្ចារ្យមុន ដំបូងមួយ ដែលពួកគេបានហៅថា អ្នកម៉ាតូដីសពីសម័យបុរាណ «អ្នកសប្បាយរីករាយ» ដោយព្រោះតែពួក គេបានអធិស្ឋាន និងច្រៀង និងធ្វើបន្ទាល់ និងបានអធិប្បាយដោយអស់ពីសួតរបស់គេ! ខ្ញុំអធិស្ឋានទៅព្រះ ថា យើងមានអ្នកបាទីស្ទដូចនោះថែមទៀតនៅក្នុងក្រុមជំនុំរបស់យើងសព្វថ្ងៃនេះ!

កុំឆ្ងល់ដែលអ្នកមិនស្វែងរកព្រះគ្រីស្ទ! អ្នកក្រុមជំនុំដូចជាសមាជិកនៅក្រុមជំនុំអេផីស្កូផេឡានដ៏ ស្លាប់ម្នាក់ ហើយសង្ឃឹមចង់ឃើញព្រះគ្រីស្ទ! គ្មានប្រយោជន៍សោះ! អ្នកត្រូវតែស្វែងរកព្រះគ្រីស្ទដោយអស់ ពីចិត្ដ ហើយដាក់ខ្លួនអ្នកទៅលើទ្រង់។ បន្ទាប់មកអ្នកនឹងទៅផ្ទះ ហើយចេញពីក្រុមជំនុំដោយស្រែកច្រៀងថា «ហាលេលូយ៉ា! ខ្ញុំបានសង្រ្គោះហើយ!» អ្នកចេញឆ្ងាយពីសេចក្ដីស្លាប់ ភាពរាំងស្ងួត សមាជិកនៅក្រុមជំនុំអេផីស្កូផេឡាន និងចេញពីសាសនាបាទីស្ទសម័យនេះ! ចេញឆ្ងាយពីវា ហើយចេញពីមុខនៃផែនដី!

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។

អ្នកអាចស្រែកជាមួយលោក យ៉ាកុបថា «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែបានឲ្យពរដល់ខ្ញុំសិន»(លោកុប្បត្ដិ ៣២:២៦)។ តើព្រះយេស៊ូវបានខឹងជាមួយគាត់ទេ? ទេ! ទ្រង់បានឆ្លើយតបសេចក្ដីអធិស្ឋានរបស់គាត់ ហើយបានជួយសង្រ្គោះព្រលឹងគាត់ នៅពេលគាត់បានស្រែក ហើយបានជឿលើការចាប់កំណើតរបស់ព្រះ គ្រីស្ទដើម្បីសង្រ្គោះមនុស្សលោកដោយក្លាហាន!

មិនត្រូវតែជាការស្រែកខ្លះ នៅពេលដែលអ្នកទៅកាន់បន្ទប់សួរសំនួរទេ! អូ ទេ អ្នកត្រូវតែមិនដែលស្រែក ឬ យំនោះទេ! អ្នកត្រូវតែមិនដែលយំ ឬអធិស្ឋាដោយខ្លាំងៗសំរាប់សេចក្ដីសង្រ្គោះរបស់អ្នកដូចលោក យ៉ូហាន ខាហ្គិន និងលោក ធីម៉ូថេ ចាន់បានធ្វើនោះទេ! តើអ្នកណាបានប្រាប់អ្នកដូចនោះ? អារក្សបាន ប្រាប់អ្នក! នោះគឺអ្នកណា! អារក្ស! អ្នកបានមានដំបូន្មាននោះពីអារក្ស។ ហើយតើអ្វីល្អ ដែលអ្នកបានធ្វើរួច ហើយ? អ្នកត្រូវបាតបង់ដូចជាពេលមុនដំបូង ដែលអ្នកបានទៅកាន់បន្ទប់សួរសំនួរ! ផ្លូវរបស់អ្នកមិនបាន បញ្ចប់ពីការល្អខ្លះរបស់អ្នកទាល់តែសោះ!

តើអ្នកកំពុងតែស្វែងរកអារម្មណមួយឬទេ? អ្នកនឹងមិនដែលបានវាមួយដោយស្រួលសោះ អ្នកនឹង មិនដែលបានផ្លូវដ៏ស្លាប់សំរាប់ឲ្យអ្នកទៅកាន់បន្ទប់សួរសំនួរឡើយ! អ្នកអាចមានអារម្មណល្អណាស់ បើអ្នក បានយប់ ស្រែកដូចជាអ្នកបាទីស្ទ ផ្រែសបីថៀរៀន និងអ្នកម៉ាតូដីសបានធ្វើពីសម័យមុន! ពួកគេបានអង្វរ ដោយស្រែយំទៅទ្រង់ខ្លាំងៗ ដែលអាចសង្រ្គោះព្រលឹងពីអំពើបាប ហើយពីសេចក្ដីស្លាប់! នោះជាអ្វីដែលអ្នក ត្រូវការ! ការស្វែងរកខ្លាំង!! ការអធិស្ឋានខ្លាំងៗ! ការពេញដោយទឹកភ្នែក! ការស្រែកខ្លាំងៗ! ការអរសប្បាយខ្លាំង!

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។

បើអ្នកទៅកាន់បន្ទប់សួរសំនួរក្នុងរបៀបដដែល ដែលអ្នកតែងតែធ្វើ អ្នកនឹងមិនបានសង្រ្គោះឡើយ។ បើអ្នក ណាម្នាក់ទៅតាមផ្លូវ ដែលខ្ញុំបានប្រាប់ឲ្យទៅ ដោយស្រែកយំខ្លាំងៗ ហើយអធិស្ឋាន មនុស្សនោះអាចបាន សង្រ្គោះពិតប្រាកដនៅយប់នេះ! ស្រែកជាមួយលោក យ៉ាកុប «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែបានឲ្យពរដល់ខ្ញុំសិន»(លោកុប្បត្ដិ ៣២:២៦)។

ហេតុអ្វីមិនឥឡូវនេះ? ហេតុអ្វីមិនឥឡូវនេះ?
   ហេតុអ្វីមិនមករកព្រះយេស៊ូវឥឡូវនេះ?
ហេតុអ្វីមិនឥឡូវនេះ? ហេតុអ្វីមិនឥឡូវនេះ?
   ហេតុអ្វីមិនមករកព្រះយេស៊ូវឥឡូវនេះ?
(«ហេតុអ្វីមិនឥឡូវនេះ?» ដោយ by Daniel W. Whittle, 1840-1901)។

សូមទៅបន្ទប់សួរសំនួរ ហើយស្រែកជាមួយលោក យ៉ាកុប «ខ្ញុំមិនឲ្យលោកទៅទេ ទាល់តែបានឲ្យពរដល់ខ្ញុំសិន» សូមទៅដោយស្វែងរកព្រះយេស៊ូវពិតប្រាកដ នោះអ្នកនឹងឃើញទ្រង់។

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត»(យេរេមា ២៩:១៣)។

ព្រះយេស៊ូវបានសុគតលើឈើឆ្កាងដើម្បីសងថ្លៃលោះអំពើបាបរបស់អ្នក។ ទ្រង់បានរស់ពីសុគត ឡើងវិញដើម្បីប្រទានឲ្យអ្នកមានជីវិតអស់កល្បជានិច្ច។ បើអ្នកចង់ឲ្យព្រះយេស៊ូវលើកលែងទោសអំពើបាប របស់អ្នក ហើយលាងសំអាតដោយព្រះលោហិតរបស់ទ្រង់ សូមអញ្ជើញទៅកាន់បន្ទប់សួរសំនួរ ហើយស្រែក រកព្រះយេស៊ូវសំរាប់សេចក្ដីសង្រ្គោះ។ សូមទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក ខាហ្គិននឹងនាំអ្នក ទៅកាន់បន្ទប់សួរសំនួរ។ លោក ចាន់ សូមអធិស្ឋានសំរាប់សេចក្ដីសង្រ្គោះរបស់បងប្អូនយើងខ្លះដែលបាន ឆ្លើយតប។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ម៉ាកុស ១០:២៣-២៧។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin KincaidGriffith៖
(«ហេតុអ្វីមិនឥឡូវនេះ?» ដោយ by Daniel W. Whittle, 1840-1901)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ពីការស្វែងរក និងការឃើញព្រះគ្រីស្ទ

ដោយ Dr. R. L. Hymers, Jr.

«ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពី ចិត្ត»(យេរេមា ២៩:១៣)។

(ភីលីព ២:១២, ១៣; រ៉ូម ៣:១១)

១. ទីមួយ ពួកអ្នកទាំងនោះដែលព្រះកំពុងតែទាញគឺជាមនុស្សម្នាក់ដែលស្វែងរកព្រះយេស៊ូវ ហើយឃើញទ្រង់។ ភីលីព ២:១៣; ម៉ាកុស ១០:២៤, ២៦, ២៧; រ៉ូម ៣:១១; យ៉ូហាន ៦:៤៤។

២. ទីមួយ ពួកអ្នកទាំងនោះដែលព្រះមិនកំពុងតែទាញ គេនឹងមិនស្វែងរកព្រះយេស៊ូវទេ។ យ៉ូហាន ៣:១៩។

៣. ទីបី បន្ទាប់មក តើអ្នកណាដែលនឹងស្វែងរកព្រះយេស៊ូវ?ទំនុកដំកើង ១១៩:១០; លោកុប្បត្ដិ ៣២:២៦; កិច្ចការ ៤:២៤, ៣១; វិវរណះ ៣:១៦។