Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




សេចក្ដីស្កប់ស្កល់ និងសេចក្ដីសុចរិតដែលបានមកដោយសារព្រះគ្រីស្ទ

(សេចក្ដីអធិប្បាយលេខ១៣ពីព្រះគម្ពីរអេសាយជំពូក៥៣)
SATISFACTION AND JUSTIFICATION –
OBTAINED BY CHRIST
(SERMON NUMBER 13 ON ISAIAH 53)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែមេសា ១៤, ២០១៣

A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, April 14, 2013

«ទ្រង់នឹងឃើញផលនៃការដែល ព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ស្កល់ផង អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ដោយគេស្គាល់ដល់ទ្រង់ ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេ»
(អេសាយ ៥៣:១១)។


អត្ថបទគម្ពីរនេះពេញទៅដោយអត្ថន័យល្អណាស់ ដែលគ្រប់ពាក្យនិមួយៗនៅក្នុងវាសមនឹងការ យកចិត្ដទុកដាក់របស់យើង។ ហេតុដូច្នោះខ្ញុំនឹងមិនបង្វែរឆ្ងាយពីអត្ថបទគម្ពីរឡើយ ហើយខ្ញុំនឹងមិនធ្វើការ ពន្យល់ជារូបភាពច្រើនឡើយ។ វាគឺគ្រប់គ្រាន់នៅក្នុងសេចក្ដីអធិប្បាយមួយហើយ ដើម្បីបង្រៀនតាមសេចក្ដី ពិតនៅក្នុងអត្ថបទគម្ពីរនេះ ដើម្បីពន្យល់ពាក្យឲ្យច្បាស់ ហើយសាមញ្ញ ដែលធ្វើឲ្យអ្នកមកលេងក្រុមជំនុំ យើងទាំងអស់នៅល្ងាចនេះអាចទៅផ្ទះវិញដោយយល់ពីសេចក្ដីពិត ហើយសូម្បីតែយល់ពីការពន្យល់ នៃ អត្ថន័យនៃពាក្យទាំងនោះយ៉ាងច្បាស់៖

«ទ្រង់នឹងឃើញផលនៃការដែល ព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ស្កល់ផង អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ដោយគេស្គាល់ដល់ទ្រង់ ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេ» (អេសាយ ៥៣:១១)។

ព្រះអាចបើកចិត្ដរបស់យើងដើម្បីទទួលយកសេចក្ដីពិតនៅក្នុងខគម្ពីរនោះ។ ដ្បិតយើងនិយាយ ទៅកាន់អ្នក នៅពេលយើងអធិប្បាយពីអត្ថបទគម្ពីរនេះ «សូមឲ្យត្រចៀករបស់អ្នកយក់ចិត្ដទុកដាក់ ហើយ មកកាន់ខ្ញុំ សូមស្ដាប់ ហើយព្រលឹងវិញ្ញាណរបស់អ្នកនឹងរស់»។

ខគម្ពីរនិយាយពីរឿងចំនួន៣យ៉ាង។ ទីមួយ ព្រះគ្រីស្ទនឹងស្កប់ស្កល់ពីភាពយុត្ដិធម៌របស់ព្រះវរបិតា ទីពីរ ព្រះគ្រីស្ទនឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ដោយគេស្គាល់ដល់ទ្រង់។ ទីបី ព្រះគ្រីស្ទនឹងទទួលរងទោសចំពោះអំពើបាប ហើយទ្រង់យកការទទួលទោសទាំងស្រុងសំរាប់មនុស្សមានបាបដែលជឿ។

«ទ្រង់នឹងឃើញផលនៃការដែល ព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ស្កល់ផង អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ដោយគេស្គាល់ដល់ទ្រង់ ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេ» (អេសាយ ៥៣:១១)។

១. ទីមួយ ការរងទុក្ខរបស់ព្រះគ្រីស្ទបានធ្វើឲ្យព្រះវរបិតាស្កប់ស្កល់ពីភាពសុចរិត។

«ទ្រង់នឹងឃើញផលនៃការដែល ព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ ស្កល់ផង»(អេសាយ ៥៣:១១)។

លោក ជើរជិន ម៉ូលមែណ(១៩២៦) ដែលជាជនជាតិអាឡឺម៉ង់ម្នាក់ដែលត្រូវបានគេចាត់ទុកដូច ជាអ្នកគុកនៃសង្រ្គាមម្នាក់នៅក្នុងគុករបស់ពួកចក្រភពអង់គ្លេសអស់រយះពេល៣ឆ្នាំ បន្ទាប់ពីសង្រ្គាមលោក លើកទី២។ នៅពេលដែលគាត់នៅក្នុងគុក គាត់បានចាប់ផ្ដើមរៀនព្រះគម្ពីរ។ ក្រៅពីបទពិសោធន៍នៃការ ជាប់គុកក្នុងគុក និងការអានព្រះគម្ពីរនោះ គាត់បាននិពន្ធសៀវភៅ History and the Triune God: Contributions to Trinitarian Theology (Crossroad, 1992)។ លោក ម៉ូលមែណគឺជាអ្នកជឿព្រះ ខុសឆ្គងម្នាក់ ដ្បិតខ្ញុំមិនសំអាងលើភាគច្រើននៃអ្វីដែលគាត់បាននិពន្ធនោះទេ។ ដ្បិត គាត់មានការយល់ដឹង ខ្លះច្បាស់លាស់។ ឧទាហរណ៍ លោក ម៉ូលមែណឃើញឈើឆ្កាងដែលព្រះវរបិតាប្រកាសពីការសាមគ្គីភាព របស់ទ្រង់ជាមួយ «ព្រះបោះបង់ចោល» ពូជមនុស្ស។ ព្រះបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់សំរាប់មនុស្ស មានបាបនៅលើឈើឆ្កាង ហើយព្រះរាជបុត្រារងទុក្ខពីការបែកចេញពីព្រះវរបិតា ដែលព្រះវរបិតាអនុញ្ញាត្ដិ ឲ្យទ្រង់ស្គាល់ការឈឺចាប់ និងការរងទុក្ខវេទាន «ពីផ្នែកខាងក្រៅ»។ លោក ម៉ូលមែណមិនបានពន្យល់ពីរឿង នេះត្រឹមត្រូវតេ ប៉ុន្ដែគាត់បានប្រាប់ពីការរងទុក្ខរបស់បុគ្គល់នៅក្នុងព្រះត្រីឯកពីការជាប់ឆ្កាង ហើយរឿងនោះ ខ្ញុំគិតថា វាជាចំនុចដ៏សំខាន់មួយ។ នៅក្នុងទស្សនៈរបស់ខ្ញុំ នោះគឺជារឿងខ្លះដែលមានតម្លៃណាស់ដើម្បីគិត អំពីការរងទុក្ខដោយបុគ្គលនៃព្រះត្រីឯកនៅកំឡុងពេលនៃការជាប់ឆ្កាង។

«ទ្រង់នឹងឃើញផលនៃការដែល ព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ ស្កល់ផង»(អេសាយ ៥៣:១១)។

លោក ស្ពឺជិនបានប្រសាសន៍ថា៖

តាមព្រះបន្ទូលទាំងនេះ យើងមានព្រះវរបិតាដែលកំពុងតែមានបន្ទូលទាក់ ទងនឹងព្រះរាជបុត្រារបស់ទ្រង់ ហើយកំពុងតែប្រកាសថា ដ្បិតទ្រង់បានទ្រាំ ពីការរងវេទនាព្រលឹងមួយ ព្រះវរបិតានឹងធានដើម្បីឲ្យទ្រង់ស្កប់ចិត្ដនឹងរង្វាន់ គួរឲ្យសប្បាយណាស់ ដែលវាគឺដើម្បីតែសង្កេតមើលការងាររួមគ្នានៃបុគ្គល ផ្សេងៗពីគ្នានៃព្រះត្រីឯកនៅក្នុងបញ្ហានៃសង្រ្គោះ! (C. H. Spurgeon, The Metropolitan Tabernacle Pulpit, Pilgrim Publications, 1980 reprint, volume 61, p. 301)។

«ទ្រង់» នោះគឺជាព្រះវរបិតា«ទ្រង់នឹងឃើញផលនៃការដែល ព្រលឹងទ្រង់រងវេទនា» នោះគឺជា ការរងទុក្ខវេទនានៃ ព្រលឹងរបស់ព្រះរាជបុត្រា «ហើយស្កប់ស្កល់»។ ដ្បិតលោក ស្ពឺជិនបានប្រាប់ថា «តាមព្រះបន្ទូលទាំងនេះយើងមាន ព្រះវរបិតាដែលកំពុងតែមានបន្ទូលទាក់ទងពីព្រះរាជបុត្រានៃទ្រង់»។

«ទ្រង់នឹងឃើញផលនៃការដែល ព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ ស្កល់ផង»(អេសាយ ៥៣:១១)។

«ព្រលឹងទ្រង់រងវេទនា» សំដៅទៅលើការឈឺចាប់ និងការស្រែកថ្ងូរខាងក្នុងរបស់ព្រះគ្រីស្ទ ដែល ទ្រង់បានមានបទពិសោធន៍នៅកំឡុងពេលនៃការរងទុក្ខវេទានរបស់ទ្រង់សំរាប់អំពើបាបរបស់យើង។ យើង មិនគួរតែឲ្យតម្លៃទាបនៃការរងទុក្ខវេទនាខាងរូបកាយរបស់ព្រះគ្រីស្ទទេ។ យើងគួរតែមិនដែលគិតស្រាលៗ ដែលព្រះគ្រីស្ទត្រូវលោកពីឡាត់វាយនឹងរំពាត់ជិតស្លាប់។ យើងគួរតែមិនដែលស្មានស្ទើរពីសារៈសំខាន់ដែល ព្រះគ្រីស្ទត្រូវគេស្ដោះទឹកមាត់ដាក់ ហើយទ្រង់ត្រូវគេពាក់ភួងបន្លាលើព្រះសិរទ្រង់ទេ។ ហើយពិតប្រាកដ ណាស់យើងមិនគួរតែឲ្យតម្លៃទាបនៃការចាក់ដៃ និងជើងរបស់ទ្រង់ ហើយការឈឺចាប់ និងការស្រេកទឹក ដែលទ្រង់បានធ្វើសំរាប់យើងនៅលើឈើឆ្កាងឡើយ។ លោក ស្ពឺជិនបានប្រសាសន៍ថា «ព្រលឹងទ្រង់រងវេទនាជាបញ្ហាដ៏សំខាន់ណាស់ ហើយវាគឺអ្វីដែលអត្ថបទគម្ពីរនោះនិយាយអំពី...ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខ យ៉ាងខ្លាំង ដែលខ្ញុំអស់សង្ឃឹមពីព្រឹត្ដការណ៍នៃការរងទុក្ខរបស់ទ្រង់ ឬក៏នៃការនាំទៅពួកគេទៅកាន់អ្នក ដោយនិយាយពាក្យខ្លះ»(Spurgeon, ibid., pp. 302-303)។ វាត្រូវបានគេនិយាយថា «ការរងទុក្ខវេទនា ខាងព្រលឹងរបស់ព្រះគ្រីស្ទជាព្រលឹងនៃការរងទុក្ខរបស់ទ្រង់»(ibid., p. 302) ចិត្ដនៃការរងទុក្ខរបស់ទ្រង់ ផ្នែកសំខាន់នៃការស្រែកថ្ងូររបស់ទ្រង់។

ពាក្យថា «រងវេទនា»បង្ហាញពីការព្រួយព្រះហឬទ័យ ការរងទុក្ខ និងការឈឺចាប់ដែលព្រះគ្រីស្ទ បានមាននៅក្នុង «ព្រលឹងរបស់ទ្រង់» នៅពេលដែលទំងន់នៃអំពើបាបរបស់មនុស្ស និងការជំនុំជំរះរបស់ ព្រះវរបិតាធ្លាក់មកលើទ្រង់។ ការនេះព្រះគ្រីស្ទបានធ្លាប់មានបទពិសោធន៍យ៉ាងច្បាស់នៅក្នុងសួនច្បារកេត សេម៉ានី មុនពេលដែលទ្រង់ត្រូវគេចាប់ខ្លួន មុនពេលទ្រង់ត្រូវគេវាយ មុនពេលទ្រង់ត្រូវគេឆ្កាង។ ហើយវារួម បញ្ចូលពីការព្រួយព្រះហឬទ័យ និងការឈឺចាប់នៃព្រលឹង នៅពេលដែលទ្រង់បន្ដដើម្បីទទួលបានបទពិ សោធន៍នៅលើឈើឆ្កាងផងដែរ។ ដូច លោក ជីលបានប្រាប់ថា៖

ការរងវេទនានៃព្រលឹងរបស់ទ្រង់គឺជាទុក្ខវេទនា និងកំលាំងដែលទ្រង់បាន ស៊ូទ្រាំ ក្នុងការងារដើម្បីឲ្យមនុស្សរបស់ទ្រង់ទទួលបានសេចក្ដីសង្រ្គោះ ការ ស្ដាប់បង្គាប់របស់ទ្រង់ និងការសុគត ការទូរទុក្ខ និងការរងទុក្ខ ជាពិសេស បទពិសោធន៍ឈឺចាប់ទាំងនោះនៃព្រលឹងរបស់ទ្រង់ នៅក្រោមសេចក្ដីក្រោធ របស់ព្រះវរបិតា ពីការនិយាយដល់ស្ដ្រីម្នាក់នៅក្នុងការរងវេទនា(ការឈឺចាប់ នៃការផ្ដល់កំណើត) និងគ្រប់ទាំងការស្រែកថ្ងូរ និងការឈឺចាប់នៃការសុគត ដែលទ្រង់បានទទួល(John Gill, D.D., An Exposition of the Old Testament, The Baptist Standard Bearer, 1989 reprint, volume 5, p. 315)។

«ទ្រង់នឹងឃើញផលនៃការដែល ព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ ស្កល់ផង»(អេសាយ ៥៣:១១)។

«ហើយនឹងបានស្កប់ស្កល់ផង» និយាយពីដង្វាយធួននឹងបាបនៃសេចក្ដីក្រោធរបស់ព្រះវរបិតា។ ព្រះវរបិតាទ្រង់ «ស្កប់ស្កល់» ឬក៏ យើងអាចនិយាយបានថា ដង្វាយធួននឹងបាប

«ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប»(កូរិនថូសទី២ ៥:២១)។

«ដែលទ្រង់ជាដង្វាយធួននឹងបាបយើងរាល់គ្នា»(យ៉ូហានទី១ ២:២)។

«ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស»(រ៉ូម ៣:២៥)។

ដ្បិត លោក យ៉ូហាន ម៉ាកអោសើរបានខុសពីព្រះលោហិតរបស់ព្រះគ្រីស្ទ តែនិយាយត្រឹមត្រូវថា៖

ពាក្យថា(ដង្វាយធួននឹងបាប) មានន័យថា«ការធ្វើឲ្យស្ងប់ចិត្ដ» ឬក៏»ការ ស្កប់ចិត្ដ»។ យញ្ញបូជារបស់ព្រះយេស៊ូវនៅលើឈើឆ្កាងបានធ្វើឲ្យការទាមទារ ភាពបរិសុទ្ធរបស់ព្រះវរបិតាបានស្កប់ចិត្ដ អំពីការដាក់ទណ្ឌកម្មនៃអំពើបាប របស់ព្រះវរបិតា... ដូច្នោះព្រះយេស៊ូវទ្រង់បានជាធ្វើដង្វាយធួននឹងបាបឬក៏ បានធ្វើឲ្យព្រះវរបិតាស្កប់ស្កល់ព្រះហឬទ័យ(John MacArthur, D.D., The MacArthur Study Bible, Word Publishing, 1997, note on I John 2:2)។

វាហាក់ដូចជាចំលែកណាស់ចំពោះខ្ញុំ ដែលគាត់បង្រៀនខុសពីព្រះលោហិត ប៉ុន្ដែត្រឹមត្រូវត្រង់ដង្វាយធួន នឹងបាប! ដូច្នោះយើងឃើញពីដង្វាយធួននឹងបាប ការស្កប់ស្កល់ចិត្ដនៃសេចក្ដីក្រោធរបស់ព្រះវរបិតាដែល ប្រឆាំងនឹងអំពើបាប ដោយសារតែព្រះយេស៊ូវបានធ្លាប់មានបទពិសោធន៍នៅក្នុងការឈឺចាប់របស់ទ្រង់។ ការរងទុក្ខវេទនារបស់ព្រះយេស៊ូវ «ធ្វើឲ្យព្រះវរបិតាស្កប់ស្កល់» នៃសេចក្ដីយុត្ដិធម៌ ការថ្វាយដង្វាយធួននឹង បាប ការស្ងប់ចិត្ដ សេចក្ដីក្រោធដែលប្រឆាំងនឹងអំពើបាប។

«ដ្បិតឯ ព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង»(កូរិនថូសទី២៥:២១)។

«ទ្រង់នឹងឃើញផលនៃការដែល ព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ ស្កល់ផង»(អេសាយ ៥៣:១១)។

ការរងទុក្ខវេទនារបស់ព្រះគ្រីស្ទបានធ្វើឲ្យព្រះវរបិតាស្កប់ស្កល់ចិត្ដនៃការទាមទារភាពសុចរិត ហើយអាចធ្វើ ឲ្យយើងបានសង្រ្គោះ។

២. ទីពីរ ផលនៃការដែលព្រះគ្រីស្ទបានធ្វើនាំឲ្យមនុស្សជាច្រើនបានសុចរិត។

សូមក្រោកឈរឡើង ហើយអានអត្ថបទគម្ពីរឲ្យខ្លាំងៗ ដោយបញ្ចប់ដោយពាក្យ «មនុស្សជាច្រើន នឹងបានសុចរិត»។

«ទ្រង់នឹងឃើញផលនៃការដែល ព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ស្កល់ផង អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ...»(អេសាយ ៥៣:១១)។

អ្នកអាចអង្គុយចុះបាន

ហោរាអេសាយសំដៅទៅលើព្រះគ្រីស្ទ ដែលទ្រង់ជា«អ្នកបំរើ» របស់ព្រះវរបិតាក្នុងគម្ពីរអេសាយ ៥២:១៣។ ហើយនៅក្នុងអត្ថបទគម្ពីរនេះ ព្រះគ្រីស្ទត្រូវបានគេហៅថា «អ្នកដ៏សុចរិត»របស់ព្រះវរបិតា។ ព្រះគ្រីស្ទសុចរិតដោយព្រោះតែទ្រង់ «មិនស្គាល់បាបសោះ»(កូរិនថូសទី២ ៥:២១)។ ទ្រង់ជាព្រះរាជបុត្រា នៃព្រះដែលគ្មានបាបសោះ «អ្នកបំរើដ៏សុចរិត» របស់ព្រះវរបិតា។

ព្រះគ្រីស្ទនឹង «ធ្វើឲ្យមនុស្សជាច្រើបានសុចរិត»(ខ១១)។ កន្លែងនេះគឺជាបេះដូងនៃដំណឹងល្អ។ យើងមិនបានសុចរិតដោយព្រោះតែការស្ដាប់បង្គាប់ដល់ក្រិត្យវិន័យរបស់ព្រះដោយខ្លួនយើងទេ ដ្បិត

«ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ »(រ៉ូម ៣:២០)។

យើងមិនអាចសុចរិតដោយខ្លួនឯងបានទេ ដោយព្រោះតែយើងជាមនុស្សមានបាបពេលដែលយើងកើតមក យើងអាចគ្រាន់តែត្រូវបានរាប់ ដោយសារតែការទម្លាក់ទោសរបស់សេចក្ដីសុចរិតរបស់ព្រះគ្រីស្ទ ចំពោះ យើងតែប៉ុណ្ណោះ។ «ការទម្លាក់ទោស» គឺជាត្រឹមត្រូវតាមច្បាប់។ យើងត្រូវបានរាប់សុចរិតត្រឹមត្រូវតាមច្បាប់ ដោយព្រោះតែការទម្លាក់ទោសរបស់សេចក្ដីសុចរិតរបស់ព្រះគ្រីស្ទចំពោះយើង។ អ្នកបំរើដ៏សុចរិតរបស់ព្រះ វរបិតានឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត»(អេសាយ ៥៣:១១) ដោយការទម្លាក់ទោសសេចក្ដីសុចរិត របស់ទ្រង់ចំពោះពួកគេ!

«ទ្រង់នឹងឃើញផលនៃការដែល ព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ស្កល់ផង អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ...»(អេសាយ ៥៣:១១)។

លោក យ៉ូហាន ថ្រែមបានរំលឹកយើងថា លោកសង្ឃដ៏ខ្ពស់(កាតូលីក)ឈ្មោះថា ខោនថែរែនីស បានត្រូវគេប្រហារជីវិត ដោយលោកសង្ឃផ្សេងទៀត ផីហ្គីអើស។ ដោយព្រោះតែលោក ខោនថែរែនីសបាន ជឿខគម្ពីរ យ៉ាងច្បាស់ គាត់ត្រូវបានគេហៅថា «អ្នកប្រឆាំង»“Protestant” ម្នាក់ ហើយត្រូវបានគេប្រហារ ជីវិតដោយ ព្រោះតែសេចក្ដីជំនឿរបស់គាត់នោះ«សេចក្ដីសុចរិតរបស់មនុស្សលោកគឺមកដោយសារសេចក្ដី មេត្ដាករុណា របស់ព្រះ និងអំពើល្អរបស់ព្រះគ្រីស្ទ»(John Trapp, A Commentary on the Old and New Testaments, 1997 reprint, volume III, pp. 410-411, note on Isaiah 53:11)។ ប៉ុន្ដែលោក ការឌីណ័ល ខោនថែរែនីសបានត្រឹម! ហើយសង្ឃដែលនៅសល់ទាំងនោះបានខុស!

«អ្នកបំរើដ៏សុចរិតរបស់អញ(នឹង)ធ្វើឲ្យមនុស្សជាច្រើនបានសុចរិត»។ តើពាក្យទាំងនោះមាន តម្លៃសំរាប់មនុស្សដែលកំពុងតែស្រែកឃ្លានឬទេ? ពិតប្រាកដណាស់ វាមានតម្លៃ! នោះគឺជាបេះដូចរបស់ ពួកបាទីស្ទ ហើយនឹងសេចក្ដីជំនឿរបស់ពួកប្រូតែស្ដង់! យើងមិនអាចសុចរិតដោយពឹងខ្លួនបានទេ ដូចជា អ្នកដែលសំរេចចិត្ដដើរតាមហ្វីនណេ និងពួកកាតូលីកបង្រៀន! មិនអាចទេ!

« យើងដឹងថា មនុស្សមិនបានរាប់ជាសុចរិត ដោយប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ គឺដោយសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវគ្រីស្ទវិញ»(កាឡាទី ២:១៦).

« បានជាក្រឹត្យវិន័យធ្វើជាអ្នកដឹកនាំយើងរាល់គ្នាទៅដល់ព្រះគ្រីស្ទ ដើម្បីឲ្យយើងបានរាប់ជាសុចរិត ដោយអាងសេចក្តីជំនឿ»(កាឡាទី ៣:២៤)

វាគឺជាព្រះគ្រីស្ទ «អ្នកបំរើដ៏សុចរិត»របស់ព្រះវរបិតា ដែលធ្វើឲ្យមនុស្សជាច្រើនបានសុចរិត!

ប៉ុន្ដែតើវាកើតឡើងយ៉ាងម៉េចបាន? តើព្រះគ្រីស្ទអាចធ្វើឲ្យមនុស្សជាច្រើនបានសុចរិតយ៉ាងម៉េច បាន? តើទ្រង់ធ្វើឲ្យពួកគេបានសុចរិតដោសារតែការធ្វើល្អនៃការបោះបង់ចោលអំពើខ្លះៗមែនទេ? ទេ! នោះគឺជាអ្នកកាតូលីក និងពួកអ្នកសំរចេធ្វើតាមខ្លួនឯង! តើទ្រង់ធ្វើឲ្យពួកគេ បានសុចរិតដោយព្រោះ តែពួក គេបានអធិស្ឋានថាគេជាមនុស្សមានបាប ឬក៏ដោយព្រោះតែគេជួយបង្រៀន នៅចុងក្រោយនៃ សេចក្ដី អធិប្បាយមួយមែនទេ? ទេ! នោះគឺជាអ្នកកាតូលីក និងពួកអ្នក សំរចេធ្វើតាម ខ្លួនឯង! តើទ្រង់ធ្វើ ឲ្យពួក គេបានសុចរិតដោយព្រោះតែពួកគេបានរៀនពី «ផែន ការណ៍នៃ សេចក្ដីសង្រ្គោះ» ហើយទន្ទេញគម្ពីរ យ៉ូហាន ៣:១៦ ហើយអធិស្ឋានថា ជាមនុស្សមានបាបម្នាក់ មែនទែ? ទេ! នោះ គឺជា អ្នកកាតូលីក Catholicism និងពួកអ្នកសំរចេធ្វើតាមខ្លួនឯង! ដែរ!

តើអ្នកអាចបានសុចរិតយ៉ាងម៉េចទៅ? តើអ្នកអាចលាងសំអាត ហើយបានសុចរិតនៅចំពោះព្រះ នេត្ររបស់ព្រះវរបិតាយ៉ាងម៉េចបាន? នោះគឺជាសំនួរដ៏អស់កល្ប! នោះគឺជាសំនួរដ៏អស្ចារ្យរបស់ប៊ីលដាឌ ក្នុងគម្ពីរយ៉ូប! គាត់បាននិយាយថា៖

«ដូច្នេះ ធ្វើដូចម្តេចឲ្យមនុស្សបានសុចរិតនៅចំពោះព្រះបាន ឬធ្វើដូចម្តេចឲ្យមនុស្សដែលកើតពីស្ត្រីមកបានបរិសុទ្ធ»(យ៉ូប ២៥:៤)។

ហើយចំលើយប្រាប់យើងនៅក្នុងព្រះបន្ទូលនៃអត្ថបទគម្ពីររបស់យើង

«អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ...»(អេសាយ ៥៣:១១)។

ឬក៏ ដូចលោក ស្ពឺជិនបានបកប្រែវា « អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត»(C. H. Spurgeon, The Metropolitan Tabernacle Pulpit, Pilgrim Publications, 1980 reprint, volume 63, p. 117)។ ដ្បិតលោក ស្ពឺជិនបាននិយាយថា៖

វិធីទាំងស្រុងនៃការទទួលលទ្ធនៃយញ្ញបូជារបស់ព្រះគ្រីស្ទគឺដោយសារការ ស្គាល់ និងការជឿ មិនមែនដោយសារការធ្វើល្អនោះទេ...«យើងដឹងថា មនុស្សមិនបានរាប់ជាសុចរិត»។ «ក្រិត្យវិន័យធ្វើឲ្យមនុស្សស្គាល់អំពើបាប»។ «ព្រះគុណ និងសេចក្ដីសុខសាន្ដមកដោយសារព្រះយេស៊ូវគ្រីស្ទ» ហើយ ពួកគេមករកយើងតាមរយះការជឿ ហើយតាមរយះការស្គាល់ ដោយសារ ការស្គាល់ទ្រង់...តាមរយះទ្រង់...យើងអាចបានសុចរិត»(ibid.)។

«តែចំណែកអ្នកដែលមិនធ្វើការសោះ គឺគ្រាន់តែជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសឲ្យមនុស្សទមិលល្មើសបានសុចរិត នោះសេចក្តីជំនឿរបស់អ្នកនោះ បានរាប់ទុកជាសេចក្តីសុចរិតវិញ»(រ៉ូម ៤:៥)។

« ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះ» (កិច្ចការ ១៦:៣១)។

«អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ...»(អេសាយ ៥៣:១១)។

ការរងទុក្ខរបស់ព្រះគ្រីស្ទបានធ្វើឲ្យព្រះវរបិតាស្កប់ស្កល់ព្រះហឬទ័យពីភាពសុចរិត។ ការស្គាល់ព្រះដោយ ផ្ទាល់អាចនាំសេចក្ដីសុចរិតមកកាន់មនុស្សជាច្រើន។ ហើយ –

៣. ទីបី ការទទួលរងទោសជំនួសអំពើបាបរបស់ព្រះគ្រីស្ទនាំឲ្យមានការទទួលទណ្ឌកម្ម ជំនួសមនុស្សមានបាបដ៏ពោរពេញ។

សូមក្រោកឈរឡើង ហើយអានអត្ថបទគម្ពីរដោយយកចិត្ដទុកដាក់ពីពាក្យចំនួន៦ចុងក្រោយ។

«ទ្រង់នឹងឃើញផលនៃការដែល ព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ស្កល់ផង អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ដោយគេស្គាល់ដល់ទ្រង់ ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេ» (អេសាយ ៥៣:១១)។

អ្នកអាចអង្គុយចុះបាន

ព្រះគ្រីស្ទនឹង «ធ្វើឲ្យមានជាច្រើនបានសុចរិត ដ្បិតទ្រង់នឹងទទួលទោសចំពោះអំពើទុច្ចរិតរបស់ គេ»។ នោះគឺមានន័យថា ទ្រង់នឹងទទួលទោសអំពើបាបរបស់ពួកគេ ដែលជាមូលដ្ឋានទាំងស្រុងនៃសេចក្ដី សុចរិតរបស់យើង ជាមូលដ្ឋានទាំងស្រុងនៃការទទួលទណ្ឌកម្មរបស់យើង និងជាសេចក្ដីសង្រ្គោះ ត្រូវបាន បង្ហាញនៅក្នុងពាក្យទាំងនេះដ្បិតទ្រង់នឹងទទួលទោសចំពោះអំពើទុច្ចរិតរបស់គេ»។ អេសាយ ៥៣:៥ ប្រាប់ ថា៖

«តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់»(អេសាយ ៥៣:៥)។

អេសាយ ៥៣:៦ ប្រាប់ថា៖

«ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើ ទ្រង់»(អេសាយ ៥៣:៦)។

អេសាយ ៥៣:៨ ប្រាប់ថា៖

«ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ» (អេសាយ ៥៣:៦)។

ហើយពេតុ្រសទី១ ២:២៤ប្រាប់ថា៖

«ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង»(ពេតុ្រសទី១ ២:២៤)។

ដ្បិតលោក ស្ពឺជិនបានបកប្រែអត្ថបទគម្ពីររបស់យើង...អ្នកបំរើរបស់អញនឹងធ្វើឲ្យមនុស្សជាច្រើនសុចរិត»។

នៅឃ្លានេះអ្នកមានចំណុចមុនដំបូងនៃដំណឹងល្អរបស់ព្រះគ្រីស្ទយ៉ាងច្បាស់ ហើយងាយយល់។ ការរងទុក្ខរបស់ព្រះគ្រីស្ទបានធ្វើឲ្យព្រះវរបិតាស្កប់ស្កល់ពីភាពសុចរិត។ ការស្គាល់ព្រះគ្រីស្ទដោយផ្ទាល់នាំឲ្យ មានសេចក្ដីសុចរិត។ ការទទួលទោសជំនួសអំពើបាបរបស់ព្រះគ្រីស្ទនាំឲ្យមានសេចក្ដីសង្រ្គោះដល់មនុស្ស មានបាបណា ដែលស្គាល់ព្រះគ្រីស្ទដោយសេចក្ដីជំនឿ។ ដំណឹងល្អដ៏អស្ចារ្យ! ការប្រោសលោះដ៏អស្ចារ្យ! គ្មានអ្វីដូចការនេះដែលបានកើតឡើងពីមុន ឬបន្ទាប់មក នៅក្នុងប្រវត្ដិសាស្ដ្រនោះទែ!

«ទ្រង់នឹងឃើញផលនៃការដែល ព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ស្កល់ផង អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ដោយគេស្គាល់ដល់ទ្រង់ ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេ» (អេសាយ ៥៣:១១)។

នៅពេលល្ងាចមួយ លោក វែលស្លេ និងខ្ញុំបានកំពុងតែអានអំពីអ្នកសំដែងប្រុសលោក យ៉ូហាន ខែរ៉ាដីណនៅតាមអ៊ីធើណែត។ គាត់បានសំដែងរឿងច្រើនជាង៣០០ខ្សែភាពយន្ដ ច្រើនជាងតួសំដែងប្រុស ផ្សេងៗទៀត។ នៅពេលគាត់ស្លាប់នៅក្នុងមីឡែន ប្រទេសអ៊ីតាលី សាកសពរបស់គាត់ត្រូវបានគេដាក់ក្នុង មឈូសមួយ ហើយត្រូវបានគេយកទៅផ្ទះកូនរបស់គាត់ម្នាក់។ កូនប្រុសបានកំពុងតែផឹកស្រាយ៉ាងច្រើន ហើយគាត់បានបើកមឈូស ហើយចាក់ស្រាទៅក្នុងមាត់សពឪពុកគាត់។

ឥឡូវនេះខ្ញុំសួរអ្នកថា តើមនុស្សដែលស្លាប់អាចភ្លក់ស្រានោះបានដែរឬទេ? ពិតណាស់មិនអាចទេ ហើយនៅពេលខ្ញុំនិយាយទៅកាន់អ្នកអំពីការអស្ចារ្យទាំងអស់ ដែលព្រះគ្រីស្ទបានធ្វើដើម្បីសង្រ្គោះយើង អ្នក មិនអាចភ្លក់វាបានទេ។ ហេតុអ្វីបានជាមិនអាច? ដោយព្រោះតែអ្នកស្លាប់ខាងព្រលឹងវិញ្ញាណ។ ដ្បិតព្រះ គម្ពីរប្រាប់ថា អ្នក «ស្លាប់ក្នុងការរំលង»(អេភេសូរ ២:៥)។ នោះគឺជានិស្ស័យនៃអំពើបាបណាស់ អ្នកស្លាប់ ពីការអស្ចារ្យនៃព្រះគ្រីស្ទ។ ដូច្នោះអ្នកមិនអាចភ្លក់វាបានទេ អ្នកមិនអាចមានអារម្មណ៍ពីវាបានទេ សូមគិតពី ការអស្ចារ្យរបស់ព្រះគ្រីស្ទ អ្នកស្លាប់ដូចជាសាកសពដែលស្លាប់របស់លោក យ៉ូហាននៅក្នុងមឈូសនោះទេ។ ព្រះគ្រីស្ទនឹងប្រទានឲ្យអ្នកមានជីវិត ឬក៏អ្នកនឹងធ្លាក់ចូលទៅក្នុងកន្លែងបាត់បង់ដ៏អស់កល្បជានិច្ច! នោះអ្នក នឹងត្រូវតែស្រែកឡើងថា «វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន?»(រ៉ូម ៧:២៤)។

នៅពេលបុរសម្នាក់ ឬស្រ្ដីម្នាក់ស្រែកឡើងពីជំរៅនៃបេះដូងដូចនោះ ពួកគេជិតនឹងបានសង្រ្គោះ ហើយ។ តើអ្នកបានស្រែកឡើងដូចនោះឬទេ? តើអ្នកមានអារម្មណ៍ថា អ្នកស្លាប់ចំពោះព្រះ ហើយមាន អារម្មណ៍ថាមានតែព្រះគ្រីស្ទមួយគត់ដែលអាចសង្រ្គោះអ្នកបាន? តើនឹងអ្នកប្រែចិត្ដទៅរកព្រះគ្រីស្ទទេ? បើអ្នកនឹងមិនប្រែចិត្ដទេ តើអ្នកនឹងមើលទៅកាន់ព្រះគ្រីស្ទ ដែលជាកូនចៀមនៃព្រះដែលយកអំពើបាបរបស់ លោកីយដែរឬទេ? តើអ្នកនឹងមើលទៅកាន់ទ្រង់ ហើយជឿទុកចិត្ដទ្រង់ឥឡូវនេះដែរឬទេ? សូមស្ដាប់ពាក្យ ក្នុងបទចំរៀងរបស់លោក ហ្គីហ្វីត ដែលបានច្រៀងប៉ុន្មាននាទីមុនកន្លងមកហើយម្ដងទៀត។

បើអ្នកជឿលើទ្រង់នឹងបានសង្រ្គោះពីបាប
   មើលទៅកូនចៀមនៃព្រះ
ទ្រង់នឹងប្រោសលោះអ្នក ទ្រង់សុគតលើភ្នំកាល់វ៉ារី
   មើលទៅកូនចៀមនៃព្រះ
មើលទៅកូនចៀមនៃព្រះ មើលទៅកូនចៀមនៃព្រះ
   ដ្បិតទ្រង់បានរងទុក្ខដើម្បីសង្រ្គោះអ្នក
មើលទៅកូនចៀមនៃព្រះ។
    («មើលទៅកូនចៀមនៃព្រះ» ដោយ H. G. Jackson, 1838-1914)។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan: ៖ អេសាយ ៥៣:១-១១។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin KincaidGriffith៖
(«មើលទៅកូនចៀមនៃព្រះ» ដោយ H. G. Jackson, 1838-1914)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

សេចក្ដីស្កប់ស្កល់ និងសេចក្ដីសុចរិតដែលបានមកដោយសារព្រះគ្រីស្ទ

(សេចក្ដីអធិប្បាយលេខ១៣ពីព្រះគម្ពីរអេសាយជំពូក៥៣)

ដោយ Dr. R. L. Hymers, Jr.

«ទ្រង់នឹងឃើញផលនៃការដែល ព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ស្កល់ផង អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ដោយគេស្គាល់ដល់ទ្រង់ ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេ»
(អេសាយ ៥៣:១១)។

១.    ទីមួយ ការរងទុក្ខរបស់ព្រះគ្រីស្ទបានធ្វើឲ្យព្រះវរបិតាស្កប់ស្កល់ពីភាពសុចរិត។
អេសាយ ៥៣:១១a; កូរិនថូសទី២ ៥:២១; យ៉ូហានទី១ ២:២; រ៉ូម ៣:២៥។

២.   ទីពីរ ផលនៃការដែលព្រះគ្រីស្ទបានធ្វើនាំឲ្យមនុស្សជាច្រើនបានសុចរិត។
អេសាយ ៥៣:១១b; ៥២:១៣; កូរិនថូសទី២ ៥:២១; រ៉ូម ៣:២០;
កាឡាទី ២:១៦; ៣:២៤; យ៉ូប ២៥:៤; រ៉ូម ៤:៥; កិច្ចការ ១៦:៣១។

៣.  ទីបី ការទទួលរងទោសជំនួសអំពើបាបរបស់ព្រះគ្រីស្ទនាំឲ្យមានការទទួលទណ្ឌកម្ម
ជំនួសមនុស្សមានបាបដ៏ពោរពេញ។ អេសាយ ៥៣:១១c; អេសាយ ៥៣:៥, ៦, ៨;
ពេត្រុសទី១ ២:២៤; អេភេសូរ ២:៥; រ៉ូម ៧:២៤។