Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការពិពណ៌នាប្រាប់ពីការទទួលទណ្ឌកម្ម

(សេចក្ដីអធិប្បាយលេខ៩នៅព្រះគម្ពីរអេសាយជំពូក៥៣)
A DESCRIPTION OF THE ATONEMENT
(SERMON NUMBER 9 ON ISAIAH 53)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែមេសា ៧, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, April 7, 2013

« ទ្រង់ត្រូវដកចេញពីអំណាចការពារ ហើយពីសេចក្តីយុត្តិធម៌ ឯសម័យជំនាន់ទ្រង់ តើមានអ្នកណារំពឹងគិតឃើញថា ទ្រង់បានត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់នេះ ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ» (អេសាយ ៥៣:៨)។


នៅក្នុងខមុន ហោរាអេសាយបានប្រាប់យើងអំពីភាពស្ងាត់ស្ងៀមរបស់ព្រះគ្រីស្ទ៖

«ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ»(អេសាយ ៥៣:៧)

លោក អេវើន យ៉ាងនបានមានប្រសាសន៍ថា «សេចក្ដីអត់ធ្មត់ដ៏ស្ងាតស្ងៀមរបស់ព្រះគ្រីស្ទធ្វើឲ្យ ទ្រង់ពិបាកព្រះហឬទ័យនៅក្នុងការរងទុក្ខរបស់ទ្រង់ ឥឡូវនេះហោរាអេសាយរៀបរាប់ប្រាប់លំអិតថែមទៀត ពីការរងទុក្ខនោះ»(Edward J. Young, Ph.D., The Book of Isaiah, Eerdmans, 1972, volume 3, p. 351)។

« ទ្រង់ត្រូវដកចេញពីអំណាចការពារ ហើយពីសេចក្តីយុត្តិធម៌ ឯសម័យជំនាន់ទ្រង់ តើមានអ្នកណារំពឹងគិតឃើញថា ទ្រង់បានត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់នេះ ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ» (អេសាយ ៥៣:៨)។

ការរៀបប្រាប់ពីខគម្ពីរនេះបែងចែកជា៣ផ្នែក (១) ការរងទុក្ខរបស់ព្រះគ្រីស្ទ (២) ជំនាន់របស់ព្រះគ្រីស្ទ ហើយនិង(៣) ការទទួលទណ្ឌកម្មជំនួសបាបរបស់យើងរបស់ព្រះគ្រីស្ទ។

១. ទីមួយ អត្ថបទគម្ពីរប្រាប់ពីការពិពណ៌នាប្រាប់មួយនៃការរងទុក្ខរបស់ព្រះគ្រីស្ទ។

« ទ្រង់ត្រូវដកចេញពីអំណាចការពារ ហើយពីសេចក្តីយុត្តិធម៌ ... ទ្រង់បានត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់នេះ»(អេសាយ ៥៣:៨)។

ព្រះគ្រីស្ទត្រូវបានគេចាប់ខ្លួននៅក្នុងសួនច្បារកេតសេម៉ាណី។ អ្នកយាមព្រះវិហារបានយកទ្រង់ ទៅឲ្យពួកសង្រ្គាជ។ ពួកគេបានយកទ្រង់ទៅមុខ លោក កៃផា ដែលជាសំដេចសង្ឃ ហើយនាំទ្រង់ទៅមុខ សានីដ្រាន ដែលជាតុលាការជាន់ខ្ពស់របស់សាសន៍យូដា។ ទ្រង់ត្រូវបានគេកាត់ទោសនៅក្នុងតុលាការនេះ ដោយសាក្សីក្លែងក្លាយ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា៖

«ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅលោកថា ត្រូវដូចលោកមានប្រសាសន៍ហើយ ១ទៀតខ្ញុំប្រាប់អ្នករាល់គ្នាថា អំណឹះទៅមុខ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយ នៅខាងស្តាំនៃព្រះដ៏មានព្រះចេស្តា ហើយទាំងមកលើពពកនៅលើមេឃផង»(ម៉ាថាយ ២៦:៦៤)។

បន្ទាប់មកសំដេចសង្ឃបាននិយាយថា៖

« តើគិតយ៉ាងដូចម្តេច អ្នកទាំងនោះឆ្លើយឡើងថា វាគួរស្លាប់ហើយ គេក៏ស្តោះដាក់ព្រះភក្ត្រ ហើយដាល់តប់ទ្រង់ មានអ្នកខ្លះទះទ្រង់ ទាំងទូលថា» (ម៉ាថាយ ២៦:៦៦-៦៧)។

« ដល់ព្រឹកឡើង ពួកសង្គ្រាជ និងពួកចាស់ទុំនៃបណ្តាជន គេពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវ ដើម្បីនឹងសំឡាប់ទ្រង់»(ម៉ាថាយ ២៧:១)។

ពួកគេគ្មានសិទ្ធិដើម្បីធ្វើរឿងនេះទេ ដូច្នោះហើយ

«ក៏ចងទ្រង់ដឹកបញ្ជូនទៅឯចៅហ្វាយស្រុកឈ្មោះប៉ុនទាស-ពីឡាត់» (ម៉ាថាយ ២៧:១)។

លោក ពីឡាត់បានសួរសំនួរព្រះយេស៊ូវ៖

«កាលគេបានវាយនឹងរំពាត់រួចហើយ នោះក៏បញ្ជូនទៅឲ្យគេឆ្កាងទ្រង់»
(ម៉ាថាយ ២៧:២៦)។

ដូច្នោះ ផ្នែកនៃអត្ថបទគម្ពីររបស់យើងត្រូវបានសំរេច៖

« ទ្រង់ត្រូវដកចេញពីអំណាចការពារ ហើយពីសេចក្តីយុត្តិធម៌ ឯសម័យជំនាន់ទ្រង់ តើមានអ្នកណារំពឹងគិតឃើញថា ទ្រង់បានត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់នេះ ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ» (អេសាយ ៥៣:៨)។

ការចាប់ដាក់គុករបស់ព្រះយេស៊ូវ ដោយសានីដ្រានដែលជាជនជាតិយូដា និងដោយលោក ពីឡាត់ បានសំរេចនូវពាក្យសំដី «ទ្រង់ត្រូវដកចេញពីអំណាចការពារ»។ បញ្ហានៅមុខលោក កៃផា ហើយនៅមុខ លោក ពីឡាត់ បានសំរេចនូវឃ្លាថា «ហើយពីសេចក្តីយុត្តិធម៌»។ ទ្រង់ត្រូវដកចេញពីអំណាចការពារ ហើយពីសេចក្តីយុត្តិធម៌ ទៅកាន់ភ្នំមួយដែលឈ្មោះកាល់វ៉ារី ជាកន្លែងដែលទ្រង់ត្រូវជាប់ឆ្កាង ហើយជាកន្លែងដែល ទ្រង់បានសុគតនៅលើឈើឆ្កាង ដូច្នោះហើយ វាសំរេចនូវឃា្លថា «ទ្រង់បានត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់នេះ»។

លោក យ៉ូហាន ជីល(១៦៩៧-១៧៧១)មានប្រសាសន៍ថា៖

ទ្រង់ត្រូវបានដកចេញពីសេចក្ដីទុក្ខព្រួយ និងសេចក្ដីយុត្ដិធម៌ ជីវិតរបស់ទ្រង់ ត្រូវបានដកចេញឆ្ងាយពីឬកពាឃោឃៅមួយ ដែលនៅក្រោមការធ្វើពុតនៃ ភាពយុត្ដិធម៌ ដោយហេតុនោះ វាពិតជា ជាភាពគ្មានយុត្ដិធម៌(ដ៏អាក្រក់) ចំពោះទ្រង់។ ការចោទប្រកាន់ទោសដោយខុសឆ្គងមួយបាននាំឲ្យគេជំទាស់ ទ្រង់ សាក្សីក្លែងក្លាយបានស៊ីសំណូក ដើម្បីធ្វើសម្បថខុសឆ្គងមួយ ដ្បិត វាជាការភូតភរប្រឆាំងនឹងទ្រង់ ដូច្នោះហើយជីវិតរបស់ទ្រង់ត្រូវបានដកចេញ ពីដៃរបស់មនុស្សអាក្រក់(ដែលបានប្រាប់) នៅក្នុងគម្ពីរកិច្ចការ ៨:៣២ «ទ្រង់ត្រូវគេដឹកនាំទៅ ដូចជាដឹកចៀមទៅសំឡាប់ ទ្រង់មិនបានហើបព្រះឱស្ឋសោះ ដូចជាកូនចៀមដែលគ នៅមុខអ្នកកាត់រោមវា»។ នៅក្នុងការ បង្អាប់របស់ទ្រង់ ភាពយុត្ដិធម៌របស់ទ្រង់ត្រូវបានគេយកទៅឆ្ងាយ ទ្រង់មិនបានទទួលបានភាពយុត្ដិធម៌តាមធម្មតាសោះ(John Gill, D.D., An Exposition of the Old Testament, The Baptist Standard Bearer, 1989 reprint, volume V, p. 314)។

ដ្បិតអត្ថបទគម្ពីររបស់យើងប្រាប់ថា៖

« ទ្រង់ត្រូវដកចេញពីអំណាចការពារ ហើយពីសេចក្តីយុត្តិធម៌ ... ទ្រង់បានត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់នេះ»(អេសាយ ៥៣:៨)។

២. ទីពីរ អត្ថបទគម្ពីរប្រាប់ពីការពិពណ៌នាប្រាប់មួយនៃសម័យជំនាន់របស់ព្រះគ្រីស្ទ។

នៅក្នុងពាក់កណ្ដាលនៃអត្ថបទគឺជាឃ្លាមួយ ដែលមានរឿងខ្លះពិបាកដើម្បីពន្យល់

« ទ្រង់ត្រូវដកចេញពីអំណាចការពារ ហើយពីសេចក្តីយុត្តិធម៌ ឯសម័យជំនាន់ទ្រង់ តើមានអ្នកណារំពឹងគិតឃើញថា ទ្រង់បានត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់នេះ»(អេសាយ ៥៣:៨)។

«តើមានអ្នកណារំពឹងគិតសម័យជំនាន់ទ្រង់?» លោក ជីលបានមានប្រសាសន៍ថា ឃ្លានេះ និយាយពីអាយុ ឬជំនាន់ ដែលទ្រង់បានរស់នៅ ហើយមនុស្សនៅក្នុងជំនាន់ ដែលទ្រង់បានរស់នៅ មានភាព សាហាវឃោឃៅ ហើយអាក្រក់ ពួកគេត្រូវបានជាប់ទោសដូចជា មិនអាចត្រូវប្រកាសដោយពេញមាត់ ឬក៏ មិនអាចរៀបរាប់ដោយសារមនុស្សមនុស្សដែលជាប់គុក»(Gill, ibid.)។ វានាំយកទឹកភ្នែកមកកាន់ចិត្ដរបស់ យើង នៅពេលដែលអានពីភាពឃោឃៅ ដែលពួកគេបានធ្វើដ៏អាក្រក់ចំពោះព្រះរាជបុត្រានៃព្រះ! ដូចជា លោក យ៉ូសែប ហាត(១៧១២-១៧៦៨) បានប្រាប់វានៅក្នុងបទចំរៀងដ៏ទុក្ខព្រួយរបស់ទ្រង់

ឃើញព្រះយេស៊ូវទ្រង់ឈរដោយអត់ធ្មត់យ៉ាងណា
    ទ្រង់ត្រូវគេមើលងាយនៅក្នុងកន្លែងដ៏អាក្រក់នេះ!
មនុស្សមានបាបចងព្រះហស្រ្ដដ៏អស្ចារ្យ
    និងស្ដោះទឹកមាត់នៅលើព្រះភក្រ្ដរបស់អ្នកបង្កើត

ដោយបន្លានៅព្រះសិរទ្រង់ទាំងចេញឈាម ហើយត្រូវវះ
    ទ្រង់ចេញឈាមគ្រប់ផ្នែកនៃព្រះកាយទ្រង់
ខ្នងទ្រងត្រូវបានគេវាយដោយចាប់ចង
    ដ្បិតការវាយនោះធ្វើឲ្យទ្រង់ស្រក់ទឹកភ្នែកក្នុងចិត្ដ

ទ្រង់ត្រូវគេដុំដែកគោលជាប់នឹងឈើ
    ធ្វើការសំដែងនៅផែនដី និងនៅលើស្ថានសួគ៌
របួសដ៏មើលឃើញនិងព្រះលោហិត
    ការអស្ចារ្យមួយនៃសេចក្ដីស្រឡាញ់ដែលរងរបួស
(«សេចក្ដីអាណិតទ្រង់» ដោយ Joseph Hart, 1712-1768; altered by the Pastor;
     to the tune of “‘Tis Midnight, and on Olive’s Brow”)។

លោក យ៉ូហាន ថ្រែផ(១៦០១-១៦៦៩) បាននិយាយថា «តើអ្នកណាអាចបញ្ចេញយោបល់ ឬ រៀបរាប់ប្រាប់ពីជំនាន់របស់ទ្រង់បាន? (តើអ្នកណាអាចរៀបរាប់ប្រាប់ពី) ភាពអាក្រក់របស់មនុស្សនៅ សម័យទាំងនោះ ដែលទ្រង់បានរស់នៅក្នុង?» (John Trapp, A Commentary on the Old and New Testaments, Transki Publications, 1997 reprint, volume 3, p. 410)។

វាគឺពិបាកណាស់ដើម្បីពន្យល់ ពីមូលហេតុដែលអ្នកដឹកនាំសាសនាយូដាបានចង់ឆ្កាងព្រះយេស៊ូវ ណាស់ នៅក្នុងមនុស្សសម័យមុនណាស់ និងពិបាកពន្យល់ពីមូលហេតុដែលទាហានរ៉ូម « ស្តោះដាក់ទ្រង់ ហើយលុតជង្គង់ថ្វាយបង្គំទ្រង់ផង...រួចនាំចេញទៅឆ្កាង(ម៉ាកុស ១៥:១៩-២០)។

« ហើយទោះបើគេរកហេតុអ្វីនឹងសំឡាប់ទ្រង់មិនបានក៏ដោយ គង់តែគេសូមអង្វរដល់លោកពីឡាត់ ឲ្យបានសំឡាប់ទ្រង់ដែរ»(កិច្ចការ ១៣:២៨)។

ដ្បិតលោក យ៉ូហានបានដាក់វាថា «តើអ្នកណាអាចបញ្ចេញយោបល់ ឬ រៀបរាប់ប្រាប់ពីជំនាន់របស់ទ្រង់ បាន? (តើអ្នកណាអាចរៀបរាប់ប្រាប់ពី) ភាពអាក្រក់របស់មនុស្សនៅ សម័យទាំងនោះ ដែលទ្រង់បាន រស់នៅក្នុង?»

« ទ្រង់ត្រូវដកចេញពីអំណាចការពារ ហើយពីសេចក្តីយុត្តិធម៌ ឯសម័យជំនាន់ទ្រង់ តើមានអ្នកណារំពឹងគិតឃើញថា ទ្រង់បានត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់នេះ»(អេសាយ ៥៣:៨)។

លោក យ៉ាងបាននិយាយថា «កិរិយាស័ព្ទ(ប្រកាស) និយាយពីការរំពឹងគិត ឬការផ្ដល់នូវគំនិតមើងម៉ាត់ ទៅអ្វីមួយ...ពួកគេគួរតែបានពិចារណាអំពី(អត្ថន័យនៃការសុគតរបស់ទ្រង់) ប៉ុន្ដែពួកគេមិនបានធ្វើទេ» (Young, ibid., p. 352)។

តើសព្វថ្ងៃនេះវាខុសពីគ្នាយ៉ាងម៉េចខ្លះទៅ? មនុស្សរាប់លាននាក់បានលឺពីការសុគតរបស់ព្រះ យេស៊ូវនៅលើឈើឆ្កាង ដោយមិនមានអ្នកផ្ដល់គំនិតដ៏មើងម៉ាត់ពីរឿងនេះផង។ «ពួកគេគួរតែពិចារណា ប៉ុន្ដែពួកគេមិនបានធ្វើទេ»។ តើអ្នកណាគិតយ៉ាងជ្រៅអំពីការឆ្កាងរបស់ព្រះគ្រីស្ទទេ? តើអ្នកមែនទេ? តើ អ្នកបានចំនាយពេលដើម្បីគិតអំពីការសុគតរបស់ព្រះគ្រីស្ទទេ ហើយតើវាមានន័យដូចម្ដេចចំពោះអ្នក?

«តើអ្នកណាអាច...រៀបរាប់សម័យជំនាន់ទ្រង់បាន?... ទ្រង់បានរស់នៅក្នុងជំនាន់មនុស្សអាក្រក់ នៃសម័យទាំងនោះ» លោក យ៉ូហាន ថ្រែផបាននិយាយ។ ថ្វីដ្បិតមនុស្សដែលបានឆ្កាងព្រះយេស៊ូវពិតជា ដូចមនុស្សដែលមិនព្រមប្រែចិត្ដសព្វថ្ងៃនេះណាស់។ មនុស្សជាច្រើនសព្វថ្ងៃនេះមិនចង់គិតអំពីសារះសំខាន់ នៃការសុគតរបស់ព្រះគ្រីស្ទសោះ។ នៅពេលខ្សែភាពយន្ដ «ការសុគតរបស់ព្រះគ្រីស្ទ» “The Passion of the Christ” បានចាក់បញ្ចាំងនៅក្នុងរោងមហោស្របរបស់យើង មានអ្នកអត្ថាធិប្បាយជាច្រើននាក់បាន និយាយថា ខ្សែភាពយន្ដននោះគួរតែប៉ះពាល់ចិត្ដមនុស្សដែលបានមើលទាំងនោះជាខ្លាំង។ ពួកគេបាន និយាយថា វានឹងបញ្ជេះឲ្យមានការរស់ឡើងវិញមួយនៅក្នុងដំណឹងល្អ។ មានអ្នកខ្លះនៅក្នុងចំណោមពួកគេ បាននិយាយថា វានឹងបណ្ដាលឲ្យមនុស្សក្មេងៗជាច្រើនចូលមកក្នុងក្រុមជំនុំ។

ខ្សែភាពយន្ដបានចេញមកនៅក្នុងឆ្នាំ២០០៤ នោះគឺរយះពេល៩ឆ្នាំកន្លងមកហើយ។ យើងបាន មានពេលវេលាជាច្រើនណាស់ ដើម្បីមើលអ្នកអត្ថាធិប្បាយទាំងនោះនិយាយត្រូវ។ ភាពពិតដ៏អាក្រក់នៃ ការរងទុក្ខរបស់ព្រះគ្រីស្ទត្រូវបានបញ្ចាំនៅក្នុងខ្សែភាពយន្ដ ដែលធ្វើមនុស្សជាច្រើនដែលបានមើលទាំងនោះ បានប៉ះពាលចិត្ដ ពេលដែលគេមើលវា។ ប៉ុន្ដែឥឡូវនេះយើងអាចឃើញថា វាមិនបានធ្វើឲ្យមនុស្សដែល បានមើលទាំងនោះចាប់អារម្មណ៍សោះ នៅពេលដែលគេមើលវា។ ពួកគេត្រលប់ទៅត្រួតត្រាលើជីវិតរបស់ គេវិញ ហើយត្រលប់ទៅរស់នៅក្នុងជីវិតដ៏ពេញដោយបាបរបស់គេវិញ។

អ្នកឃើញទេ នោះគឺជាខ្លឹមសារនៃអំពើបាបដ៏ធំ។ មនុស្សដែលមិនព្រមប្រែចិត្ដអាចគ្រាន់តែមាន បទពិសោធន៍នៃភាពទុក្ខសោកតិចតួចទេពេលដែលគេឃើញការរងទុក្ខរបស់ព្រះគ្រីស្ទ។ ប៉ុន្ដែ សូម្បីតែ ពួក គេបានធ្វើអញ្ចឹងក៏ដោយ វាគឺគ្រាន់តែជាវិប្បដិសារីដ៏តូចមួយណាស់ចំពោះគេ។ ពួកគេត្រលប់ទៅរក «ការ ចំណាយពេលជាមួយអ៊ីនធើណែត» ជាច្រើនម៉ោង ដើម្បីលោភលន់ចង់បានលុយថែមទៀត គេត្រលប់ទៅ ជីវិតដែលគ្មានព្រះរបស់គេវិញ ដែលពួកគេមិនអាចឈប់លេងហ្គេម ដោយសុខចិត្ដឈប់មកក្រុមជំនុំនៅ ថ្ងៃ អាទិត្រ ពួកគេគិតពីព្រះ ដែលបានបង្កើតគេតិចពាស់ ហើយពួកគេគិតពីព្រះគ្រីស្ទដែលបានរងទុក្ខនៅលើ ឈើឆ្កាងដើម្បីសង្រ្គោះពួកគេតិចណាស់។ ««តើអ្នកណាអាចរៀបរាប់សម័យជំនាន់ទ្រង់បាន? ហេតុអ្វី ជំនាន់ដែលទ្រង់បានរស់ នៅពេលដែលទ្រង់ត្រូវបានគេឆ្កាងដូចជាជំនាន់របស់អ្នកម្ល៉េះ! ពួកគេជាចង្កោមនៃ ការស្រលាញ់ខ្លួនឯង រស់នៅដោយបដិសេធថាគ្មានព្រះ ហើយពួកគេរស់នៅសំរាប់តែការសប្បាយដែល ពេញដោយអំពើបាបប៉ុណ្ណោះ។ ហើយតើនោះមិនមែនជារូបភាពដ៏ល្អឥតខ្ចោះមួយនៃជំនាន់របស់អ្នកផង ដែរឬ? ដ្បិត បើអ្នកពិតជាស្មោះត្រង់ជាមួយខ្លួនអ្នក តើវាមិនមានន័យថា វាជាការរៀបរាប់ប្រាប់ដ៏ល្អឥត ខ្ចោះមួយនៃអ្នកឬទេ? សរុបមក តើអ្នកចំនាយពេលប៉ុន្មានដើម្បីគិតអំពីព្រះ? តើអ្នកចំណាយពេលប៉ុន្មាន ដើម្បីអធិស្ឋានជារៀងរាល់ថ្ងៃ? តើព្រះលោហិតនៃការជាប់ឆ្កាងរបស់ព្រះគ្រីស្ទបានជះមកលើជីវិតប្រចាំថ្ងៃ របស់អ្នកច្រើនប៉ុណ្ណា? បើអ្នកស្មោះត្រង់ជាមួយខ្លួនអ្នក ខ្ញុំគិតថា អ្នកនឹងត្រូវតែនិយាយថា អ្នកពិតជាមិន ដូចជាជំនាន់ ដែលមនុស្សបានបដិសេធព្រះគ្រីស្ទ បានឆ្កាងទ្រង់ ហើយបានដើរតាមផ្លូវផ្ទាល់ដ៏អាត្មានិយម របស់ខ្លួនគេ។ នោះគឺចាខ្លឹមសារនៃអំពើបាប។ នោះគឺជានិស្ស័យនៃអំពើបាបដ៏ធំណាស់។ នោះបញ្ជាក់ថា អ្នកជាមនុស្សមានបាបម្នាក់ ហើយថា អ្នកជាប់មានទោសដូចជាពួកអ្នកទាំងនោះនៅសម័យកាលរបស់ ព្រះគ្រីស្ទ។ សូម្បីតែអ្នកមកក្រុមជំនុំនេះជារៀងរាល់ថ្ងៃអាទិត្យក៏ដោយ អ្នកគ្រាន់តែមាន «ឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ»(ធីម៉ូថែទី២ ៣:៥)។ តើរឿងនោះមិនពិតសំរាប់អ្នកទេឬ? តើវាមិនពិតថា អ្នក «បានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ» ទេឬ?(រ៉ូម ៣:២៣)។ ថ្វីដ្បិតរឿងទាំងអស់នោះសុទ្ធតែពិត សំរាប់អ្នក ដូច្នោះតើអ្នកអាចរត់គេចចេញពីសេចក្ដីក្រោធ និងការជំនុំជំរះនៃព្រះដ៏ពេញដោយព្រះចេស្ដាច យ៉ាងម៉េចបានទៅ? Rev. លោក Iain H. Murray នៅក្នុងសៀវភៅសព្វថ្ងៃរបស់គាត់នៅលើជីវិតនៃលោក Martyn Lloyd-Jones បានមានប្រសាសន៍ថា៖

     ដ្បិតលោក លូចដ៍ ជូនស៍អធិប្បាយពីគ្រោះថ្នាក់ដ៏ពិតនៃភាពជាប់ ទោសនៅមុខព្រះ និងអធិប្បាយពីសេចក្ដីក្រោធរបស់ព្រះដ៏ពិត សេចក្ដី ក្រោធដែលនឹងមកលើមនុស្សដែលមិនព្រមប្រែចិត្ដ ហើយនឹងការដាក់ទណ្ឌ កម្មនៃមនុស្សមានបាបទៅក្នុងឋាននរក...ដែលជាកន្លែងដែល «ដង្កូវមិនចេះ ស្លាប់ ហើយជាកន្លែងដែលមានភ្លើងមិនចេះរលត់» (Iain H. Murray, The Life of Martyn Lloyd-Jones, The Banner of Truth Trust, 2013, p. 317)។

៣. ទីបី អត្ថបទគម្ពីរពិពណ៌នាប្រាប់ពីអត្ថន័យដ៏ជ្រៅនៃការរងទុក្ខរបស់ព្រះគ្រីស្ទ។

សូមក្រោកឈរឡើង ហើយអានគម្ពីរអេសាយ ៥៣:៨ឲ្យខ្លាំងៗ ដោយយកចិត្ដទុកដាក់នៅឃ្លា ចុងក្រោយ «ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ»។

« ទ្រង់ត្រូវដកចេញពីអំណាចការពារ ហើយពីសេចក្តីយុត្តិធម៌ ឯសម័យជំនាន់ទ្រង់ តើមានអ្នកណារំពឹងគិតឃើញថា ទ្រង់បានត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់នេះ ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ» (អេសាយ ៥៣:៨)។

អ្នកអាចអង្គុយចុះបាន

លោក មែរីល អាងជើរបានមានប្រសាសន៍ថា៖

អស់រយះពេល៧០សតវត្សមកហើយដែលមាន (ការបកប្រែពីព្រះមេស្សី នៅក្នុងគម្ពីរអេសាយ ជំពូក ៥៣ ដែលគ្រាន់តែជាការបកប្រែរបស់ពួក គ្រីស្ទាន និងអជ្ញាធរបស់សាសន៍យូដាប៉ុណ្នោះ។ នៅពេលក្រោយមកទៀត សាសន៍យូដាបានបោះបង់ចោលទស្សនះ នៃជំពូកនោះ ដោយចេតនា ពីព្រោះតែការសំរេចនៅក្នុងព្រះគ្រីស្ទដែលគួរឲ្យចាប់អារម្មណ៍ (Unger, ibid., p. 1293)។

សព្វថ្ងៃនេះមានអ្នកប្រាជ្ញជនជាតិយូដាជាច្រើននិយាយថា គម្ពីរអេសាយជំពូក៥៣សំដៅទៅលើការរងទុក្ខ របស់ជនជាតិយូដា មិនសំដៅលើព្រះគ្រីស្ទទេ។ ទោះបីជាសាសន៍យូដាបានរងទុក្ខយ៉ាងយ៉ាងអាក្រក់នៅ ដៃរបស់ពួកគ្រីស្ទានខុសឆ្គងក្ដី រឿងនេះមិនអាចក្លាយជាអត្ថន័យពិតប្រាកដនៃអត្ថបទរបស់យើងទេ ដ្បិតវា ប្រាប់យ៉ាងច្បាស់ថា «ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ» (អេសាយ ៥៣:៨)។ នៅក្នុងឃ្លានេះ «ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ» លោក ហែរី ម៉ោរីសបានមាន ប្រសាសន៍ថា «ទ្រង់បានសុគតសំរាប់មនុស្សរបស់ខ្ញុំ នោះគឺជាប្រទេសអ៊ីស្រាអែល ដែលបង្ហាញថា (ព្រះគ្រីស្ទ)នៅក្នុងអត្ថបទគម្ពីរនេះមិនមែនជាប្រទេសអ៊ីស្រាអែលទេ ដូចជាមនុស្សជាច្រើនបាននិយាយ នោះទេ(Henry M. Morris, Ph.D., The Defender’s Study Bible, Word Publishing, 1995, p. 767)។ ដូច្នោះ អត្ថន័យពិតមិនមែនថា ប្រជាជនសាសន៍យូដាបានត្រូវគេវាយនោះទេ ប៉ុន្ដែគឺជាព្រះគ្រិស្ទ ទេតើ ដែលត្រូវបានគេវាយនៅក្នុងកន្លែងរបស់ពួកគេ សំរាប់អំពើបាបរបស់ពួកគេ ដើម្បីសងថ្លៃលោះអំពើ បាបរបស់ពួកគេ ហើយសំរាប់យើង ទ្រង់បានសុគតដើម្បីសងថ្លៃលោះអំពើបាបរបស់យើង!

លោក យ៉ូហាន ជីលបានបង្រៀនពីពាក្យនោះ «ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ» សំដៅលើជនជាតិយូដា ហើយនិងអ្នករើសតាំងផងដែរ ថែមទាំងបង្ហាញថា ព្រះគ្រីស្ទត្រូវ បានគេវាយសំរាប់អំពើបាបរបស់ជនជាតិអ៊ីស្រាអែល ហើយសំរាប់មនុស្សអំពើបាបរបស់ «មនុស្សរបស់ ទ្រង់ផងដែរ» ដែលជាកូនព្រះ(Gill, ibid., p. 314)។ ខ្ញុំគិតថា លោក ជីលបានពន្យល់ពីអត្ថន័យដ៏ពិត នៃពាក្យទាំងនោះ៖

«ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ»
(អេសាយ ៥៣:៨)។

ព្រះគ្រីស្ទត្រូវបានគេវាយ នៅលើឈើឆ្កាង ដើម្បីសងថ្លៃលោះអំពើបាបមនុស្សរបស់ទ្រង់ មិនថាតើ ពួកគេជា សាសន៍យូដា ឬក៏សាសន៍ដទៃ។ ការសុគតរបស់ទ្រង់ជាការសុគតជំនួស ព្រះគ្រីស្ទបានសុគតដើម្បីសងថ្លៃ លោះអំពើបាបរបស់យើង។ វាគឺជាអ្វីដែលនាំឲ្យព្រះវរបិតាស្ងប់ព្រះហឬទ័យ ហើយនាំសេចក្ដីកំហឹងរបស់ ព្រះពីមនុស្សមានបាប។

ដ្បិតមិនមានល័ក្ខខ័ណ្ឌមួយទេ។ ដ្បិតព្រះគ្រីស្ទសុគតដើម្បីសងថ្លៃអំពើបាបរបស់អ្នកយ៉ាងសក្ដិ សិទ្ធ អ្នកត្រូវតែជឿទុកចិត្ដលើទ្រង់ដោយសេចក្ដីជំនឿ។ ការសងថ្លៃលោះបានរបស់ព្រះគ្រីស្ទនៅលើឈើ ឆ្កាងនឹងមិនសង្រ្គោះអ្នកណាម្នាក់ដែលជឿលើព្រះយេស៊ូវក្លែងក្លាយនោះទេ។ វាគឺជាគ្រាន់តែ នៅពេលអ្នក ថ្វាយខ្លួនដល់ព្រះយេស៊ូវ អំពើបាបរបស់អ្នកត្រូវបានលាក់ដោយសារព្រះលោហិតរបស់ព្រះអង្គសង្រ្គោះ នៅ ចំពោះព្រះវរបិតា។

អ្នកអាចដឹងពីសេចក្ដីពិតទាំងអស់នៅក្នុងខគម្ពីរនេះ ហើយនៅតែបាត់បង់។ អារក្សវាដឹងពីសេចក្ដី ពិតទាំងនេះទាំងអស់ ប៉ុន្ដែវាមិនសង្រ្គោះពួកគេទេ។ សាវក យ៉ាកុបបាននិយាយថា «អ្នកជឿថា មានព្រះតែ១ នោះត្រូវហើយ ទោះទាំងពួកអារក្សក៏ជឿដូច្នោះ ព្រមទាំងព្រឺខ្លាចដែរ»(យ៉ាកុប ២:១៩)។ អារក្សវាមាន មានចំណេះនៅក្នុងក្បាល» អំពីការសុគតរបស់ព្រះគ្រិស្ទតែប៉ុណ្ណោះ។ អ្នកត្រូវតែធ្វើច្រើនឆ្ងាយជាងនោះ ទៅទៀត បើអ្នកចង់បានសង្រ្គោះ។ ជាការពិតណាស់ អ្នកត្រូវតែចុះចូលចំពោះព្រះគ្រិស្ទ ហើយជឿទុកចិត្ដ លើទ្រង់។ អ្នកត្រូវតែប្រែចិត្ដដោយសកម្មភាពមួយនៃព្រះគុណរបស់ព្រះ ឬក៏អ្នកនឹងធ្លាក់ទៅឋាននរកដោយ មានគំនិតចងចាំពីការជាប់ឆ្កាងរបស់ទ្រង់។

សូមស្ដាប់ លោក ថូសើរ ដែលគាត់បាននិយាយប្រឆាំងនឹង «អ្នកដែលធ្វើការសំរេចចិត្ដោយខ្លួន ឯង» ហើយនៅក្នុងការយល់ស្រប់នៃការប្រែចិត្ដដ៏ពិត។ លោក ថូសើរបាននិយាយថា៖

ដំណាក់កាលនៃការប្រែចិត្ដពីសាសនាទាំងមូលត្រូវបានធ្វើឡើង ដោយមិន បានគិត ហើយគ្មានមិនក្លាហាន។ ឥឡូវនេះសេចក្ដីជំនឿអាចអាចហាត់បាន ដោយគ្មានការភ័យខ្លាចដើម្បីទៅរកជីវិតដ៏មានសីលធម៌ ហើយដោយគ្មាន ភាពអាម្មាស់ដើម្បីបានភាពអាត្មានិយម។ ព្រះគ្រីស្ទអាច «ទទួល» ដោយ គ្មានការបង្កើតសេចក្ដីស្រឡាញ់ខ្លះៗសោះសំរាប់ទ្រង់នៅក្នុងព្រលឹងនៃអ្នក ទទួល(A. W. Tozer, D.D., The Best of A. W. Tozer, Baker Book House, 1979, page 14)។

«ដំណាក់កាលនៃការប្រែចិត្ដពីសាសនាទាំងមូលត្រូវបានធ្វើឡើង ដោយមិន បានគិត ហើយគ្មាន មិនក្លាហាន» ហើយ ខ្ញុំអាចបន្ថែមរឿងនោះថា វាជាការដែលគ្មានព្រះគី្រស្ទជាញឹកញាប់! «អ្នកសំរេចតាម ខ្លួនឯង» ជាធម្មតាចង់ឲ្យអ្នកនាំសេចក្ដីអធិស្ឋានយ៉ាងលឿមួយ ធ្វើពិធីជ្រមុជទឹក ហើយក៏កន្លងបាត់ទៅ។ ជាញឹកញាប់ ការសុគតរបស់ព្រះគ្រីស្ទ និងការរស់ពីសុគតឡើងវិញរបស់ព្រះគ្រីស្ទត្រូស្ទើរតែមិនបានបង្ហាញ ជាញឹកញាប់ណាស់ពួកគេបានចាកចេញទាំងស្រុង! នេះមិនមែនជាអ្វីដែលព្រះគម្ពីរបង្រៀនទេ។ ព្រះគម្ពីរ បង្រៀនថា អ្នកត្រូវតែមានអារម្មណ៍ពីភាពជាប់ទោសនៃអំពើបាបរបស់អ្នក ហើយអ្នកត្រូវតែដឹងថា អ្នកគ្មាន វិធីណាសោះ ដើម្បីរត់គេចពីអំពើបាប និងផលវិបាករបស់វា ក្រៅពីមករកព្រះគ្រីស្ទ ហើយទំលាក់ខ្លួនរបស់ ដែលគ្មានសង្ឃឹមនៅចំពោះទ្រង់ ហើយជឿទុកចិត្ដលើទ្រង់ដោយអស់អំពីចិត្ដរបស់អ្នក។ បន្ទាប់មក អ្នកនឹង បានស្គាល់ទ្រង់ដោយយល់ដឹងអ្វីដែលហោរាអេសាយបានមានន័យ នៅពេលដែលគាត់និយាយ៖

«ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ»
(អេសាយ ៥៣:៨)។

នៅពេលដែលអ្នកជឿទុកចិត្ដលើព្រះយេស៊ូវគ្រីស្ទដោយសេចក្ដីជំនឿព្រះលោហិតរបស់នឹងសំអាត អំពើបាបរបស់អ្នកទាំងអស់ ហើយអ្នកត្រូវបានប្រែចិត្ដ ប៉ុន្ដែមិនមែនកើតឡើងមុនអ្នកធ្វើទេ។ ទេ មិនដែល កើតឡើងមុនទេ! អ្នកត្រូវតែជឿទុកចិត្ដលើព្រះយេស៊ូវគ្រីស្ទ បើសិនជាអ្នកចង់បានសង្រ្គោះ!

សូមក្រោកឈរឡើងទាំងអស់គ្នា។ បើសិនជាអ្នកចង់និយាយជាមួយយើងអំពីការជឿទុកចិត្ដលើ ព្រះយេស៊ូវ សូមចេញពីកៅអ៊ីរបស់អ្នកឥឡូវនេះ ហើយដើរទៅខាងក្រោយសាលប្រជុំ។ លោក ខាហ្គិននឹង នាំអ្នកទៅកាន់បន្ទប់ដ៏ស្ងាតមួយ ដែលយើងអាចនិយាយជាមួយអ្នកអំពីការថ្វាយខ្លួនទៅព្រះគ្រីស្ទ ហើយពី ការលាងសំអាតអំពើបាបរបស់អ្នកដោយព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់! លោក លី សូមមក ហើយ អធិស្ឋានសំរាប់បងប្អូនដែឡបានឆ្លើយតប។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Kyu Dong Lee: ៖ អេសាយ ៥៣:១-៨។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«អ្នកប្រោសលោះដ៏មានពរ» (by Avis B. Christiansen, 1895-1985)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការពិពណ៌នាប្រាប់ពីការទទួលទណ្ឌកម្ម

(សេចក្ដីអធិប្បាយលេខ៩នៅព្រះគម្ពីរអេសាយជំពូក៥៣)

ដោយ Dr. R. L. Hymers, Jr.

« ទ្រង់ត្រូវដកចេញពីអំណាចការពារ ហើយពីសេចក្តីយុត្តិធម៌ ឯសម័យជំនាន់ទ្រង់ តើមានអ្នកណារំពឹងគិតឃើញថា ទ្រង់បានត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់នេះ ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ» (អេសាយ ៥៣:៨)។

(អេសាយ ៥៣:៧)

១.  ទីមួយ អត្ថបទគម្ពីរប្រាប់ពីការពិពណ៌នាប្រាប់មួយនៃការរងទុក្ខរបស់ព្រះគ្រីស្ទ។
អេសាយ ៥៣:៨ក; ម៉ាថាយ ២៦:៦៤, ៦៦-៦៧; ២៧:១-២, ២៦; កិច្ចការ ៨:៣២។

២.  ទីពីរអត្ថបទគម្ពីរប្រាប់ពីការពិពណ៌នាប្រាប់មួយនៃសម័យជំនាន់របស់ព្រះគ្រីស្ទ។ អេសាយ
៥៣:៨ខ; ម៉ាកុស ១៥:១៩-២០; កិច្ចការ ១៣:២៨8; ធីម៉ូថេទី២ ៣:៥; រ៉ូម ៣:២៣។

៣.  ទីបី អត្ថបទគម្ពីរពិពណ៌នាប្រាប់ពីអត្ថន័យដ៏ជ្រៅនៃការរងទុក្ខរបស់ព្រះគ្រីស្ទ។
អេសាយ ៥៣:៨c; យ៉ាកុប ២:១៩។