Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




អំពើបាបសាកលលោក អំពើបាបដ៏វិសេស
និងការព្យាបាលពីអំពើបាប

(សេចក្ដីអធិប្បាយលេខ៧នៅព្រះគម្ពីរអេសាយជំពូក៥៣)
UNIVERSAL SIN, PARTICULAR SIN,
AND THE CURE FOR SIN
(SERMON NUMBER 7 ON ISAIAH 53)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែមិនា ២៤, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, March 24, 2013

«យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»(អេសាយ ៥៣:៦)។


លោក រិនឆាត ឡែនគឺជាប្រធាននៃ Southern Baptist Convention’s Ethics ហើយជាប្រធាននៃ Religious Liberty Commission។ លោក ឡែនដឹងថា យើងកំពុងតែរស់នៅក្នុង វប្បធម៌មួយដែលពេញ ដោយមនុស្សដែលល្ងង់ខាងមូលដ្ឋាននៃសេចក្ដីពិតរបស់គ្រីស្ទសាសនា។ គាត់បាន មានប្រសាសន៍ថា៖

   ខ្ញុំបានអានពីអត្ថបទមួយនៅក្នុងទស្សនាវត្ដីTime magazine អំពីការខ្វះ នៃសាសនានៅក្នុង...ប្រទេសអាមេរិកាំង។ មានគូស្វាមីភរិយាមួយបានមក ជួបអ្នកបំរើព្រះម្នាក់បន្ទាប់ពីពួកគេបានចូលរួមក្នុងកម្មវិធីថ្វាយបង្គំព្រះ ហើយ ពួកគេបាននិយាយថា «កូនប្រុសជំទង់របស់យើងចង់ដឹងថា តើបុរសដែល កំពុងតែភ្ជួរលើសញ្ញាបូកនោះជាអ្នកណាគេ។» ពួកគេមិនបានដឹងថា នោះគឺ ជាព្រះយេស៊ូវ ហើយពួកគេមិនបានដឹងថា វាគឺជាឈើឆ្កាងមួយទេ («បុរស ដែលនៅលើសញ្ញាបូក» World magazine, August 1, 2009, page 24)។

វាគួរឲ្យរន្ធត់ណាស់ ដែលមានមនុស្សជាច្រើនមានការយល់ដឹងពីព្រះយេស៊ូវតិចតួចណាស់ ហើយ និងពីអ្វីដែលទ្រង់បានធ្វើ។ ជាការពិតណាស់ កំហុសជាច្រើននោះគឺមាន ដោយសារតែមានការអធិប្បាយពី ព្រះគ្រីស្ទតិចពេកនៅក្នុងក្រុមជំនុំភាគច្រើនរបស់យើង។ ប៉ុន្ដែអ្នកមិនអាចទៅក្រុមជំនុំរបស់យើងម្ដងនៅថ្ងៃ អាទិត្យដោយមិនស្ដាប់លឺថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងដើម្បីមនុស្សមានបាបទាំងអស់! នៅ ពេលព្រះយេស៊ូវបានសុគតលើឈើឆ្កាង ទ្រង់បានទ្រាំទ្ររងអស់ទាំងអំពើបាបយើង ហើយបានទទួលទោស អំពើបាបយើងទាំងអស់។ ទ្រង់បានបង្ហូរព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាង ដើម្បីលាងសំអាតអំពើបាប យើងទាំងអស់។ លោក ស្ពឺជិនបាននិយាយថា «មានគ្រូគង្វាលខ្លះ ដែលមិនអធិប្បាយអំពីអំពីព្រះលោហិត របស់ព្រះយេស៊ូវគ្រីស្ទ ហើយខ្ញុំមានរឿងមួយ ដើម្បីបង្រៀនទាក់ទងនឹងពួកគេ មិនដែលទៅស្ដាប់ពួកគេ! មិនដែលស្ដាប់ពួកគេ! ការងាររបស់ព្រះមួយដែលមិនមានព្រះលោហិតនៅក្នុងវា វាគឺមិនមានជីវិតសោះ ហើយវាជាការងាររបស់ព្រះដែលស្លាប់មួយដែលមិនល្អសំរាប់អ្នករាល់គ្នា» (C. H. Spurgeon, “Freedom Through Christ’s Blood,” August 2, 1874)។ គំនិតនោះគឺថា ព្រះគ្រីស្ទបានទ្រាំទ្ររងអំពើបាបរបស់ អ្នក ដែលកើតឡើងម្ដងហើយម្ដងទៀតនៅក្នុងគម្ពីរអេសាយ ជំពូក៥៣។

« ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត»(អេសាយ ៥៣:៤)។

« តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ»(អេសាយ ៥៣:៥)។

«ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់» (អេសាយ ៥៣:៥)។

«ទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់»(អេសាយ ៥៣:៥)។

«ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»(អេសាយ ៥៣:៦)។

« ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ»
(អេសាយ ៥៣:៦)។

« ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ»(អេសាយ ៥៣:១០)។

« ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេ»
(អេសាយ ៥៣:១១)។

«ទ្រង់បានទទួលរងទោសនៃអំពើបាបរបស់មនុស្សជាច្រើន»
(អេសាយ ៥៣:១២)។

ព្រះគម្ពីរអេសាយជំពូក៥៣បានប្រាប់ម្ដងហើយម្ដងទៀតថា ព្រះគ្រីស្ទនឹងយកទោសរបស់យើងដាក់លើទ្រង់ នៅពេលដែលទ្រង់បានរងទុក្ខនៅកន្លែងរបស់យើងសំរាប់អំពើបាបយើង ហើយដើម្បីសងថ្លៃលោះអំពើខុស ឆ្គងសំរាប់ពួកគេ។

ប៉ុន្ដែឥឡូវនេះ នៅក្នុងអត្ថបទគម្ពីររបស់យើងបានប្រាប់ពីគំនិតថ្មីមួយ ព្រះគម្ពីរបានប្រាប់ពីមូល ហេតុដែលព្រះគ្រីស្ទត្រូវតែរងទុក្ខ ហេតុអ្វីបានជាព្រះគ្រីស្ទទ្រងសុទ្ធចិត្តធ្វើ ដ្បិតទ្រង់គ្មានទោសសោះ ហើយ ទ្រង់ត្រូវតែទ្រាំទ្ររង ទោសរបស់មនុស្សលោក។

«យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»(អេសាយ ៥៣:៦)។

អត្ថបទគម្ពីរជាធម្មតាបែងចែកជាបីចំណុច។

១. ទីមួយ ការសារភាពពីអំពើបាបទូទៅរបស់មនុស្សលោកទាំងអស់។

ហោរាបានប្រាប់ថា៖

«យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម»(អេសាយ ៥៣:៦)។

នៅកន្លែងនេះយើងមានប្រយោគដ៏ច្បាស់មួយដែលទាក់ទងនឹងអំពើបាបរបស់មនុស្សលោកទាំងអស់នៅលើ សាកលលោក។ «យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម»។ សាវ័កប៉ុលបានប្រាប់យ៉ាងច្បាស់ថា៖

« ដូច្នេះ តើដូចម្តេច យើងល្អជាងគេឬទេ មិនមែនទេ ដ្បិតយើងខ្ញុំបានចោទប្រកាន់រួចហើយថា ទោះទាំងសាសន៍យូដា និងសាសន៍ក្រេកផង សុទ្ធតែនៅក្រោមអំពើបាប ដូចមានសេចក្តីចែងទុកមកថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ»(រ៉ូម ៣:៩-១១)។

«យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម»។ ពួកយើងទាំងអស់គ្នា!

ដូចជាចៀម ដែលបានបាក់របងនៃក្រិត្យវិន័យរបស់ព្រះ យើងទាំងអស់គ្នាបានទាសចេញ យើង ទាំងអស់គ្នាបានបានវង្វេងចេញឆ្ងាយពីព្រះ។ សាវ័កពេត្រុសបាននិយាយថា៖

«អ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វេង»(ពេត្រុសទី១ ២:២៥)។

ពាក្យជាភាសាក្រិច ដែលសាវ័កពេត្រុសបានប្រើដើម្បីចង់មានន័យថា វង្វេងឆ្ងាយចេញពីសុវត្ថិភាព និង សេចក្ដីពិត ដើម្បីបដិសេធមិនទទួលយកសេចក្ដីពិត(Strong)។ នោះគឺជាការរៀបរាប់ពីមនុស្ស ដែលនៅ លើសាកលលោកនៅក្នុងបទគម្ពីរបរិសុទ្ធ។

«យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម»(អេសាយ ៥៣:៦)។

មនុស្សត្រូវបានគេប្រៀបធៀបទៅនឹងសត្វមួយ ដោយព្រោះតែអំពើបាបបានធ្វើឲ្យគាត់ខូតខាត ហើយគាត់ក្លាយដូចជាសត្វ។តែយើងមិនត្រូវបានគេប្រៀបធៀបទៅនឹងសត្វដែលឆ្លាតមួយទេ។ ទេ មនុស្ស ត្រូវបានគេប្រៀធៀបទៅនឹងសត្វចៀមដែលមិនសូវឆ្លាតមួយ។

អ្នករស់នៅក្នុងទីក្រុង ដូច្នោះអ្នកប្រហែលជាមិនដឹងច្រើនអំពីភាពល្ងង់ខ្លៅរបស់សត្វចៀមទេ។ តែ នៅក្នុងព្រះគម្ពីរ មនុស្សបានដឹងពីភាពល្ងង់ខ្លៅរបស់សត្វចៀមយ៉ាងច្បាស់ណាស់។ អ្នកគង្វាលត្រូវតែមើល ពួកវាដោយប្រុងប្រយ័ត្ន បើមិនអញ្ចឹងពួកវានឹងវង្វេងទៅឆ្ងាយ។

សត្វចៀមវាមានចំនុចល្អតែមួយគត់គឺ ការទាសចេញ! បើមានប្រហោងតែមួយគត់នៅក្នុងរបង សត្វចៀមនឹងស្វែងរកវា ហើយនឹងដើរទាល់តែធ្លាក់ទៅក្នុង។ ថ្វីដ្បិត បើមានចៀមមួយចេញពីក្រោលរបស់វា វាមិនដែលព្យាយាមចង់ត្រលប់ទៅក្នុងវាវិញទេ។ សត្វចៀមនោះវង្វេងឆ្ងាយទៅ ហើយឆ្ងាយទៅពីកន្លែង ដែលមានសុវត្ថិភាព។ ដ្បិតមនុស្សក៏ដូចគ្នានឹងសត្វចៀមដែរ មនុស្សឆ្លាតខាងការអាក្រក់ ប៉ុន្ដែល្ងង់ខាងការ អ្វីដែលល្អ។ ដូចជាលោកអាហ្គាសនៅក្នុងរឿងភាសាក្រិចពីបុរាណ មនុស្សមានភែ្នកមួយរយនៅក្នុងការស្រាវ ជា្រវពីអំពើបាប ប៉ុន្ដែគាត់ខ្វាក់ ដូជាបុរសបារទីមេនៅពេលដែលគាត់មកស្វែងរកព្រះ! សាវកប៉ុលបានប្រាប់ ពីជំងឺរបស់អំពើបាបនៅលើសាកលលោក នៅពេលដែលគាត់បាននិយាយថា៖

« នៅវេលានោះ អ្នករាល់គ្នានៅទីទៃពីព្រះគ្រីស្ទ ក៏ឃ្លាតចេញពីអំណាចជាតិអ៊ីស្រាអែលផងជាមនុស្សដទៃខាងឯសេចក្តីសញ្ញាដែលទ្រង់បានសន្យាទុកក៏
ឥតមានទីសង្ឃឹមហើយគ្មានព្រះក្នុងលោកីយ៍នេះដែរ»(អេភេសូរ២:១២)។

«គំនិតគេត្រូវបង្អាប់ ហើយគេដាច់ចេញពីព្រះជន្មព្រះ ដោយសារសេចក្តីខ្លៅល្ងង់ក្នុងខ្លួនគេ ព្រោះចិត្តគេរឹងទទឹង»(អេភេសូរ២:១២)។

ខគម្ពីរទាំងនេះបង្ហាញយើងថា មនុស្សលោកបានវង្វេងចេញពីព្រះ។

«យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម»(អេសាយ ៥៣:៦)។

នៅក្នុងអត្ថបទគម្ពីររបស់យើងនៅកន្លែងនេះ គឺជាការសារភាពពីអំពើបាបទូទៅរបស់មនុស្សលោក ទាំងអស់។ វាបង្ហាញថា ពូជមនុស្សបានវង្វេងចេញឆ្ងាយពីព្រះ ទៅក្នុងសាសនាខុសឆ្គងរាប់រយ ហើយវង្វេង ទៅក្នុងគោលទ្ធិខុសឆ្គងជាច្រើន ដូចជាការថ្វាយបង្គំរូបព្រះ និងការថ្វាយបង្គំព្រះខុសឆ្គង និងការថ្វាយបង្គំ ព្រះគ្រីស្ទខុសឆ្គង «គំនិតគេត្រូវបង្អាប់ ហើយគេដាច់ចេញពីព្រះជន្មព្រះ ដោយសារសេចក្តីខ្លៅល្ងង់ក្នុងខ្លួនគេ ព្រោះចិត្តគេរឹងទទឹង»(អេភេសូរ២:១២)។

២. ទីពីរ ការសារភាពពីអំពើបាបដ៏វិសេសផ្ទាល់ខ្លួនរបស់មនុស្សគ្រប់រូប។

អត្ថបទគម្ពីរបន្ដថា៖

«យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន...»(អេសាយ ៥៣:៦)។

ការសារភាពពីអំពើបាបរបស់ពូជមនុស្សទូទៅត្រូវបានទំនុកបំរុងដោយការសារភាពពីអំពើបាបដ៏វិសេសផ្ទាល់ របស់មនុស្សគ្រប់រូប។ «យើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន» គ្មានអ្នកណាម្នាក់បានទំនុកបំរុង ដោយជំរើសផ្ទាល់ខ្លួនរបស់គាត់ទេ គ្មានអ្នកណាម្នាក់បានបែរខ្លួនគាត់ទៅរកផ្លូវរបស់ព្រះទេ។ នៅគ្រប់ទាំង ករណីទាំងអស់ មនុស្សគ្រប់ៗរូបបានជ្រើសរើស «ផ្លូវផ្ទាល់ខ្លួនរបស់គាត់»។ ចិត្ដដែលពេញទៅដោយអំពើ បាបកុហក ក្នុងការជ្រើសរើសផ្លូលផ្ទាល់ខ្លួនរបស់យើង នៅក្នុងមុខតំណែងនៃព្រះហឬទ័យរបស់ព្រះ។ យើង ចង់គ្រប់គ្រងលើជីវិតផ្ទាល់ខ្លួនរបស់យើង យើងចង់ធ្វើតាមគោលបំណងផ្ទាល់ខ្លួនរបស់យើង។ យើងមិនចង់ ចុះចូលខ្លួនរបស់យើងចំពោះព្រះទេ យើងមិនចង់ជឿទុកចិត្ដលើព្រះគ្រីស្ទ ហើយចុះចូលចំពោះទ្រង់ជាព្រះ អម្ចាស់របស់យើងឡើយ។

អត្ថបទគម្ពីរបង្ហាញថា មនុស្សគ្រប់ៗរូបមានអំពើបាបផ្ទាល់ខ្លួនដ៏ធំមួយគឺ «ផ្លូវផ្ទាល់ខ្លួនរបស់គាត់» បុរស និងស្រ្ដីគ្រប់រូបមានអំពើបាបដ៏ធំមួយ ដែលមានអ្វីខ្លះខុសពីអ្នកដទៃ។ កូនពីរនាក់ ដែលបានធំឡើង ជាមួយឪពុកម្ដាយដូចគ្នា ពួកគេនឹងមានភាខុសប្លែងពីគ្នា មានអំពើបាបដែលជាទំលាប់ខុសពីគ្នា។ ម្នាក់នឹង នៅក្នុងផ្លូវដែលជាទំលាប់របស់គាត់ ហើយម្នាក់ទៀតនៅក្នុងផ្លូវផ្សេងទៀត។ «យើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន» ម្នាក់បែរទៅខាងស្ដាំ ហើយម្នាក់ទៀតបែរទៅខាងឆ្វែង។ ប៉ុន្ដែពួកគេទាំងពីរនាក់បដិសេធផ្លូវ របស់ព្រះ។

នៅសម័យរបស់ព្រះគ្រីស្ទ មានម្ចាស់ផ្ទះជាច្រើននាក់ ដែលរស់នៅក្នុងតំណែងដ៏ខ្លាំងនៅចំពោះ ច្បាប់របស់ព្រះ។ មានមនុស្សមានបាបជាច្រើននាក់ ដែលបានចាកចេញពីព្រះនៅក្នុងជីវិតរស់នៅរបស់គេ ហើយបានប្រព្រឹត្ដអំពើបាបរបស់សាច់ឈាម។ មានពួកផារ៉ាសី ដែលអួតថាខ្លួនសុចរិត ហើយគិតថា ពួកគេ ល្អជាងអ្នកដទៃ។ មានពួកសាសន៍សាឌូស៊ីផងដែរ ដែលមិនបានជឿក្នុងពួកទេវតា ឬក៏ពួកអារក្ស។ ពួកគេ មិនបានប្រព្រឹត្ដអំពើបាបខាងសាច់ឈាមទេ។ ពួកគេមិនបានរស់នៅក្នុងពេញដោយអំពើបាប ដូចជាពួក ម្ចាស់ផ្ទះទេ ឬក៏ពួកមិនអប្ពីយជំនឿដូចជាពួកផារ៉ាសីទេ ប៉ុន្ដែពួកគេជាមនុស្សដែលប្រឆាំងនឹងសេចក្ដីពិត របស់ព្រះ នៅក្នុងផ្លូវផ្ទាល់ខ្លួនរបស់គេ ផងដែរ។ វាអាចនិយាយបានពីពួកគេគ្រប់ៗគ្នាថា៖

«យើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន...»(អេសាយ ៥៣:៦)។

មានអ្នកខ្លះអាចធំឡើង នៅក្នុងផ្ទះដែលជាគ្រីស្ទានមួយ ហើយអ្នកបានធ្វើបាបដោយសារតែការ បដិសេធពីពន្លឺនៃដំណឹងល្អ។ នោះគឺជា «ផ្លូវផ្ទាល់» របស់អ្នក។ អ្នកផ្សេងទៀតអាចគិតពីអំពើបាបដ៏វិសេស ខ្លះ។ នៅពេលដែលអ្នកចងចាំវា អ្នកត្រូវបានមានបញ្ហាដ៏ពន់ពេគ។ ដ្បិតអ្នកខ្លះនឹងរស់តាមអារម្មណ៍ នៃការជាប់ទោស ជាជាងជឿទុកចិត្ដលើព្រះគ្រីស្ទ ហើយជាជាងស្វែងរកការអត់ទោស និងសេចក្ដីសុខ។ អ្នកខ្លះបន្ដក្នុងការបដិសេធដើម្បីជឿទុកចិត្ដលើព្រះគ្រីស្ទ។ «យើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន»

មនុស្សផ្សេងទៀតអាចនិយាយថា «ខ្ញុំមានចិត្ដរឹងរូស។ ខ្ញុំធ្លាប់មានការប៉ះពាល់ថា ខ្ញុំត្រូវការព្រះ គ្រីស្ទ ប៉ុន្ដែខ្ញុំមិនធ្វើវា។ ឥឡូវនេះខ្ញុំខ្លាចថា ព្រះអម្ចាស់បញ្ចេញសេចក្ដីក្រោធរបស់ទ្រង់ ហើយខ្ញុំនឹងមិនអាច ចូលទៅក្នុងការសំរាករបស់ទ្រង់បានឡើយ។ ខ្ញុំខ្លាចថា ព្រះទ្រង់បោះបង់ខ្ញុំចោល»។ ដ្បិតខ្ញុំចង់អោយអ្នក ស្ដាប់យ៉ាងប្រុងប្រយ័ត្ន អំពីអត្ថបទគម្ពីរដែលនៅសល់ ដោយព្រោះតែមានឃ្លាទី៣នៅក្នុងវា ហើយបង្ហាញ ថា នៅតែមានសង្ឃឹមសំរាប់អ្នក!

៣.ទីបី ការយកជំនួស ការសុគតជំនួសរបស់ព្រះគ្រីស្ទសំរាប់បាបនៃមនុស្សរបស់ទ្រង់។

សូមក្រោកឈរឡើង ហើយអានខគម្ពីរទាំងអស់នោះ ដោយយកចិត្ដទុកដាក់នៅឃ្លាចុងក្រោយ ដែលថា «ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»។

«យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»(អេសាយ ៥៣:៦)។

អ្នកអាចអង្គុយចុះបាន លោក អេដវឺង យ៉ាង់បានមានប្រសាសន៍ថា៖

នៅពាក់កណ្ដាលនៃខគម្ពីរមុនដំបូងដាក់ពីមូលហេតុបួនយ៉ាង ពីការរងទុក្ខ របស់អ្នកបំរើ និងទីពីរអះអាងថា ព្រះអម្ចាស់ទ្រង់បានធ្វើឲ្យមានការរងទុក្ខ របស់អ្នកបំរើដោយទំលាក់អំពើទុច្ចរិត(របស់យើង)ទាំងអស់លើទ្រង់។ ពាក្យ ថា («ទំលាក់») មានន័យថា វាយ ឬក៏ការវាយដោយឃោរឃៅ។ អំពើទុច្ច រិតដែលយើងត្រូវជាប់ទោស មិនត្រលប់មកលើយើងវិញ ដូចជាយើងអាច រំពឹងគិតដ៏ត្រឹមត្រូវនោះទេ ប៉ុន្ដែធ្លាក់ទៅលើការវាយដោយឃោរឃៅទៅកាន់ ៩ព្រះគ្រីស្ទ)នោក្នុង(កន្លែង)របស់យើង។ ព្រះអម្ចាស់អោយទោសកំហុស របស់យើងធ្លាក់លើទ្រង់...ទោសកំហុសនោះជាកម្មសិទ្ធយើង ដែលទ្រង់បាន ធ្វើអោយការវាយដោយឃោរឃៅនោះ ជាការទ្រាំទ្រជំនួសទណ្ឌកម្មយើង ដែលការជាប់ទោសនៃអំពើបាបរបស់យើងសមនឹងទទួលទោស...អ្នកគង្វាល បានប្ដូរជីវិតរបស់គាត់សំរាប់ចៀម (Edward J. Young, Ph.D., The Book of Isaiah, Eerdmans, 1972, volume 3, pp. 349-350)។

«យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»(អេសាយ ៥៣:៦)។

នៅក្នុងសេចក្ដីអធិប្បាយមួយមានចំណងជើងថា «អំពើបាបរបស់មនុស្សម្នាក់ៗ បានធ្លាក់លើព្រះយេស៊ូវ» លោក ស្ពឺជិនបានមានប្រសាសន៍ថា៖

នេះគឺជាអំពើបាបរបស់លោកឡុត ដែលជាអំពើដ៏អាស្រូវ។ ខ្ញុំមិនអាចបង្ហាញ ពីពួកគេទាំងអស់បានទេ ពួកគេមានអំពើបាបខុសពីលោកដាវីឌ។ អំពើបាប ដ៏ខ្មៅងងឹត អំពើបាបដ៏ក្រហម អំពើបាបទាំងនោះជារបស់លោកដាវីឌ ប៉ុន្ដែ អំពើបាបរបស់លោកដាវីឌមិនដូចអំពើបាបរបស់ម៉ែនណាស៊ីទាល់តែសោះ។ ហើយអំពើបាបរបស់ម៉ែនណាស៊ីក៏មិនដូចជាបាបរបស់លោកពេត្រុស លោក ពេត្រុសមានបានធ្វើបាបនៅក្នុងវិធីខុសគ្នាមួយ ហើយស្រ្ដីនោះគឺជាមនុស្ស មានបាប អ្នកមិនអាចប្រដូចនាងនឹងលោកពេត្រុសបានទេ ថ្វីដ្បិតបើអ្នក មើលទៅអាកប្បកិរិយារបស់នាង អ្នកអាចប្រៀបធៀបនាងជាមួយនាងលីឌា បានក្ដី ថែមទាំងបើអ្នកគិតអំពីនាងលីឌា អ្នកអាចសំគាល់នាងបាន ដោយ មិន(យល់ដឹងពីភាពខុសគ្នា) រវាងនាង និងអ្នកយាមគុក។ ពួកគេទាំងអស់ ដូចគ្នា ពួកគេបានវង្វេងទាំងអស់គ្នា ប៉ុន្ដែពួកគេខុសពីគ្នាទាំងអស់ ពួកគេ បានបែចេញពីផ្លូវផ្ទាល់ខ្លួនរបស់របស់គេរៀងខ្លួន។ ដ្បិត...ព្រះយេហូវ៉ាបាន(ទំលាក់អំពើទុច្ចរិតរបស់ពួកគេទាំងអស់ទៅលើទ្រង់)...នៅពេលដែលអ្នក មករកថ្នាំដែលជាដំណឹងល្អដ៏អស្ចារ្យ ព្រះលោហិតដ៏បរិសុទ្ធរបស់ព្រះយេស៊ូវ គ្រីស្ទ អ្នកបានវា...អ្វីដែលគ្រូពេទ្យដ៏ចាស់ធ្លាប់ប្រាប់ពីថ្នាំសំរាប់រោគគ្រប់មុខ ដែលជាថ្នាំនៅលើសាកលលោកមួយប្រភេទ ដែលជួបប្រទះគ្រប់ករណីទាំង អស់...ហើយយកអំពើបាបដែលនៅក្នុងការញែកចេញ ពីការជាប់មានទោស ទាំងអស់របស់វា បើសិនជាវាត្រូវបានធ្វើឡើងសំរាប់អំពើបាបនោះ ហើយ សំរាប់អំពើបាបនោះតែមួយគត់ (C. H. Spurgeon, “Individual Sin Laid on Jesus,” The Metropolitan Tabernacle Pulpit, Pilgrim Publications, 1977 reprint, volume XVI, pp. 213-214)។

សូមជឿទុកចិត្ដព្រះគ្រីស្ទ សូមចុះចូលចំពោះព្រះគ្រីស្ទ សូមជឿទុកចិត្ដលើទ្រង់ នោះអ្នកមិនដែល ត្រូវអាម៉ាស់ឡើយ ដ្បិត «ព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»។

យើងជាប់ទោស ទាបថោក ហើយគ្មានអ្នកណាជួយសោះ
    គ្មានស្នាមអុចៗនៃកូនចៀមនៃព្រះ ទ្រង់បានធ្វើ
យើងពេញដោយការជាប់ទណ្ឌកម្ម វាអាចធ្វើទេ?
    («ហាលេលូយ៉ា! ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ!» ដោយ Philip P. Bliss, 1838-1876)។

តើអ្នកនឹងជឿទុកចិត្ដលើព្រះយេស៊ូវទេ? តើអ្នកនឹងចុះចូលចំពោះទ្រង់ ថ្វាយខ្លួនទៅទ្រង់ ហើយ ជឿទុកចិត្ដលើទ្រងទេ? តើអ្នកត្រូវបានសំអាតពីអំពើបាបដោយព្រះលោហិតរបស់ទ្រង់ ហើយត្រូវបាន សង្រ្គោះពីការជំនុំជំរះ ដោយសារយញ្ញបូជាជំនួសរបស់ទ្រង់នៅលើឈើឆ្កាងដែរឬទេ? ព្រះវរបិតាអាច ប្រទានអោយអ្នកមានសេចក្ដីជំនឿ ដើម្បីពឹងផ្អែកលើព្រះគ្រីស្ទតែមួយគត់ ហើយដើម្បីថ្វាយខ្លួនទៅទ្រង់ ហើយអ្នកត្រូវបានសង្រ្គោះ!

សូមយើងក្រោកឈរឡើងទាំងអស់គ្នា។ បើអ្នកចង់និយាយជាមួយយើងអំពីការជឿទុកចិត្ដលើព្រះ យេស៊ូវ សូមចេញពីកៅអ៊ីឥឡូវនេះ ហើយដើរទៅខាងក្រោយសាលប្រជុំ។ លោក ខាហ្គិននឹងនាំអ្នកទៅកាន់ បន្ទប់ដ៏ស្ងាត់មួយ ដែលយើងអាចនិយាយជាមួយអ្នកអំពីការថ្វាយខ្លួនទៅព្រះគ្រីស្ទ ហើយនិយាយអំពីការ លាងសំអាតអំពើបាបរបស់អ្នក ដោយព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់! លោក លី សូមមក ហើយអធិស្ឋាន សំរាប់ពួកគេដែលបានឆ្លើយតបទាំងនោះ។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Kyu Dong Lee: ៖ អេសាយ ៥២:១៣-៥៣:៦។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«បាទខ្ញុំដឹង!» (ដោយ Mrs. Anna W. Waterman, 1920)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

អំពើបាបសាកល អំពើបាបដ៏វិសេស
និងការព្យាបាលពីអំពើបាប

(សេចក្ដីអធិប្បាយលេខ៧នៅព្រះគម្ពីរអេសាយជំពូក៥៣)

ដោយ Dr. R. L. Hymers, Jr.

«យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»
(អេសាយ ៥៣:៦)។

(អេសាយ ៥៣:៤, ៥, ៦, ៨, ១០, ១១, ១២)

១.  ទីមួយ ការសារភាពពីអំពើបាបទូទៅរបស់មនុស្សលោកទាំងអស់។ អេសាយ ៥៣:៦ក;
រ៉ូម ៣:៩-១១; ពេត្រុសទី១ ២:២៥; អេភេសូរ ២:១២; ៤:១៨។

២.  ទីពីរ ការសារភាពពីអំពើបាបដ៏វិសេសផ្ទាល់ខ្លួនរបស់មនុស្សគ្រប់រូប។
អេសាយ ៥៣:៦ខ។

៣.  ទីបី ការយកជំនួស ការសុគតជំនួសរបស់ព្រះគ្រីស្ទសំរាប់បាបនៃមនុស្សរបស់ទ្រង់។
អេសាយ ៥៣:៦គ។