Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




សេចក្ដីអធិប្បាយរបស់លោក ណូអេ

THE PREACHING OF NOAH
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែមករា ១៣, ២០១៣
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, January 13, 2013

« ហើយបើទ្រង់មិនបានប្រណីដល់លោកីយ៍ពីចាស់បុរាណ ក្នុងកាលដែលទ្រង់បានធ្វើឲ្យទឹកជន់លិចពួក
មនុស្សទមិលល្មើស តែបានជួយសង្គ្រោះលោកណូអេទាំងអស់គ្នាមាន៨នាក់ ដែលលោក
ជាអ្នកប្រកាសប្រាប់ពីសេចក្តីសុចរិត»(ពេត្រុសទី២ ២:៥)។


អត្ថបទនេះគឺជាប្រយោគមិនពេញលេញ វាត្រូវតែជាប្រយោគនេះ ដោយព្រោះខ៤រហូតដល់ខ៩ គឺជាប្រយោគ តែមួយគត់។ វាគឺជាប្រយោគមួយដ៏វែងបំផុតក្នុងចំណោមផ្សេងៗទៀតនៅក្នុងគម្ពីរសញ្ញាថ្មី។ ជំពូកចាប់ផ្ដើម ជាមួយការរៀបរាប់អំពីពួកហោរាក្លែងក្លាយ។ បន្ទាប់មក សាវកប៉ុលនិយាយអំពីការដាក់ ទោសនៃពួកហោរាក្លែងក្លាយទាំងនេះ។ រឿងនេះត្រូវបានកើតឡើងដោយសារគំរូទាំងបីនៃការជំនុំជំរះរបស់ ដព្រះពីអំពើបាបកាលពីពេលមុន។ ទីមួយ ការជំនុំជំរះនៃពួកទេវតាដែលបានប្រព្រឹត្ដអំពើបាប។ ទីពីរ ការជំនុំជំរះនៃពូជមនុស្សនៅថ្ងៃរបស់លោក ណូអេ។ ទីបី ការជំនុំជំរះនៃទីក្រុងកូម៉ូរ៉ា និងទីក្រុងសូដុំម។ ព្រះ ទ្រង់បញ្ចប់ផ្នែកនេះដោយបង្ហាញប្រាប់អំពីគំរូទាំងបីនេះថា « បើដូច្នេះឃើញថា ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ទ្រង់ ឲ្យរួចពីសេចក្តីល្បួង ហើយនិងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ»(ពេត្រុសទី២ ២:៩)។ គំរូទីពីរនៃការជំនុំជំរះគឺជាប្រធានបទនៃសេចក្ដីអធិប្បាយ របស់ខ្ញុំនៅយប់នេះ។ ព្រះបានមានបន្ទូលប្រាប់យើងថា៖

« ទ្រង់មិនបានប្រណីដល់លោកីយ៍ពីចាស់បុរាណ ក្នុងកាលដែលទ្រង់បានធ្វើឲ្យទឹកជន់លិចពួកមនុស្សទមិលល្មើស តែបានជួយសង្គ្រោះលោកណូអេទាំងអស់គ្នាមាន៨នាក់ ដែលលោកជាអ្នកប្រកាសប្រាប់ពីសេចក្តីសុចរិត»
(ពេត្រុសទី២ ២:៥)។

យើងអាចបែងចែកអត្ថបទគម្ពីរនេះជាបីផ្នែក អ្នកស្ដាប់ គ្រូគង្វាល ហើយការជំនុំជំរះ។

១. ទីមួយ អ្នកស្ដាប់។

មុនពេលដែលយើងត្រលប់ទៅមើលលោក ណូអេ ដែលជាគ្រូគង្វាល យើងត្រូវតែគិតអំពីអ្នកស្ដាប់ របស់គាត់ និងមនុស្សជាច្រើន ដែលគាត់បានអធិប្បាយប្រាប់។ នៅក្នុងអត្ថបទគម្ពីររបស់យើង ត្រូវបានគេ ហៅថា «ពិភពលោកដ៏ចាស់» មានមនុស្សជាច្រើន ដែលបានរស់នៅមុនពេលទឹកជំនន់ដ៏ធំនោះ។ មានតែ ខគម្ពីរតិចតួចទេដែលបានប្រាប់យើងអំពីពួកគេ។ ប៉ុន្ដែ អ្វីដែលយើងដឹងអំពីពួកគេ គឺជាការផ្ដល់ដំណឹងជា ច្រើន។ វាគឺសំខាន់ណាស់ដើម្បីដឹងអំពីមនុស្សទាំងនេះ ដោយព្រោះតែព្រះយេស៊ូវទ្រង់បានមានបន្ទូលថា នៅជាន់ចុងក្រោយបង្អស់នៃសម័យនេះនឹងដូចជាមនុស្សនៅថ្ងៃរបស់លោក ណូអេ។ ទ្រង់បានមានបន្ទូលថា «ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ»(ម៉ាថាយ ២៤:៣៧)។ តើ កត្ដាអ្វីខ្លះដែលមនុស្សធ្វើដូចថ្ងៃនោះ?

ពួកគេបានជាមនុស្សខាងសំភារៈនិយម នោះគឺជាអ្វីដែលសំខាន់បំផុតសំរាប់ពួកគេ។ មានរបស់អ្វី ផ្សេងទៀតដែលបានធ្វើអោយពួកគេបន្ដភាពសំភារៈនិយមរបស់ពួកគេ។ ព្រះយេស៊ូវទ្រង់បានមានបន្ទូលថា ពួកយកចិត្ដទុកដាក់លើតែ «ការស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ»(ម៉ាថាយ ២៤:៣៨)។ ពួកគេបានចាត់ទុកម្ហូបអាហារ និងការសប្បាយជាអធិភាពលេខមួយនៅក្នុង ជីវិតរបស់គេ។ ពួកគេចង់បានតែរឿងល្អៗនៅក្នុងជីវិត មិនចង់បានបញ្ហាអ្វីសោះ។ លោក ហ្រានស៊ីស ស្កែភ្វឺ បាននិយាយថា តំលៃរបស់គ្រីស្ទាននៅក្នុងសម័យរបស់យើងនេះគឺខ្សោយខ្លាំងណាស់ ដោយព្រោះអ្វីដែល សំខាន់ជាងគេនៅក្នុងជីវិតរបស់គេ គឺគ្រាន់តែសំរាប់សេចក្ដីសុខផ្ទាល់ខ្លួន និងភាពស្ដុកស្ដមផ្ទាល់ខ្លួនរបស់ គេប៉ុណ្ណោះ។ លោក ហ្រានស៊ីស ស្កែភ្វឺបានមានប្រសាសន៍ថា៖

សេចក្ដីសុខផ្ទាល់ខ្លួនមានន័យថាចង់មានជីវិតផ្ទាល់ខ្លួន ដោយគ្មានអ្នកណា រំខាននៅក្នុងឆាកជីវិតខ្ញុំ គ្មានការគិតដល់ពីអ្វីដែលជាលទ្ធផលដែលនឹងកើត
មាននៅក្នុងឆាកជីវិតនៃកូនៗរបស់ខ្ញុំ និងចៅៗ។ ភាពស្ដុកស្ដមមានន័យថា ការមានអ្វីមួយដ៏លើសលប់ ហើយរីកចំរើនក្នុងសេចក្ដីរុងរឿង ធ្វើអោយជីវិត មានរបស់ជាច្រើន ហើយធ្វើអោយមានរបស់ច្រើនថែមទៀត មានការផ្ដល់ អ្វីមួយដោយជោគជ័យ ដោយព្រោះមានសំបូរគ្រប់សំភារៈខ្ពស់ទាបទាំងអស់ (Francis A. Schaeffer, How Should We Then Live?, Revell, 1976, p. 205)។

នៅពេលដែលខ្ញុំនៅក្មេង ខ្ញុំបានឆ្ងល់ណាស់ អំពីពីមូលហេតុដែលមនុស្សគេព្រួយបារម្ភអំពីការចូល ចិត្ដឡានថ្លៃមួយ ហេតុអ្វីបានជាពួកគេមានអារម្មណ៍ថា ពួកគេត្រូវតែមានអ្វីដែលពួកគេបានហៅវាថា «វត្ថុ ដែលល្អជាងគេនៅក្នុងជីវិតរបស់គេដូច្នោះ។ ខ្ញុំមិនមែនជាក្មេងស្មាវទាល់តែសោះ។ ប៉ុន្ដែខ្ញុំបានស្កប់ចិត្ដពី ព្រួយពណ៌ប្រផេះ ហើយនិងបន្ទប់ដ៏តូចមួយនៅក្នុងផ្ទះល្វែងមួយណាស់។ សូម្បីតែនៅសព្វថ្ងៃនេះ ខ្ញុំនៅតែ បើកឡានកូរ៉ូឡាវ័យ១៦ឆ្នាំ។ ខ្ញុំមានអាវឆ៊ុតពីរកំប្លេរ ដែលខ្ញុំអាចពាក់។ វាហាក់ដូចជាគ្រប់គ្រាន់ហើយសំរាប់ ខ្ញុំ។ ខ្ញុំនឹងមិនមានផ្ទះផ្ទាល់ខ្លួនមួយទេ ប្រសិនបើម្ដាយរបស់ខ្ញុំមិនបានអោយខ្ញុំ។ ព្រះគម្ពីរប្រាប់ថា «បើកាលណាមានទ្រព្យសម្បត្តិចំរើនឡើង នោះកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ»(ទំនុកដំកើង ៦២:១០)។ ខ្ញុំនិយាយដោយត្រង់ៗជាមួយអ្នករាល់គ្នា។ ខ្ញុំនៅតែមិនអាចយល់បានអំពីមនុស្សម្នាក់ ដែលគេចាត់ទុកអ្វី មួយនៅក្នុងជីវិតជាសំខាន់លេខមួយ និងចាតទុកភាពរុងរឿងជាលេខមួយ។ នៅពេលដែលខ្ញុំមាន១៨ឆ្នាំ ខ្ញុំ បានសំដែងជាបុរសអ្នកមានដ៏ចាស់ម្នាក់ ហើយខ្ញុំបានសំដែងសកម្មភាពអំពីពាក្យប្រៀបប្រដូចអំពីបុរសអ្នក មានដ៏ល្ងីល្ងើម្នាក់នៅក្នុងគម្ពីរលូកាជំពូក១២។ ដ្បិតខ្ញុំបានដួលស្លាប់ដោយសារតែជំងឺគាំងបេះដូង ប៉ុន្តែ សំលេងរបស់ព្រះបាននិយាយមកកាន់ខ្ញុំថា «ឱមនុស្សល្ងីល្ងើអើយ នៅវេលាយប់នេះឯង អញនឹងដកយកព្រលឹងឯងទៅវិញ ដូច្នេះ តើទ្រព្យសម្បត្តិទាំងប៉ុន្មានដែលឯងបានប្រមូលទុកនេះ នឹងទៅជារបស់អ្នកណាវិញ អ្នកណាដែលប្រមូលទ្រព្យសម្បត្តិ ទុកបំរុងតែខ្លួនឯង តែឥតមានខាងឯព្រះសោះ នោះក៏ដូច្នោះដែរ» (លូកា ១២:២០,២១)។ មនុស្សនៅថ្ងៃរបស់លោក ណូអេក៏ដូចជាមនុស្សអ្នកមានដ៏ល្ងីល្ងើនោះដែរ។ហើយ សំភារៈនិយមកំពុងតែកើនឡើងអាក្រក់ទៅៗនៅក្នងសម័យកាលរបស់យើងផងដែរ។

ដ្បិត គំនិតរបស់ពួកគេបានពេញទៅដោយអំពើអាក្រក់។ គម្ពីរ លោកុប្បត្ដិ ៦:៥ ប្រាប់យើងថា៖

« ព្រះយេហូវ៉ាទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយ អស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ» (លោកុប្បតិ្ដ ៦:៥)។

លោក ឡូសើរបានបានបង្រៀនថា «នៅពេលមនុស្សចាប់ផ្ដើមធ្វើអាក្រក់ ពួកគេមិនកោតខ្លាចព្រះ ឬជឿលើ ទ្រង់ទេ ដ្បិតពួកគេមើលងាយទ្រង់ មើលងាយព្រះបន្ទូលទ្រង់ និងពួកគេមើលងាយអ្នកបំរើរបស់ទ្រង់...ភាព ទមិលល្មើសនេះបានរាលដាលយ៉ាងលឿននៅសម័យកាលរបស់លោក ណូអេ» (Martin Luther, Th.D., Luther’s Commentary on Genesis, Zondervan, 1958, volume I, p. 128; comments on Genesis, chapter 6)។

ដ្បិតមានមនុស្សដែលបានស្លាប់ដោយសារការបាញ់កាំភ្លើងជាច្រើននាក់ណស់ ឥឡូវនេះ ពួកអ្នក នយោបាយកំពុងតែប្រាប់យើងថា កាំភ្លើងត្រូវតែដកយក ហើយពួកគេនិយាយថា វានឹងបញ្ឃប់អំពើហឹង្សា។ វាធ្វើអោយខ្ញុំឈឺចិត្ដណាស់ ពេលដែលលឺពាក្យសំដីដ៏ល្ងីល្ងើដូចនោះ។ យើងបានមានកាំភ្លើងអស់រយះពេល ជាច្រើនជំនាន់មកហើយ។ យើងថែមទាំងមានកាំភ្លើងច្រើនជាងសម័យនេះ នៅពេលខ្ញុំនៅជាក្មេងម្នាក់។ ខ្ញុំ មានកាំភ្លើងវែងមួយ និងកាំភ្លើងខ្លីមួយផ្ទាល់ខ្លួនខ្ញុំ នៅពេលដែលខ្ញុំមានអាយុត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ។ ចាប់ ពីឆ្នាំ១៩៤៩ទៅដល់«៩៥៣ ខ្ញុំបានរស់នៅលើវាលខ្សាច់នៅក្នុងរដ្ឋអ៉ារីសូណា។ នៅថ្ងៃនោះ ក្មេងៗស្ទើរតែ គ្រប់គ្នាមានកាំភ្លើងផ្ទាល់ខ្លួនម្នាក់មួយៗ។ ប៉ុន្ដែ យើងមិនមានការសំលាប់មនុស្សច្រើនទេនៅពេលនោះ។ តើ វាខុសពីសម័យឥឡូវនេះដូចម្ដេចទៅ? វាជាកុនហូលីវ៉ូនដែលបានចាក់បញ្ចូលទៅក្នុងខួរក្បាលរបស់ក្មេងៗ នៅសព្វថ្ងៃនេះ!

ទស្សនាវត្ដី Los Angeles Times (1/7/13, p. D1) មានរឿងដ៏ថ្មីមួយ ដែលមានចំណង ជើងថា «ការបង្ហាញពីការកាប់សំលាប់គ្នាទាំងមានហូរឈាមជាច្រើន បានកើតមានឡើងនៅពេលថ្មីៗនេះ ប៉ុន្ដែ NBC ប្រឆាំងនឹងគំនិតដែលបណ្ដាលអោយមានការកាប់សំលាប់នោះ ពួកគេសមគំនិតថាជាអំពើ ហឹង្សាដ៏ពិត»។ អត្ថបទបាននិយាយថា «មានការបាញ់ជាច្រើននៅពេលថ្មីៗ...ដែលកំពុងតែបង្ខំអោយទូរ ទស្សចាក់បញ្ចាំងពីការកាប់សំលាប់គ្នាម្ដងទៀត ដ្បិតវាកំពុងធ្វើអោយអំពើហឹង្សាកើតឡើងច្រើនឡើងៗ នៅ លើកញ្ចក់ទូរទស្សន៍ ដែលមានមនុស្សជាច្រើនរិះគន់ពីការប្រយុទ្ធគ្នានោះ... ការចង់គំនុំដែលធ្វើអោយមាន ការសំលាប់គ្នានៅលើពិភពលោក» លុយរបស់កុនហូលីវ៉ូនទាំងនោះបានធ្វើអោយខ្ញុំស្អប់ជាខ្លាំង! ខ្សែភាព យន្ដដែលបង្ហូរឈាម ហើយនិងកម្មវិធីចាក់ផ្សាយតាមទូរទស្សន៍របស់ពួកគេបានបានលុបបំបាត់ជំនាក់មួយ ទាំងស្រុង។ វាធ្វើអោយខ្ញុំមិនសប្បាយចិត្ដឡើយ។ រឿងទាំងនោះហើយ ដែលបានកើតឡើងចំពោះ លោក ណូអេ ផងដែរ!

« ឯផែនដី នោះបានខូចអាក្រក់នៅចំពោះព្រះ ក៏មានពេញជាសេចក្តីកាចសហ័សផង ហើយព្រះទ្រង់ទតមើលផែនដី ឃើញថាខូចអាក្រក់ដូច្នេះ ដ្បិតគ្រប់ទាំងសាច់បានបង្ខូចផ្លូវខ្លួននៅផែនដីទៅហើយ។ ព្រះទ្រង់មានព្រះ
បន្ទូលទៅណូអេថា អស់ទាំងសាច់ត្រូវផុតពីមុខអញហើយ ដ្បិតផែនដីបានពេញជាសេចក្តីកាចសហ័សដោយសារគេ មើល អញនឹងបំផ្លាញគេទៅជាមួយនឹងផែនដីផង»(លោកុប្បត្ដិ ៦:១១-១៣៤)។

ខ្ញុំចង់ប្រាប់រឿងខ្លះៗទៅកាន់អ្នក ដែលជាមនុស្សក្មេងៗ ហើយខ្ញុំចង់ប្រាប់អ្នកអោយច្បាស់តាមអ្វី ដែលខ្ញុំអាចធ្វើទៅបាន។ សូមកុំគិតអំពីវត្ថុនិយម ហើយសូមគិតអំពីតិចតួចបានហើយ អំពីការបង្កើតជោគ វាសនា ហើយគិតបន្ដិចបន្ដួចអំពីការសន្សំទ្រព្យសម្បត្ដិនៅស្ថានសួគ!

ហើយសូមកុំគិតអំពីពួកអ្នកសំលាប់ដ៏សាហាវ និងខ្មោចឆៅនៅក្នុងទូរទស្សន៍ទាំងនោះ ហើយកុំ គិតអំពីហ្គេមវីដីអូ ឬហ្គេមវីដីអូទាំងអស់ ហើយត្រលប់មកគិតអំពីព្រះគម្ពីរ គិតអំពីក្រុមជំនុំ ហើយត្រលប់ មកគិតអំពីការអធិស្ឋានវិញ! ប្រសិនបើអ្នកមិនធ្វើអញ្ចឹងទេ អ្នកនឹងធ្លាក់ទៅឋាននរកជាមួយនឹងមនុស្សនៅ ក្នុងកុនហូលីវ៉ូន និងមនុស្សដែលឈាមដ៏ជោគ មនុស្សដែលស្លាប់ខួរក្បាល ដូចមនុស្សនៅជំនាន់របស់លោក ណូអេទាំងនោះអញ្ចឹង! សូមប្រាប់នរណាម្នាក់ ពីអ្វីដែលខ្ញុំបានប្រាប់ថា! ហើយខ្ញុំនឹងមិនញញឹម នៅពេល ដែលខ្ញុំបាននិយាយអំពីវា!

អ្នកស្ដាប់របស់លោក ណូអេបានធ្វើដូចជាវ៉ូងមនុស្សក្នុងកុនហូលីវ៉ូននោះ។ កុំអោយឆ្ងល់អោយ សោះ បើគ្មានអ្នកណាក្នុងចំណោមពួកគេមិនបានសង្រ្គោះ។ អ្នកមិនអាចជួយមនុស្សទាំងនោះបានសង្រ្គោះ បានឡើយ ប្រសិនបើអ្នកបានអង្វរពួកគេដោយសំពះដៃរបស់អ្នក ហើយលុតជង្គង់! មនុស្សនៅ «លោកីយ៍ នៅសម័យបុរាណ» បានជំទាស់ព្រះយ៉ាងខ្លាំង។ ដ្បិតព្រះទ្រង់ «បានប្រគល់គេទៅ»(រ៉ូម ១:២៤)។

២. ទីពីរ អ្នកប្រកាសប្រាប់។

« ហើយបើទ្រង់មិនបានប្រណីដល់លោកីយ៍ពីចាស់បុរាណ តែបានជួយសង្គ្រោះលោកណូអេ... ដែលលោកជាអ្នកប្រកាសប្រាប់ពីសេចក្តីសុចរិត» (ពេត្រុសទី២ ២:៥)។

លោក ណូអេមិនមែនជាគ្រូបង្រៀនខាងព្រះគម្ពីរម្នាក់ទេ។ គាត់ជាអ្នកប្រកាសប្រាប់ម្នាក់។ ពាក្យ ជាភាសាក្រិកគឺ «ខើរីខស៏» វាមានន័យថា «អ្នកនាំដំណឹង(សារ)ម្នាក់» គាត់បានប្រកាសប្រាប់មនុស្សអំពី សេចក្ដីសុចរិត ដូចជាអ្នកនាំដំណឹង «ដូចជាអ្នកយប់នៅសាធារណៈម្នាក់»។ លោក យ៉ូហាន ជីល(១៦៩៧ -១៧៧១) បានមានប្រសាសន៍ថា «ពួកសាសន៍យូដានិយាយថា លោក ណូអេគឺជាហោរាម្នាក់ ហើយពួក គេតំណាងគាត់ជាអ្នកប្រកាសប្រាប់មួយរូបផងដែរ ថ្វីដ្បិតតែពួកគេប្រាប់យើងនូវពាក្យសំដីជាច្រើន ដែល គាត់បានប្រើនៅក្នុងការកំឡាចិត្ដមនុស្សនៅលោកីយ៍ពីសម័យបុរាណ» (John Gill, D.D., An Exposition of the New Testament, The Baptist Standard Bearer, 1989 reprint, volume III, pp. 597, 598)។

បន្ទាប់មក លោក ជីលបានដកស្រង់អំពីអ្នកដឹកនាំសាសនាយូដាពីបុរាណ ដែលលោក ណូអេបាន អធិប្បាយព្រមានថា «សូមបែរចេញពីផ្លូវអាក្រក់ និងការធ្វើអាក្រក់ចេញ ដ្បិតទឹកជំនន់នឹងមកលើអ្នក ហើយនឹងលុបបំបាត់ពូជរបស់កូនមនុស្សទាំងអស់» (Gill, ibid.)។ លោក R. C. H. លែនស្គី(១៨៦៤- ១៩៣៦) បានមានប្រសាសន៍ថា៖

      វាត្រូវបានគេសួរពីការដែលសាវក ពេត្រុសបានដឹងពីលោក ណូអេថា ជា «អ្នកនាំដំណឹងពីសេចក្ដីសុចរិតម្នាក់» នៅពេលគម្ពីរសញ្ញាចាស់គេបាន ហៅគាត់ថាជា «មនុស្សសុចរិតម្នាក់» ប៉ុណ្ណោះ។ នេះគឺជាសំនួរដ៏កំប៉ិកកំប៉ុក មួយ។ តើលោក ណូអេនៅតែធ្វើដូចនោះនៅកំឡុងពេល ១២០ឆ្នាំនោះដែរ ឬទេ? តើព្រះទ្រង់បានទុកលោកីយ៍នៅក្នុងភាពល្ងង់ល្ងើរនៃទឹកជំន់ដែល នឹង កើតមានឡើងនៅពេលនោះដែរឬទេ? តើសាវក ពេត្រុសបាននិពន្ធវា ដោយ គ្មានការបង្ហាញប្រាប់ទេឬ?
      ការពន្យាពេល១២០ឆ្នាំនោះ បានបញ្ចប់នូវពេលវេលានៃព្រះគុណ។ ការប្រកាសប្រាប់របស់លោក ណូអេ គឺគាត់ចង់អោយមនុស្សបែរមករកសេច ក្ដីសុចរិត ដ្បិតព្រះទ្រង់នឹងមិនបង្ខំព្រះហឬទ័យដើម្បីបញ្ចូនទឹកជំនន់មកទេ។ ព្រះទ្រង់នឹងបានប្រណីដល់ទីក្រុងសូដុំម និងកូម៉ូរ៉ា បើសិនជាមានមនុស្ស សុចរិត១០នាក់ដែលទ្រង់បានឃើញនៅទីនោះ ប៉ុន្ដែមិនមានមនុស្ស១០នាក់ សោះ(លោកុប្បតិ្ដ ១៨:៣២)។ ដ្បិត នៅលើពិភពលោកទាំងមូល នៃថ្ងៃ របស់លោក ណូអេ មានត្រឹមតែមនុស្សសុចរិត៨នាក់ប៉ុណ្ណោះ(លោក ណូអេ កូនប្រុសទាំងបីរបស់គាត់ និងប្រពន្ធរបស់ពួកគេ)។ «សេចក្ដីសុចរិត»គឺជា អ្នកដែលបង្កើតគោលដៅមួយ វាមិនមែនជាស្ដង់ដា មិនមែនជា«អ្នកនាំសារ ដ៏សុចរិតម្នាក់»ទេ។ ពាក្យនោះ គឺយើងត្រូវតែយល់ថា វាគឺជាការជំនុំជំរះដ៏ ល្អមួយ មិនមែនជាខុសច្បាប់នោះទេ។ លោក ណូអេបានប្រកាសប្រាប់គេ ពីស្ដង់ដា នៃការជំនុំជំរះរបស់ព្រះចំពោះមនុស្សទមិលល្មើស ដូច្នោះពួកគេ អាចប្រែចិត្ដ ដោយសារព្រះ។ ផ្ទុយទៅវិញ ពួកគេបានចំអកមើលងាយដល់ ពាក្យសំដីរបស់គាត់ ហើយគេបានសើចចំអកដាក់ទូកធំរបស់គាត់ និង បាន បន្សល់ទុកនូវ «ពិភពលោកនៃមនុស្សទមិលល្មើស» (R. C. H. Lenski, Th.D., The Interpretation of the Epistles of St. Peter, St. John and St. Jude, Augsburg Publishing House, 1966 edition, p. 312)។

ព្រះយេហូវ៉ាបានព្រមានមនុស្សនៅថ្ងៃរបស់លោក ណូអេថា ព្រះវិញ្ញាណបរិសុទ្ធនឹងមិនទ្រាំទ្រជា មួយមនុស្សលោករហូត នោះគឺមានន័យថា ព្រះវិញ្ញាណបរិសុទ្ធនឹងមិនប៉ះពាល់ចិត្ដពួកគេ ហើយនឹងមិននាំ ពួកគេអោយត្រលប់មកប្រែចិត្ដវិញឡើយ។ លោក ឡូសើបាននិយាយពា្យទាំងនោះថា «វិញ្ញាណរបស់ខ្ញុំនឹង មិនទ្រាំទ្រជាមួយមនុស្សឡើយ» នោះគឺជាពាក្យជាច្រើនដែលលោក ណូអេបានអធិប្បាយប្រាប់ទៅដល់ «មនុស្សលោកីយ៍ពីការថ្វាយបង្គំនៅទីសាធារណៈ។ អ្វីដែល គាត់ចង់មានន័យពីរឿងនេះគឺថា យើងបង្រៀន ហើយដាស់តឿនរំលឹកមនុស្សដោយឥតបានការ ដ្បិតលោកីយ៍នឹងមិនដែលបានកែប្រែខ្លួនរបស់វាឡើយ។ ការអធិប្បាយនេះយលបានយលព្រមជាមួយសេចក្ដីជំនឿ ហើយនិងបទគម្ពីរ ដ្បិតនៅពេលដែលព្រះបន្ទូល នៃព្រះបានសំដែងពីស្ថានសួគ៌មក មានតែមនុស្សបន្ដិចបន្ដួចទេដែលបានប្រែចិត្ដ នៅខណៈពេលមនុស្សគេ ចំអកមើលងាយព្រះបន្ទូល ព្រះអង្គនឹងបោះបង់ចោលខ្លួនគេ អោយទៅក្នុងភាពលោភលន់ ភាពមិនបរិសុទ្ធ ហើយនិងអំពើអាក្រក់ផ្សេងៗទៀត...ដូច្នោះ ការជំនុំជំរះដ៏ធំបំផុតរបស់ព្រះ ត្រូវបានសំដែងដោយមាត់របស់ អ្នកដឹកនាំដ៏បរិសុទ្ធ(ណូអេ) គាត់បានគំរាមគេពួកពីការមិនទ្រាំទ្រជាមួយមនុស្សលោក។ ដោយសាររឿង នេះ គាត់បានប្រកាសថា ការបង្រៀនរបស់គាត់មិនបានមានគោលបំណង ហើយប្រកាសថា គាត់នឹងមិន និយាយប្រាប់អំពីពាក្យសំដីដែលជាការសង្រ្គោះរបស់គាត់ឡើយ។ ដូច្នោះ មនុស្សទាំងនោះដែលបានលឺព្រះ បន្ទូលគួរតែទទួលវាដោយចិត្ដរីករាយ ហើយអរគុណដល់ព្រះសំរាប់ការនេះ ដ្បិត «ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់»(អេសាយ ៥៥:៦) (Luther, ibid., pp. 129, 130)។

ដ្បិតខ្ញុំកំពុងតែព្រមានដល់អ្នកខ្លះនៅយប់នេះ ខ្ញុំបង្រៀនថា ព្រះនឹងមិនតែងតែទ្រាំទ្រជាមួយអ្នក ឡើយ។ ដ្បិត នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធឈប់ដាស់តឿនអ្នក អ្នកនឹងមិនដែលបានត្រូវបានប្រែចិត្ដឡើយ។ អ្នកនឹងត្រូវវិនាសជាពិតប្រាកដ ដូចជាមនុស្សទមិលល្មើសនៅថ្ងៃរបស់លោក ណូអេដែរ។

៣. ទីបី ការជំនុំជំរះ។

« ទ្រង់មិនបានប្រណីដល់លោកីយ៍ពីចាស់បុរាណ ក្នុងកាលដែលទ្រង់បានធ្វើឲ្យទឹកជន់លិចពួកមនុស្សទមិលល្មើស តែបានជួយសង្គ្រោះលោកណូអេទាំងអស់គ្នាមាន៨នាក់ ដែលលោកជាអ្នកប្រកាសប្រាប់ពីសេចក្តីសុចរិត» (ពេត្រុសទី២ ២:៥)។

ពាក្យថា «ក្នុង» មិនមែនមកពីភាសាក្រិកទេ។ វាគួរតែអានថា «នាំឲ្យមានទឹកជន់លិចលើពួកមនុស្សទមិល ល្មើស»។

យើងមិនគួរតែភ្ញាក់ផ្អើលនោះទេ បើមនុស្សទាំងដែលនៅលើផែនដីនោះបានវិនាស ក្រៅពីលោកណូអេ និងគ្រួសាររបស់គាត់។ ព្រះគម្ពីរប្រាប់ថា៖

« ពួកមនុស្សអាក្រក់ នឹងត្រូវបំបែរទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ
គឺគ្រប់ទាំងសាសន៍ដែលភ្លេចព្រះ»(ទំនុកដំកើង ៩:១៧)។

ព្រះអម្ចាស់យេស៊ូវគ្រីស្ទបានមានបន្ទូលថា៖

« តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»(ម៉ាថាយ ៧:១៤)។

មនុស្សទមិលល្មើសនៅលើលោកីយ៍ទាំងស្រុង បានវិនាសនៅក្នុងទឹកជំនន់ដ៏ធំ។ លោក ជីលបាននិយាយថា «ដ្បិត ពួកមនុស្សលោកីយ៍ទាំងនោះមិនត្រូវ បានជួយសង្រ្គោះចេញពីសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាទេ។ ព្រះយេហូវ៉ាទ្រង់បានធ្វើអោយមានទឹកផុសចេញពីដី ហើយបើកទ្វារស្ថានសួគ៌ ហើយបំផ្លាញមនុស្សលោក ទាំងអស់ ទាំងបុរស និងស្រ្ដី ទាំងកូនក្មេង និងរបស់ដែលមានជីវិតលើផែនដីនេះដោយទ្រង់ផ្ទាល់ លើក លែងតែ អ្វីដែលបាននៅក្នុងទូកធំ ហើយ...វាមិនថា ការជំនុំជំរះរបស់ពួកគេត្រូវបានចប់នៅទីនោះទេ អ្នក ដឹកនាំសាសនាកាលពីបុរាណបាននិយាយថា «ជំនាន់នៃទឹកជំនន់ នឹងមិនមកនៅលើពិភពលោកទៀត ឡើយ» (Gill, ibid., p. 598)។

មិនមានតួលេខដ៏មានសុវត្ថិភាពឡើយ យើងមិនមែនកំពុងតែដោះស្រាយជាមួយអ្នកស្ទង់មតិរបស់ មហាជនឡើយ។ ប៉ុន្ដែ យើងកំពុងតែដោះស្រាយជាមួយព្រះ។ បើសិនជាលោកីយ៍ទាំងអស់បដិសេធ ដើម្បី ប្រែចិត្ដ ហើយបដិសេធដើម្បីបានសង្រ្គោះ នោះព្រះនឹងជំនុំជំរះលោកីយ៍នេះ ដោយការដាក់ទណ្ឌកម្មដ៏នៅ អស់កល្បជានិច្ច។ នេះគឺជាអ្វីដែលព្រះទ្រង់បានមានបន្ទូល។ លោកីយ៍អាចសើចដាក់វា លោកីយ៍អាចចំអក ដាក់វា។ ប៉ុន្ដែ នោះគឺជាសេចក្ដីពិតរបស់ព្រះដែលមិនចេះផ្លាស់ប្ដូរបានឡើយ។

« ពួកមនុស្សអាក្រក់ នឹងត្រូវបំបែរទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ
គឺគ្រប់ទាំងសាសន៍ដែលភ្លេចព្រះ»(ទំនុកដំកើង ៩:១៧)។

« តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»(ម៉ាថាយ ៧:១៤)។

ដ្បិត ឥឡូវនេះខ្ញុំមានគំនិតមួយថា ហេតុអ្វីបានជាមនុស្សនៅថ្ងៃរបស់លោក ណូអេមិនបានប្រែចិត្ដ ហើយចូលក្នុងទូកធំ ដ៏មានសុវត្ថិភាពនោះ? ទូកធំនោះគឺជាប្រភេទមួយ ឬក៏ជារូបភាពនៃព្រះគ្រីស្ទ។ ព្រះ គ្រីស្ទបានសុគតដើម្បីសងថ្លៃលោះបាបរបស់អ្នក ហើយទ្រង់បានរស់ពីសុគតឡើងវិញ ដើម្បីផ្ដល់អោយ យើងមានជីវិត។ ប៉ុន្ដែបើអ្នកចង់បានសង្រ្គោះ អ្នកត្រូវតែមករកព្រះគ្រីស្ទ ដ្បិតមនុស្សនៅថ្ងៃរបស់លោក ណូអេត្រូវតែចូល ក្នុងទូកធំនោះ។ ហេតុអ្វីបានជាមិនមានអ្នកខ្លះៗសោះដែលបានប្រែចិត្ដ ហើយចូលក្នុង ទូកធំដ៏មានសុវត្ថិភាពមនោះ?

ខ្ញុំគិតថា មូលហេតុទីមួយគឺថា ពួកគេមិនបានជឿ។ ពួកគេថែមទាំងមិនបានជឿពីអ្វីដែល ព្រះទ្រង់ បានមានបន្ទូលអំពីការជំនុំជំរះដែលនឹងមក។ ដូច្នោះ ពួកគេមិនបានប្រែចិត្ដ ហើយមិនបានចូលក្នុងទូកធំ ដ៏មានសុវត្ថិភាពនោះឡើយ។

ខ្ញុំគិតថា មូលហេតុទីពីរ ដោយព្រោះ មានមនុស្សជាច្រើនពេលនោះ ដែលពួកគេមិនចង់ផ្លាស់ប្រែ ផ្លូវនៃជីវិតរបស់គេ។ ពួកគេបានខ្លាចពីការផ្លាស់ប្រែនៃផ្លូវនៃជីវិតរបស់ពួកគេ ជាជាងខ្លាចសេចក្ដីក្រោធរបស់ ព្រះ។ ដូច្នោះ ពួកគេមិនបានប្រែចិត្ដ ហើយមិនបានចូលក្នុងទូកធំ ដ៏មានសុវត្ថិភាពនោះឡើយ។

ខ្ញុំគិតថា មូលហេតុទីបី ដោយព្រោះមានមនុស្សជាច្រើននៅពេលនោះ ដែលបានខ្លាចគ្រួសាររបស់ គេ ឬក៏ខ្លាចមិត្ដភ័ក្រ្ដរបស់គេនឹងគិតអំពីពួកគេ បើពួកគេបានប្រែចិត្ដ ហើយចូលក្នុងទូកធំនោះ។ ការខ្លាច អ្នកបដិលោមនិយមម្នាក់ ឬខ្លាចមនុស្សផ្សេងទៀតជាជាងខ្លាចថ្នាំញៀន គ្រឿងស្រវឹង ឬក៏ការរួមភេទដ៏ខុស ច្បាប់។ តើមិត្ដសំឡាញ់របស់ខ្ញុំនឹងគិតយ៉ាងម៉េចចំពោះខ្ញុំ? តើគ្រួសាររបស់ខ្ញុំនឹងគិតយ៉ាងម៉េចចំពោះខ្ញុំ? ពួកគេបានខ្លាចការចំអកពីគ្រួសារ ហើយនិងមិត្ដសំឡាញ់ ដូច្នោះហើយ ពួកគេមិនបានប្រែចិត្ដ ហើយមិន បានចូលក្នុងទូកធំ ដ៏មានសុវត្ថិភាពនោះឡើយ។

ហើយចុះអំពីអ្នកវិញ? តើអ្នកនឹងអនុញ្ញាតអោយការភ័យខ្លាចខ្លះៗដូចនោះ រារាំងអ្នកមិនអោយ ប្រែចិត្ដ ហើយមករកព្រះគ្រីស្ទទេឬ? មានអ្នកណាម្នាក់និយាយថា «ប៉ុន្ដែ តើនឹងមានរឿងអ្វីកើតឡើងក្នុង ជីវិតខ្ញុំ បើខ្ញុំមករកព្រះយេស៊ូវ ហើយក្លាយជាកូនព្រះដ៏ពិតប្រាកដម្នាក់? ខ្ញុំត្រូវតែនិយាយដោយត្រង់ថា។ ខ្ញុំ មិនដឹងថា តើនឹងមានរឿងអ្វីកើតឡើងចំពោះអ្នកទេ ប្រសិនបើអ្នកក្លាយជាកូនព្រះដ៏ពិតប្រាកដម្នាក់។ ប៉ុន្ដែ ខ្ញុំដឹង ពីអ្វីដែលនឹងកើតឡើងចំពោះអ្នក បើអ្នកខ្លាច ហើយមិនព្រមមករកព្រះយេស៊ូវ គឺថាអ្នកនឹង៖

« តែត្រង់ពួកខ្លាច ពួកមិនជឿ ពួកគួរខ្ពើម ពួកកាប់សំឡាប់គេ ពួកកំផិត ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងមនុស្សកំភូត គេនឹងមានចំណែក នៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្តីស្លាប់ទី២វិញ» (វិវរណះ ២១:៨)។

ខ្ញុំអធិស្ឋានអោយអ្នកថា អ្នកនឹងជឿទុកចិត្ដលើព្រះគ្រីស្ទ មុនពេលដែលដកព្រះវិញ្ញាណរបស់ទ្រង់ចេញពី អ្នក ហើយទុកអោយអ្នកវិនាស ដ្បិតទ្រង់បានធ្វើរឿងនេះ នៅពេលដែលទ្រង់បានធ្វើឲ្យ «មានទឹកជំនន់មក លើពួកមនុស្សទមិល ល្មើស»(ពេត្រុសទី២ ២:៥)។ បើសិនជាអ្នកចង់និយាយជាមួយយើងអំពីការខ្លាចជា កូនព្រះ សូមទៅខាងក្រោយសាលប្រជុំឥឡូវនេះ។ លោក ខាហ្គិននឹងនាំអ្នកទៅបន្ទប់ផ្សេងទៀត ដែលយើង អាចនិយាយជាមួយអ្នក ហើយអធិស្ឋានជាមួយអ្នកបាន។ លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Kyu Dong Lee: ៖ លោកុប្បត្ដិ ៦:៥-១២
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin KincaidGriffith៖
«សូមទ្រង់គង់ជាមួយខ្ញុំ» ដោយ (by Henry F. Lyte, 1793-1847)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

សេចក្ដីអធិប្បាយរបស់លោក ណូអេ

ដោយ Dr. R. L. Hymers, Jr.

«ហើយបើទ្រង់មិនបានប្រណីដល់លោកីយ៍ពីចាស់បុរាណ ក្នុងកាលដែលទ្រង់បានធ្វើឲ្យទឹកជន់លិចពួកមនុស្សទមិលល្មើស តែបានជួយសង្គ្រោះលោកណូអេទាំងអស់គ្នាមាន៨នាក់ ដែលលោកជាអ្នកប្រកាសប្រាប់ពីសេចក្តីសុចរិត»(ពេត្រុសទី២ ២:៥)។

(ពេត្រុសទី២ ២:៩)

១.  ទីមួយ អ្នកស្ដាប់។ ម៉ាថាយ ២៤:៣៧, ៣៨; ទំនុកដំកើង ៦២:១០;
លូកា ១២:២១, ២១; លោកុប្បត្ដិ ៦:៥, ១១-១៣; រ៉ូម ១:២៤។

២.  ទីពីរ អ្នកប្រកាសប្រាប់។ ពេត្រុសទី២ ២:៥។

៣.  ទីបី ការជំនុំជំរះ។ ទំនុកដំកើង ៩:១៧; ម៉ាថាយ ៧:១៤; វិវរណះ ២១:៨។