Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




រឿងដែលខ្ញុំបានរៀនពីលោក ជ៉ោន រ៉ាយស៍

THINGS I LEARNED FROM DR. JOHN R. RICE
(Cambodian)

ដោយលោក
by Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាប៉ាណាខល នៅរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែកញ្ញា ២ ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, September 2, 2012

«ឯអ្នកដែលកណ្តៀតពូជ សំរាប់សាបព្រោះ ចេញទៅទាំងយំ នោះប្រាកដជានឹងចូល
មកវិញដោយអំណរ ព្រមទាំងយកកណ្តាប់មកផង»(ទំនុកដំកើង ១២៦:៦)។


នៅពេលដែលខ្ញុំជាក្មេងជំទង់ម្នាក់ ខ្ញុំបានអានសៀវភៅដែលរៀបរាប់ពីជីវិតរបស់លោក ហូនសាន់
ថេលឺ ហើយខ្ញុំបានមានអារម្មណ៍ថា ព្រះបានកំពុងតែហៅខ្ញុំឲ្យធ្វើជាបេសក្ខជនទៅប្រទេសចិន ជាលើក
ដំបូងដែល ខ្ញុំបានចូល រួមក្រុមជំនុំបាទីស្ទនៅប្រទេសចចិន ក្នុងរដ្ឋឡូសអង់ចាឡែស។ នោះជារដូវស្លឹកឈើ
ជ្រុះ ដែលខ្ញុំបានទៅមហាវិទ្យាល័យ បាយអូលា(ឥឡូវនេះជាសកលវិទ្យាល័យហើយ)។ នៅចុងបញ្ចប់ខ្ញុំ
បានសង្រ្គោះនៅទីនោះ នៅពេលដែលខ្ញុំបានលោកគ្រូគង្វាល ឆាឡែស វូងប្រីចបានអធិប្បាយពីគម្ពីរ
ពេត្រុសទី២ ជំពូក៣។ ខ្ញុំបានប្រលងធ្លាក់ លើកលែងតែការប្រលងផ្សាយដំណឹងល្អ។ ខ្ញុំបានទទួលការងារ
ហើយបានធ្វើការនៅទីនោះ នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍យប់ ហើយនិងធ្វើការពេញមួយថ្ងៃអាទិត្យ។ នៅពេល
នោះ ខ្ញុំបានអានសៀវភៅឈ្មោះ Journal of John Wesley ហើយខ្ញុំបានរៀនពីអ្វីដែលហៅថាការរស់
ឡើងវិញជាថ្មី។ ខ្ញុំបានអធិស្ឋានគ្រប់ពេល សំរាប់មនុស្សដែលមកក្រុមជំនុំ ឲ្យគេបានរស់ឡើងវិញជាថ្មី។ ខ្ញុំ
បានចាប់ផ្ដើមទៅរៀននៅមហាវិទ្យាល័យនៅពេលយប់ នៅខណៈពេលដែលខ្ញុំកំពុងធ្វើការ៤០ក្នុងមួយ
សប្ដាហ៍ នៅពេលថ្ងៃ ហើយកំពុងធ្វើការរាល់ថ្ងៃចុងសប្ដាហ៍នៅក្រុមជំនុំ។ ខ្ញុំបានបញ្ចប់ពីមហាវិទ្យាល័យ
ខាល ស្ដេត នៅរដូវផ្កាយរីកនៅឆ្នាំ១៩៧០។ ពីរបីខែក្រោយមកទៀតការរស់ឡើងជាថ្មីបានចាប់ផ្ដើមមាន
ក្នុងក្រុមជំនុំចិននោះ។ មានមនុស្សរាប់រយនាក់បានមកក្រុមជំនុំ ហើយបានប្រែចិត្ដ ចាប់តាំងពីឆ្នាំ១៩៦៩
ទៅឆ្នាំ១៩៧៣ ដែលមនុស្សដែលបានរស់ឡើងវិញទាំងអស់នោះ គឺត្រូវបានដឹកនាំដោយលោកគ្រូគង្វាល
ធីម៉ូថេ លីន។

ក្នុងរដូវស្លឹកឈើជ្រុះ នៅឆ្នាំ១៩៧០ ខ្ញុំបានទៅមហាវិទ្យាល័យហ្គូដឹន ហ្គេត បាទីស្ទនៅជិតរដ្ឋ
សាហ្រានស៊ីស្កូ។ នៅឆ្នាំទី២នៅមហាវិទ្យាល័យហ្គូដឹន ហ្គេត ខ្ញុំបានចាប់ផ្ដើមកុ្រមជំនុំមួយនៅទីនោះ ហើយ
មានមិត្តភ័ក្រ្ដខ្ញុំពីរនាក់ មកពីមហាវិទ្យាល័យនោះមកជួយ។ ពួកយើងទាំងបីនាក់បានពិបាកចិត្តជាខ្លាំងនៅ
ពេលដែលយើងរៀនព្រះគម្ពីរនៅសាលា តែខ្ញុំបាននិយាយអំពីបន្ដិចបន្ដួចទេពីវា អស់រយះ២ឆ្នាំ។ នៅពេល
ដែលខ្ញុំរៀនឆ្នាំទី៣ និងឆ្នាំចុងក្រោយនៅមហាវិទ្យាល័យនោះ ខ្ញុំត្រូវបានគេជ្រើសរើស ជាអ្នកបោះពុម្ពសៀវ
ភៅរបស់សិស្ស។ នៅពេលនោះ ខ្ញុំបានចាប់ផ្ដើមការពារព្រះគម្ពីរ ខ្ញុំបានការពារទាំងក្រដាស ហើយទាំងក្នង
ថ្នាក់រៀន។ លោកប្រធាននៅមហាវិទ្យាល័យនោះ បានប្រាប់ខ្ញុំថា ខ្ញុំបានធ្វើឲ្យកេរ្ដ៍ឈ្មោះសាលាមានឈ្មោះ
អាក្រក់ ហើយគាត់អាចនឹងបញ្ចប់ខ្ញុំពីក្រុមជំនុំបាទីស្ទសៅថើនបាទីស្ទនោះ។ បន្ទាប់ពីពេលដែលខ្ញុំមានបញ្ហា
ដ៏ធំនោះមក ខ្ញុំបានសំរេចចិត្ដថា វាមិនមានបញ្ហានោះទេ ហើយនៅតែបន្ដការពារព្រះគម្ពីរ។ សាស្រ្ដាចារ្យ
បាននិយាយប្រឆាំងនឹង ខ្ញុំដោយខ្លាំងៗពីគម្ពីរស្កោហ្វាល ហើយជំទាស់និងលោក ហ្រាន ណោរីស និង
លោករ៉ាយ។ ខ្ញុំជឿថា ព្រះគម្ពីរស្ដោហ្វាលត្រូវតែល្អ ឬក៏ពួកគេនឹងមិនរិះគន់វាខ្លាំងទេ ដូច្នោះ ខ្ញុំបានទិញវា
មួយ ហើយបានធ្វើអធិប្បាយពីវា។ តែខ្ញុំបានគិតថា លោក ណោរីស និងលោក រ៉ាយបានចំលែក។ ខ្ញុំមិន
ដែលបានអានអ្វីសោះអំពីពួកគេ ខ្ញុមបានវិនិច្ឆ័យពួកគេ ដោយមិនដឹងពីអ្វីសោះពីពួកគេ។

បន្ទាប់ពីខ្ញុំបានបញ្ចប់បរិញ្ញាប័ត្ររួច ខ្ញុំបានបន្ដអធិប្បាយឲ្យគេដឹងពីលទ្ធិខុសឆ្គង នៅមហាវិទ្យា
នោះ។ ខ្ញុំបានផ្ញើរសំបុត្រជាច្រើន ហើយនិងវីដីអូជាច្រើន ដើម្បីបង្ហាញពីការរិះគនពីព្រះគម្ពីរនៅមហាវិទ្យា
ល័យនោះ ទៅកាន់ប្រធាននៃគ្រូជំនួយទាំងអស់ នៅក្រុមជំនុំសៅថើនបាទីស្ទ នៅក្នុងរដ្ឋកាលីសហ្វុកញ្ញា។
មានម្នាក់ក្នុងសាស្រ្ដាចារ្យទាំងអស់នោះ ត្រូវតែឈប់ ហើយអ្នកផ្សេងទៀតបានដាក់កិច្ចព្រមព្រៀងត្រូវតែ
ឈប់នៅពាក់កណ្ដាលឆមាសមួយ ដូចជាលទ្ធផលដោយផ្ទាល់មួយ។ ក្រុមជំនុំរបស់យើងបានផ្ញើរលុយ
ចំនួន៦០០ដុល្លាជារៀងរាល់ខែ ទៅលោក បីល ផៅវែល ដើម្បីជួយគាត់ក្នុងការថតចំលងសំបុត្រ Southern
Baptist Journal
របស់គាត់ ដែលបានបង្ហាញប្រាប់ដល់ក្រុមជំនុំសៅថើនបាទីស្ទទាំងអស់
នៅក្នុងប្រទេសអាមេរិច អោយគេបានដឹងពីលទ្ធិខុសឆ្គងរបស់គេ។ ប្រពន្ធរបស់ខ្ញុំ ហើយនិងខ្ញុំបានទៅក្រុម
ជំនុំសៅថើនបាទីស្ទនោះជារៀងរាល់ឆ្នាំ ដើម្បីធ្វើសន្និបាតក្នុងការចែកសារពត៌មាន។ មនុស្សគេបានស្រែក
ដាក់យើង ហើយបានគំរាមយើង។ នៅពេលដែលយើងធ្វើសន្និបាតមុននោះ ប្រពន្ធរបស់ខ្ញុំមានទំងន់ជាង ៦
ខែហើយ។ ពួកគេបានស្ដោះទឹកមាត់ដាក់មុខប្រពន្ធខ្ញុំ ហើយបានគប់អ្វីជាច្រើនដាក់នាង ទោះបីជាយ៉ាង
ណាក៏ដោយ កូននៅក្នុងផ្ទៃរបស់ប្រពន្ធខ្ញុំមិនមានបញ្ហាអ្វីទេ។ នៅពេលដែលយើងបានមកបន្ទប់របស់យើង
វិញ ប្រពន្ធខ្ញុំបាននិយាយទៅកាន់ខ្ញុំថា «បងរូបបើត តើមនុស្សទាំងនោះគេក្លាយជាអ្នកគ្រីស្ទានរបៀបណា
ទៅ? » ខ្ញុំបានអោនក្បាលដោយភាពអាម៉ាស។

ដូចជាខ្ញុំបានព្រមានអញ្ចឹង មហាវិទ្យាល័យនោះមិនអោយខ្ញុំដាក់ឈ្មោះឲ្យគេបោះឆ្នោតទេ។ គេ
បានចោលសំបុត្រ ហើយសរសេរសំបុត្រជំទាស់និងខ្ញុំ ហើយមិត្តរបស់ខ្ញុំដែលនៅសៅថើនបាទីស្ទនោះ ក៏
បានជំទាស់និងខ្ញុំដែរ។ ខ្ញុំបានធ្លាក់ទឹកចិត្តជាខ្លាំង ហើយខូចចិត្តជាខ្លាំង។ វាជាការដែលធ្វើអោយខ្ញុំមាន ការ
ក្រៀមក្រំចិត្តជាខ្លាំង ដោយព្រោះមិត្តរបស់ខ្ញុំបានធ្វើដាក់ខ្ញុំដូចជាជីវប្រវត្ដិរបស់លោក ជ៉ោន រ៉ាយ ដែលមាន
ចំណងជើងថា មនុស្សបានបញ្ចូនខ្ញុំពីព្រះ ។ ខ្ញុំបានអង្គុយអានពីរបីទំព័រនៅយប់មួយ តែខ្ញុំមិនអាចឈប់
បានទេ ខ្ញុំបានអានពេញមួយយប់ រហូតដល់ប្រហែលជាម៉ោង៩នៅពេលព្រឹក។ ខ្ញុំបានព្យាយាមអានវា
ដោយសារតែ លោក រ៉ាយ គាត់មានបទពិសោធន៍ជាមួយក្រុមជំនុំសៅថើនបាទីស្ទស្រដៀងនិងខ្ញុំដែរ។ ក្នុង
រយះពេលពីរបីខែមក ខ្ញុំបានទិញសៀវភៅរបស់លោក រ៉ាយស្ទើរតែទាំងអស់ ហើយស្រេកឃ្លានក្នុងការអាន
វាទាំងអស់។ លោក រ៉ាយបានក្លាយជាបកប្រែ និជាអ្នកណែនាំរបស់គ្រូគង្វាលខ្ញុំ អស់រយះពេល ២៣ឆ្នាំ។

នៅក្នុងរដូវស្លឹកឈើជ្រុះនៅឆ្នាំ១៩៨០ ខ្ញុំបានទៅមើហ្វែសបូរ៉ា ថែនណែសេ ទៅកាន់ការិយាល័យ
របស់លោក រ៉ាយ ហើយបានថតការសំម្ភាសមួយជាមួយនិងគាត់។ គាត់បានស្លាប់ រយះពេលពីរបី
សប្ដាហ៍ក្រោយមក តែខ្ញុំបានបន្ដក្នុងការអានសៀវភៅរបស់គាត់ជាច្រើន និងសេចក្ដីអធិប្បាយស្ទើរតែជារៀង
រាល់សប្ដាហ៍ ខ្ញុំបានរៀនពីសារៈសំខាន់ជាច្រើន និងរឿងដែលអាចជួយយើងបានច្រើនពីលោក រ៉ាយ ហើយ
ខ្ញុំនឹងចែកចាយប្រាប់ដល់អ្នកនៅយប់នេះ។

នៅការចាប់ផ្ដើមនៃសេចក្ដីអធិប្បាយរបស់គាត់ ខ្ញុំបានអាន ខគម្ពីរដែលគាត់ដាក់

«ឯអ្នកដែលកណ្តៀតពូជ សំរាប់សាបព្រោះ ចេញទៅទាំងយំ នោះប្រាកដជានឹងចូល
មកវិញដោយអំណរ ព្រមទាំងយកកណ្តាប់មកផង»(ទំនុកដំកើង ១២៦:៦)។

នោះហើយជាសាច់រឿងនៃជីវិត និងព័ន្ធកិច្ចរបស់លោក រ៉ាយ គាត់គឺជាអ្នកប្រាជ្ញដ៏អស្ចារ្យម្នាក់ ហើយជា
និសិ្សតខាងព្រះគម្ពីរ តែគាត់មិនដែលបាត់បងភាពជាអ្នកផ្សាយដំណឹងល្អដ៏សំខាន់របស់គាត់ និងការជួយ
មនុស្សឲ្យបានរស់ឡើងវិញ ដើម្បីឲ្យគេអាចឡើងទៅស្ថានសួគ៌ឡើយ។ នេះជា ចំណុចបួនយ៉ាងដែលខ្ញុំបាន
រៀនពីគាត់ ខ្ញុំមិនបានយល់ស្របនិងគាត់ពីការបង់ពន្ធឃ្លាំងទុកឥវ៉ាន់ ទីសំគាល់នៃការយាងមករបស់ព្រះ
គ្រីស្ទ ហើយនិងបញ្ហាផ្សេងៗទៀត តែគាត់មានឥទ្ធិពលលើខ្ញុំខ្លាំងមែនទែន នូវចំណុចទាំង៤នេះ។

១. ទីមួយ ខ្ញុំរៀនបានច្រើនអំពីការអធិប្បាយពីលោក រ៉ាយស៍។

នៅពេលដែលខ្ញុំបានចាប់ផ្ដើមអធិប្បាយនៅក្នុងឆ្នាំ១៩៥០ ខ្ញុំបានយកលំនាំពីការផ្សាយដំណឹងល្អ
និងការរៀបចំសេចក្ដីអធិប្បាយតាមលោក បីលឡី ហ្រែមហែម។ គាត់ជាគ្រូគង្វាលដ៏ពូកែ មិត្តរបស់ខ្ញុំដែល
ឈ្មោះ មោស៊ី រូសសែន ដែលជាសាសន៍យូដាចំពោះព្រះយេស៊ូវ បានិយាយថា ការអធិប្បាយរបស់គាត់ជា
«អ្វីដែលសប្បាយណាស់» នៅថ្ងៃនោះ។ តែក្រោយមក ខ្ញុំត្រូវបានគេប្រាប់ឲ្យបង្រៀននូវសេចក្ដីអធិប្បាយ
ដែល ដូចជាការនិទានរឿង ខ្ញុំខិតខំព្យាយាមធ្វើវាអស់រយះពេលជាច្រើនឆ្នាំ តែខ្ញុំធ្វើវាដោយបង្ខំចិត្ដ
និងព្យាយាមការពារវា ដោយខំព្យាយាមបង្រៀនពីអ្វីដែលពិបាកយល់ ដែលមានចំណងជើងដែលគួរឲ្យ ស្មុក
ស្មាញ នៅតាមខគម្ពីរនិមួយៗក្នុងបទគម្ពីរ ដោយមានចំណុចជាច្រើន ចំណុចរង និងការរង ចំណុចរង។ ខ្ញុំ
មានអារម្មណ៍ថា ខ្ញុំកំពុងធ្វើបាបចិត្តខ្លួនឯង ហើយកំពុងធ្វើជាទាសករ ហើយមានអារម្មណ៍ថាស្ថិតក្នុងភាព
ជាទាសករ និងក្នុងការបង្ខាំងជើង ដោយព្រោះតែអ្វីដែលខ្ញុំបានបង្រៀន ដែលហៅថា សេចក្ដីអធិប្បាយបែប
គោលទ្ធិរបស់ពួកកាតូលិក។ បន្ទាប់មក ខ្ញុំបានអានពីអ្វីដែលលោក រ៉ាយបាននិយាយពីប្រធានបទទាំងនោះ ។
លោក រ៉ាយបាននិយាយថា៖

      គ្មានសេចក្ដីប្បាយណា ដែលព្រះយេស៊ូវបានអធិប្បាយ...តើទ្រង់ដែល
បានអធិប្បាយពីអ្វីដែលយើងហៅថា សេចក្ដីអធិប្បាយដែលដូចជាការនិទាន
រឿងឬទេ។ ដូច្នោះ ដោយសារតែមានសេចក្ដីអធិប្បាយក្នុងគម្ពីរកិច្ចការ ដែល
លោក ពេត្រុស លោក ស្ទេផាន និងលោក ប៉ុលបានបង្រៀននោះ គ្មានអ្នក
ណាម្នាក់ដែលអធិប្បាយដូចជារឿងនិទាននោះទេ។ ក្នុងគ្រប់កិច្ចការទាំងអស់
ដែលគ្រូគង្វាលបានក្រោកឈរឡើងដើម្បីអធិប្បាយ គឺដើម្បីទទួលបានលទ្ធិ
ផលដ៏ពិត ហើយគាត់អធិប្បាយសំដៅទៅលើលទ្ធផលទេ។ ដូច្នោះគ្រូគង្វាល
ជាច្រើនសព្វថ្ងៃនេះអធិប្បាយពីគំនិតរបស់គេ មិនដែលបង្រៀនពីព្រះគម្ពីរទេ
(John R. Rice, D.D., Why Our Churches Do Not Win Souls,
Sword of the Lord, 1966, pp. 74, 75)។

ខ្ញុំបានរៀនពីអ្វីដែលលោក រ៉ាយបានថា ការអធិប្បាយដែលដូចជារឿងនិទាន ដែលមិនមានក្នុង
ក្រុមជំនុំបាទីស្ទយើង ឬក៏មានក្នុងក្រុមជំនុំប្រូតែស្ដងដែលជាជីដូនជីតាយើងពីមុនទេ ដែលរាល់គ្រប់សេចក្ដី
អធិប្បាយទាំងអស់ គេយកតែខគម្ពីរមួយ ឬពីរប៉ុណ្ណោះពីព្រះគម្ពីរមក។ លោក រ៉ាយបាននិយាយថ្មីៗនេះថា
ដែលសេចក្ដីអធិប្បាយបែបរឿងនិទាននោះ គឺមកពីក្រុមជំនុំផ្លីម៉ៅស៍ ប្រិសថ្រិន ហើយត្រូវបានបង្កើតឡើង
ដើម្បីអោយមានប្រជាប្រិយភាពដោយ លោក ហ៉ារី អីរូនសាន និងគ្រូគង្វាល ផ្លីមៅស៍ ប្រិនថិន។ លោក
រ៉ាយបាននិយាយថា លោក វែសល្លេ លោក វាយហ្វាល លោក ស្ពឺជិន និងលោក តូរេ ពួកគេបានអធិប្បាយ
ពីសេចក្ដីអធិប្បាយដែលមិនផ្លាស់ប្ដូរសេចក្ដីអធិប្បាយដែលមិនខ្លាចចិត្តមនុស្ស គឺជាការអធិប្បាយពីកាត់ទោ
សនៃអំពើបាប។ គាត់បាននិយាយថា យើងត្រូវការសេចក្ដីអធិប្បាយ ដែលនិយាយពីការកាត់ទោសពីអំពើ
បាប ត្រូវការសេចក្ដីអធិប្បាយដែលប្រឆាំងនិងលទ្ធិខុសឆ្គង ត្រូវការសេចក្ដីបែបបុរាណ ត្រូវការសេចក្ដីអធិ
ប្បាយដែលព្រមានមនុស្សពីសេចក្ដីក្រោធរបស់ព្រះ» (ibid., pp. 77, 78)។ លោក រ៉ាយនិយាយថា៖

      តើនៅពេលណាដែលមានដំណើរខូចដ៏អាក្រក់នេះកើតមានឡើងក្នុង
ប្រទេចអាមេរិចយើង? តើហេតុអ្វីបានជាមាន ការរួមភេទនៅគ្រប់ទីកន្លែង
ចំពោះមនុស្ស ហើយនិងតាមខ្សែភាពយន្ដ និងទស្សនាវដ្ដីនាៗ គឺមានភាព
អាសអាភាសជាច្រើនក្នុងវា ហើយស្ដ្រីគ្មានគុណធម៌ ហើយបុរសមិនចាប់
អារម្មណ៍ពីព្រះដូចមុនទាល់តែសោះ? ដោយសារតែ មានសមាជិកក្នុងក្រុម
ជំនុំរាប់លាននាក់ក្នុងប្រទេចអាមេរិច មានគ្រូគង្វាលតិចតួចទេដែលខ្លាំង។
មិនមានគ្រូគង្វាលច្រើនទេ ដែលអធិប្បាយពីអំពើបាប ពីការជំនុំជំរះនឹងមក
ដល់មនុស្ស ពីឋាននរកដែលអាក្រក់ សំរាប់អ្នកណាដែលបដិសេធទទួល ជឿ
ព្រះគ្រីស្ទ...តុសំរាប់អធិប្បាយបានទទួលបរាជ័យក្នុងក្រុមជំនុំជាច្រើន ហើយ
ក្រុមជំនុំជាច្រើនបានបរាជ័យ ក្នុងប្រទេសអាមេរិច (John R. Rice, D.D.,
Bible Doctrines to Live By, Sword of the Lord, 1968, p. 311)។

ព្រះគម្ពីរប្រាប់ថា

« ចូរស្រែកឲ្យពេញបំពង់ក កុំសំចៃឡើយ ចូរបន្លឺសំឡេងឡើងដូចជាត្រែ
ហើយប្រកាសប្រាប់ដល់រាស្ត្រអញពីអំពើរំលងរបស់គេ និងដល់ពូជពង្សនៃ យ៉ាកុបពីអំពើបាបរបស់គេ»(អេសាយ ៥៨:១)។

លោក រ៉ាយបាននិយាយថា

      បំណងប្រាថ្នារបស់គ្រូគង្វាលទាំងអស់មុនគេបង្អស់ នោះគឺគួរតែយក
ឈ្នះព្រលឹងមនុស្ស។ អ្នកបំរើព្រះម្នាក់អាចនិយាយ ដូចជាការដោះសារមួយ
ថា «ព្រះបានហៅខ្ញុំធ្វើជាគ្រូគង្វាលដើម្បីបង្រៀនគេ។ ហើយកិច្ចការ របស់
ខ្ញុំគឺការទៅក្រុមជំនុំ ខ្ញុំត្រូវតែផ្គត់ផ្គង់ដល់កូនព្រះក្នុងក្រុមជំនុំ»។ តែខ្ញុំ ទទូចថា គឺវាជាការដោះសារមួយ ពីការមិនស្ដាប់បង្គាប់ព្រះទាំងស្រុង ដោយ
មិនគោរពតាមបញ្ជារបស់ព្រះ។ មហាបេសកកម្មដ៏អស្ចារ្យនៅតែបង្ខំដល់គ្រូ
គង្វាលទាំងនោះ។ ដំណឹងល្អគឺត្រូវតែបង្រៀននៅគ្រប់ទាំងដល់មនុស្ស...
លោកស្ពឺជិក ដែលជាគ្រូគង្វាលម្នាក់ ហើយគាត់មិនដែលហៅខ្លួនគាត់ថា ជា
អ្នកផ្សាយដំណឹងល្អសោះ។ ដ្បិតមានមនុស្សជាច្រើនពាន់នាក់បានសង្រ្គោះ
ដោយសារតែព័ន្ធកិច្ចរបស់គាត់ ហើយក្រុមជំនុំរបស់លោក ស្ពឺជិន ត្រូវបាន
គេហៅថា «អន្ទាក់ដើម្បីចាប់ព្រលឹងមនុស្ស» ការអធិប្បាយនៅកម្មវិធីក្នុង
ក្រុមជំនុំគួរតែខ្លាំងខាងការផ្សាយដំណឹងល្អ ដូចជាកន្លែងផ្សេងៗទៀត (John R. Rice, D.D., Why Our Churches Do Not Win Souls, ibid., pp. 67-69)។

ខ្ញុំយលស្រប់និង លោក រ៉ាយនៅចំនុចដែលគាត់បានអធិប្បាយនោះ។ គាត់បានជួយលើកទឹកចិត្តខ្ញុំឲ្យខ្ញុំធ្វើ
តាមការអធិប្បាយតាមសម័យបុរាណ ដែលជាវិធីដែលធ្វើឲ្យព្រលឹងគេអាចដឹងខ្លួនតាមការអធិប្បាយបែប
ដូចនោះ។ ហើយ លោក រ៉ាយជឿថា យើងគួរតែអធិប្បាយពីដំណឹងល្អនៅគ្រប់ទាំងកម្មវិធីទាំងអស់ ដើម្បី
ប្រាប់មនុស្សដែលបាត់បង់ ដែលព្រះយេស៊ូវស្រឡាញ់ដល់គេ ហើយដើម្បីឲ្យទ្រង់ជួយសង្រ្គោះគេ។ លោក
រ៉ាយបាននិយាយថា ៖

អូ សេចក្ដីអាណិតអាសូរដ៏អស្ចារ្យកំពុងតែហូរ
   ដែលបានមកដោយសារតែព្រះសង្រ្គោះបានសុគត
ឈាមដ៏បរិសុទ្ធដែលបានបង្ហូរដើម្បីប្រោះលោះយើង
   ព្រះគុណ និងការលើកលែងទោសដល់អ្នកមានបាប
(«អូ ឈាមដ៏វិសេសអស្ចារ្យ!» ដោយ ដោយ លោករ៉ាយ ១៩៦៥)។

ទ្រង់ស្រឡាញ់យើងខ្លាំងណាស់ ទ្រង់ស្រឡាញ់យើងអស្ចារ្យណាស់
   ទ្រង់ស្រឡាញ់អ្នកខ្លាំងជាអណ្ដាតអ្នកអាចនិយាយទៅទៀត
ទ្រង់ស្រឡាញ់យើងខ្លាំងណាស់ ទ្រង់ស្រឡាញ់យើងអស្ចារ្យណាស់
   ទ្រង់បានសុគតដើម្បីសង្រ្គោះព្រលឹងអ្នកពីឋាននរក
(«ទ្រង់នៅតែស្រឡាញ់អ្នក» ដោយលោក រ៉ាយ ១៩៦០)។

២. ទីពីរ ខ្ញុំរៀនបានច្រើនអំពីការការពារសេចក្ដីជំនឿពីលោក រ៉ាយស៍។

ព្រះគម្ពីរប្រាប់ថា «នោះខ្ញុំមានសេចក្តីបង្ខំនឹងសរសេរ ផ្ញើមកអ្នករាល់គ្នា ទាំងទូន្មានឲ្យខំតយុទ្ធ
ដើម្បីការពារសេចក្តីជំនឿ »(យូដាស ៣)។ លោក រ៉ាយបានខំតយុទ្ធជាខ្លាំង ដើម្បីការពារសេចក្ដីជំនឿ

តាមរយះព័ន្ធក័ច្ចរបស់គាត់ លោក រ៉ាយបានិយាយថា៖

      គ្រូគង្វាលណាដែលមិនចង់យកឈ្នះព្រលឹងមនុស្សច្រើននោះ អាច
អធិប្បាយពីមេរៀនដែលស្រួលស្ដាប់ទៅមនុស្ស...ហើយគេនិងចូលចិត្ត។ តែ
មនុស្សណាដែលចង់ឲ្យមនៈសិការគេភ្ញាក់ឡើង ចង់ឲ្យអារម្មណ៍គេប្ដូរ ហើយ
នាំឲ្យគេមានការប្រែចិត្ដដ៏បរិសុទ្ធនោះ...ត្រូវតែអធិប្បាយពីសេចក្ដីពិតក្នុងព្រះ
គម្ពីរ...សាច់រឿងដ៏សំខាន់នៃចិត្តដែលអាក្រក់របស់មនុស្ស គឺត្រូវទទួលទណ្ឌ
កម្មដើម្បីលុបលាងទោសបាប តាមការសុគតរបស់ព្រះគ្រីស្ទ គេត្រូវការការ
កើតជាថ្មី ត្រូវការសេចក្ដីសង្រ្គោះដោយសារសេចក្ដីជំនឿ តាមព្រះគុណ ពី
ស្ថានសួគ៌ដ៏ពិត និងឋាននរកដ៏ពិត ដែលទាំងអស់នោះជាសាច់រឿងនៃការ
ផ្សាយដំណឹងល្អ។ ហើយ ពួកគេចាំបាច់ត្រូវការសេចក្ដីសប្បុរសរបស់ព្រះ
គ្រីស្ទ ចាំបាច់ត្រូវការកំណើតដែលកើតពីស្រ្ដីព្រហ្មចារីរបស់ទ្រង់ ត្រូវការការ
រស់ពីសុគតឡើងវិញទាំងរូបកាយរបស់ទ្រង់ និងពួកគេត្រូវការសេចក្ដីជំនឿ
របស់អ្នកគ្រីស្ទានជាគ្រឹះ។
      វាមិនមែនជាការចៃដន្យនោះទេដែលថា អ្នកផ្សាយដំណឹងល្អដែល
អស្ចារ្យបានក្លាយជាអ្នកការពារសេចក្ដីជំនឿ។ លោក ស្ពឺជិកបានរៀបរាប់
ប្រាប់ពីការឃោសនាប្រឆាំងនិង « the Downgrade Movement»
ដែលឥឡូវនេះគេហៅថា modernism ហើយនិងបានបន្សល់ទុកនូវការជួប
ជុំពួកបាទីស្ទនៃចក្រភពអង់គ្លេស និងប្រទេសអីកឡង់ នៅការស្ដីបន្ទោស ដ៏
អស្ចារ្យមួយ ហើយនិងបានធ្វើក្រុមជំនុំដែលអស្ចារ្យនោះបានបែកបាក់ឡើង
ដោយព្រោះតែអំពើបាប។ ហើយលោក ស្ពឺជិកបានអធិប្បាយដោយអស្ចារ្យ
ថា ការលើកដំកើងនូវពីអំណាចនៃព្រះគម្ពីរ ដែលត្រូវបានតែងឡើងដោយ
ព្រះវិញ្ញាណរបស់ព្រះបណ្ដាល់ឲ្យតែង សេចក្ដីសប្បុរសរបស់ព្រះគ្រីស្ទ និង
មូលដ្ឋានគ្រឹះផ្សេងៗទៀតពីសេចក្ដីជំនឿ (John R. Rice., D.D.,
Why Our Churches Do Not Win Souls, ibid., pp. 71,
72)។

លោក រ៉ាយបានមានប្រសាសន៍ថា

      ដ្បិតបើអ្នកណាម្នាក់មានចំងល់ក្នុងចិត្តពីគ្រូគង្វាល ឬក៏ឆ្ងល់ ក្នុងចិត្ត
របស់អ្នកដែលស្ដាប់ពីអំណាចព្រះចេស្ដាក្នុងព្រះគម្ពីរ ដូចជាព្រះបន្ទូលនៃព្រះ
ដ៏ពិតប្រាកដនោះ គេនឹងថា សេចក្ដីអធិប្បាយរបស់គាត់ខ្សោយណាស់ នោះ
មានឥទ្ធិពលជាខ្លាំងចំពោះសមាគមន៍ ហើយបន្សាបទៀតផង គោលបំណង
នៃការផ្សាយដំណឹងល្អត្រូវបានកាត់បន្ថយ (ibid., p. 73)។

ហេតុអ្វីបានជាខ្ញុំនិយាយខ្សិបៗ ពេញដោយសេចក្ដីទុក្ខព្រួយ
   ខ្លាចបាត់លុយ ឬក៏មិត្ដភក្រ្ដក្នុងព្រះនាមរបស់ទ្រង់
អូ ខ្ញុំគួរតែទទួលសេចក្ដីវិនាស ឬការចំអកមើលងាយ
   ដូច្នោះ ខ្ញុំអាចមានផ្នែកខ្លះដែលនៅតែខ្មាស់ក្នុងព្រះនាមទ្រង់
សេចក្ដីស្រឡាញ់ក្នុងចិត្តខ្ញុំទាំងអស់ រាល់ការយល់សុប្ដិរបស់ខ្ញុំ
   ធ្វើឲ្យខ្ញុំមានតែទ្រង់ម្នាក់ប៉ុណ្ណោះ ព្រះអម្ចាស់យេស៊ូវអើយ
អ្វីដែលខ្ញុំមានទាំងអស់ អ្វីដែលខ្ញុំអាចធ្វើទាំងអស់
   សូមទ្រង់នាំខ្ញុំទៅរកទ្រង់ ព្រះអម្ចាស់យេស៊ូវអើយ
(«សេចក្ដីស្រឡាញ់ក្នុងចិត្តខ្ញុំទាំងអស់» ដោយ លោក រ៉ាយ)។

សូមច្រៀងកន្លែងបន្ទរនោះម្ដងទៀត

សេចក្ដីស្រឡាញ់ក្នុងចិត្តខ្ញុំទាំងអស់ រាល់ការយល់សុប្ដិរបស់ខ្ញុំ
   ធ្វើឲ្យខ្ញុំមានតែទ្រង់ម្នាក់ប៉ុណ្ណោះ ព្រះអម្ចាស់យេស៊ូវអើយ
អ្វីដែលខ្ញុំមានទាំងអស់ អ្វីដែលខ្ញុំអាចធ្វើទាំងអស់
   សូមទ្រង់នាំខ្ញុំទៅរកទ្រង់ ព្រះអម្ចាស់យេស៊ូវអើយ

៣. ទីបី ខ្ញុំរៀនបានច្រើនពីលោក រ៉ាយស៍ លើប្រធានបទនៃការរស់ឡើងវិញ។

ព្រះគម្ពីរប្រាប់យើងអោយអធិស្ឋានសំរាប់មនុស្សឲ្យគេបានរស់ឡើងវិញថា៖

« តើទ្រង់មិនប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញ ដើម្បីឲ្យរាស្ត្ររបស់ទ្រង់បានរីករាយក្នុងទ្រង់
ទេឬអី » (ទំនុកដំកើង ៨៥:៦)។

លោក រ៉ាយជឿទៅលើអ្វីដែលហួសពីវិស័យធម្មតា (អ្នកវិទ្យាសាស្រ្ដមិនអាចពន្យល់ប្រាប់បាន)។ ព្រះអង្គ
បានបញ្ជូនអ្នកដែលរស់ឡើងវិញទេ គាត់និយាយថា «ទុកអោយវារស់នៅសំរាប់ការរស់ឡើងវិញនោះ ដែល
ជាការបើកសំដែងដែលមានទំនាក់ទំនងជាមួយព្រះ។ ការរស់ឡើងវិញជាថ្មីគឺជាការអស្ចារ្យរបស់ព្រះ វាមិន
មែនធម្មជាតិនោះទេ តែវាជាអ្វីដែលហួសពីវិស័យធម្មតា វាមិនមែនសាមញ្ញនោះទេ តែវាជាអ្វីដែលពិសេស
ខុសពីគេ។ វាមិនមែនជាមនុស្សនោះទេ តែមានរូបរាងដូចជាព្រះ។ មានតែព្រះមួយទេ ដែលអាចប្រទានឲ្យ
មានការរស់ឡើងវិញជាថ្មី» (John R. Rice, D.D., The Soul Winner’s Fire, Sword of the
Lord, 1969, p. 79)។

នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា We Can Have Revival Now (Sword
of the Lord, 1950) លោក រ៉ាយបាននិយាយថា «ដ្បិតការរស់ឡើងវិញដែលអស្ចារ្យបំផុតរបស់ពិភពលោក
គឺយើងធ្លាប់បានឃើញនៅពេលអនាគតហើយ។ ការរស់ឡើងវិញដែលអស្ចារ្យជាងនោះគឺពិភពលោកយើង
ធ្លាប់មានបទពិសោធន៍មកហើយ។ ការនោះព្រះបន្ទូលរបស់ព្រះបានបង្រៀនយើងយ៉ាងច្បាស់ ហើយអ្វី
ដែលព្រះគម្ពីរបានបង្រៀនត្រូវតែជួយកំឡាចិត្តរបស់យើង! នៅពេលដែលយើងដឹងថា ព្រះបានសន្យាដ៏
ច្បាស់ពីការរស់ឡើងវិញដែលច្រើនជាពិភពលោក ដែលធ្វើឲ្យយើងដឹងថា ថ្ងៃនៃការរស់ឡើងវិញនោះមិន
ទាន់ផុតនៅឡើយទេ»(ទំព័រ ២៩)។

លោក រ៉ាយបាននិយាយថា ក្នុង១៩៥០ អ្នកគម្មុយនីស្ដបានបណ្ដេញបេសក្ខជនបរទេសចេញពី
ប្រទេសចិន។ មានការដាក់ទណ្ឌកម្ម និងការដាក់ក្នុងគុកជាង២៥ឆ្នាំ ចំពោះអ្នកគ្រីស្ទានដែលរស់នៅក្នុង
ប្រទេសចិន។ តែចាប់តាំងពីឆ្នាំ១៩៨០ លោក រ៉ាយបានស្លាប់ ហើយមានការរស់ឡើងវិញដ៏អស្ចារ្យបំផុត
ដែលបានកើនឡើងនៅក្នុងសាធារណៈរដ្ឋរបស់ប្រទេសចិន! សព្វថ្ងៃនេះ គេសន្មត់ថា មានអ្នកគ្រីស្ទាននៅ
ក្នុងប្រទេសចិនច្រើនជាង១២០លាននាក់។ ឥឡូវនេះ មានមនុស្សមកក្រុមនៅក្នុងប្រទេសចិនច្រើនជាង
ប្រទេសអាមេរិច ច្រើនជាងប្រទេសកដ្កាណា និងច្រើនចក្រភផ្សេងទៀតដែលលាយបញ្ចូលគ្នា នៅកម្មវិធី
ថ្វាយបង្គំព្រះនៅពេលព្រឹកថ្ងៃអាទិត្យ! លោក ខាហ្គិនបានសន្មត់ថា មានមនុស្សដែលបានប្រែចិត្ដច្រើនជាង
៧០០រយនាក់បានជឿលើព្រះគ្រីស្ទ នៅក្នុងប្រទេសចិនជារៀងរាល់ម៉ោង រាល់យប់ និងរាល់ថ្ងៃ ២៤ម៉ោង
ក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយអាទិត្យ១ ចូរគិតពីវា មានមនុស្ស៧០០រយនាក់ប្រែចិត្តជារៀងរាល់ម៉ោង! លោក
រ៉ាយគាត់បានមានប្រសាសន៍ត្រូវណាស់ នៅពេលដែលគាត់បាននិយាយ ក្នុងឆ្នាំ១៩៥០ «ដ្បិតការរស់ឡើង
វិញ ដ៏អស្ចារ្យបំផុត ដែលយើងធ្លាប់បានឃើញនៅពេលអនាគត» (ibid., p. 29)។

ខ្លួនខ្ញុំផ្ទាល់ដែលបានធ្វើជាសាក្សីចំពោះមុខ នៅរឿងចំនួន៣យ៉ាងពី «អ្វីដែលហួសពីធម្មតា»
ដែលព្រះបានប្រទានឲ្យមានអ្នករស់ឡើងជាថ្មី។ ក្រុមជំនុំបាទីស្ទឆានីសនៅរដ្ឋឡូសអង់ចាឡែសលើកដំបូង
នៅរវាងឆ្នាំ១៩៦៩ និង១៩៧៣ ខ្ញុំបានឃើញអំណាចព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះ បានធ្វើចំពោះក្រុមជំនុំ
ដ៏តូចរបស់យើងដែលមានចំនួនសមាជិកប្រហែលជា១២៥នាក់ ហើយព្រះអង្គបានធ្វើឲ្យមានមនុស្សចំនួន
ជាង២ពាន់មកក្នុងក្រុមជំនុំយើង ហើយធ្វើឲ្យក្រុមជំនុំយើងក្លាយជាក្រុមជំនុំដែលធំបំផុតនៅរដ្ឋកាលីសហ្វុង
ញ្ញា។ ខ្ញុំបានឃើញកម្មវិធីជាច្រើននោះ បាននៅតែបន្ដពេញមួយថ្ងៃនៅថ្ងៃអាទិត្យ ដោយមានការប្រែចិត្តជា
ច្រើន។ ខ្ញុំផ្ទាល់ដែលបានអធិប្បាយពីកម្មវិធីថ្វាយបង្គំទាំងនោះ ដែលមានមនុស្សក្មេងៗ៤៦បានប្រែចិត្ត
ហើយនោះគ្រាន់តែជាកម្មវិធីថ្វាយបង្គំព្រះមួយប៉ុណ្ណោះ ដែលបន្ដនៅពេលយប់! នៅពេលថ្មីៗនេះ ខ្ញុំបាន
ពិនិត្យ ហើយខ្ញុំឃើញថា កំលោះក្មេងជនជាតិចិនស្ទើរតែទាំងអស់ដែលបានសង្រ្គោះនៅយប់នោះ ពួកគេ
នៅក្រុមជំនុំនៅឡើយទេ នោះគឺ៤០មកហើយ! នៅពេលដែលប្រពន្ធរបស់ខ្ញុំ និងខ្ញុំបានទៅទីនោះក្នុងខែ
ឧសភា សំរាប់ពិធីខួបទី៦០របស់ក្រុមជំនុំនោះ មានកំលោះជនជាតិចិនក្មេងម្នាក់ ហើយមាន អ្នកផ្សេងទៀត
មកតាមក្រោយ ពួកគេបានប្រាប់ខ្ញុំថា ពួកគេបានសង្រ្គោះនៅពេលដែលខ្ញុំបានអធិប្បាយ ដែលជាការរស់
ឡើងវិញដ៏អស្ចារ្យនៅពេលនោះ!

នៅក្នុងម៉ារីន ខោនថី ដែលនៅខាងត្បូងនៃរដ្ឋសានហ្រានស៊ីស្កូ ខ្ញុំបានចាប់ផ្ដើមក្រុមជំនុំមួយ ក្នុង
ឆ្នាំ១៩៧២ យើងឃើញមានក្មេងស្ទាវប្រហែលជា៦០០បានសង្រ្គោះក្នុងរយះពេលពីរបីខែ គេបានឈប់
ក្នុងជីវិតដែលពោរពេញដោយបាប និងថ្នាំញៀន ហើយគេបានក្លាយជាអ្នកគ្រីស្ទានដ៏រឹងមាំ។ នេះជាការរស់
ឡើងវិញលើកទីពីរ ដែលខ្ញុំបានឃើញដោយផ្ទាល់ភ្នែក។

ក្នុងឆ្នាំ១៩៩២ ប្រពន្ធរបស់ខ្ញុំ កូនខ្ញុំ និងខ្ញុំបានចូលរួមសន្និសិទមួយ ដែលស្ដីពីការជឿលើព្រះ
គម្ពីរបរិសុទ្ធ នៅក្រុមជំនុំរបស់លោក រូដ បែល ក្នុងវឺជីនណា បីឆ។ នៅចុងបញ្ចប់នៃសន្និសិទ នៅពេលយប់
ថ្ងៃអាទិត្យចុងក្រោយនោះ ខ្ញុំត្រូវកាលវិភាគដើម្បីអធិប្បាយ ហើយសមាជិកក្នុងក្រុមជំនុំនោះបានប្រាប់ខ្ញុំថា
«អ្វីក៏ដោយ អ្នកអាចអធិប្បាយបាន តែកុំអធិប្បាយពីមេរៀនដែលទាក់ទងនិងការផ្សាយដំណឹងល្អ។ អ្នក
ទាំងនោះដែលនៅក្នុងក្រុមជំនុំនោះបានសង្រ្គោះហើយ»។ ការនោះធ្វើឲ្យខ្ញុំភ័យណាស់ ដោយព្រោះព្រះ
បានប៉ះពាល់ចិត្តខ្ញុំអោយអធិប្បាយពីមេរៀនដ៏សាមញ្ញាពីការផ្សាយដំណឹងល្អ។ មនុស្សដ៏អស្ចារ្យរបស់ព្រះ
ដែលបាននៅក្នុងក្រុមជំនុំ តើពួកគេនឹងគិតយ៉ាងម៉េច បើគ្មានអ្នកណាម្នាក់ចេញមុខ? ខ្ញុំបានបែកញើស
ហើយខ្ញុំបានអោយប្រពន្ធរបស់ខ្ញុំនាំកូនប្រុសខ្ញុំចេញទៅបន្ទប់នៅសណ្ឋាគារនៅតាមផ្លូវពីរបីម៉ោង នៅពេល
ពេលរសៀលថ្ងៃអាទិត្យនោះ។ ខ្ញុំបានតម ហើយអធិស្ឋាន ហើយបានស្រែកអំពាវនាវទៅព្រះនៅពេញពេល
រសៀលនោះ។ ខ្ញុំនៅតែអធិស្ឋាន ហើយនៅតែបែកញើស នៅពេលដែលខ្ញុំទៅដល់ក្រុមជំនុំ។ ពួកគេបាន
ច្រៀង ហើយគ្រូគង្វាលបានណែនាំខ្ញុំ។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធបានចាក់មក
លើខ្ញុំ។ ខ្ញុំបានអធិប្បាយមេរៀនដ៏សាមញ្ញនោះ ដោយសប្បាយ មានបុរសបីនាក់មករកខ្ញុំ។ ម្នាក់ក្នុងចំ
ណោមពួកគេមានទំនាក់ទនងជាមួយគ្រូគង្វាល ហើយជាកូនប្រុសរបស់គ្រូគង្វាល! គាត់មករកខ្ញុំដើម្បីចង់
បានសង្រ្គោះ ដោយមានទាំងទឹកភ្នែកស្រកចុះនៅលើថ្ពាល់! បន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធចុះមកដូចជា
ពពកមួយដុំ។ ហើយមានមនុស្សចាស់ម្នាក់ ដែលនៅក្នុងក្រុមជំនុំនោះអស់រយះពេលច្រើនឆ្នាំមកហើយ
បានលូនវារដោយដៃ ហើយលុតជង្គង់ចុះ ហើយស្រកយំនៅច្រកកន្លែងអង្គយយ «ខ្ញុំគឺវង្វេង! ខ្ញុំគឺវង្វេង!»
ក្មេងស្រីដែលលេងភ្លេងបានទៅវេទការដើម្បីសំដែង តែពួកគេមិនអាចច្រៀងបានទេ។ ពួកគេមានទឹកភ្នែក
ហូរពីភ្នែករបស់គេ ដ្បិតពួកគេបានស្រែករកព្រះយេស៊ូវដើម្បីសង្រ្គោះគេ។ កម្មវិធីថ្វាយបង្គំព្រះនោះ បាន
បន្ដរហូតដល់យប់ជ្រៅ។ មានមនុស្សចំនួន៧៥នាក់បានសង្រ្គោះនោះយប់នោះ នៅក្នុងក្រុមជំនុំដែលគេ
បានគិតថា «អ្នកទាំងអស់គ្នាបានសង្រ្គោះរួចហើយ»។ កូនប្រុសរបស់លោក ជែន ផែលស្លេបាននិយាយទៅ
កាន់ប្រពន្ធរបស់ខ្ញុំថា «ខ្ញុំមិនដែលឃើញការអញ្ចឹងសោះ» បន្ទាប់មក ការរស់ឡើងវិញនោះបានចាប់ផ្ដើម
យ៉ាងពិតប្រាកដ។ ខ្ញុំបានជិះយន្ដហោះទៅ រដ្ឋឡូសអង់ចាឡែសវិញ ដើម្បីនិយាយប្រាប់គ្រូគង្វាលនោះម្ដង
ទៀតរយះពេលពីរបីថ្ងៃក្រោយមក។ នៅ៣ខែបន្ទាប់មកទៀត មានមនុស្សបានសង្រ្គោះជាង៥ពាន់នាក់
ហើយបានធ្វើពិធីជ្រមុជទឹកក្នុងក្រុមជំនុំនោះ!

ទាំងនេះហើយដែលជាការរៀបរាប់ពីអ្វីដែលខ្ញុំបានឃើញផ្ទាល់ភ្នែក ពីការរស់ឡើងវិញចំនួន៣
ដែលព្រះទ្រង់បានធ្វើការអស្ចារ្យ ដែល លោក រ៉ាយ បានហៅថា «ការអស្ចារ្យរបស់ព្រះ» ខ្ញុំដឹងថា មនុស្ស
មិនអាចធ្វើការរស់ឡើងវិញនោះបានទេ។ តែ ខ្ញុំដឹងថា លោក រ៉ាយគាត់និយាយត្រូវ «យើងអាចមានការរស់
ឡើងវិញឥឡូវនេះ» យើងកំពុងតែអធិស្ឋានសុំអោយព្រះ បញ្ជូនការរស់ឡើងវិញមកក្នុងក្រុមជំនុំ នៅកំឡុង
ពេលដែលយើងកំពុងតម ហើយអធិស្ឋាន។ បទចំរៀងរបស់លោក រ៉ាយប្រាប់ថា៖

ថ្ងៃនេះយើងច្រូតកាត់ ឬនឹកចំរូតដែលមានតំលៃរបស់យើង
   ថ្ងៃនេះយើងបានយកឈ្នះព្រលឹងវិញ្ញាណរបស់មនុស្ស
អូ ព្រះបានសង្រ្គោះពួកគេពីកន្លែងដែលឆេះក្ដៅនោះមក
   ថ្ងៃនេះយើងនឹងទៅនាំយកមនុស្សមានបាបមក
(«ពេលវេលាខ្លីណាស់» ដោយលោក រ៉ាយ)។

ខ្ញុំសង្ឃឹមថា ខ្ញុំអាចចំណាយដើម្បីនិយាយពី ជំនឿរបស់លោក រ៉ាយ និងមនុស្សរបស់គាត់ដែល
ត្រូវបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចចំណាយពេលដើម្បីនិយាយប្រាប់ពី ជំនឿ
របស់លោក រ៉ាយ ដែលអ្នកគ្រីស្ទានគួរតែមានគ្រឹះ ដូចជាគាត់បាននិយាយថា «មិនមែនជាអាហារទេ» ខ្ញុំ
យល់ស្របជាមួយគាត់ដែលថា យើងគួរតែការពារគំនិតដែលខុសឆ្គង ដោយព្រោះព្រះគម្ពីរខីងជេម គឺជា
ព្រះវិញ្ញាណរបស់ព្រះជាអ្នកបណ្ដាលអោយតែងទេ និងការកែពីភាសារហេព្រើរ និងភាសារក្រិកដែលបាន
ត្រូវបានបកប្រែឡើង។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចចំណាយពេល ដើម្បីប្រាប់អ្នកពីអ្វីដែលលោក រ៉ាយបាននិយាយ
ពីការបង្កើតក្រុមជំនុំក្នុងតំបន់ ដែលជាកន្លែងដែលគួរឲ្យមានអំណរ និងសុភមង្គលដោយខ្លាំង។ ខ្ញុំសង្ឃឹមថា
ខ្ញុំមានពេលដើម្បីប្រាប់អ្នកថា ហេតុអ្វីបានជាលោក រ៉ាយបាននិយាយថា «គាត់ចូលចិត្តថ្ងៃបុណ្យណូអែល»
ហើយខ្ញុំសង្ឃឹមថា ខ្ញុំមានពេលដើម្បីប្រាប់អ្នកពីសៀវភៅដ៏អស្ចារ្យរបស់គាត់ ដែលមានចំណងជើងថា «ផ្ទះ
ទំនាក់ទំនងរវាងប្ដីប្រពន្ធនៅពេលរៀបការ មង្គលការ និងកូនចៅ»។ ខ្ញុំយល់ស្របតាមលោក រ៉ាយ ពីសាច់
រឿងដែលអស្ចារ្យទាំងនោះ ដែលមានក្នុងព្រះគម្ពីរ! តើខ្ញុំសង្ឃឹមប្រាថ្នាថា គ្រូគង្វាលគ្រប់ទីកន្លែងអាចទៅ
ហើយអានពីអ្វីដែលគាត់បានសរសេរនូវប្រធានបទទាំងនោះយ៉ាងម៉េចបាន។ តែខ្ញុំនឹងបញ្ចប់នៅចំណុចចុង
ក្រោយនេះ។

៤. ទីបួន ខ្ញុំរៀនបានច្រើនពីលោក រ៉ាយស៍ លើប្រធានបទនៃការអធិស្ឋាន និងការតម។

ព្រះបានមានបន្ទូលទៅកាន់ហោរាអេសាយថា៖

« តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់
គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នក
ដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹម
ផង»(អេសាយ ៥៨:៦)។

នៅក្នុងសៀវភៅដ៏អស្ចារ្យនោះ លោក រ៉ាយបានមានប្រសាសន៍ថា៖ សេចក្ដីអធិស្ឋានគឺជា ការសុំ ហើយនិង
ការទទួលបាន

      ខ្ញុំដឹងថាការតមដ៏ពិត និងការអធិស្ឋាន និងការបន្ទាបខ្លួន គឺថា យើង
ការទាំងអស់នោះដូចជាការងចាំដល់ព្រះប្រទានពរ ព្រះទ្រង់ចង់ប្រទានឲ្យ
យើង! តើអ្នកដែលសាកល្បងតម ហើយអធិស្ឋាន និងរងចាំរហូតដល់មាន
ជ័យជំនះមកដល់ពីព្រះទេ?...កូនជាទីស្រឡាញ់ តើអ្នកមានអារម្មណ៍ចង់
សាកល្បងវាឬទេ? បន្ទាប់មក តមហើយអធិស្ឋាន រហូតដល់ព្រះប្រទានពរ
អោយអ្នក(John R. Rice, D.D., Prayer: Asking and Receiving,
Sword of the Lord, 1970 edition, pp. 230, 231)។

ដ្បិតយើងនឹងមានការតម ហើយអធិស្ឋាននៅក្រុមជំនុំនៅថ្ងៃសៅរ៍ខាងមុខនេះ។ បើអ្នកមានបញ្ហា
ខាងថ្នាំពេទ្យ សូមទៅសួរគ្រូពេទ្យរបស់អ្នកមុនពេលអ្នកចាប់ផ្ដើមតមជាមួយយើង។ អ្នកណាដែលចាស់
ណាស់ហើយ ឬឈឺ អាចចូលរួមជាមួយយើង ក្នុងការតមដោយអាចផឹកទឹកប៉េងប៉ោះតែប៉ុណ្ណោះ ឬក៏ទឹក
ផ្សេងៗទៀត ឬសំម្លរ នៅថ្ងៃដែលយើងតមនៅថ្ងៃសៅរ៍ខាងមុខនេះ។ សូមប្រាកដថា អ្នករាល់គ្នាផឹកទឹកឲ្យ
ច្រើនពេញមួយថ្ងៃ។ ហើយត្រូវប្រាកដថា អ្នករាល់គ្នាត្រូវចំណាយពេលពិសេសដើម្បីអធិស្ឋាន សំរាប់ថ្ងៃ
ដែលព្រះនឹងបញ្ជូនមនុស្សថ្មីៗមកក្នុងក្នុងក្រុមជំនុំយើង នៅរដូចស្លឹកឈើជ្រុះនេះ។ សូមអធិស្ឋានដោយ
អានឈ្មោះ បើអាចធ្វើបាន សំរាប់មនុស្សដែលបានមកក្រុមជំនុំយើងពីរបីអាទិត្យមុន ហើយអធិស្ឋានសំរាប់
អ្នកផ្សេងទៀត ដែលយើងនឹងនាំមកក្រុមជំនុំនៅថ្ងៃចុងសប្ដាហ៍ខាងមុខ ហើយនិងអធិស្ឋានសំរាប់សប្ដាហ៍
ដែលនឹងមកដល់។ សូមអធិស្ឋានថា ពួកគេនឹងនៅក្រុមជំនុំយើង ហើយនិងបានសង្រ្គោះ។ ហើយសូមចាំ
ខគម្ពីរដែល លោក រ៉ាយបា្រប់៖

«ឯអ្នកដែលកណ្តៀតពូជ សំរាប់សាបព្រោះ ចេញទៅទាំងយំ នោះប្រាកដជានឹងចូល
មកវិញដោយអំណរ ព្រមទាំងយកកណ្តាប់មកផង»(ទំនុកដំកើង ១២៦:៦)។

សូមក្រោកឈរឡើង ហើយច្រៀងបទចុងក្រោយនៅក្រដាសចំរៀងរបស់អ្នក «រង្វាន់នៃការរស់
ឡើងវិញ» ដោយ លោក រ៉ាយ។

តំលៃនៃការរស់ឡើងវិញ តំលៃនៃការផ្សាយដំណឹងល្អ
   ពេលដែលយូរក្នុងការអធិស្ឋានទាំងបន្ទុកចិត្ត និងទឹកភ្នែក
ការសុំអង្វរដល់មនុស្សមានបាបនៅពេលអធិស្ឋានម្នាក់ឯង
   ជាការច្រូតឡើងវិញ នៅការប្រមូលផ្ដំនៅទីនោះ
ការច្រូត ការច្រូតនៅស្ថានសួគ៌ សំរាប់ព្រលឹងមនុស្សនៅទីនោះ

ទ្រព្យសម្បតិ្ដនៅផែនដី អូ ឥបានការ និងឆាប់កន្លងទៅ
   ការនិរទេសដូចជាទឹកសន្សើម និងដូចជាស្លឹកឈើ
តែព្រលឹងមនុស្សដែលបានសង្រ្គោះ ដោយទឹកភ្នែក និងការអង្វរ
   នឹងបន្សល់ទុកសំរាប់យើងនៅពេលយើងច្រូតនៅទីនោះ
ការច្រូត ការច្រូតនៅស្ថានសួគ៌ សំរាប់ព្រលឹងមនុស្សនៅទីនោះ

មកដើម្បីច្រូតកាត់ដោយឈើអូស ហើយនិងគល់ស្រូវ
   តើកន្លែងជំនុំជំរះរបស់ព្រះអម្ចាស់លេចអោយយើងឃើញ
ដោយគ្មានអ្នកណាមា្នក់ឈ្នះ ក្នុងជឿព្រះអង្គយេស៊ូវ
   ដើម្បីបង្ហាញប្រាប់ នៅពេលដែលយើងច្រូតកាត់រួច
ការច្រូត ការច្រូតនៅស្ថានសួគ៌ សំរាប់ព្រលឹងមនុស្សនៅទីនោះ

សូមឡើងមកលើវេទិកា ហើយឈរនៅពីមុខតុអធិប្បាយ ហើយច្រៀងលេខចុងក្រោយ ហើយលោក ចាន់
នឹងដឹងនាំយើង ក្នុងសេចក្ដីអធិស្ឋានសំរាប់ពេលរបស់យើង ដែលយើងនឹងតម ហើយអធិស្ឋាននៅថ្ងៃសៅរ៍
ខាងមុខនេះ ហើយនិងសំរាប់ភាពជោគជ័យក្នុងការខិតខំផ្សាយដំណឹងល្អរបស់យើងនៅរដូចស្លឹកឈើជ្រុះ។

អ្នកដែលឆ្លាត គេនឹងភ្លឺដូចជាសិរីល្អនៅផ្ទៃមេឃ
   នៅពេលដែលដល់ការប្រទានរង្វាន់ដល់អ្នកផ្សាយដំណឹងល្អ
ដែលពួកគេបានផ្សាយដំណឹងល្អឲ្យមនុស្សបានជឿជាច្រើន
   ដូចជាផ្កាយ ដែលទទួលព្រះពររហូត នឹងភ្លីជាខ្លាំង
ការច្រូត ការច្រូតនៅស្ថានសួគ៌ សំរាប់ព្រលឹងមនុស្សនៅទីនោះ

អ្នកអាចអង្គុយចុះបាន

បើមានអ្នកណាម្នាក់នៅទីនេះនៅយប់នេះ ហើយអ្នកមិនទាន់បានកើតជាថ្មីម្ដងទៀតនោះទេ សូម
ស្ដាប់ដោយយកចិត្តទុកដាក់។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ទ្រង់បានយាងមកពីស្ថានសួគ៌មក ហើតបានជាប់
លើឈើឆ្កាង ជាកន្លែងដែលទ្រង់សុគតដើម្បីសងថ្លៃលោះបាបរបស់យើង។ មនុស្សគេដាក់ព្រះសពទ្រង់ក្នុង
ផ្នូរ បិទវាជិត ហើយចាត់អោយទាហានរ៉ូមយាមការពារវា។ តែព្រះអម្ចាស់យេស៊ូវគ្រីស្ទទ្រង់បានរស់ឡើងវិញ
ដោយរូបកាយ ដោយសាច់ឈាម និងឆ្អឹង នៅថ្ងៃទីបី។ ពេលដែលទ្រង់បានរស់ពីសុគតឡើងវិញហើយ ទ្រង់
បានប្រកបជាមួយអ្នកដែលដើរតាមទ្រង់អស់រយៈពេល៤០ថ្ងៃ។ ពួកគេប៉ះទ្រង់ ហើយបានឃើញថា ទ្រង់
មិនមែនជាវិញ្ញាណទេ។ នៅពេលចុងក្រោយ ព្រះយេស៊ូវទ្រង់បានយាងទៅគង់នៅស្ថានសួគ៌វិញ ហើយទ្រង់
អង្គុយនៅខាងស្ដាំដៃនៃព្រះវរបិតា។ នៅពេលដែលព្រមបែរពីជីវិតដែលពោរពេញដោយបាបរបស់អ្នកចេញ
ហើយមកជឿទុកចិត្តលើទ្រង់ ព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់នឹងសំអាតអំពើបាបរបស់អ្នកទាំងអស់ចេញ
ហើយទ្រង់នឹងប្រទានអោយអ្នកមានជីវិតដ៏នៅអស់កល្បជានិច្ច។ យើងកំពុងតែអធិស្ឋានអោយអ្នកថា អ្នក
នឹងមករកព្រះយេស៊ូវ ហើយជឿទុកចិត្ដលើទ្រង់ ហើយអធិស្ឋានថា អ្នកនឹងទទួលសេចក្ដីសង្រ្គោះឆាប់ៗ។
ហើយអ្វីដែលអ្នកនឹងធ្វើក៏ដោយ សូមប្រាកដថា អ្នកមកក្រុមជំនុំវិញ នៅថ្ងៃអាទិត្យក្រោយ! សូមឲ្យព្រះប្រ
ទានពរ! អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Dr. Kreighton L. Chan៖ ទំនុកដំកើង ១២៦:១-៦។
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«តំលៃនៃការរស់ឡើងវិញ» (ដោយDr. John R. Rice, 1895-1980).


ចំណងជើងនៃសេចក្ដីអធិប្បាយ

រឿងដែលខ្ញុំបានរៀនពីលោក រ៉ាយស៍

ដោយ Dr. R. L. Hymers, Jr.

«ឯអ្នកដែលកណ្តៀតពូជ សំរាប់សាបព្រោះ ចេញទៅទាំងយំ នោះប្រាកដជានឹងចូល
មកវិញដោយអំណរ ព្រមទាំងយកកណ្តាប់មកផង»(ទំនុកដំកើង១២៦:៦)។

១. ទីមួយ ខ្ញុំរៀនបានច្រើនអំពីការអធិប្បាយពីលោក រ៉ាយស៍។ អេសាយ ៥៨:១។

២. ទីពីរ ខ្ញុំរៀនបានច្រើនអំពីការការពារសេចក្ដីជំនឿពីលោក រ៉ាយស៍។ យូដាស ៣។

៣. ទីបី ខ្ញុំរៀនបានច្រើនពីលោក រ៉ាយស៍ លើប្រធានបទនៃការរស់ឡើងវិញ។ ទំនុកដំកើង ៨៥:៦។

៤. ទីបួន ខ្ញុំរៀនបានច្រើនពីលោក រ៉ាយស៍ លើប្រធានបទនៃការអធិស្ឋាន និងការតម។
អេសាយ ៥៨:៦។