Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ហែកចេញ ហើយប្រោសអោយជា

TORN AND HEALED
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលរសៀល កក្ដដា ១៥ ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, July 15, 2012

« ចូរមក យើងវិលត្រឡប់ទៅឯព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានហែកហួរយើងហើយ
ទ្រង់ក៏នឹងប្រោសឲ្យជាផងទ្រង់បានវាយឲ្យរបួស ហើយទ្រង់នឹងរុំបិទវិញ នៅតែ២ថ្ងៃ
នោះទ្រង់នឹងប្រោសឲ្យយើងរាល់គ្នាបានរស់ហើយលុះដល់ថ្ងៃទី៣ ទ្រង់នឹងឲ្យយើង
ក្រោកឡើង នោះយើងនឹងរស់នៅចំពោះព្រះភក្ត្រទ្រង់»(ហូសេ ៦:១-២)។


ហោរាហូសេបានប្រាប់នូវរូបភាពដ៏សោកសៅរបស់ស្ថានភាពសាសនានៅប្រទេសអ៊ីស្រាអែល។
គាត់បាននិយាយថា «រាស្ត្រអញ គេត្រូវបំផ្លាញទៅ ដោយខ្វះខាតដំរិះដូច្នេះ (ហូសេ ៤:៦)។ អេប្រាអិមគឺ
ជាសាសន៍ម្នាក់ដ៏ធំបំផុតនៅប្រទេសអ៊ីស្រាអែល ហើយឈ្មោះនោះ គឺពួកហោរាបានប្រែជាញឹកញាប់ដើម្បី
ប្រកាសពីប្រទេសជាតិទាំងមូលុំ។ ហោរាហូសេ «ឯអេប្រាអិមវាភ្ជាប់ខ្លួនតាមរូបព្រះហើយ»(ហូសេ៤:១៧)
ព្រះយេហូវ៉ាមានបន្ទូលទៅពួកអ៊ីស្រាអែលថា ពួកកូនចៅអ៊ីស្រាអែលបានធ្វើឲ្យទ្រង់ឈឺព្រះហឬទ័យ៉ាងខ្លាំង
ដោយព្រោះគេបានថ្វាយបង្គំរូបព្រះ។ ហោរាហូសេបានប្រាប់ថា «ដ្បិតទ្រង់បានថយចេញពីគេហើយ»
(ហូសេ ៥:៦)។ ព្រះយេហូវ៉ាមានបន្ទូលប្រាប់ថា « អញនឹងវិលត្រឡប់ទៅឯទីកន្លែងរបស់អញ ទាល់តែគេ
បានទទួលស្គាល់ទោសរបស់ខ្លួន ហើយស្វែងរកមុខអញវិញ... (ហូសេ ៥:១៥)។

យើងអាចប្រាប់ពីរឿងនេះទៅប្រទេសផ្ទាល់ខ្លួនរបស់យើង ហើយអាចប្រាប់ទៅពិភពលោភាគខាង
លិច(អាមេរិច..) ហើយជាការដែលយើងត្រូវតែធ្វើ។ ប្រជាជនរបស់យើងគេត្រូវបំផ្លាញទៅ ដោយខ្វះខាតដំរិះ
ដូច្នេះដែរ។ ប្រជាជនរបស់យើងបានថ្វាយបង្គំដល់រូបព្រះដែរ ដូច្នោះដោយសារសេចក្ដីស្រឡាញ់របស់ ព្រះ
នោះព្រះអង្កបានដកព្រះហស្ដ្រដែលជាសេចក្ដីអាណិតមេត្ដាពីយើងរាល់គ្នាចេញ ហើយបានទុកឲ្យ
ក្រុមជំនុំរបស់យើងមានការច្របូកច្របល់ ដោយមិនមានការរស់ឡើងវិញច្រើនទេ ក្នុងប្រទេសរបស់យើង
តាំងពីឆ្នាំ១៨៥៩។ លោក ម៉ាទីន ឡូនជ៉ោនបានមានប្រសាសន៍ថា៖

      តើយើងមិនទទួលស្គាល់ថា ការមិនពេញចិត្ដរបស់ព្រះមកលើក្រុមជំនុំ
ទេឬ? ហេតុអ្វីបានជាកើតមានចន្លោះពេលដ៏យូរ តាំងពីព្រះបានមកផែនដី
ហើយបានគង់ជាមួយមនុស្ស ដោយព្រោះទ្រង់ចង់ឲ្យគេរស់ឡើងវិញដូច្នោះ
? ហេតុអ្វីបានជាពេលដ៏រន្ធត់នោះកើតមានយូរមកហើយ? ហេតុអ្វើបានជា
បញ្ហាទាំងនោះដូចជាពួកគេម្លេះ? ហេតុអ្វីបានជា នៅពេលដែលយើងរាប់
ចំនួនមនុស្សក្នុងក្រុមជំនុំយើងមានតិចម្លេះ? ហេតុអ្វីបានជានាងមិនមាន
ប្រសិទ្ធភាពទាល់តែសោះ? ហេតុអ្វីបានជាបុរសនិងស្រ្ដីកំពុងរស់នោក្នុង
អំពើបាបដូចនោះ ដូចជាពួកគេសព្វថ្ងៃនេះម្លេះ ហើយកាន់តែអាក្រក់ទៅៗ
ដូច្នោះ?... មនុស្សប្រុសមនុស្សស្រី នៅពេលដែលគេភ្ញាក់ដឹងខ្លួនយ៉ាងពិត
ប្រាកដ គេចាប់ផ្ដើមស្គាល់ពីបាប ហើយគេបានលាក់ខ្លួនពីព្រះ...ដែលគ្មាន
សេចក្ដីរុងរឿង ហើយមិនអាចសំរេចបាន មិនអាចគេចខ្លួនបានពីព្រះដែល
នៅគ្រប់ទីកន្លែង(D. Martyn Lloyd-Jones, M.D., Revival, Crossway
Books, 1987 edition, pp. 155, 157, 159)។

តែយប់នេះខ្ញុំនឹងមិនបង្រៀនពីមេរៀននេះទៅកាន់ស្ថានភាពខាងព្រលឹងវិញ្ញាណរបស់ក្រុមជំនុំជា
ច្រើននៅក្នុងប្រទេសអាមេរិចទេ។ ខ្ញុំនឹងអធិប្បាយពីអស់អ្នកណាដែលគេមិនទាន់បានផ្លាស់ប្រែទទួលជឿ
ព្រះយេស៊ូវគ្រីស្ទ។

« ចូរមក យើងវិលត្រឡប់ទៅឯព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានហែកហួរយើងហើយ
ទ្រង់ក៏នឹងប្រោសឲ្យជាផងទ្រង់បានវាយឲ្យរបួស ហើយទ្រង់នឹងរុំបិទវិញ នៅតែ២ថ្ងៃ
នោះទ្រង់នឹងប្រោសឲ្យយើងរាល់គ្នាបានរស់ហើយលុះដល់ថ្ងៃទី៣ ទ្រង់នឹងឲ្យយើង
ក្រោកឡើង នោះយើងនឹងរស់នៅចំពោះព្រះភក្ត្រទ្រង់»(ហូសេ ៦:១-២)។

វាគឺអស្ចារ្យណាស់ប្រសិនជាយើងរស់នៅដោយមានកប្រកបជាមួយព្រះ។ មានគ្រាមួយដែលមនុស្ស នឹងព្រះ
រស់នៅជាមួយគ្នាដោយសន្ដិភាព និងមានការសាមគ្គីភាពគ្នា។ ក្នុងពេលវេលាដ៏បរិសុទ្ធនោះឪពុកម្ដាយរបស់
យើងបានរស់នៅដោយមានទំនាក់ទនងជាមួយព្រះ។ តែពួកគេប៉ះបោរប្រឆាំងនឹងព្រះ និង អំពើបាប។
នៅពេលនោះគេមិនទុកព្រះក្នុងចិត្តគេទេ ហើយគេ ក៏ពួននឹងព្រះយេហូវ៉ាដ៏ជាព្រះនៅកណ្តាលដើមឈើក្នុង
សួនច្បារ។ (លោកុប្បត្ដិ ៣:៨)។ ឥឡូវនេះគេខ្លាចព្រះ ហើយចិត្តដែលដែលប្រឆាំរបស់គេ« ព្រោះគំនិតខាង
សាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ»(រ៉ូម ៨:៧)។ ក្មេងដែលបានធំឡើងដោយមានគំនិតទាំស់
ទទឺងនឹងព្រះក្នុងចិត្តគេដូចនោះ ដោយព្រោះឪពុកម្ដាយរបស់គេមានចិត្តដូច្នោះដែរ

« ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់
ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា
នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិត
គ្រប់គ្នាបានធ្វើបាបហើយ» (រ៉ូម៥:១២)។

វាមិនមែនជារូបកាយខាងក្រៅដែលស្លាប់ ហើយឆ្លងរាលដាលពីលោកអាដ៉ាមនោះទេ តែជាសេចក្ដី
ស្លាប់ខាងព្រលឹងវិញ្ញាណរបស់ពួកកូនចៅរបស់គេទាំងអស់បានកើតមាន «អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង
ហើយក្នុងអំពើបាបដែរ»(អេភេសូរ ២:១)។ ដោយព្រោះគេស្លាប់ខាងព្រលឹងវិញ្ញាណ គេមិនស្គាល់ព្រះដែល
បានបង្កើតគេមកទេ។ ពួកគេត្រលប់ទៅគោរពរូបព្រះ « គឺគេបំផ្លាស់សិរីល្អនៃព្រះដែលមិនចេះខូច ឲ្យទៅជារូប
មើលទៅដូចជាមនុស្ស ដែលតែងតែខូចវិញ ហើយដូចជាសត្វស្លាប សត្វជើង៤ និងសត្វលូនវារដែរ» (រ៉ូម
១:២៣)។ ពួកគេបានបែរចេញពីសេចក្ដីពិតរបស់ព្រះដោយសារបាបរបស់គេ។ ហោរាអេសាយ
បាននិយាយប្រាប់ថា៖

«គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ដែលបានខណ្ឌជាកណ្តាលឯង ហើយនឹងព្រះនៃ
ឯងទេតើ ហើយអំពើបាបរបស់ឯងរាល់គ្នាបានបាំងព្រះភក្ត្រទ្រង់ មិនឲ្យឯងឃើញ
ដល់ម៉្លេះបានជាទ្រង់មិនព្រមស្តាប់ទេ(អេសាយ ៥៩:២)។

ដ្បិតព្រះមានសេចក្ដីមេត្ដាទៅលើមនុស្សទាំងអស់ ហើយបានចាត់ព្រះវិញ្ញាណរបស់ទ្រង់ដើម្បីដា
សតឿនពីបាបរបស់គេ ដើម្បីអោយពួកគេអាចប្រោសបាន ហើយរស់នៅដោយមានអំណរជាមួយនឹងព្រះ
ដែលបានបង្កើតគេមក។ តែដើម្បីនាំមនុស្សត្រលប់មកស្ថានភាពដែលសប្បាយវិញបាន ព្រះត្រូវស្រក់ទឹក
ភ្នែក ហើយត្រូវមនុស្សមានបាបវាយទ្រង់យ៉ាងខ្លាំង ព្រះអង្គធ្វើដូចនេះដោយព្រោះទ្រង់ចង់ជួយគេពី
ការដេកលក់ក្នុងអំពើបាប។ នេះហើយជាព្រះដ៏ពិតក្នុងព្រះគម្ពីរ។ ទ្រង់ខ្លាំងអស្ចារ្យណាស់។ ដ្បិតទ្រង់មិនប្រ
ព្រឹត្ដនឹងយើងតាមអ្វីដែលយើងសមនឹងទទួលនោះទេ។ ការជំនុំជំរះរបស់ទ្រង់មកលើយើងគឺមកពីព្រះហឬទ័
យរបស់ទ្រង់ដែលពោរពេញដោយសេចក្ដីស្រឡាញ់មកយើងរាល់គ្នា។ ទ្រង់ស្រក់ទឹកភ្នែក ហើយត្រូវគេវាយ
យ៉ាងខ្លាំង ដោយព្រោះយើង ដើម្បីសង្រ្គោះព្រលឹងវិញ្ញាណយើង ដើម្បីធ្វើអោយយើងរស់ឡើងវិញម្ដង
ទៀតតាមរយះព្រះគ្រីស្ទ ដើម្បីអោយយើងមានការប្រកបគ្នាជាមួយទ្រង់ សូម្បីតែឪពុកម្ដាយរបស់យើងបាន
វង្វេងដោយសារអំពើបាបរបស់គេក្នុងសួនច្បារក៏ដោយ។ សូមមើលមេរៀនទាំងអស់គ្នា។

១. ទីមួយ ព្រះវិញ្ញាណរបស់ព្រះបានហែកអ្នកចេញ ហើយវាយផ្ចាល់ចិត្តរបស់អ្នក
មានបាប។

«ចូរមក យើងវិលត្រឡប់ទៅឯព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានហែកហួរយើងហើយ ទ្រង់ក៏នឹង
ប្រោសឲ្យជាផងទ្រង់បានវាយឲ្យរបួស ហើយទ្រង់នឹងរុំបិទវិញ»(ហូសេ៦:១)។

មនុស្សទមិល្មើសគិតថា បញ្ហាដែលគេមាននោះសុទ្ធតែជាឱកាសអាក្រក់។ គេមិនដឹងថាព្រះហស្ដ
របស់ព្រះ ដែលទ្រង់ធ្វើអោយគេមានទុក្ខលំបាក។ គេមិនដឹងថាបញ្ហានោះ ព្រះបានប្រទានការអាក្រក់នោះ
មកលើគេនោះទេ។ ដើម្បីប្រដៅតំរងគេ ហើយធ្វើអោយគេភ្ញាក់ដឹងខ្លួន ពេលដែលគេកំពុងលង់ក្នុងសេចក្ដី
ស្លាប់។ ពេលខ្លះគេគិតថា បញ្ហានោះមកពីអារក្សសាតាំង គ្មានរឿងអ្វីមួយដែលអាចកើតឡើងបានទេ
លុះត្រាតែព្រះទ្រង់អនុញ្ញាតអោយអារក្សធ្វើ ដូចជាយើងបានប្រាប់នៅគម្ពីរយ៉ូបជំពូក១មកហើយ។ ឬក៏គេ
គិតថា បញ្ហាដែលគេមានមកអ្នកដទៃ ហើយពួកគេបានខឹងនឹងអ្នកដែលធ្វើខុសដាក់គេ។

គឺជាព្រះគុណព្រះអង្គសំរាប់អ្នកទេតើ ដែលទ្រង់បានធ្វើអោយអ្នកមានទុក្ខលំបាក ហើយទ្រង់ប្រើ
បញ្ហាទាំងអស់នោះ ដើម្បីអោយអ្នករៀនទុកចិត្តលើទ្រង់កាន់តែខ្លាំងឡើងៗ ឬក៏បញ្ហាទាំងនោះ គឺព្រះទ្រង់
ប្រើសំរាប់ដាស់រំលឹកគេអោយដឹងខ្លួន ហើយនាំអ្នកអោយធ្វើត្រឹមត្រូវវិញ! ព្រះគម្ពីរបា្រប់ថា ៖

« តើនឹងផ្លុំត្រែនៅក្នុងក្រុង ឥតធ្វើឲ្យបណ្តាជនក្តុកចិត្តបានឬ តើនឹងមាន
អន្តរាយកើតដល់ទីក្រុងណា ឥតព្រះយេហូវ៉ាធ្វើដែរឬទេ»(អេម៉ុស ៣:៦)។

បញ្ហាអ្វីក៍ដោយដែលអ្នកមាន វាមកពីព្រះ។ ប្រសិនជាបញ្ហានោះមកពីសត្រូវម្នាក់ ឬមិត្ដម្នាក់ដែលក្បត់អ្នក
យើងដឹងច្បាស់ហើយថា វាមកពីព្រះ។ ប្រសិនជាអ្នកបាត់បង់ការងារ ឬក៏ឈឺ ក្នុងរឿងនោះផងដែរ វាមកពី
ព្រះ។ ទ្រង់មានមូលហេតុបានជាទ្រង់អនុញ្ញាតអោយបញ្ហាទាំងនោះកើតចំពោះអ្នក។

សូមមេត្ដារៀនពីមេរៀននេះ។ ព្រះបានវាយផ្ចាល់អ្នក ព្រះបានដាក់ទោសអ្នក ហើយទ្រង់បានធ្វើ
អោយបញ្ហាទាំងនោះមក ដោយព្រោះទ្រង់មានគោលបំណង។ វាអាចធ្វើអោយអ្នកមានអារម្មណ៍ អ្នកមាន
សំណាងអាក្រក់ ប៉ុន្ដែវាមិនមែនដូច្នោះទេ។ ព្រះវិញ្ញាណរបស់ព្រះបង្ហាញប្រាប់អ្នកថា ទុក្ខព្រួយ និងបញ្ហា
របស់អ្នកទាំងអស់ដែលអ្នកមាន គឺសុទ្ធតែមកពីព្រះហស្ដរបស់ទ្រង់ ដោយមានមូលហេតុ! ខ្ញុំនឹងមិនភ្ញាក់ផ្អើ
លនោះទេ ប្រើសិនជាព្រះទ្រង់ដាស់ទោសអ្នក ហើយវាយផ្ចាល់អ្នក ដោយព្រោះទ្រង់មានផែនការដ៏អស្ចារ្យ
សំរាប់អោយអ្នកធ្វើ។ ដោយសារតែទ្រង់ស្រឡាញ់អ្នក! ចូរមើលកូនប្រុសដែលខ្ជះខ្ជាយក្នុងប្រទេសដ៏ឆ្ងាយ
នោះ។ គាត់មានលុយជាច្រើន គាត់មានអ្វីទាំងអស់! តែនៅតែពមានរឿងអាក្រក់កើតមកលើគាត់។ ហេតុអ្វី?
ដើម្បីធ្វើអោយគាត់ដឹងខ្លួន ហើយធ្វើអោយគាត់អាចបានសង្រ្គោះបាន! «កាលវាភ្ញាក់ដឹងខ្លួន» លូកា
១៥:១៧)។ តែគាត់មិនដែលភ្ញាក់ដឹងខ្លួនទេ ប្រសិនជាព្រះហស្ដរបស់ព្រះមិនប្រទានឲ្យគាត់មានការ លំបាក
ការស្រក់ទឹកភ្នែក ហើយវាយផ្ចាល់គាត់រហូតដល់គាត់និយាយថា « អញនឹងក្រោកឡើង ទៅនិយាយនឹងគាត់
ថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុកមែន»(លូកា១៥:១៨)។

បើសិនជាអ្នកឃើញក្មេងប្រុសម្នាក់លួចចូលក្នុងផ្ទះមួយ អ្នកអាចថាល្អ ដោយព្រោះវាមិនជាប់ទាក់
ទងជាមួយអ្នក។ តែបើអ្នកឃើញកូនប្រុសផ្ទាល់ខ្លួនអ្នកធ្វើរឿងនោះ ខ្ញុំជឿជាក់ថា អ្នកនឹងទៅ ហើយចាប់ គាត់
ហើយវាយផ្ចាល់គាត់ដ៏ត្រឹមត្រូវ។ តើអ្នកមានសេចក្ដីស្រឡាញ់ចំពោះគាត់តិចជាងក្មេងប្រុសផ្សេងៗទៀ តឬ?
ទេ អ្នកអាចនឹងដាក់ទណ្ឌកម្មកូនប្រុសរបស់អ្នក ដោយព្រោះអ្នកស្រឡាញ់គាត់ជាង! ដូច្នោះ
ព្រះមានបន្ទូលប្រាប់ថា

« អញបន្ទោស ហើយផ្ចាញ់ផ្ចាល ដល់អស់អ្នកណាដែលអញស្រឡាញ់»
      (វិរណះ ៣:១៩)។

ហើយចុះអំពីការប៉ះពាល់ចិត្តនូវអំពើបាបវិញ?អ្នកមួយចំនួនខ្លះបានអំពាវនាវទៅព្រះដើម្បីអោយទ្រ
ង់ ប្រទានសេចក្ដីមេត្តាសំរាប់អ្នក តែអ្នកដឹងថា ទ្រង់មិនបានឆ្លើយតបអ្នកទេ។ ទ្រង់ថយចេញពីអ្នកសូម្បី
តែព្រះវរបិតា ហើយទ្រង់ទុកអ្នកអោយរងទុក្ខវេទនា។ ហេតុអ្វីបានជាទ្រង់មិនឆ្លើយតបនូវការអំពាវនាវរបស់
អ្នក? ដោយព្រោះទ្រង់ស្រឡាញ់អ្នក! ទ្រង់មានបន្ទូលថា៖

« អញបន្ទោស ហើយផ្ចាញ់ផ្ចាល ដល់អស់អ្នកណាដែលអញស្រឡាញ់»

ទ្រង់ទុកអោយអ្នកនៅរងទុក្ខវេទនា ដោយព្រោះទ្រង់ចង់អោយអ្នកដឹងច្បាស់ថា គ្មានអ្វីនៅក្នុងលោកីយនេះ
ដែលអាចនាំអោយអ្នកមានសេក្ដីសុខខាងព្រលឹងវិញ្ញាណអ្នកបានទេ តែព្រះរាជបុត្រានៃព្រះទ្រង់អាចឲ្យអ្នក
បាន! ដោយព្រោះសេចក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ទ្រង់ចំពោះអ្នក ព្រះអង្គបណ្ដាលអោយអ្នកជួប ការផ្ចាញ់
ផ្ចាល់ ព្រះយេស៊ូវទ្រង់គឺ «ទ្រង់គួរស្រឡាញ់ពេញទីហើយ»(បទចំរៀងសាឡាម៉ូន ៥:១៦)។ មនុស្សខាង
សាច់ឈាមរបស់អ្នកនឹង «មើលងាយទ្រង់ ហើយបោះបង់ចោលទ្រង់» ហើយយើងរាល់គ្នាមិនបានរាប់អាន
ទ្រង់សោះ។ (អេសាយ ៥៣:៣)។ រហូតដល់ព្រះដាក់ទោសអ្នក ហើយវាយអ្នកដើម្បីអោយអ្នកត្រលប់មក
ព្រះយេស៊ូវវិញ គ្មានអ្វីដែលអាចធ្វើអ្នកត្រលប់មកវិញបានឡើយ! អ្វីដែលសាវកពេត្រុសបាននិយាយ៖

«ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ព្រះអម្ចាស់អើយ តើយើងខ្ញុំនឹងទៅឯអ្នកណា
វិញ គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច»
      (យ៉ូហាន៦:៦៨)។

ព្រះវិញ្ញាណរបស់ព្រះដែលកំពុងតែកាត់អ្នកចេញពីសេចក្ដីសង្ឃឹមផ្សេងទៀត។ ទ្រង់កំពុងតែដាក់
ទោសមកអ្នក ហើយវាយអ្នកតាមការប៉ះពាល់ចិត្ត ហើយអ្នកបាត់បង់នូវទីសង្ឃឹមរបស់មនុស្ស ដូច្នោះអ្នក
នឹងទំលាក់ខ្លួនអ្នកទៅលើជើងរបស់ព្រះយេស៊ូវហើយស្រែកយំ «ព្រះអម្ចាស់ សូមជួយសង្រ្គោះខ្ញុំផង»
(ម៉ាថាយ ១៤:៣០)។

មានតែព្រះវិញ្ញាណដ៏បរិសុទ្ធ
   ដែលធ្វើឲ្យខ្ញុំស្អប់បាប
ឥទ្ធឬទ្ធិទ្រង់ញែកឲ្យផុតសៅហ្មង
   ហើយថែរក្សាដរាប
(«មានតែព្រះវិញ្ញាណដ៏បរិសុទ្ធ» ដោយ Fanny J. Crosby, 1820-1915)។

នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធដាក់ទោស ហើយវាយអ្នក ព្រះយេស៊ូវនឹងប្រោសអ្នក។ ទ្រង់នឹង
ចាក់ប្រេង នឹងស្រា ដូចជាពួកសាម៉ារិថិន(គ្រីស្ទានចិត្តល្អ)បានធ្វើ។ ហើយព្រះយេស៊ូវនឹងសំអាតនូវរោគ
ឃ្លង់ពីបាបនៅក្នុងចិត្តរបស់អ្នក ដោយព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់។ ទ្រង់នឹងចាប់អ្នកឡើង ហើយនឹង
ប្រោសអ្នក អោយអំពើបាបអ្នកចេញឆ្ងាយដោយព្រះលោហិតរបស់ទ្រង់ ហើយទ្រង់នឹងប្រទាននូវសេចក្ដី
សុខសំរាប់អ្នក។

«ចូរមក យើងវិលត្រឡប់ទៅឯព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានហែកហួរយើង
ហើយ ទ្រង់ក៏នឹងប្រោសឲ្យជាផងទ្រង់បានវាយឲ្យរបួស ហើយទ្រង់នឹងរុំបិទ
វិញ (ហូសេ ៦:១)។

មានតែព្រះវិញ្ញាណដ៏បរិសុទ្ធ
   ឲ្យចេះស្រឡាញ់ព្រះអង្គ
ព្រះចេស្ដាទ្រង់នៅក្នុងព្រលឹងយើង
   អាចញែកចិត្តយើងឲ្យជ្រះ

នៅពេលដែលទ្រង់បានដាក់ទោសចិត្តអ្នក ហើយវាយក្នុងមនៈសិការរបស់អ្នក ហើយអ្នកមានអារម្មណ៍ថា
អ្នកទ្រាំមិនបាននូវអំពើបាបនោះ អ្នកអាចមើលទៅកាន់ទ្រង់ ហើយអាចច្រៀងចំរៀងបាន

ខ្ញុំនឹងលើកដំកើងទ្រង់!ខ្ញុំនឹងលើកដំកើងទ្រង់!
   លើកដំកើងកូនចៀមសំរាប់មនុស្សមានបាប
មនុស្សទាំងអស់នឹង លើកដំកើងសិរីល្អទ្រង់
   ព្រះលោហិតរបស់ទ្រង់អាចឲ្យបាបស្អាតបាន
(«ខ្ញុំនឹងលើកដំកើងទ្រង់» ដោយ Margaret J. Harris, 1865-1919).

២. ទីពីរ ព្រះវិញ្ញាណរបស់ព្រះប៉ះពាល់ចិត្តយើងអោយធ្វើតាមព្រះវិញ្ញាណ ហើយ
អ្នកនឹងបានរស់នៅចំពោះព្រះភក្រ្ដ។

« នៅតែ២ថ្ងៃ នោះទ្រង់នឹងប្រោសឲ្យយើងរាល់គ្នាបានរស់ហើយលុះដល់ថ្ងៃទី៣ ទ្រង់
នឹងឲ្យយើងក្រោកឡើង នោះយើងនឹងរស់នៅចំពោះព្រះភក្ត្រទ្រង់(ហូសេ ៦:២)។

ព្រះវិញ្ញាណរបស់ព្រះបានហែកគេចេញ ហើយវាយមនុស្សមានបាបទាល់តែទ្រង់ឃើញថា គេ
ស្លាប់ក្នុងការប្រព្រឹត្ដអំពើបាបរបស់គេ។ «នៅតែ២ថ្ងៃ នោះទ្រង់នឹងប្រោសឲ្យយើង» ជាការពិតណាស់
យើងមិនត្រូវធ្វើតាមរឿងនេះឡើយ។ វាគឺតំណាងពីគ្រាមួយរបស់សេចក្ដីសង្ឃឹមខុសឆ្គងរបស់អ្នក ដូច្នោះ
អ្នកមានអារម្មណ៍ថាអ្នកស្លាប់ក្នុងអំពើបាប។ ទ្រង់នឹងរង់ចាំអ្នកមិនថាយូរយ៉ាងណាក៍ដោយ រហូតដល់អ្នក
បានដឹងថាអ្នកស្លាប់ក្នុងបាប ហើយអ្នកមិនអាចជួយសង្រ្គោះខ្លួនឯងបានទេ។
សំរាប់ការនេះវាប្រើរយះពេល ខ្លីទេ ប្រហែលជាប្រើពេលពីរបីនាទី។ តែវាចំនាយ២ឆ្នាំសំរាប់លោកខាហ្គិន
មុនពេលដែលគាត់បានទទួល សេចក្ដីសង្រ្គោះ។ វាចំនាយពេល៧ឆ្នាំសំរាប់ខ្ញុំរហូតដល់ខ្ញុំបានសង្រ្គោះ។
ខ្ញុំស្គាល់ស្រ្ដីក្រម្នាក់ ដែលព្រះបាន ហែកចិត្តគាត់
ហើយវាយចិត្តគាត់អស់រយះពេល៧ឆ្នាំមុនពេលគាត់ស្លាប់។ តែព្រះវិញ្ញាណរបស់ព្រះបាន
លើកគាត់ឡើងទៅព្រះយេស៊ូវ ហើយគាត់បានរស់នៅចំពោះព្រះភក្ត្រទ្រង់! «២ថ្ងៃនោះ» តំណាងពីរយះ
ពេលដ៏យូរ ទោះបីជាពេលពេលខ្លីឬវែងក៍ដោយ គឺពេលនោះអ្នកកំពុងតែនៅក្នុងប្រថ្នូរអាក្រក់ដែលគ្មាន
សង្ឃឹមទាល់តែសោះ ហើយយើងមានអារម្មណ៍ថាយើងស្លាប់ចំពោះព្រះ ហើយយើងគ្មានសង្ឃឹមក្នុងការ
ព្យាយាមធ្វើល្អដើម្បីសង្រ្គោះខ្លួនឯងបាននោះទេ!

នៅពេលអ្នកដឹងថាខ្លួនកំពុងស្លាប់ នៅពេលដែលពេលសេចក្ដីសង្ឃឹមនៅផែនដីនេះបាត់ទៅ នោះ
ព្រះវិញ្ញាណរបស់ព្រះយាងមក ហើយលើកអ្នកទៅព្រះយេស៊ូវ នៅព្រះហស្ដស្ដាំរបស់ព្រះវរបិតា
ដោយសារ សេចក្ដីជំនឿតែប៉ុណ្នោះ អ្នកមិនដែលមានដូច្នោះទេពីមុន!

« ប៉ុន្តែ ព្រះដែលទ្រង់មានសេចក្តីមេត្តាករុណាដ៏លើសលប់ ដោយព្រោះសេចក្តី
ស្រឡាញ់ជាខ្លាំង ដែលទ្រង់មានដល់យើងរាល់គ្នា ក្នុងកាលដែលយើង
នៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នា
បានរស់ ជាមួយនឹងព្រះគ្រីស្ទ គឺដោយព្រះគុណ ដែលអ្នករាល់គ្នាបាន
សង្គ្រោះ ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយ
ជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូរ ២:៤-៦)។

ការរស់ពីស្លាប់ឡើងវិញដោយព្រះវិញ្ញាណរបស់ព្រះ អ្នកនឹងរស់នៅចំពោះព្រះភក្រ្ដ!

មនុស្សណាដែលគេមិនបានហែកចេញ ហើយវាយផ្ចាល់នឹងសួរសំនួរថា «តើខ្ញុំមករកព្រះយេស៊ូវ
យ៉ាងដូចម្ដេចទៅ?» តែពេលដែលទីសង្ឃឹមខុសឆ្គងគេបាត់ទៅ ហើយគាត់មានអារម្មណ៍ថាគាត់ស្លាប់ក្នុង
អំពើបាប ទ្រង់នឹងលើងគាត់ទៅកាន់ព្រះយេស៊ូវ! វាហាក់ដូចជាស្រួលមែនទែននៅពេលដែលទ្រង់ធ្វើដូច្នោះ
! គ្រប់ទាំងទុក្ខលំបាករបស់អ្នក និងទឹកភ្នែកអ្នកនឹងត្រូវបាត់ នៅពេលដែលព្រះនឹងលើកអ្នកឡើង «ហើយ
អោយអ្នកអង្គុយ...នៅស្ថានសួគ៌ក្នុងព្រះគ្រីស្ទយេស៊ូវ»!!!

មានតែព្រះវិញ្ញាណដ៏បរិសុទ្ធ
   អាចបន្ទន់ចិត្តយើងទៅព្រះរាជបុត្រា
ឥទ្ធឬទ្ធិទ្រង់ញែកឲ្យផុតសៅហ្មង
   ដែលធ្វើឲ្យយើងអាចមករកទ្រង់បាន

អំណាចព្រះចេស្ដាដដែលរបស់ព្រះគ្រីស្ទ ពីការប្រោសអោយយើងរស់ពីស្លាប់ឡើងវិញនៅថ្ងៃទី៣
នឹងលើងអ្នកទៅកាន់ទ្រង់ ហើយទ្រង់នឹងផ្ដល់ជីវិតអោយអ្នក!

« ដូច្នេះ យើងបានត្រូវកប់ជាមួយនឹងទ្រង់ហើយ ដោយទទួលជ្រមុជក្នុង
សេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចជាព្រះគ្រីស្ទបាន
រស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អនៃព្រះវរបិតាដែរ ដ្បិតបើយើងបាន
ជាប់ជាមួយនឹងទ្រង់ ក្នុងការដែលជាគំរូពីសេចក្តីសុគតរបស់ទ្រង់ នោះក៏
នឹងបានជាប់ក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់ដែរ ដូច្នេះ ចូរអ្នករាល់គ្នា
រាប់ខ្លួនទុកជាស្លាប់ខាងបាបដែរ តែរស់ខាងឯព្រះវិញចុះ ដោយនូវ
ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា»(រ៉ូម ៦:៤, ៥, ១១)។

មានតែព្រះវិញ្ញាណដ៏បរិសុទ្ធ
   អាចបន្ទន់ចិត្តយើងទៅព្រះរាជបុត្រា
ឥទ្ធឬទ្ធិទ្រង់ញែកឲ្យផុតសៅហ្មង
   ដែលធ្វើឲ្យយើងអាចមករកទ្រង់បាន

ព្រះយេស៊ូវទ្រង់រស់ពីសុគតឡើងវិញនៅថ្ងៃទី៣!

« នៅតែ២ថ្ងៃ នោះទ្រង់នឹងប្រោសឲ្យយើងរាល់គ្នាបានរស់ហើយលុះដល់ថ្ងៃទី៣ ទ្រង់
នឹងឲ្យយើងក្រោកឡើង នោះយើងនឹងរស់នៅចំពោះព្រះភក្ត្រទ្រង់(ហូសេ ៦:២)។

នៅពេលអ្នកត្រូវលើកឡើង យើងនឹងច្រៀងសំរាប់អ្នក ដូចជាយើងបានច្រៀងសំរាប់ព្រះយេស៊ូវ

អ្នកណាស្លាប់នឹងអាចរស់ម្ដងទៀត
   អ្នកណាស្លាប់នឹងអាចរស់ម្ដងទៀត
អ្នកខ្លាំងនឹងត្រូវខ្ទេចខ្ទី ការស្លាប់នឹងជាប់មាន
   អ្នកណាស្លាប់នឹងអាចរស់ម្ដងទៀត
(«រស់ម្ដងទៀត» ដោយ Paul Rader, 1878-1938)។

ច្រៀងជាមួយខ្ញុំ!

អ្នកណាស្លាប់នឹងអាចរស់ម្ដងទៀត
   អ្នកណាស្លាប់នឹងអាចរស់ម្ដងទៀត
អ្នកខ្លាំងនឹងត្រូវខ្ទេចខ្ទី ការស្លាប់នឹងជាប់មាន
   អ្នកណាស្លាប់នឹងអាចរស់ម្ដងទៀត។

ឪពុករបស់កូនដែលខ្ជះខ្ជាយនោះបាននិយាយថា

« ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ នោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ»(លូកា ១៥:២៤)។

នេះគឺជាដំណឹងល្អរបស់ព្រះអម្ចាស់! នេះគឺជាជីវិតរស់ពីសេចក្ដីស្លាប់!
នេះគឺជាដំណឹងល្អសំរាប់អ្នកយប់នេះ !
អំណាចព្រះចេស្ដារបស់ព្រះយើងនឹងប្រោសអ្នកមានបាបមានជីវិតរស់ឡើងវិញ!

« នៅតែ២ថ្ងៃ នោះទ្រង់នឹងប្រោសឲ្យយើងរាល់គ្នាបានរស់ហើយលុះដល់ថ្ងៃទី៣ ទ្រង់
នឹងឲ្យយើងក្រោកឡើង នោះយើងនឹងរស់នៅចំពោះព្រះភក្ត្រទ្រង់(ហូសេ ៦:២)។

ដោយសារសេចក្ដីស្រឡាញ់ព្រះយេស៊ូវបានមក
   ព្រលឹងខ្ញុំសុំសេចក្ដីមេត្តាករុណារបស់ទ្រង់ឪ
ហើយពីជំរៅរបស់បាប និងការអាម៉ាស់
   តាមព្រះគុណ ដែលទ្រង់នឹងលើកខ្ញុំ
ពីដីខ្សាច់ដែលមិនចេះបាត់ ទ្រង់នឹងលើកខ្ញុំ
   ដោយព្រះហស្ដដ៏ស្រទន់ ទ្រង់នឹងលើកខ្ញុំ
ដោយស្រមោលនៅពេលយប់អោយខ្ញុំឃើញ
   អូរ លើកដំកើងព្រះនាមទ្រង់ ទ្រង់បានលើកខ្ញុំ

ទ្រង់បានហៅខ្ញុំយូរមុនពេលខ្ញុំបានលឺ
   មុនពេលចិត្តដ៏អាក្រក់ខ្ញុំបានផ្លាស់ប្ដូរ
តែនៅពេលខ្ញុំយកទ្រង់ ដោយព្រះបន្ទូលទ្រង់
   ទ្រង់បានលើកលែងទោស ទ្រង់នឹងលើកខ្ញុំ

សូមច្រៀងកន្លែងបន្ទរជាមួយខ្ញុំ!

ដីខ្សាច់ដែលមិនចេះបាត់ ទ្រង់នឹងលើកខ្ញុំ
   ដោយព្រះហស្ដដ៏ស្រទន់ ទ្រង់នឹងលើកខ្ញុំ
ដោយស្រមោលនៅពេលយប់អោយខ្ញុំឃើញ
   អូរ លើកដំកើងព្រះនាមទ្រង់ ទ្រង់បានលើកខ្ញុំ
(«ទ្រង់នឹងលើកខ្ញុំ) by Charles H. Gabriel, 1856-1932)។

នេះជាពាក្យការដាស់តឿន ដែលខ្ញុំត្រូវតែបន្ថែម។ នៅពេលអ្នកមករកព្រះយេស៊ូវដោយសេចក្ដី
ជំនឿ អ្នកនឹងអាចផ្លាស់ប្ដូរតែម្ដង។ អ្នកអាចចេញពីក្រុមជំនុំដោយមានសេចក្ដីអំណរ ហើយច្បាស់ក្នុងចិត្តថា
ព្រះយេស៊ូវបានសង្រ្គោះអ្នកហើយនៅយប់នេះ។ អ្នកអាចចាកចេញពីទីនេះដោយពោរពេញដោយសេចក្ដី
អំណរក្នុងចិត្តអ្នក ពេញដោយការយល់ដឹងថា ព្រះយេស៊ូវបានលើកអ្នកឡើង ហើយអ្នកនឹងបានរស់នៅ
ចំពោះព្រះភក្រ្ដទ្រង់។ បើអ្នកជឿអញ្ចឹង យើងនឹងនាំគ្នាសរសើរដំកើង! តែបើអ្នកផ្សេងទៀតចង់បានរស់នៅ
ចំពោះព្រះភក្រ្ដទ្រង់ តែមិនច្បាស់ក្នុងចិត្តនោះទេ។
ខ្ញុំចាំយ៉ាងច្បាស់នៅថ្ងៃដែលព្រះយេស៊ូវបានសង្រ្គោះខ្ញុំ។ តែខ្ញុំមិនដឹងទេថា
ខ្ញុំបានសង្រ្គោះយ៉ាងពិចប្រាកដនៅពេលនោះ។ នៅថ្ងៃបន្ទាប់មកទៀត ខ្ញុំបានទទួល ស្គាល់ថា
ទ្រង់បានលើកលែងទោសបាបរបស់ខ្ញុំ ហើយប្រទានអោយខ្ញុំបានរស់ពីស្លាប់ឡើងវិញ។ លោក
ផោតថើដែលជាគ្រូគង្វាលដ៏មានប្រាជ្ញាមួយរូបបាននិយាយពីការភ្ញាក់ដឹងខ្លួនទីពីរ។ លោក ផោតថើបាន
និយាយថា «តែផ្នែកដែលអស្ចារ្យបំផុតដែលយើងមាន នោះគឺជាសេចក្ដីសង្ឃឹមដែលជួយកំសាន្ដចិត្តយើង
ដោយព្រោះពួកយើងបានមានផ្សះផ្សាជាមួយព្រះ»(Dr. Ebenezer Porter, Letters on Revival,
Linde Publications, 1992 reprint, p. 82)។

ដូច្នោះកុំអោយអ្នកធ្លាក់ទឹកចិត្តអោយសោះ បើអ្នកចេញពីទីនេះដោយគ្មានការប្រាកដក្នុងចិត្តថា
អ្នកមិនទាន់បានសង្រ្គោះ។ ការប្រាកដមិនមែនជាអ្វីដែលអ្នកត្រូវការចាំបាច់បំផុតទេ។ ការប្រាកដក្នុងចិត្ត
នឹងមកតាមក្រោយ។ អ្វីដែលអ្នកត្រូវការយប់នេះគឺថា អំពើបាបអ្នកត្រូវបានលើកលែងអោយហើយ និងព្រះ
លោហិតដ៏សុចរិតរបស់ព្រះយេស៊ូវបានសំអាតអំពើបាបអ្នកហើយ។ សេចក្ដីអធិប្បាយយប់នេះប្រាប់ថា
«ចូរអោយយើងត្រលប់មករកព្រះអម្ចាស់ ព្រោះទ្រង់បានហែកយើងចេញ ហើយទ្រង់នឹងប្រោសយើង
ទ្រង់បានវាយផ្ចាល់ ហើយទ្រង់នឹងចងយើងភ្ជាប់ជាមួយនឹងទ្រង់។»

សូមមករកព្រះយេស៊ូវយប់នេះ។ ទុកបញ្ហាទាំងអស់ដែលអ្នកមានដាក់ដោយឡែកសិន។ សូមមក
រកព្រះយេស៊ូវ ទ្រង់នឹងប្រោសបាបអ្នក ហើយនឹងសំអាតបាបអ្នក ដោយព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់។

ខ្ញុំនឹងច្រៀងបទចំរៀងនោះដែលលោក ហ្គីហ្វីសបានច្រៀងនៅពេលយើងចាប់ផ្ដើមមេរៀននេះ។
នៅពេលដែលខ្ញុំកំពុងច្រៀង សូមចេញពីកន្លែងអង្គុយអ្នក ហើយទៅកាន់បន្ទប់ខាងក្រោយ។ លោក ខាហ្គិន
នឹងយកអ្នកទៅកន្លែងបន្ទប់ស្ងាត់ដើម្បីប្រឹក្សា ហើយនឹងនាំសេចក្ដីអធិស្ឋានអោយអ្នក។ បើអ្នកមិនទាន់បាន
សង្រ្គោះទេ សូមទៅបន្ទប់ខាងក្រោយនៅខណះពេលដែលយើងកំពុងតែច្រៀង។

មានតែព្រះវិញ្ញាណដ៏បរិសុទ្ធ
   ដែលធ្វើឲ្យខ្ញុំស្អប់បាប
ឥទ្ធឬទ្ធិទ្រង់ញែកឲ្យផុតសៅហ្មង
   ហើយថែរក្សាដរាប
មានតែព្រះវិញ្ញាណដ៏បរិសុទ្ធ
   ឲ្យចេះស្រឡាញ់ព្រះអង្គ
ព្រះចេស្ដាទ្រង់នៅក្នុងព្រលឹងយើង
   អាចញែកចិត្តយើងឲ្យជ្រះ

មានតែព្រះវិញ្ញាណដ៏បរិសុទ្ធ
   អាចបន្ទន់ចិត្តយើងទៅព្រះរាជបុត្រា
ឥទ្ធឬទ្ធិទ្រង់ញែកឲ្យផុតសៅហ្មង
   ដែលធ្វើឲ្យយើងអាចមករកទ្រង់បាន
(«មានតែព្រះវិញ្ញាណដ៏បរិសុទ្ធ» by Fanny J. Crosby, 1820-1915)។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនសេចក្ដីអធិប្បាយដោយលោក Kreighton L. Chan៖ ហូសេ ៦:១-២។
ច្រៀងចំរៀងខ្លួនឯងមុនសេចក្ដីអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«មានតែព្រះវិញ្ញាណដ៏បរិសុទ្ធ» (by Fanny J. Crosby, 1820-1915)


ចំណងជើងនៃសេចក្ដីអធិប្បាយ

ហែកចេញ ហើយប្រោសអោយជា

ដោយ Dr. R. L. Hymers, Jr.

« ចូរមក យើងវិលត្រឡប់ទៅឯព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានហែកហួរយើងហើយ
ទ្រង់ក៏នឹងប្រោសឲ្យជាផងទ្រង់បានវាយឲ្យរបួស ហើយទ្រង់នឹងរុំបិទវិញ នៅតែ២ថ្ងៃ
នោះទ្រង់នឹងប្រោសឲ្យយើងរាល់គ្នាបានរស់ហើយលុះដល់ថ្ងៃទី៣ ទ្រង់នឹងឲ្យយើង
ក្រោកឡើង នោះយើងនឹងរស់នៅចំពោះព្រះភក្ត្រទ្រង់»(ហូសេ ៦:១-២)។

(ហូសេ ៤:៦, ១៧; ៥:៦, ១៥; លោកុប្បត្ដិ ៣:៨; រ៉ូម ៨:៧; ៥:១២;
អេភេសូរ ២:១; រ៉ូម ១:២៣; អេសាយ ៥៩:២)

១. ទីមួយ ព្រះវិញ្ញាណរបស់ព្រះបានហែកអ្នកចេញ ហើយវាយផ្ចាល់ចិត្តរបស់អ្នកមានបាប។
ហូសេ ៦:១; អេម៉ូស ៣:៦; លូកា ១៥:១៧, ១៨; វិវរណះ ៣:១៩;
បទចំរៀងសាឡាម៉ូន ៥:១៦; អេសាយ ៥៣:៣; យ៉ូហាន ៦:៦៨; ម៉ាថាយ ១៤:៣០។

២. ទីពីរ ព្រះវិញ្ញាណរបស់ព្រះប៉ះពាល់ចិត្តយើងអោយធ្វើតាមព្រះវិញ្ញាណ ហើយ
អ្នកនឹងបានរស់នៅចំពោះព្រះភក្រ្ដ។ ហូសេ៦:២; អេភេសូរ ២:៤-៦; រ៉ូម ៦:៤, ៥,១១;
លូកា ១៥:២៤។