Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ត្រូវគេចំអកមើលងាយ តែគួរស្រឡាញ់ណាស់

DESPISED BUT LOVELY!

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនូវក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់ពេលល្ងាច កក្កដា ៨ ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, July 8, 2012

«ទ្រង់គួរស្រឡាញ់ពេញទីហើយ »(បទចំរៀងសាឡូម៉ូន ៥:១៦)។


ខ្ញុំមិនជឿថា ខ្ញុំបានអធិប្បាយពីបទចំរៀងសាឡូម៉ូនពីមុនមកទេ។ ប្រហែលជាខ្ញុំមានកំហុសពី
បញ្ហានេះ។ សូមមើលទៅតារាងសេចក្ដីអធិប្បាយរបស់លោកស្ពឺជិន ខ្ញុំយល់ឃើញថា គ្រូគង្វាលរបស់ស្ដេច
នោះបានអធិប្បាយចំនួន៦៣ហើយ ពីបទចំរៀងសាឡូម៉ូន នៅពេលដែលគាត់មានកម្មវិធីថ្វាយបង្គំព្រះ នៅ
ទីក្រុងឡុង។ ដូចនេះខ្ញុំចាប់ផ្ដើមអធិប្បាយនូវអត្ថបទនេះថ្ងៃនេះ។ ខ្ញុំបានស្វែងយល់ពីវាដោយចៃដន្យពីរស
ប្ដាហ៍កន្លងទៅហើយ ហើយខ្ញុំមិនអាចភ្លេចវាសោះ។ ខ្ញុំនៅតែគិត ម្ដង ហើយម្ដងទៀត

«ទ្រង់គួរស្រឡាញ់ពេញទីហើយ »
«ទ្រង់គួរស្រឡាញ់ពេញទីហើយ »
«ទ្រង់គួរស្រឡាញ់ពេញទីហើយ »
«ទ្រង់គួរស្រឡាញ់ពេញទីហើយ »

នៅចុងបញ្ចប់ ខ្ញុំដឹងថា ព្រះវិញ្ញាណបរិសុទ្ធបានប៉ះពាល់ចិត្តមិនអោយខ្ញុំនៅសុខទេ លុះត្រាតែខ្ញុំបានអធិប្បា
យពីវា។

លោក ម៉ាកជីបាននិយាយថា «សាសន៍យូដាបានហៅបទចំរៀងសាឡូម៉ូនថា បទគម្ពីរដែលបរិសុ
ទ្ធ។ ដូច្នោះ មិនមែនអនុញ្ញាតអោយអ្នករាល់គ្នាទៅក្នុងរបងដែលស័ក្ដសិទ្ធ។ នេះគឺថា នៅកន្លែងណាដែលអ្ន
កនៅ កន្លែងដែលស្ងាត់ នៅកន្លែងដែលខ្ពស់បំផុត ព្រះយេស៊ូវនៅតែគង់ជាមួយអ្នក ទ្រង់ធំអស្ចារ្យសំរាប់អ្នក
ហើយអ្នកស្រឡាញ់ទ្រង់ សៀវភៅតូចនេះនឹងមានន័យថា ទ្រង់ធំអស្ចារ្យសំរាប់អ្នក។ បទចំរៀងសាឡូម៉ូន គឺ
ជាបទចំរៀងរបៀបកំណាព្យ និងសមរំ។ នេះគឺថា ព្រះកំពុងមានបន្ទូលទៅកាន់កូនរបស់ទ្រង់ ក្នុងបទចំរៀង
ជាកំណាព្យ ដែលបើកសំដែងពីរឿងមួយ។ យើងត្រូវតែដុះស្បែងជើងខាងព្រលឹងវិញ្ញាណពីជើងយើងចេញ
ដូចជាបានរៀនពីសៀវភៅនេះ។ យើងគឺជាដីដែលបរិសុទ្ទ។ បទចំរៀងសាឡូម៉ូនគឺដូចជាផ្កាដែលស្រទន់
ដែលទាមទារអោយប៉ះដោយថ្នមៗ។ វាមានអត្ថន័យដ៏សំខាន់ចំនួនបីខុសៗពីគ្នាដែលយើងរកឃើញក្នុង
សៀវភៅនេះ (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers,
1982, volume III, p. 143)។

ទីមួយបទចំរៀងសាឡូម៉ូនគឺជារូបភាពរវាងក្ដីស្រឡាញ់របស់ប្ដីនឹងប្រពន្ធ។ ទីពីរ វាជារូបភាពរបស់
សេចក្ដីស្រឡាញ់របស់ព្រះចំពោះប្រជាជនអ៊ីស្រាអែល។ គ្រូគង្វាលពីមុនបានធ្វើការបកប្រែនូវពាក្យទាំងពីរ
នេះ។ តែមានការអនុវត្ដពីរថែមទៀតសំរាប់អ្នកគ្រីស្ទាន។ ទីបី វាជារូបភាពពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ
ចំពោះក្រុមជំនុំ។ ទីបួន វាជាការពិពណ៌នាពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទចំពោះកូនរបស់ទ្រង់គ្រប់រូប
និងការរួមព្រលឹងជាមួយនឹងព្រះគ្រីស្ទ។ មាននូវពួកបរិសុទ្ធរបស់ព្រះជាច្រើនធ្លាប់មានបទពិសោធន៍នេះ។
បទចំរៀងសាឡូម៉ូនជាកណ្ឌគម្ពីរដែល រ៉ោបើ មូរេយ ម៉ាកចេយ ចូលចិត្តបំផុត គាត់ជាគ្រូគង្វាលជនជាតិ
ស្កត់លែន ដែលបានឃើញអំណាចខ្លាំងខ្លានៃការរស់ឡើងវិញ នៅពេលគាត់មានមកម្មវិធីថ្វាយបង្គំព្រះ។
លោកម៉ាកចេយបាននិយាយថា «គាត់បានអធិប្បាយដោយចេញញើសតាមថ្ងាសរបស់គាត់រហូត» ទោះបី
ជាយ៉ាងណាក៍ដោយ នៅពេលដែលគាត់ស្លាប់ គាត់មានអាយុ២៩ឆ្នាំ។ បទចំរៀងសាឡូម៉ូនជាកណ្ឌគម្ពីរដែ
លគាត់ចូលចិត្តបំផុតក្នុងព្រះគម្ពីរ។ នៅពេលគាត់អធិប្បាយពីបទចំរៀងសាឡូម៉ូន មនុស្សប្រុសដែលមាន
ចិត្តរឹងលុតជង្គង់ហើយយំ ហើយមនុស្សមានបាបដែលមានចិត្តរឹងរូសចាប់ផ្ដើមអោនចិត្តរបស់គេទៅរកព្រះ
គ្រីស្ទ។ វាក៍ជាកណ្ឌគម្ពីរដែលគ្រូគង្វាលឈ្មោះសាំយ៉ូអែល រូឌឺហ្វោតចូលចិត្តបំផុតដែរ(១៦០០-១៦៦១)
ម៉ូឌី(១៨៣៧-១៨៩៩) និងលោក ហែនរី អីរូនសាយ(១៨៧៦-១៩៥១) ដូចជាលោកស្ពឺជិនបានអធិប្បា
យចំនួយ៦៣មេរៀនពីបទចំរៀងសាឡូម៉ូននោះ។ ការរស់ឡើងវិញមានមកដល់កោះតូចមួយរបស់របស់
ប្រទេសឡូវីស នៅពេលដែលលោកដូខឹន ខាប៊ែលបានអធិប្បាយពីបទចំរៀងសាឡូម៉ូន។

ឥឡូវនេះ យើងចាប់ផ្ដើមអធិប្បាយហើយុំ កូនក្រមុំនិយាយទៅកាន់ប្ដីថា «ទ្រង់គួរស្រឡាញ់ពេញ
ទីហើយ»។ ដូចនេះ ពួកបរិសុទ្ធដែលជាអ្នកគ្រីស្ទាននិយាយទៅកាន់ព្រះយេស៊ូវផងដែរថា «ទ្រង់គួរស្រឡា
ញ់ពេញទីហើយ»។ ដូចជាខ្ញុំបានពិចារណាពីខគម្ពីរក្នុសេចក្ដីអធិប្បាយរបសយើង ដូចជាលោកស្ពឺជិនបាន
បង្រៀនមែន «វាខ្ពស់ ខ្ញុំមិនអាចទៅដល់វាបានទេ»។ មេរៀនដែលជ្រៅដូចនេះ ជួនកាលធ្វើអោយខ្ញុំរំភើបចិ
ត្ដយ៉ាខ្លាំង។ តែបើសិនជាខ្ញុំមិនអាចយល់ន័យពីវាទាំងអស់បាន ខ្ញុំនឹងព្យាយាមយ៉ាងតិចណាស់នូវរឿងខ្លះ
នៅព្រឹកនេះអោយបាន។ វាប្រសើជាងបើយើងសង្ខេបពីរឿងរបស់ព្រះយេស៊ូវ ជាងសង្ខេបពីសិរីរុងរឿងរបស់
លោកីយ៍ក្នុងមួយជីវិត ដ្បិតទ្រង់នៅតែឯង «ទ្រង់គួរស្រឡាញ់ពេញទីហើយ»។ សូមអោយពេលខ្ញុំបន្ដិចបន្ដួ
ចប្រាប់អ្នកពី ការផ្ទុយគ្នានូវទស្សនៈរបស់ព្រះយេស៊ូវ ដែលបា្រប់ពីអ្នកលោកីយ៍ និងអ្នកគ្រីស្ទានពិត។

១. ទីមួយ អ្នកលោកីយ៍ដែលកំពុងតែបាត់បង់ គេគិតថាព្រះយេស៊ូវស្រឡាញ់គេទាល់ តែសោះ។

តើអ្នកបានកត់សំគាល់ពីអ្នកលោកីយ៍ដែលគេបំបិទមាត់មិនចង់និយាយពីទ្រង់ថ្ងៃនេះឬទេ? គេធ្វើ
ហាក់ដូចជាមិនចង់លឺព្រះព្រះនាមទ្រង់សោះ។ ខ្ញុំបានលឺអ្នកដែលជឿព្រះក្នុងប្រទេសសហរដ្ឋអាមេរិច Air
Force មិនអនុញ្ញាតអោយអធិស្ឋានដោយព្រះនាមព្រះយេស៊ូវទៀតទេ។ នៅពេលដែលគ្រូគង្វាលបានសុំឲ្យ
ពលរដ្ឋអធិស្ឋាន ឥឡូវនេះ គេមិនសុំអោយអធិស្ឋានក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទនោះទេ។ គេមិនចូ
លចិត្ដព្រះនាមព្រះយេស៊ូវចាស់នេះទេ វាមានចេះតែមានខ្លាំងទៅៗជារៀងរាល់ឆ្នាំ។ វាខុសសែនឆ្ងាយ
បើប្រៀបធៀបនឹងអ្វីដែលគេធ្វើកាលពីដើមមុន នៅពេលណាក៍ដោយ ដែលអ្នកគ្រីស្ទានបានចាប់ផ្ដើមអធិ
ស្ឋាន អ្នកដែលគេមានអំណាចនៅកន្លែងថតសំលេង គេហាមមិនអោយអធិស្ឋាននិយាយពាក្យ ក្នុងព្រះនាម
ព្រះអម្ចាស់យេស៊ូវគ្រីស្ទ អាម៉ែន ទេ។ ខ្ញុំស្មានថាគំនិតរបស់អ្នកដែលមានអំណាចទាំងនោះ យើងនឹងមិនក
ត់សំគាល់ នៅពេលដែលគេប្ដូរឈ្មោះព្រះយេស៊ូវនោះទេ។ តែដោយព្រោះ នៅពេលដែលយើងអធិស្ឋាន
យើងតែងតែបញ្ចប់ដោយពាក្យ «ខ្ញុំអធិស្ឋានក្នុងព្រះយេស៊ូវ» យើងបានកត់សំគាល់ នោះបណ្ដាលអោយ
យើងដឹងថា តើមនុស្សទាំងនោះស្អប់ព្រះយេស៊ូវខ្លាំងយ៉ាងណា។

នៅពេលដែលគេចាក់ខ្សែភាពយន្ដដែលប្រមាថដល់ព្រះនោះ បានបង្ហាញអោយយើងដឹងច្បាស់
ថាគេស្អប់ព្រះខ្លាំងណាស់ «សេចក្ដីល្បួងចុងក្រោយរបស់ព្រះគ្រីស្ទ» គឺបង្ហាញថា ព្រះអង្គសង្រ្គោះគឺដូចជា
ភេទដែលឆ្កួតភ្លីភ្លឺ។ ហើយខ្ញុំបានអង្គុយលើកៅអ៊ីក្នុងបន្ទប់ទទួលភ្ញៀវ ហើយខ្ញុំបានគិតអំពីរឿងនោះ នៅ
ពេលដែលខ្ញុំឃើញថា វាចាប់ផ្ដើមលេងហើយ។ ហើយព្រះអង្គប៉ះពាល់ចិត្តខ្ញុំថា ខ្ញុំបានលឺសំលេងពីគាត់
គាត់ថា «រ៉ោបឺត តើកូននឹងអោយពួកគេនាំកូនឲ្យទៅឆ្ងាយពីព្រះដោយព្រោះរឿងនេះមែនទែ?» ខ្ញុំបាននិ
យាយថា «លោកប៉ា ខ្ញុំមិនធ្វើអ្វីសោះ»។ ហើយគាត់ថា «បើសិនកូនមិន តើអ្នកណានឹងធ្វើ»។ ដូចនេះហើ
យយើងបានទៅ ហើយការពារព្រះយេស៊ូវ។ គេបានបញ្ចាំងនៅតាមប៉ុសនីមួយៗនៅពត៌មានពេលល្ងាច។
គេបានដាក់នៅមុខទំព័រកាសែត the New York Times និង Wall Street Journal។ គេបញ្ចាំងវានៅ
តាមបណ្ដាញនានានៅពេលយប់ តាមខ្សែត្រាម ហើយបញ្ចាំងរូបថត និងរឿងពីការបាតុកម្មរបស់យើងតាម
ទូរទស្សន៍! វាបានជាការរាយការពត៌មានអន្ដរជាតិក្នុងប្រទេសអង់គ្លេស បារាំង អ៊ីតាលី ក្រិក អូស្រ្ដាលី
ហើយក្នុងប្រទេសអ៊ីស្រាអែល មិត្តខ្ញុំមា្នក់បានតេមកខ្ញុំ ហើយប្រាប់ខ្ញុំថា វាបានដាក់នៅទំព័រមុខរបស់កាសែ ត
Jerusalem Post។ ថ្មីៗនេះខ្ញុំបានទទួលសៀវភៅតូចមួយដែលមានចំណងជើងថា « Hollywood
Under Siege” by Thomas R. Lindlof (2008, The University Press of Kentucky)។
នៅទំព័រ មុខគេគ្របដោយរូបថតពណ៌នៅគ្រូជំនួយរបស់យើង លោក ខាហ្គិន
ដោយមានមនុស្សប្រហែលជា១២៥ នាក់មកពីក្រុមជំនុំរបស់យើងកាន់សញ្ញាប្រឆាំងរឿងដែលស្មោគគ្រោក
និងរឿងដែលប្រមាថមើលងាយដល់ ព្រះនោះ។ សញ្ញាដែលសំខាន់ មានប្រវែងប្រហែលជា៣០០ហ្វីត លោក
វាសើមែនបាននិយាយថា «បញ្ឈប់ ព្រះយេស៊ូវ!» លូ វាសើមែនដែលជាម្នាក់ដែលបង្កើតរឿងនោះ។
ខ្ញុំបានដកស្រង់នូវកន្លែងខុសគ្នាចំនួន៣០ នៅក្នុងសៀវភៅនោះ។ គេមិនត្រូវតែស្អប់ព្រះយេស៊ូវតែប៉ុណ្ណោះទេ
គេស្អប់ទាំងលោកខាហ្គិន ហើយនឹងខ្ញុំ ហើយនឹងក្រុមជំនុំរបស់យើងផងដែរ
ដោយព្រោះយើងហ៊ានប្ដឹងការពារព្រះអង្គសង្រ្គោះ! សៀវភៅនោះត្រូវ បានហៅថា « Hollywood Under
Siege»។ ចូរគិតពីវា មានក្រុមជំនុំបាទីស្ទតូចៗចំនួន១២៥ដែលមាន រឿង Hollywood «under
siege»នោះ! រឿងដែលអស្ចារ្យនោះ អ្នកដែលមានអំណាចដែលថា «ក្រោមការ ឡោមព័ទ្ធ»
ពីរក្រុមជំនុំបាទីស្ទបន្ដិចបន្ដួច ពីក្រុមជំនុំដែលនៅក្នុងទីក្រុង! តែខ្ញុំដឹង ហើយខ្ញុំដឹងឥឡូវនេះ
តើរឿងហូលីវូដនោះមានច្រើនប៉ុន្មា ហើយនឹងអធិបតីរបស់ Beverly Hills ញ៉ូវយ៉ោក វាស៊ីនតោន គេស្អប់
ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ពីលោកបីល ម៉ាឆើ ទៅចោច ខ្លូនេត ពីលោក អែនដឹសាន់ ខូបភឺទៅដល់ លោក
វ៉ូល ប៊ីលសើ ពួកគេចំអកមើលងាយ ហើយព្រះបដិសេធព្រះរាជបុត្រានៃព្រះ។ សូម្បីតែប្រធានាតិបតីប៉ារ៉ាក
ឧប៉ាម៉ា មិនបានបង្ហាញពីព្រះយេស៊ូវនោះទេ នៅពេលគាត់ប្រកាសថ្លែងអំណរគុណកាលពីឆ្នាំមុន តែសំដៅ
ទៅលើរូបចំលាក់តែមួយគត់។ ហើយខ្ញុំមិនគិតថា វានឹងចប់នោះទេ លុះត្រាតែមានការបៀតបៀនប្រឆាំងនឹ
ងក្រុមជំនុំ ហើយខ្ញុំជឿថា អ្នកនឹងឃើញវាក្នុងជីវិតរបស់អ្នក ដែលខ្ញុំអាចឃើញវាក្នុងចិត្តរបស់ខ្ញុម។

អ្វីដែលអាក្រក់បំផុតនោះគឺថា ឈប់មានឈ្មោះព្រះយេស៊ូវថែមទៀតហើយ នៅក្នុងក្រុមជំនុំជា
ច្រើនសព្វថ្ងៃនេះ។ ទ្រង់មិនបានស្វាគមន៍ក្នុងព្រះមិត្តរបស់ទ្រង់ទេ! លោក មីលឆីអែល បាននិពន្ធពីរឿង
នោះដោយអំណាចរបស់គាត់ និងការយល់ដឹងក្នុងសៀវភៅ Christless Christianity (Baker Books,
2008)។ វានិយាយទៅកាន់ជែកខីត « ហ៊ោតូនឈ្លោះប្រកែកថា នៅខណះពេលដែលយើងទាន់បានយាង
ព្រះគ្រីស្ទក្នុងជីវិតរបស់យើងមិនល្អក្នុងផ្លូវរបស់យើងទេ។ ដូចនេះយើងបានអំពាវនាវដល់ឈ្មោះរបស់ព្រះគ្រី
ស្ទ ហើយដោយសារដំណឹងល្អរបស់បានបង្ខំខ្ញុំអោយទទួលទ្រង់។ តែយើងមិនគួរភ្ញាក់ផ្អើលនោះទេថា ព្រះ
យេស៊ូវប្រព្រឹត្ដិចំពោះយើងសព្វថ្ងៃនេះ។ ព្រះគម្ពីរបា្រប់ថា៖

« ដ្បិតទ្រង់បានចំរើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ចី ហើយដូចជាឫស
ដែលពន្លកចេញពីដីហួតហែង ទ្រង់ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើ
យកាលយើងបានមើលទ្រង់ នោះក៏គ្មានភាពលំអណា ដែលឲ្យយើងរីករាយចិត្តដែរ
ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏
ធ្លាប់ស្គាល់សេចក្តីឈឺចាប់ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខ
ចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ។(អេសាយ ៥៣:២-៣)។

នោះហើយជាវិធីអ្វីនិស្ស័យសាច់ឈាមរបស់មនុស្សធ្វើចំពោះទ្រង់ នៅស្ថានភាពដែលយើងមិនទា
ន់បានសង្រ្គោះ ពេលយើងឃើញព្រះយេស៊ូវ «មិនមានអ្វីដែលស្អាតសោះ ដែលគួរតែធ្វើអោយយើងប្រាថ្នា
ពីទ្រង់» ហើយ គេ «ចំអកមើលងាយ ហើយបដិសេធទ្រង់»។ ខ្ញុំដឹងថា វិធីនោះហើយដែលខ្ញុំធ្វើដាក់ទ្រង់
ដែរ។ នៅពេលដែលខ្ញុំជាក្មេងតូចម្នាក់ ខ្ញុំធ្លាប់ដើរចូលទៅក្នុងក្រុមជំនុំកាតូលិកស្ទើរតែរាល់ថ្ងៃ។ គេបើកទ្វារ
គ្រប់ពេលក្នុងឆ្នាំ១៩៤០។ ហើយខ្ញុំបានទៅក្នុងវា ដោយព្រោះវាស្ងាត់ ហើយមានសុវត្ថិភាព។ មានរូប
ចំលាក់ព្រះយេស៊ូវ កំពុងជាប់ឆ្កាង ដោយព្រះហស្ដទ្រង់មានហូរលោហិត ក្នុងក្រុមជំនុំនោះ។ ខ្ញុំបានឃើញ
ទ្រង់ដូចជាមានរូបរាងវិនាស ទុក្ករបុគ្គលដែលត្រូវគេវាយ ហើយឆ្កាង។ គំនិតពីការជាប់ឆ្កាងរបស់ទ្រង់បាន
ធ្វើអោយខ្ញុំភ័យ ដូចជាក្មេងម្នាក់ក្នុងក្រុមជំនុំនោះ។ គំនិតនោះបានជាប់ក្នុងចិត្តខ្ញុំជារៀងរាល់ថ្ងៃ រហូតដល់
ចុងបញ្ចប់ខ្ញុំបានផ្លាស់ប្រែចិត្ត នៅខែ កញ្ញា ២៨ ១៩៦១ នៅពេលខ្ញុំមានអាយុ២០ឆ្នាំ។ តាំងពីថ្ងៃនោះមក
ខ្ញុំមានគំនិតពីព្រះយេស៊ូវ គឺជាការយល់ច្រលំដ៏អាក្រក់ ពីរូបរាងដែលវិនាស ដែលបានជាប់ឆ្កាង ហើយបាន
សុគត ដោយគ្មាមទីសង្ឃឹម។ តែនៅថ្ងៃនោះ ខ្ញុំបានប្រែចិត្ត ពេលដែលខ្ញុំបានឃើញទ្រង់នៅលើកដំបូង ដូច
ជាការរស់ពីសុគតឡើងវិញរបស់ព្រះអង្គសង្រ្គោះ ដែលបានឈ្នះលើសេចក្ដីស្លាប់ ហើយគង់នៅខាងស្ដាំដៃ
ព្រះវរបិតានៅស្ថានសួគ៌ ដែលបានសង្រ្គោះអំពើបាបខ្ញុំ ហើយផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ។ នៅពេលដែលខ្ញុំបាន
ឃើញទ្រង់នៅពេលព្រឹកនោះ ៥១ឆ្នាំកន្លងហើយ ទ្រង់ជាព្រះដែលគួរអោយខ្ញុំស្រឡាញ់ពេញទីសំរាប់ខ្ញុំ។

២. ទីពីរ អ្នកគ្រីស្ទានពិតប្រាកដគេដឹងថា ទ្រង់គួរស្រឡាញ់ពេញទីណាស់។

ព្រះយេស៊ូវមានព្រះនាមដែលពិរោះបំផុតដែលខ្ញុំស្គាល់
   ហើយទ្រង់មានព្រះនាម ដែលគួរស្រឡាញ់ណាស់
ហើយអ្វីដែលធ្វើទូលបង្គំស្រឡាញ់ខ្លាំងម្លេះ
   អូ ព្រះយេស៊ូវមានព្រះនាមដែលពិរោះបំផុតដែលខ្ញុំស្គាល់។
(«ព្រះយេស៊ូវមានព្រះនាមដែលពិរោះបំផុតដែលខ្ញុំស្គាល់» ដោយ Lela Long, 1924).

វាអាចមកដល់អ្នកនៅខណះពេលនេះ ដូចជាបានកើតឡើងចំពោះខ្ញុំ។ ឬអ្នកអាចឃើញសន្សឹមៗ
ថា តើសេចក្ដីស្រឡាញ់ទ្រង់ធំយ៉ាងណា រហូតដល់អ្នកព្រមផ្កាបមុខចំពោះទ្រង់ ហើយជឿទុកចិត្តលើទ្រង់
ជាព្រះអង្គសង្រ្គោះសំរាប់ជីវិតរបស់អ្នក ហើយជាព្រះរបស់អ្នក។ នៅខណះពេលដែលខ្ញុំបានជឿទុកចិត្តលើ
ព្រះយេស៊ូវ ខ្ញុំអាចច្រៀងចំរៀងជាមួយលោក ចាឡែស វ៉ែស្លេ

ខ្នោះខ្ញុំបានដោះចេញ ចិត្តខ្ញុំបានទំនេរ
   ខ្ញុំបានរស់ឡើង បានទៅមុខ ហើយតាមអ្នក
សេចក្ដីស្រឡាញ់ដ៏អស្ចារ្យ! តើរកឯណាបាន
   នោះហើយជាព្រះដែលបានសុគតជំនួសបាបខ្ញុំ
«តើអាចរកឯណាបាន?» ដោយ Charles Wesley, 1707-1788)។

ការពិតយើងបានច្រៀងចំរៀងនោះនៅព្រឹកនេះរួចមកហើយ ព្រះយេស៊ូវសង្រ្គោះខ្ញុំ!

វិញ្ញាណរបស់ខ្ញុំបានលង់ក្នុងគុកអស់រយះពេលយូរ
   ដែលស្ថិតក្នុងបាបយ៉ាងក្រាស់ និងងងឹតសូន្យឆឹង
ពន្លឺភ្នែកខ្ញុំធ្វើអោយខ្ញុំឃើញពន្លឺយ៉ាងត្រចះត្រចង់
   ខ្ញុំបានដឹងខ្លួនពីងងឹត មកដល់ពន្លឺវិញ
ព្រះយេស៊ូវមានព្រះនាមដែលពិរោះបំផុតដែលខ្ញុំស្គាល់
   ហើយទ្រង់មានព្រះនាម ដែលគួរស្រឡាញ់ណាស់
ហើយអ្វីដែលធ្វើទូលបង្គំស្រឡាញ់ខ្លាំងម្លេះ
   អូ ព្រះយេស៊ូវមានព្រះនាមដែលពិរោះបំផុតដែលខ្ញុំស្គាល់។

នៅខណះពេលនោះ ខ្ញុំបានស្រែកជាមួយលោក ម៉ាកឆេនី ឬលោកស្ពឺជិនថា «ទ្រង់គួរស្រឡាញ់ពេញទី ហើយ»! ខ្ញុំបានច្រៀងចំរៀងដ៏ចាស់នោះដោយអស់ពីចិត្តរបស់ខ្ញុំ

ឱព្រះយេស៊ូវអើយ ខ្ញុំស្រឡាញ់ព្រះអង្គហើយ
   ទ្រង់ជាបុត្រព្រះកើតមកជាមនុស្ស
ទ្រង់គ្រប់គ្រងទាំងអស់ មានព្រះទ័យសប្បុរស
   បានលាងឲ្យចិត្តខ្ញុំបានសស្គុស

ថ្ងៃភ្លឺក្ដៅល្អណាស់ ខែក៍ភ្លឺយ៉ាងត្រចះ
   ឯអស់ទាំងផ្កាយក៏ភ្លឺព្រោងព្រាត
តែព្រះអង្គទ្រង់ធំំ ស្វាហាប់ ឧត្ដម
   ជាងអស់ពន្លឺលើមេឃទៅទៀត។
(«ឱព្រះយេស៊ូវអើយ» បកប្រែដោយ Joseph A. Seiss, 1823-1904)។

«ទ្រង់គួរស្រឡាញ់ពេញទីហើយ »

នេះហើយជាព្រះយេស៊ូវ

«ដែលទ្រង់ជារូបអង្គនៃព្រះដ៏មើលមិនឃើញ ជាបងច្បងនៃគ្រប់ទាំងអស់ ដែលព្រះបានបង្កើតមក ដ្បិតគឺទ្រង់ហើយ ដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ និងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង ទោះបើជារាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ នោះសុទ្ធតែកើតមកដោយសារទ្រង់ ហើយសំរាប់ទ្រង់ទាំងអស់ផង ទ្រង់គង់នៅមុនទាំងអស់ ហើយរបស់ទាំងអស់ក៏ស្ថិតស្ថេរ ដោយសារទ្រង់ ទ្រង់ជាសិរសារបស់រូបកាយ គឺជាពួកជំនុំ ទ្រង់ជាដើម ក៏បានរស់ពីស្លាប់ឡើងវិញមុនគេបង្អស់ ដើម្បីឲ្យទ្រង់បានជាប្រធានក្នុងគ្រប់ទាំងអស់ ដ្បិតព្រះបានសព្វព្រះហឫទ័យ ឲ្យគ្រប់ទាំងសេចក្តីពោរពេញបានស្ថិតនៅក្នុងទ្រង់ ហើយឲ្យបានផ្សះផ្សាគ្រប់ទាំងអស់ ឲ្យជានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រានោះ ទោះបើរបស់នៅស្ថានសួគ៌ ឬនៅផែនដីក្តី ទាំងតាំងស្ពានមេត្រី ដោយសារព្រះលោហិតនៃឈើឆ្កាងទ្រង់ រីឯអ្នករាល់គ្នា ដែលពីដើមត្រូវពង្រាត់ចេញ ហើយជាខ្មាំងសត្រូវក្នុងគំនិត ដោយអំពើអាក្រក់នោះ ឥឡូវនេះវិញ ទ្រង់បានផ្សះផ្សាក្នុងរូបសាច់ទ្រង់ ដោយបានទទួលសុគត ដើម្បីនឹងថ្វាយអ្នករាល់គ្នាជាដង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះទ្រង់»(កូល៉ូស ១៥:១៥-២២)។

ហាលេលូយ៉ា! នោះហើយជាព្រះយេស៊ូវ! «ទ្រង់ជាព្រះគួរស្រឡាញ់ពេញទីណាស់!» យើងត្រលប់ពីការចំអក ហើយ ពី ការបដិសេធទ្រង់ មកផ្កាបមុខចំពោះព្រះបាទទ្រង់ ទាំងអរព្រះគុណ ហើយសរសើរតំកើង ដោយសារទ្រង់បានសុគត លើឈើឆ្កាង ដើម្បីសង្រ្គោះយើង ហើយទ្រង់បានរស់ពីស្លាប់ឡើងវិញ ដើម្បីអោយយើងមានជីវិត! ហាលេលូយ៉ា! «ទ្រង់ គួរស្រឡាញ់ពេញទីហើយ!» «ទ្រង់គួរស្រឡាញ់ពេញទីហើយ!»

ព្រះយេស៊ូវមានព្រះនាមដែលពិរោះបំផុតដែលខ្ញុំស្គាល់
   ហើយទ្រង់មានព្រះនាម ដែលគួរស្រឡាញ់ណាស់
ហើយអ្វីដែលធ្វើទូលបង្គំស្រឡាញ់ខ្លាំងម្លេះ
   អូ ព្រះយេស៊ូវមានព្រះនាមដែលពិរោះបំផុតដែលខ្ញុំស្គាល់។

មករកទ្រង់ដូចជាស្រ្ដីអាក្រក់បានធ្វើ «បានថើបព្រះបាទទ្រង់»(លូកា ៧:៣៨)។ ហើយព្រះយេស៊ូ
វទ្រង់មានបន្ទូលប្រាប់នាងថា «បាបអ្នកបានអត់ទោសអោយហើយ»(លូកា ៧:៤៨)។ ព្រះគម្ពីរប្រាប់ថា
អោយយើងធ្វើដូច្នោះ! «ចូរថើបព្រះរាជបុត្រានៃព្រះ...មានពរហើយអស់អ្នកណាដែលយកទ្រង់ជាទីពឹងជ្រ
ក»(ទំនុកដំកើង ២:១២)។ យើងអ្នកនឹងថើបទ្រង់នៅព្រឹកនេះ ហើយយកទ្រង់ជាទីពឹងជ្រកឬទេ? «សូម
ថើបព្រះរាជបុត្រានៃព្រះ» អ្នកនិយាយថា។ បាទ! បាទ! ចូរថើបទ្រង់ដោយមានសេចក្ដីជំនឿ ហើយទុកចិត្ត
លើទ្រង់ លោកស្ពឺជិនបាននិយាយថា ទ្រង់គួរស្រឡាញ់ពេញទីណាស់!

      អ្នកមិនត្រូវក្លាយក្នុងការមករកទ្រង់នោះទេ ព្រោះ «ទ្រង់គួរស្រ ឡាញ់
ពេញទីណាស់»។ វាមិនថា ទ្រង់អាក្រក់ណាស់នោះទេ នោះ ជាការយល់
ខុសរបស់អ្នកទៅកាន់ទ្រងហើយ វាមិនថា ទ្រង់គួរស្រ ឡាញ់សំរាប់រឿងខ្លះ
ទេ ហើយជួនកាលយើងចង់ទទួលរឿងរបស់អ្នក មានបាបប្រភេទនោះ។ តែ «ទ្រង់គួរស្រឡាញ់ពេញទីណាស់» ដូច នេះហើយ បានទ្រង់ព្រមទទួលអ្នក
ថោកទាប ឬអ្នកមានបាបទាំងអស់។ចូរគិតពីព្រះនាមរបស់ទ្រង់។ ព្រះអង្គ
សង្រ្គោះរបស់យើង ឈ្មោះថា ព្រះយេស៊ូវគ្រីស្ទ។ តើឈ្មោះទ្រង់គួរស្រឡាញ់
ទេ? ចូរគិត ពីការងាររបស់ទ្រង់។ ទ្រង់មកផែនដីនេះ ដើម្បីស្វែងរកមនុស្ស
មាន បាប ហើយចង់ជួយសង្រ្គោះអ្នកដែលបាត់បង់។ នេះហើយជាព័ន្ធកិច្ច របស់ទ្រង់។ តើទ្រង់មិនគួរស្រឡាញ់ទេឬ? ចូរស្រមៃគិតពីអ្វីដែលទ្រង់បាន ធ្វើចំពោះយើង។ ទ្រង់បានប្រោសលោះព្រលឹងវិញ្ញាណយើងដោយសារតែ ព្រះលោហិតរបស់ទ្រង់។ តើទ្រង់មិនគួរស្រឡាញ់ទេឬ? ចូរគិតពីអ្វីដែល ទ្រង់កំពុងធ្វើចំពោះ។ ទ្រង់កំពុងអធិស្ឋាននៅមុខបង្ល័ង្កនៃព្រះវរបិតា សំរាប់ មនុស្សដែលមិនទាន់សង្រ្គោះទាំងអស់...តើទ្រង់មិនគួរស្រឡាញ់ទេឬ? ព្រះ យេស៊ូវធ្វើអោយអ្នកមានបាបចាប់ចិត្ត សំរាប់អ្នកណាដែលមើលមករកទ្រង់ ហើយត្រូវការទ្រង់។ មករកទ្រង់ ហើយទ្រង់ចាំស្វាគមន៍ជានិច្ច គ្មានអ្វីណា ដែលរារាំងអ្នកអោយចេញឆ្ងាយបានទេ ការអធិប្បាយទាំងអស់នេះនាំអ្នក
មករកទ្រង់ ។ អ្វីដែលខ្ញុំបានអធិប្បាយពីព្រះគ្រីស្ទ នៅថ្ងៃដ៏បរិសុទ្ធនេះធ្វើ អោយអ្នកមករកទ្រង់ទេ ហើយងើបភ្នែកទៅកាន់ទ្រង់ ថ្ងៃដែលអ្នក ត្រូវបាន ដាក់ចិត្តមកលើទ្រង់ ហើយជឿលើទ្រង់ អ្នកមិនដែលចាកចេញពីទ្រង់ ឡើយ ហើយនឹងនៅជាមួយទ្រង់រហូត។ អាម៉ែន។ (C. H. Spurgeon, “Altogether Lovely,” The Metropolitan Tabernacle Pulpit, Pilgrim Publications, 1977 reprint, volume 17, pages 407-408)។

«ទ្រង់គួរស្រឡាញ់ពេញទីហើយ»។ ហើយទ្រង់ហៅអ្នកមករកទ្រង់ ហើយជឿទុកចិត្តលើទ្រង់ ទ្រង់នឹង សង្រ្គោះអ្នកពីអំពើបាបទាំងស្រុង ហើយសំអាតបាបអ្នករហូត ដោយព្រោះទ្រង់ស្រឡាញ់អ្នកខ្លាំងណាស់! ដោយព្រោះទ្រង់ស្រឡាញ់អ្នកខ្លាំងណាស់! ដោយព្រោះទ្រង់ស្រឡាញ់អ្នកខ្លាំងណាស់! មករកទ្រង់ទៅ ដោយព្រោះទ្រង់ស្រឡាញ់អ្នកខ្លាំងណាស់! ទ្រង់នឹងមិនច្រានអ្នកចេញឡើយ ដោយព្រោះទ្រង់ស្រឡាញ់ អ្នកខ្លាំងណាស់!

ការលំបាក ការទុក្ខព្រួយខ្ញុំចេញពីងងឹត
   ក្នុងទ្រង់អ្នកមានសេរីភាព អំណរ នឹងនៅពន្លឺ
ព្រះយេស៊ូវទ្រង់មករកខ្ញុំ
   ការឈឺចាប់របស់ខ្ញុំបានចេញបាត់
អ្វីដែលអ្នកចង់ធ្វើនោះគឺធ្វើដើម្បីទ្រង់
   បាបខ្ញុំត្រូវសំអាតចេញ ដោយសារទ្រង់
ព្រះយេស៊ូវទ្រង់មករកខ្ញុំ

នៅពេលដែលយើងច្រៀងចំរៀងលេខផ្សេងទៀត ខ្ញុំចង់អោយអ្នកចេញពីកន្លែងអង្គុយ ហើយទៅ
សាលប្រជុំខាងក្រោយ។ បើអ្នកមិនមែនជាកូនរបស់ព្រះពិត យើងនឹងអ្នកអាននូវមេរៀនដែលសំខាន់ខ្លះ។
បើអ្នកកំពុងតែបាត់បង់ សូមទៅ នៅពេលខ្ញុំច្រៀងឃ្លាផ្សេងទៀត។ លោក ខាហ្គិននឹងនាំអ្នកទៅបន្ទប់ផ្សេង
ទៀត ដែលជាកន្លែងដែលខ្ញុំចង់អោយអ្នកមករកព្រះយេស៊ូវនៅយប់នេះតែម្ដង នៅព្រឹកនេះ យើងបានដឹង ថា
ទ្រង់គួរស្រឡាញ់ពេញពីហើយ។ សូមបន្ដរច្រៀទៅឃ្លាផ្សេងទៀត។

មានសណ្ឋានចិត្ដព្រួយហើយងងឹត
   ឱព្រះយេស៊ូវខ្ញុំមកពឹងទ្រង់
ឲ្យបានចិត្តជាអំណរហើយភ្លឺពិត
   ឱព្រះយេស៊ូវខ្ញុំមកពឹងទ្រង់
មានជំងឺដាបទាំងប្រាណទាំងព្រលឹង
   មានទាំងចិត្តក្រ តែមានទីពំនឹង
សូមប្រោសឲ្យរួចពីចិត្តរឹតទទឹង
   ឱព្រះយេស៊ូវខ្ញុំមកពឹងទ្រង់
(«ឱព្រះយេស៊ូវខ្ញុំមកពឹងទ្រង់») William T. Sleeper, 1819-1904)។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោកDr. Kreighton L.Chan៖បទចំរៀងសាឡូម៉ូន៥:១០-១៦
ច្រៀងចំរៀងដោយខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«ឱព្រះយេស៊ូវអើយ» បកប្រែដោយ Joseph A. Seiss, 1823-1904)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ត្រូវគេចំអកមើលងាយ តែគួរស្រឡាញ់

ដោយ Dr. R. L. Hymers, Jr.

«ទ្រង់គួរស្រឡាញ់ពេញទីហើយ »(បទចំរៀងសាឡូម៉ូន ៥:១៦)។

១. ទីមួយ អ្នកលោកីយ៍ដែលកំពុងតែបាត់បង់ គេគិតថាព្រះយេស៊ូវស្រឡាញ់គេទាល់
តែសោះ។(អេសាយ ៥៣:២-៣។

២. ទីពីរ អ្នកគ្រីស្ទានពិតប្រាកដគេដឹងថា ទ្រង់គួរស្រឡាញ់ពេញទីណាស់។
កូល៉ូស ១:១៥-២២; លូកា ៧:៣៨, ៤៨; ទំនុកដំកើង ២:១២។