Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




សមាជិកអាក្រក់ដែលនៅក្នុងក្រុមជំនុំនៅគ្រាចុងក្រោយបង្អស់

EVIL CHURCH MEMBERS IN THE LAST DAYS

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាប៉ាណាខលប៉ាទីស្ទនៅរដ្ឋឡូសអង់ចា
ឡែស ថ្ងៃរបស់ព្រះជាម្ចាស់នៅពេលព្រឹក ឧសភា ២៧ ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, May 27, 2012

«ហើយពួកអាក្រក់ និងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្តីអាក្រក់កាន់តែខ្លាំង
ឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង» ធីម៉ូថេទី២ ៣:១៣)។


លោក ហារ៉ូល លីដស៊ែរគឺជាអ្នកបោះពុម្ពសៀវភៅ« Christianity Today»
មកពីទស្សនាវដ្ដីពីឆ្នាំ ១៩៦៨ទៅ១៩៧៨។ គាត់ជាអ្នកនិពន្ធសៀវភៅដែលគាត់បានបង្កើតឈ្មោះ
The Battle for the Bibleនិង
ជា អ្នកនិពន្ធសៀវភៅដែលដកស្រង់ចេញពីគម្ពីរដើម្បីរៀនចំនួនពីរក្បាល។ គាត់ជាអ្នកដែលបានបង្កើតសា
លា ព្រះគម្ពីរឈ្មោះ Fuller Theological Seminary មុនពេលដែលសាលានោះបាននិយមតាមលទ្ធិខុសឆ្គង
។ គាត់ធ្លាប់ជាមិត្តផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយគាត់បានអធិប្បាយក្នុងក្រមជំនុំយើងជាញឹកញាប់ហើយបានអធិ
ប្បាយសំរាប់មង្គលការរបស់ខ្ញុំ នៅឆ្នាំ១៩៨២។

លោក លីនស៊ែលបាននិពន្ធចំណងជើងនៃសៀវភៅមួយមានឈ្មោះថា The Gathering Storm World Events and the Return of Christ
(Tyndale House Publishers, 1980)។ នៅក្នុងសៀវភៅនោះគាត់បាននិយាយថា ៖

អ្វីដែលយើងឃើញក្នុងក្រុមជំនុំឥឡូវនេះ នោះបង្ហាញយើងថា ព្រះយេស៊ូវ
ជិតយាងមកលើកទីពីរហើយ ពីព្រោះក្រុមជំនុំជាច្រើនបានក្លាយដូចជា
លោកីយ៍ហើយ... គេមិន មានគំនិតដូចជាអ្នកគ្រីស្ទាននោះទេ។ អ្នកគ្រី
ស្ទានជាច្រើនមានចិត្តគំនិតសៅម្មងដោយសារតែ គេនិយមតាមលោកីយ៍
ហើយទស្សនៈរបស់គេទាំងអស់គឺមកពីលោកីយ៍ មិនមកពីព្រះគម្ពីរនោះទេ
(ibid., p. 70)។

គាត់ក៍បានដងស្រង់យកពីគម្ពីរធីម៉ូថេទី២ ៣:១-៧ ហើយគាត់បានពន្យល់ប្រាប់ពីគំនិតរបស់គាត់ផងដែរ

ប្រទេសអាមេរិចបានបង្កើតនូវជំនាន់មួយដែលពោរពេញដោយគេជាអ្នកអ្ន
កដែលគិតពីប្រយោជន៍ខ្លួនឯងមិនគិតពីព្រះ ជាអ្នកដែលចូលចិត្តនៅស្ងាមស្ងា
ត់ម្នាក់ឯង ជាអ្នកដែលមិនមានចេះអាណិតអាសូរដល់គេជាអ្នកដែលមិនជឿ
លើព្រះដែលបានបង្កើតគេមក ជាអ្នកដែលមិនស្នេហាមាតុភូមិហើយជាអ្នក
ដែលធ្វើការអ្វីក៍ដោយមិនដែលចាប់អារម្មណ៍ពីអ្នកដទៃ ឬពីព្រះជាម្ចាសទា
ល់តែសោះ....ប្រុសលែងក្លាយជាប្រុស គេបាត់បង់ចរឹកលក្ខណះជាមនុស្ស
ហើយបាត់បង់ចោលអ្វីដែលមនុស្សធ្លាប់មើលទៅថាត្រឹមត្រូវ ហើយនឹងនៅ
ពេល មើទៅកាន់មនុស្សពីដើម មនុស្សនោះខុសប្លែកពីជ្រូក ហើយសេះ
(ibid., pp. 66-67)។

លោក លីនស៊ែលបានផ្ដល់នូវគំនិតមួយដោយផ្ទាល់ដែលយកមកពីគម្ពីរធីម៉ូថេទី២ ៣:១-៧

អត្ថបទក្នុងគម្ពីរធីម៉ូថេទី២ដែលបានចាប់ផ្ដើមនូវពាក្យចំនួនបីដែលថា« ចូរឲ្យដឹងថា នៅជាន់ក្រោ
យបង្អស់ នឹងមានគ្រាលំបាកណាស់»(ធីម៉ូថេទី២ ៣:១) លោក ម៉ាកជីបាននិយាយថា អ្វីដែលសាវកប៉ូល បានប្រាប់នៅក្នុងធីម៉ូថេទី២ ៣:១នោះ«គឺជារឿងដែលនឹងត្រូវកើតមានឡើងរបស់ក្រុមជំនុំនៅពេលអនាគត វាមិនបង្ហាញប្រាប់យ៉ាងច្បាស់ពីអនាគតរបស់ក្រុមជំនុំដែលត្រឹមត្រូវនោះទេ។
«នៅជាន់ក្រោយបង្អស់ គឺជា ពេលកំណត់ដែលយើងត្រូវតែដឹង វាប្រាប់ពីនៅជាន់ក្រោយបង្អស់របស់ក្រុមជំនុំ» (J. Vernon McGee, Th.D.,
Thru the Bible
, Thomas Nelson Publishers, 1983, volume V, p. 469; note on II Timothy 3:1)
។ លោក ម៉ាកជីបានបន្ដរនិយាយទៀតថា

«នឹងមានគ្រាលំបាកណាស់នឹងត្រូវមកដល់» ដែលមានន័យថា ពេលវេលា ដែលគួរឲ្យកើតទុក្ខ ឬក៍ពេលវេលាដែលគួរឲ្យអស់សង្ឃឹមនឹងត្រូវមកដល់។ នោះមិនមានន័យដូចជាការផ្លាស់ប្ដូររបស់ពិភពលោកនោះទេ តើវាមិនន័យ
អញ្ជឹងទេមែនឬ? ព្រះគម្ពីរមិនបានបង្រៀនយើងពីរឿងនោះទេ។ នោះគឺជា ការយល់សប្ដិរបស់មនុស្សជាច្រើន ដែលបានរស់នៅដូចជាសត្វអូទ្រីសដែល រស់នៅលើដីខ្សាច់ ហើយគេមិនដែលមានការពិតប្រាកដក្នុងជីវិតរបស់គេទេ។ កត់សំគាល់ពីអ្វីដែលនឹងកើតមានឡើងនៅជាន់ក្រោយបង្អស់។ យើងមានការ រៀបរាប់ប្រាប់ចំនួន១៩ខុសៗគ្នានៅខគម្ពីរបន្ទាប់ទៀត (ធីម៉ូថេទី២ ៣)។ វាជាការជញ្ជឹងគិតដ៏អាក្រក់ តែយើងចង់ទៅកាន់ពួកគេដោយព្រោះ នៅសព្វ
ថ្ងៃនេះរូបភាពដែលបង្ហាញឲ្យត្រូវតាមបទគម្ពីរដែលល្អបំផុតនោះបានកំពុងតែ កើតមានឡើងហើយ។ ខ្ញុំជឿថា ព្រឹត្តិការណ៍នោះកំពុងនាំផ្លាស់ប្ដូរទៅរក ថ្ងៃ នៅគ្រាជាន់ក្រោយបង្អស់របស់ក្រុមជំនុំហើយ ខ្ញុំមិនគិតថា ពេលវេលាដែល អ្នកអាចឃើញក្នុងក្រុមជំនុំរបស់គេបានបង្ហាញយ៉ាងច្បាស់ពីអ្វីដែលគេកំពុងតែធ្វើសព្វថ្ងៃនេះ។ ខ្ញុំជឿថា យើងកំពុងរស់នៅ«គ្រាដែលលំបាកណាស់នេះ» ដែលបានរៀបរាប់ប្រាប់ពីផ្នែកនេះ។ ខ្ញុំមិនដឹងថា តើយូរប៉ុន្មានទៀតដែលនឹង ត្រូវដល់ថ្ងៃចុងបំផុតនោះទេ ប៉ុន្ដែខ្ញុំដឹងប្រាកដថា វាកំពុងតែអាក្រក់ទៅៗ ហើយ មិនល្អសោះ(ibid., pp. 469-470)។

សូមក្រោកឈរឡើង ហើយអានខគម្ពីរពីខទី១ទៅដល់ខទី៤

«ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ ដ្បិតនៅគ្រា
នោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ
មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមឹលគុណ មាន
ចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្តីអធ្យោគ
និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ
ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ»

(ធីម៉ូថេទី២ ៣:១-៤)។

អ្នកអាចអង្គុយនៅកន្លែងនេះបាន។ ហេតុអ្វីបានជាមានមនុស្សជាច្រើននៅក្នុងក្រុមជំនុំយើងធ្វើដូចច្នោះ? ដោយព្រោះរយះពេលជាច្រើនឆ្នាំមក ហើយដែលគ្រូគង្វាលជាច្រើនបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកដែលអ្នកដែ លមិនទាន់បានសង្រ្គោះ ដោយមិនបានពិនិត្យមើលទីបន្ទាល់របស់គេយ៉ាប្រុងប្រយ័ត្នទេ។ នេះហើយជាមូល
ហេតុដែល ក្រុមជំនុំជាច្រើនសព្វថ្ងៃនេះពេញដោយមនុស្សដែលទាន់បានសង្រ្គោះ។ គេពោរពេញដោយ មនុស្សដែលទាន់បានសង្រ្គោះ ហើយលទ្ធផលនៃមនុស្សម្នាក់បានទទួល គឺដូចជាអ្នកគ្រីស្ទាន់ដែលបានធ្វើ ការសំរេចចិត្តស្ទាក់ស្ទើរក្នុងការជឿទៅលើព្រះយេស៊ូវ។

ក្នុង ធីម៉ូថេទី២ ៣:១-៤ យើងនឹងពន្យល់ប្រាប់នូវពាក្យចំនួន១៩ពាក្យ ឬឃ្លាដែលរៀបរាប់ពី មនុស្សដែលនៅក្នុងក្រុមជំនុំរបស់នៅ «ជាន់ក្រោយបង្អស់»។

១.  «មនុស្សនឹងស្រឡាញ់តែខ្លួនឯង»។ អ្នកដែលមិនទាន់បានស្គាល់ព្រះដែលនៅក្នុងក្រុមជំនុំជា ច្រើននឹងឆ្លុះបញ្ជាំងឲ្យដឹងថាគេមិនទាន់បានសង្រ្គោះនៅឡើយតាមរយះការស្រឡាញ់ខ្លួនឯងជាង
ព្រះគ្រីស្ទ។ ការស្រឡាញ់ខ្លួនឯងគឺជាក់ស្ដែងណាស់ដែលថាសមាជិកនៅក្រុមជំនុំភាគច្រើន នឹង មិនមកចូលរួមកម្មវិធីថ្វាយបង្គំព្រះអង្គនៅពេលល្ងាចទៀតទេ។ ពួកគេស្រឡាញ់ខ្លួនឯងខ្លាំងដល់
ម្ល៉េះបានជាគេនឹងមិនបន្ដរការទៅលេងគេ ឬក៍គេនឹងមិនមកផ្សាយដំណឹងល្អសព្វថ្ងៃនេះទេ។ ទាំង
នេះហើយជាបញ្ហា ដោយព្រោះយើងបានពេញណែនណាន់ដោយមនុស្សដែលទាន់បានសង្រ្គោះ
នៅឡើយ។

២.  «ស្រឡាញ់ប្រាក់» វាពិតជាមានន័យថា «អ្នកដែលស្រឡាញ់លុយ»។ សាច់ឈាមរបស់ មនុស្សដែលមានបាបគឺចង់តែមានលុយជាច្រើនដើម្បីចាយ ដោយព្រោះវាស្រឡាញ់តែខ្លូនឯង ជា
ជាងព្រះគ្រីស្ទ។ ព្រះគម្ពីរមានបន្ទូលថា « ដ្បិតការដែលស្រឡាញ់ប្រាក់
នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង »(ធីម៉ូថេទី១ ៦:១០)។ មានក្មេងៗដែលមិនបានសង្រ្គោះជាច្រើន
គេ នៅក្នុងក្រុមជំនុំនៅពេលដែលឪពុកម្ដាយរបស់គេបង់លុយសំរាប់អ្វីទាំងអស់។ តែបន្ទាប់ពី ពេល
ឆាប់ៗមកដែលគេបានទទួលការងារដោយខ្លួនឯង គេចេញពីព្រះវិហារ។ នោះហើយជាអត្ថន័យ នៃពាក្យថា
«ស្រឡាញ់ប្រាក់»!

៣.  «អួតអាងគឃរ» ពាក្យជាភាសាក្រិកបានរកឃើញតែនៅក្នុងគម្ពីររ៉ូម ១:៣០ ប៉ុណ្ណោះទេ ដែលវាប្រើដើម្បីពិពណ៌នាពីអ្នកដែលមិនជឿទៅលើព្រះគ្រីស្ទ។ នៅពេលដែលយើងលឺគេហៅ ពាក្យថា«ទីបន្ទាល់»សព្វថ្ងៃនេះគេថាគេរៀបរាប់ប្រាប់ពីការអាក្រក់ដែលគេធ្វើតិចជាង ការល្អដែល
គេកំពុងធ្វើឥឡូវនេះ ហើយគេបង្ហាញប្រាប់ពីព្រះគ្រីស្ទតិចណាស់។ គេមានគំនិតថា គេអាច
សង្រ្គោះខ្លួនរបស់គេបានដោយខំកែខ្លួនរបស់គេ!គេមិនសរសើតំកើងព្រះគ្រីស្ទទេ ដោយព្រោះគេ
មិនដែលបានទទួលសេចក្ដីសង្រ្គោះឡើយ។ គេប្រាប់រឿងយ៉ាងយូរពីការអាក្រក់ ដែលគេបានធ្វើ បន្ទាប់មកគេនិយាយថា «ខ្ញុំបានសង្រ្គោះហើយ»។ តើព្រះយេស៊ូវមានបន្ទូលប្រាប់ យ៉ាងនោះទេ? វាគ្រាន់តែជាការអួតខ្លួនតែប៉ុណ្ណោះទេ!

៤.  «មានឫកខ្ពស់» មានសេចក្ដីអំនួត មិនបន្ទាបខ្លួន។ តើអ្វីទៅដែលជារូបភាពរបស់សមាជិក ដែលទាន់សង្រ្គោះក្នុងក្រុមជំនុំនៅ«ជាន់ក្រោយបង្អស់»។

៥. «ប្រមាថមើលងាយ» ជាការត្មិះតិលដៀលយ៉ាងពិតប្រាកដ។ នៅពេលដែលអ្នកថ្មីមកក្រុម ជំនុំ
ពួកគេឈប់មានចិត្តចង់ស្គាល់ព្រះ ដោយព្រោះ នៅពេលដែលគេឃើញអ្នកដែលហៅខ្លួនថា
ជាកូនរបស់ ព្រះ គេនិយាយប្រឆាំងគ្នា ឬក៏ដោយព្រោះគេនិយាយដើមគ្នា នៅក្នុងក្រុមជំនុំ។ បញ្ហា
ទាំងអស់នេះដែលកើតមានឡើងក្នុងក្រុមជំនុំ បានធ្វើអាចដោះសារអោយប្រឆាំងនឹងអ្នកគ្រីស្ទាន បាន។ នៅជំនាន់ពួកក្មេងស្ទាវមុនតែងតែមានការនិយាយដើមគ្នាអឹញ្ចឹងដែរ។ វាជាចរឹកលក្ខណះ
របស់គេភាគច្រើនដែលគេធ្វើដូចជាពួកលោកីយ៍។ មើលទៅ«Occupy Wall Street» នៅ
ពេលដែលគេទៅក្រុមជំនុំ គេនៅតែបន្ដរការនិយាយដើមគ្នាទៅវិញទៅមក!

៦.  «មិនស្តាប់បង្គាប់ឪពុកម្តាយ»។តើមនុស្សយ៉ាងនោះនឹងអាចចុះចូលខ្លួនគេចំពោះព្រះបានទេ ?
គេមិនអាចទេ! មនុស្សយ៉ាងនោះនឹងប៉ះបោរប្រឆាំងចំពោះអាជ្ញាធរនៅក្នុងក្រុមជំនុំ ដូចគេធ្វើ
នៅក្នុងលោកីយ៍។ តើអ្វីដែលជារូបភាពនៃជំនាន់ក្មេងស្ទាវ និងកូនចៅរបស់ពួកគេ! ខ្ញុំគិតថារឿង
នីមួយៗទាំងនេះហើយ ដែលបានប្រាប់ក្នុងខគម្ពីរនេះ។ មិនបាច់ឆ្ងល់ទេ គេបង្ករហេតុឲ្យក្រុមជំនុំ
មួយបែកបាក់នឹងក្រុមជំនុំផ្សេងទៀត!

៧.  «រមឹលគុណ»។ ពាក្យជាភាសាក្រិកបានរកឃើញក្នុងគម្ពីរលូកា ៦:៣៥ ដែលព្រះយេស៊ូវ ទ្រង់មានបន្ទូលប្រាប់ថា
«មនុស្សអកត្តញ្ញូ និងមនុស្សអាក្រក់»។ វាគ្មានបញ្ហានោះទេ បើចិត្ត សប្បុរសរបស់គេបានបង្ហាញចេញមក តែវាមិនដែលឲ្យគេចេះអរគុណនោះទេ! យើងបានឃើញ មនុស្សជាច្រើនដែលយើងបាននាំមកក្រុមជំនុំក្នុង
ឡានរបស់យើង ចំណាយលុយផ្ទាល់ខ្លួនយើង ហើយថែមទាំងយកគេមកផ្ទះរបស់យើង
ហើយខ្វល់ខ្វាយពីគេដូចជាសមាជិកក្នុងគ្រួសាររបស់ យើងផ្ទាល់ខ្លួនយើង យកគេទៅផ្ទះដោយមិនអរគុណមួយម៉ាត់។
គេឥតមា
នចិត្តរំភើប ដូចច្នោះ គេ មិនមានចិត្តអរគុណ! ម្ដាយរបស់ខ្ញុំបានយកក្មេងប្រុសម្នាក់ចូលមកក្នុងផ្ទះរបស់គាត់ ហើយព្យាយាមបំពេញចិត្តក្មេងនោះដូចជាកូនប្រុសរបស់គាត់។គាត់បើកឡានជូនក្មេងនោះទៅសាលាហើយអោយលុយដើម្បីហូបអាហារថ្ងៃត្រង់។ នៅពេលដែលក្មេងនោះចេញពីក្រុមជំនុំ ក្មេងនោះបាន លួចប្រាក់សុទ្ធមួយឈុតរបស់គាត់ កាំបិត ហើយនឹងសបដែលគេអោយមកគាត់នៅពេលមង្គល ការថ្មីៗនេះ។ ក្មេងនោះបានធ្វើឲ្យម្ដាយខ្ញុំយំ
ហើយមិនបាននិយាយពាក្យថា អរគុណមួយម៉ាត់សោះ។ ក្មេងនោះមិនបានប្រាប់ពីថ្ងៃដែលវានឹងចេញទៅ
ដល់ម្ដាយខ្ញុំជាមុនទៀតផង។ «រមឹលគុណ»។បន្ទាប់ពីពេលនោះមក យើងឃើញថានៅគ្រានេះ
ជាជំនាន់ដែលអាក្រក់ណាស់។ ៨.«មានចិត្តមិនបរិសុទ្ធ»មានន័យថា«អាសគ្រាម»(មិនកោតខ្លាចដល់ព្រះ)។
ពួកគេរស់នៅ ដោយមានការប្រឆាំងប៉ះបោរនឹងព្រះ ហើយគិតថាគេជាអ្នកគ្រីស្ទាន! គេជាអ្នកដែលប៉ះបោរប្រ
ឆាំងនឹងរាល់អាជ្ញាធរទាំងអស់។

៩.  «មិនស្រឡាញ់តាមធម្មតាមនុស្ស»។ នេះមានន័យថា គេមិនមានសេចក្ដីស្រឡាញ់តាម ធម្មជាតិដែលព្រះបានបង្កើតមក
 រស់នៅសំរាប់តែសាច់ឈាមខ្លួនតែប៉ុណ្ណោះ ដូចជាយើងឃើញ ក្នុងការពន្លួតកូន
ឬក៍រស់នៅមិនតាមធម្មតាមនុស្ស(ប្រុសនិងប្រុសឬស្រីនិងស្រី)។គេសំលាប់កូន គេ
ឬក៍ទុកកូននៅផ្ទះឪពុកម្ដាយរបស់គេក្នុងភាពអាក្រក់ «នៅផ្ទះសំរាក» ហើយគេកំរកទៅលេង កូន ឬក៍កំរកតេទៅលេងកូនរបស់គេ
«គ្រីស្ទាន»។ ដូចលោក លីនស៊ែល បាននិយាយថា ពួកគេ មិនមាន«ការអាណិតអាសូរទេ»។
តើរូបភាពនោះជាតំណាងដល់អាក្រក់ពីអ្វីទៅ! ១០. «គ្មានសេចក្តីអធ្យោគ»។ មនុស្សទាំងនេះមិនអាចផ្សះផ្សាគ្នាបានទេ។
គេបដិសេដមិនអោយ ចុះសំរុងជាមួយគេទេ។ អ្នកមិនអាចបំពេញចិត្តគេ ទោះបីជាបញ្ហាយ៉ាងណាក៍ដោយដែលអ្នកខំ ធ្វើ! អ្នកមិនអាចមានមេត្រីភាពជាមួយគេបានទេ។

១១. «និយាយបង្កាច់គេ» ។ហេតុអ្វីបានជាគេចូលចិត្តនិយាយពាក្យចចាមអារាម និងវាយប្រហារ អ្នកដទៃដូចច្នេះ!
អាក្រក់មែន! នេះជារឿងពិតនៅក្នុងក្រុមជំនុំ ដែលកំពុងកើតមានឡើងក្នុង ពិភពលោកនេះឥឡូវនេះ!សមាជិកដែលមិនទាន់ស្គាល់ព្រះនៅក្នុងក្រុមជំនុំចូលចិត្តនិយាយបង្ខូចឈ្មោះ ក្រុមជំនុំផ្សេងទៀត នៅក្នុងពួកជំនុំ........។

១២. «មិនចេះទប់ចិត្ត»។ មានន័យថា «មិនចេះទប់ចិត្ត»។ យើងឃើញគ្រាដែលអន់ថយនៅក្នុង សង្គមរបស់យើង។
គេមកព្រះវិហារ តែគេមិននៅយូរប៉ុន្មានទេ ដោយព្រោះគេមិនមានការទប់ចិត្ត ទេ។ គេដូចជាសត្វដែលរស់ក្នុងព្រៃ។ អាក្រក់ម្ល៉េះ! គេទៅក្រុមជំនុំមួយទៅក្រុមជំនុំមួយ។ដូចជា លោកស្ពឺជិនបាននិយាយ «គេធ្វើការឆ្លងដូចជាបក្សីអឹញ្ជឹង ដែលមិនដឹងជាសំបុកនៅទីណាទេ»។
១៣. «មានចិត្តសាហាវ» មានន័យថា «សាហាវ»(លោកម៉ាកជី)។ សព្វថ្ងៃនេះផ្លូវនីមួយៗក្នុង
ប្រទេសរបស់មិន មានសុវត្ថិភាពនោះទេ សូម្បីតែនៅពេលថ្ងៃ។ ហើយមានក្រុមជំនុំជាច្រើនដែល គ្មានសុវត្ថិភាពទេសំរាប់អ្នកដែលជឿព្រះថ្មី! អ្នកដែលហៅថា «គ្រីស្ទាន» គឺសាហាវដូចជាអ្នកលោ កីយ៍នៅជុំវិញយើងអឹញ្ជឹងដែរ! នេះពិជាប្រាកដជា «គ្រាដ៏អាក្រក់ណាស់!» មានក្មេងជំទង់មួយរូប ព្យាយាមសំលាប់ម្ដាយរបស់ខ្លួនឯង ដោយព្រោះម្ដាយព្យាយាមបង្ខំឲ្យនៅផ្ទះ! ពិតមែន! ខ្ញុំបាន អានការសែតនៅព្រឹកថ្ងៃព្រហត្បតិ។ ក្មេងជំទង់នេះបានធ្វើរឿងនេះឥឡូវនេះ ដែលយើងធ្លាប់បាន លឺឬឃើញនៅក្នុងឆ្នាំ១៩៤០
ឬឆ្នាំ៥០នោះទេ!

១៤. «មិនចូលចិត្តនឹងការល្អ»។ វាមានន័យយ៉ាងច្បាស់ថា «អ្នកដែលស្អប់ការល្អ» វាគឺផ្ទុយពីការ ស្រឡាញ់ការល្អ»ក្នុងគម្ពីរទីតុស ១:៨។
ការល្អ ឬ មនុស្សត្រឹមត្រូវត្រូវដែលមនុស្សស្អប់ ពេលដែលមនុស្ស អាក្រក់ម្នាក់ដែល«ចូលចិត្តការល្អ»គឺធ្វើអោយគេស្រឡាញ់។
យើងឃើញថា ការរើសតាំងក្នុងក្រុមជំនុំយើង។ នោះហើយជាចរិកលក្ខណះដែលសំខាន់នៅជំនាន់នេះ។ ពួកគេ «មិនចូលចិត្តនឹងការល្អ»។

១៥. «ក្បត់គេ»។ នេះមានន័យច្បាស់ថា «អ្នកក្បត់»។ មនុស្សទាំងនេះអ្នកមិនអាចទុកចិត្តបាន ទេ។ គេនឹងក្បតអ្នកគ្រប់ពេលវេលា ដោយព្រោះវាជាចរិលក្ខណះរបស់គេ។ ដោយព្រោះចរិលក្ខ ណះរបស់គេអឹញ្ជឹងនោះ គេជា «អ្នកដែលក្បត់គេ»។

១៦. «ឥតបើគិត» មានន័យថា«មិនចេះគិត ក្បាលរឹងគ្រប់កិច្ចការដែលគេប្រព្រឹត្តអាក្រក់ ហើយ គេធ្វើតាមតណ្ហារបស់គេ(ងប់នឹងធ្វើអ្វីមួយឥតបើគិត)(លោក ម៉ាវីន អោ វីនសែន)។ នេះពិពណ៌ នាពីសកម្មភាពដែលគេធ្វើដោយប្រញាប់ប្រញាល់ ហើយគេធ្វើដោយមិនគិត។ គេជាអ្នកដែល ឆាប់ចូលរួមក្នុងក្រុមជំនុំ បន្ទាប់មក គេចេញទៅបាត់!
អ្នកមិនអាចទុកចិត្តទៅលើមនុស្សដែលមិន ចេះគិតនោះបានទេ! ពួកគេជា «មនុស្សក្បាលរឹង»ហើយជា «អ្នកមិនចេះគិត»។

១៧. «មានចិត្តធំ» មានន័យថា មានចិត្តអំនួតដោយឥតប្រយោជន៍ នេះជាពាក្យដូចគ្នាជាភាសា ក្រិកដែលបានប្រើក្នុងគម្ពីរធីម៉ូថេទី១ ៦:៤ «អ្នកនោះមានឈ្មោះថាមានចិត្តធំ ហើយមិនដឹងអ្វីសោះ គឺវក់តែនឹងជជែក ហើយដេញដោលពីន័យពាក្យ ដែលនាំឲ្យកើតសេចក្តីឈ្នានីស ឈ្លោះប្រកែក ជេរប្រមាថ និងសេចក្តីសង្ស័យដ៏អាក្រក់ប៉ុណ្ណោះ»។ តាមការស្ទង់មើលរបស់គ្រូគង្វាល ចំនួន៨៩%ដែលបានដោះស្រាយនូវមនុស្សដែលគេហៅថា «អ្នកគ្រីស្ទាន» ដូចនេះ មនុស្សយ៉ាង នោះដែលធ្វើអោយក្រុមជំនុំបែកបាក់គ្នា។ គិតអំពីរឿងនេះ គ្រូគង្វាលចំនួន១០នាក់មាន៩ដែល មានបទពិសោធន៍បែកបាក់ក្រុមជំនុំ ព្រោះតែមនុស្សយ៉ាងដូចច្នោះ! គេគឺជា «អ្នកដែលធ្វើអោយ គេមានការលំបាក ឬក៍ជាអ្នកដែលមានចិត្តអំនួតដោយមិនមានប្រយោជន៍»(លោក វីនសែន)

១៨. «ចូលចិត្តនឹងល្បែងលេងជាជាងព្រះ»។«ស្រឡាញ់ការសប្បាយជាជាងព្រះ» (លោក វីន
សែន)។ លោក ម៉ាកជីបាននិយាយថា «ពួកគេបានចំនាយលុយរាប់លានដុល្លាក្នុងការលេងល្បែង ឬក៍ចំនាយលុយក្នុងការកំសាន្ដ ដោយព្រោះមនុស្សទាំងនោះមិនចូលចិត្តល្បែងជាជាងព្រះ» (ibid., p. 471)។ នេះក៍ពន្យល់យើងផងដែរថា ហេតុអ្វីបានជាអ្នកដែលគេមិនជឿព្រះ គេចំណាយ ពេលជាច្រើនម៉ោងមិនចេះចប់មិនចេះហើយជារៀងរាល់ថ្ងៃ ដើម្បីលេង
ហ្គេមក្នុងកំព្យូទ័រ តែគេនិ យាយថា គេគេគ្មានពេលដើម្បីអានព្រះគម្ពីរ ឬគ្មានពេលដើម្បីអធិស្ឋានប្រចាំថ្ងៃទេ! មិនបាច់ឆ្ងល់ ទេ គេមិនមានការផ្លាសប្រែពិតប្រាកដនោះទេ! គេចូលចិត្តល្បែងកំសាន្ដជាជាងព្រះ។

១៩. «គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលមកដោយការគោរពប្រតិបត្តិនោះទេ»។ គេគ្រាន់តែមានភាពដូចគ្នាខាងក្រៅប៉ុណ្ណោះ ដូចជាមានប្ញក ពាជាអ្នកគោរពប្រតិបត្តិដល់ពិតប្រាកដអឹញ្ជឹង(លោក វីនសែន)។ «គេធ្វើតាមអ្វីដែលសាសនាធ្វើតែគេមិនជឿពិតបា្រកដ»(លោក ម៉ាកជី)។ គេចង់ផ្គាប់ចិត្តមនុស្ស គេមកក្រុមជំនុំតែគេមិនស្គាល់ ព្រះគ្រីស្ទនោះទេ «គេរៀនជានិច្ច ប៉ុន្តែ ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិតឡើយ»(ធីម៉ូថេទី២ ៣:៧)។ អ្នកអាចអធិប្បាយនូវដំណឹងល្អទៅកាន់គេរហូតដល់អ្នកមានមុខខៀវក៍ដោយ គេនៅតែ ធ្វើត្រឹមត្រូវដើម្បីផ្គាប់ចិត្តដដែល«គេធ្វើប្ញកពាដូចអ្នកដែលគោរពដល់ព្រះ» តែគេមិនស្គាល់ព្រះ ចេស្ដានៃព្រះសោះឡើយ»។
 គួរឲ្យឈឺចាប់មែន មានមនុស្សដូចច្នោះជាច្រើននៅក្នុងក្រុមជំនុំជា រៀងរាល់ថ្ងៃអាទិត្យ!


តើអ្វីទៅដែលជារូបភាពនៃ«ជំនាន់ពួកក្មេងស្ទាវមិន»រឿងទាំងនោះបានកើតឡើងប្រហែលជាមានរយះពេល៤៥ទៅ៦៥ហើយឥឡូវនេះហើយទំហំក្មេងៗនិងចៅៗរបស់គេគឺតិចជាង!ដូចជា លោក លីនស៊ែលបានរៀប រាប់ពីពួកគេថា គេជាអ្នកដែលគិតពីប្រយោជន៍ខ្លួនឯងមិនគិតពីព្រះ ជាអ្នកដែលចូលចិត្តនៅស្ងាមស្ងាត់ម្នាក់
ឯង ជាអ្នកដែលមិនមានចេះអាណិតអាសូរដល់គេជាអ្នកដែលមិនជឿលើសាសនា ជាអ្នកដែលមិនស្នេហា
មាតុភូមិ ហើយជាអ្នកដែលធ្វើការអ្វីកួដោយមិនចាប់អារម្មណ៍ពីអ្នកដទៃ ឬពីព្រះជាម្ចាសទាល់តែសោះ»។ ពួកគេត្រូវបានរៀបរាប់ប្រាប់ក្នុងគម្ពីរធីម៉ូថេទី២ ៣:១-៨។

ឥឡូវនេះបើសិនជាការរៀបរាប់ទាំង១៩ចំណុចនោះត្រូវនឹងអ្នក តើអ្នកមានកំហុសឬទេ? ចូរកត់ សំគាល់ពាក្យថា«មនុស្ស»។វាបានបង្ហាញឲ្យឃើញ៣ដងក្នុងអត្ថបទ។«មនុស្សនឹងស្រឡាញ់តែខ្លួនឯង»(ខ២) ។«គេជាអ្នកទាស់ទទឹងនឹងសេចក្តីពិត៖
 គឺជាមនុស្សមានគំនិតខូច»(ខ៨)។ «ហើយពួកអាក្រក់ និងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្តីអាក្រក់កាន់តែខ្លាំងឡើង»(ខ១៣)។
ការបញ្ជាក់ប្រាប់ទាំង នេះសំដៅទៅលើមនុស្សដែលមិនទាន់បានសង្រ្គោះដែលនៅក្នុងក្រុមជំនុំ ទាំងមនុស្សប្រុសនិងមនុស្សស្រី ទាំងអស់។


១.  ពួកគេស្រឡាញខ្លួនឯង ពួកគេមិនស្រឡាញ់ព្រះទេ

២.  ពួកគេជាអ្នកទាស់ទទឹងនឹងសេចក្ដីពិត

៣.  ពួកគេមានជំនឿនជឿនទៅខាងសេចក្ដីអាក្រក់កាន់តែខ្លាំងឡើង។

« ហើយពួកអាក្រក់ និងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្តីអាក្រក់កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង»(ធីម៉ូថេទី២ ៣:១៣)។

នៅពេលដែលគេមានគំនិតយ៉ាងដូចច្នោះ គេមិនសូវប្រែចិត្តប៉ុន្មាននោះទេ ដោយព្រោះព្រះបាន ប្រគល់ ឲ្យគេទៅតាមចិត្តរបស់គេ ពេលដែលព្រះបានបោះបង់ចោលអ្នកហើយ វាគឺយឺតពេលសំ រាប់ អ្នក ដើម្បី អោយអ្នកទទួលបានសេចក្ដីសង្រ្គោះ។ តែកុំកំសាន្ដចិត្តខ្លួនអ្នកខ្លាំងពេក។ អ្នកអាចនៅក្រុមជំនុំ បាន ហើយ ព្រះនៅតែបោះបង់ចោលអ្នកដដែល។ ខ្ញុំបានឃើញរឿងនោះកើតឡើងជាច្រើនដងមកហើយ។ ទោះ បី ជា យ៉ាងណាក៍ដោយ ប្រសិនបើមនៈសិការ(សម្បជញ្ញះ)របស់ប៉ះពាល់ចិត្តអ្នកពីអំពើបាបរបស់អ្នក អ្នកជា កូន របស់ព្រះពិតប្រាកដ ហើយអ្នកនៅតែមានសង្ឃឹម។

ប្រសិនជាអ្នកជាមនុស្សដែលនៅតែវង្វេងនៅឡើយ តើវាមិនមែនជាពេលដើម្បីអោយអ្នកដឹងខ្លួន
យ៉ាងពិតប្រាកដណាស់អំពីការស្វែងរកព្រះគ្រីស្ទទេឬអ៊ី? តើអ្នកនៅតែធ្វើបន្ដរទៅមុខ ហើយអ្នកនៅតែមិន ទាន់បានទទួលស្គាល់តទៅមុខទៀតបានរបៀបណាទៅ? អ្នកនឹងធ្លាក់ទៅក្នុងស្ថាននរកនៅពេលណាមួយ ជាមិនខាន។ តើអ្នកអាចរស់នៅមួយថ្ងៃទៅមួយថ្ងៃយ៉ាងម៉េចបានទៅ? ព្រះយេស៊ូវទ្រង់បានបន្ទូលថា
« ចូរខំប្រឹងយ៉ាងអស់ពីចិត្ត ឲ្យបានចូលទៅតាមទ្វារចង្អៀត»(លូកា ១៣:២៤)។

ខ្ញុំចាំបាននៅពេលដែលខ្ញុំកំពុងបើកឡានចេញពីទីក្រុងសាន ជ៉ូស ទៅកាន់ទីក្រុងសានហ្រ្វានស៊ីស្ដូ ត្រលប់មកវិញនៅឆ្នាំ ១៩៧២ឬឆ្នាំ១៩៧៣។ មានក្មេងស្ទាវម្នាក់បាននៅក្នុងឡានជាមួយនឹងខ្ញុំ។ គាត់និយា យរហូតនៅតាមផ្លូវនៅពេលនោះទាំងទៅទាំងមក។គាត់មិនបានផ្ដាច់ថ្នាំញៀនយូរប៉ុន្មាននោះទេ ហើយខួរ ក្បាលរបស់គាត់មើលទៅពិបាកយល់មែនទែន។ គាត់នៅតែនិយាយហើយនិយាយទៀត រហូតដល់ខ្ញុំទ្រាំមិនបាន! ខ្ញុំចាំបានថា ខ្ញុំបានគិត «គ្មានសង្ឃឹមសំរាប់បុរសម្នាក់នេះទេ»។ តែខ្ញុំបានគិតខុស។ គាត់បានផ្លាស់ យ៉ាងពិតប្រាកដបន្ទាប់ពីពេលនោះមក!សព្វថ្ងៃនេះគាត់បានរៀបការជាមួយស្រ្ដីដែលធំឡើងក្នុងក្រុមជំនុំម្នាក់ ហើយគាត់ជាគ្រូគង្វាលក្នុងក្រុមជំនុំមួយនៅទីក្រុង ក្នុងរដ្ឋអារីសូណា! គាត់ចេះច្រៀងចំរៀង «ព្រះគុណអស្ចារ្យ ជាសព្វពិរោះ ដែលប្រោសមនុស្សយ៉ាងដូចខ្ញុំ!»

បើសិនជាអ្នកមិនទាន់បានសង្រ្គោះនៅឡើយ នៅតែមានសង្ឃឹមសំរាប់អ្នក! ប៉ុន្ដែអ្នកមានសង្ឃឹម តែមួយប៉ុណ្ណោះសំរាប់អ្នក ហើយព្រះនាមរបស់ទ្រង់គឺ ព្រះយេស៊ូវ! សូមជឿទុកចិត្តលើទ្រង់ទៅ ទ្រង់នឹង សង្រ្គោះអ្នក!

មានទាំងសណ្ឋានចិត្តព្រួយ ហើយងងឹត
   ឱព្រះយេស៊ូវ ខ្ញុំមកពឹងទ្រង់
ឲ្យបានចិត្តជាអំណរ ហើយភ្លឺពិត
   ឱព្រះយេស៊ូវខ្ញុំមក
(«ឱព្រះយេស៊ូវខ្ញុំមក» ដោយ William T. Sleeper, 1819-1904)។

បើសិនជាអ្នកមិនទាន់បានសង្រ្គោះនៅឡើយ សូមអញ្ជើញទៅបន្ទប់នៅខាងក្រោយឥឡូវនេះទៅ ហើយ លោក ខាហ្គិន នឹងនាំអ្នកទៅកន្លែងដែលស្ថាត់ ដើម្បីនាំសេចក្ដីអធិស្ឋានអោយអ្នក។

ឥឡូវនេះខ្ញុំមានពីរបីពាក្យទៀតដើម្បីនិយាយប្រាប់អ្នកដែលទាន់បានសង្រ្គោះ។ ខ្ញុំដឹងថាក្នុង គម្ពីរ ២ធីម៉ូថេ ៣:១-៨ គឺជាបទគម្ពីរដែលមិនគួរសប្បាយ និងគួរអោយធ្លាក់ទឹកចិត្តណាស់។ ពេលដែលយើង មើលទៅកាន់មនុស្សដែលមិនស្គាល់ព្រះ វាធ្វើអោយយើងធ្លាក់ទឹកចិត្តយ៉ាងពិតប្រាកដ។ ដ្បិតមេរៀននេះ បានកំសាន្ដចិត្តខ្ញុំអស់រយះពេលជាច្រើនឆ្នាំមកហើយ។ ពេលដែលខ្ញុំអាននូវព្រះគុណដែលទ្រង់បានធ្វើសំរា ប់មនុស្សទាំងអស់ដែលមានក្នុងបទទំនាយក្នុងព្រះគម្ពីរ វាជួយលើកទឹកចិត្តខ្ញុំមែនទែន។ វាធ្វើអោយខ្ញុំគិត ថា «បាទ នោះហើយជាអ្វីដែលព្រះគម្ពីរបានប្រាប់យើង។ ព្រឹត្ដិការណ៍ដែឡអាក្រក់ តែពួកគេគេចផុត។ ព្រះគម្ពីរបានទាយទុកមុនពីរឿងនេះ ហើយថាព្រះទ្រង់នឹងនៅតែមានបន្ទូលប្រាប់យើងពីបទគម្ពីរនោះនៅ បង្ល័ង្កនៅស្ថានសួគ៌! ម៉្យាងទៀត នៅមានជំពូកបន្ទាប់ទៀតក្នុងគម្ពីរធីម៉ូថេ ដែលប្រាប់ថា « ព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់រៀបនឹងជំនុំជំរះ ទាំងមនុស្សរស់ និងមនុស្សស្លាប់ផង គឺផ្តាំដោយអាងដំណើរទ្រង់យាងមក»(២ធីម៉ូថេ ៤:១)។ ទោះបីថាមនុស្សអាក្រក់មិនព្រមទទួលក៏ដោយ ព្រះយេស៊ូវទ្រង់នឹងយាងមកម្ដង ទៀត! សូមគិតពីអត្ថន័យនៃពាក្យនៅក្នុងបទចំរៀង

ងងឹតនៅពេលយប់ បាបបានជំទាស់នឹងយើង
   បន្ទុកដល់ធ្ងន់នៃការទុក្ខព្រួយ ដែលយើងទ្រាំ
តែឥឡូវនេះ យើងឃើញសំគាល់ថា ទ្រង់យាងមក
   យើងអរសប្បាយក្នុងចិត្ត យើង ពែងនៃអំណរមករកអ្នក

ងើបក្បាលអ្នកឡើយ ការយាងមកយ៉ាងនឿយហត់
   ឃើញថ្ងៃកាន់តែចូលមកជិត ដូចជាផ្ទៃមេឃក្រហម
ស្រមោលបានរត់ចេញ ព្រះយេស៊ូវទ្រង់នឹងយាងមក
   រងចាំដោយយូរ ដូចជានៅពេលយប់ចាប់ស្លាក

ទ្រង់នឹងយាងមកម្ដងទៀត ទ្រង់នឹងយាងមកម្ដងទៀត
   ដូចជាព្រះយេស៊ូវណាស់ បដិសេដមនុស្ស
ទ្រង់នឹងយាងមកម្ដងទៀត ទ្រង់នឹងយាងមកម្ដងទៀត
   ដោយព្រះចេស្ដា និងសិរីល្អដ៏រុងរឿង ទ្រង់នឹងយាងមកម្ដងទៀត
(«ទ្រង់នឹងយាងមកម្ដងទៀត»ដោយ Mabel Johnston Camp, 1871-1937)។

គ្មានអ្វីដែលធ្វើអោយមានអំណរ ជាងថ្ងៃដែលព្រះគ្រីស្ទនឹងយាងមកលើកទីពីរសំរាប់អ្នកគ្រីស្ទាន នោះទេ! ខ្ញុំតែរកឃើញដូចច្នេះ! ដូចជាខ្ញុំបានរៀបចំសេចក្ដីអធិប្បាយនេះអឹញ្ចឹង ខ្ញុំបានយករឿងមួយចំនួន មកពីក្នុងពាក្យទំនាយនៅសៀវភៅដែលបានបោះពុម្ពដោយ លោក ច៉ាសឡែស អឹល ហ្វេនបើយ។ ខ្ញុំភ្លេចពី ទំព័រណាដែលខ្ញុំយកមក តែវានៅទំព័រខាងមុខដែលខ្ញុំអាន បុរសក្មេងជនជាតិចិនដែលអស្ចារ្យម្នាក់នោះ ពេលដែលគាត់បានអោយសៀវភៅមកខ្ញុំវិញក្នុងឆ្នាំ១៩៧១។ គាត់ឈ្មោះ ខែន យ៊ី ឥឡូវនេះគាត់ជាគ្រូគង្វា លម្នាក់។ខ្ញុំស្គាល់គាត់ ព្រោះខ្ញុំចំណាយពេលជារៀងរាល់ថ្ងៃចុងសប្ដាហ៍នៅ Chinese mission នៅក្រុង Sacramento នៅកំឡុងពេលឆ្នាំទីមួយដែលខ្ញុំរៀននៅសាលា Golden Gate Baptist Theological Seminary។ លោក ខែនបានសរសេរពាក្យទាំងនេះ៖

«ជូនចំពោះប៊ោបជាទីស្រឡាញ់ដោយព្រោះគំរូដែលអ្នកបានពលីកម្ម
ដោយសេចក្ដីស្រឡាញ់របស់អ្នក ដោយព្រោះសេចក្ដីរបស់ក្រុមជំនុំ
របស់អ្នក(ក្រុមជំនុំប៉ាទីស្ទសំរាប់ជនជាតិលើកដំបូងនៅរដ្ឋឡូសអង់ ចាឡែស)
(the First Chinese Baptist Church of Los Angeles)
ដោយព្រោះអ្នកស្រឡាញ់បេសសកម្មរបស់យើង(ក្នុង ក្រុមជំនុំនៅរដ្ឋឡូសអង់ចាឡែស)
ដោយសារតែចក្ខុវិស័យរបស់អ្នក ដែលអ្នកផ្ដល់អោយពួក យើងដោយមានចិត្តសប្បាយនោះ
ហើយនៅចុងបញ្ចប់ ព្រោះតែអ្នក មិន មាននាក់ណាទៀតទេ វាធ្វើអោយខ្ញុំសប្បាយ ព្រោះបានចាក់ព្រះពរមកខ្ញុំ!
 ម៉ារែនណាថា ព្រះអម្ចាស់នឹងយាងមក! សេចក្ដីស្រឡាញ់ក្នុងព្រះគ្រីស្ទ ខែន»។

អាម៉ែន! អាម៉ែន! នៅពេលដែលមនុស្សដូចលោក ខែនបានជួយព័ន្ធកិច្ចរបស់ក្រុមជំនុំយើង វាធ្វើ អោយព័ន្ធកិច្ចក្នុងក្រុមជំនុំមានប្រយោជន៍ទាំងអស់! មានបុរសក្មេងម្នាក់ក្នុងក្រុមជំនុំយើងបានប្រាប់ខ្ញុំថា គាត់បានធ្លាក់ទឹកចិត្តដោយព្រោះមនុស្សដែលគាត់ខំជួយតែគេបែរចេញ។ខ្ញុំនិយាយថា«តែអ្នក បន្ទាប់ទៀត
ដែលមិនបែរក្រោយនោះហើយជាអ្នកដែលមានអំណរ ដែលការនោះហើយដែលធ្វើអោយលោកីយ៍មិនដែល ស្គាល់!» អ្នកទាំងនោះដែលអ្នកបាននាំមកស្គាល់ព្រះគ្រីស្ទ គេនឹងមានអំណរ នៅពេលដែលព្រះយេស៊ូវទ្រង់ នឹងយាងមក! អ្នកគ្រីស្ទានគ្រប់រូបដែលអ្នកធ្លាប់បានជួយ គេនឹងមានអំណរជាមួយនឹងអ្នក នៅពេលដែល ព្រះយេស៊ូវទ្រង់នឹងយាងមក! អាម៉ែន! ម៉ារានណាថា ព្រះយេស៊ូវទ្រង់នឹងយាងមក!

មេឃនឹងលាតត្រដាង រៀបចំទុកពីការចូលមក
   ផ្ដាយនឹងលើលតំកើងទ្រង់ ដោយផ្ដរលាន់
ពន្លឺចាំងនៅព្រះភ័ក្រ្ដទ្រង់ នឹងចូលមកនៅការរងចាំ
   ហើយយើងនឹងសំឡឹងមើលព្រះភ័ក្រ្ដរបស់ទ្រង់
ហើយយើងនឹងសំឡឹងមើលទ្រង់ យើងនឹងសំឡឹងមើលទ្រង់
   នឹងឃើញព្រះភ័ក្រ្ដទ្រង់ដោយសិរីល្អរុងរឿង!
ហើយយើងនឹងសំឡឹងមើលទ្រង់ បាទ ហើយយើងនឹងសំឡឹងមើលទ្រង់
   ទល់នឹងព្រះភ័ក្រ្ដរបស់ទ្រង់ ព្រះអម្ចាស់សង្រ្គោះរបស់យើង!

ទេវតានឹងបញ្ចេញសំលេងពេលដែលទ្រង់យាងមក
   អ្នកដែលដេកលក់នឹងរស់ឡើងពីកន្លែងដែលលង់លក់របស់គេ
ហើយអ្នកដែលនៅសល់នឹងផ្លាស់ប្ដូរនៅពេលភ្លាមនោះ
   យើងនឹងសំឡឹងមើលព្រះភ័ក្រ្ដរបស់ទ្រង់ទល់នឹងមុខ
ហើយយើងនឹងសំឡឹងមើលទ្រង់ យើងនឹងសំឡឹងមើលទ្រង់
   នឹងឃើញព្រះភ័ក្រ្ដទ្រង់ដោយសិរីល្អរុងរឿង!
ហើយយើងនឹងសំឡឹងមើលទ្រង់ បាទ ហើយយើងនឹងសំឡឹងមើលទ្រង់
   ទល់នឹងព្រះភ័ក្រ្ដរបស់ទ្រង់ ព្រះអម្ចាស់សង្រ្គោះរបស់យើង! ព្រះអម្ចាស់!
(«ហើយយើងនឹងសំឡឹងមើលទ្រង់» ដោយ Dottie Rambo, 1934-2008)។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនអធិប្បាយ ដោយលោក Dr. Kreighton L. Chan៖ ២ធីម៉ូថេ ៣:១-៨។
ច្រៀងចំរៀងខ្លួនឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ព្រះនឹងយាងមកវិញ»(ដោយ H. L. Turner, 1878)។