Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ម្នាក់នឹងយកទៅ ម្នាក់នឹងទុកនៅ

ONE TAKEN AND ONE LEFT

ដោយ Dr. R. L. Hymers, Jr.
សេចក្ដីអធិប្បាយមួយបានអធិប្បយនៅក្រុមជំនុំថាប៉ាណាខល នៅរដ្នឡូសអង់ចាឡេស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែឧសភា ២០ ២០១២
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, May 20, 2012


សេចក្ដីអធិប្បាយនេះទុកជាវត្ថុអនុស្សាវរីយ៍ទៅដល់ម្ដាយរបស់ខ្ញុំ។ គាត់បានកើតនៅក្នុងរដ្ធអោខ្លាហ៊ូម៉ា រយះពេល៩៩
កន្លងទៅហើយសព្វថ្ងៃនេះ។ វាធ្វើឲ្យខ្ញុំមានសេចក្ដីអំណររបស់ខ្ញុំ ដោយព្រោះម្ដាយរបស់ខ្ញុំបានផ្លាស់ប្រែចិត្ត គាត់បាន
សង្រ្គោះយ៉ាងពិតនៅពេលដែលគាត់មានអាយុ៨០ឆ្នាំ។ ខ្ញុំបានធ្វើពិធីជ្រមុជទឹកឲ្យគាត់នៅ ថ្ងៃទី៤ កក្កដា ១៩៩៣។
គាត់បាននៅជាមួយខ្ញុំក្នុងក្រុមជំនុំស្ទើរតែជារៀងរាល់ថ្ងៃ អស់ពេញមួយជីវិតរបស់គាត់ បួនឆ្នាំបន្ទាប់មកនិងបានកន្លះ
ឆ្នាំទៀត។ ដោយសារតែសេចក្ដីសន្យារបស់ព្រះយេស៊ូវ ទ្រង់បានសន្យា ខ្ញុំដឹងថាខ្ញុំនឹងជួបម្ដាយរបស់ខ្ញុំម្ដងទៀត។សេ
ចក្ដីអំណរដ៏ខ្លាំងដល់ម៉្លេះ! សេចក្ដីសង្ឃឹមដ៏អស្ចារ្យដល់ម៉្លេះ! សូមរក្សារឿងនេះក្នុងចិត្តរបស់ខ្ញុំ ដូចជាការមកច្រៀងស
រសើរតំកើងដល់ព្រះ។(លោក ហ្គីហ្វីតច្រៀង «ព្រះគ្រីស្ទនឹងយាងមកវិញ»)

ឥឡូវនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបើកគម្ពីរជាមួយខ្ញុំនៅ ម៉ាថាយ ២៤:៤០ សូមឲ្យយើងទាំងអស់គ្នាក្រោក
ឈរឡើង ដើម្បីអាននូវខគម្ពីរនេះ

«ម្នាក់នឹងយកទៅ ហើយម្នាក់នឹងទុកនៅ»(ម៉ាថាយ ២៤:៤០)។

គ្រូដែលបង្រៀងព្រះគម្ពីរដែលល្បីបាននិយាយក្នុងវិទ្យុថា « នេះពិតប្រាកដណាស់សំដៅទៅលើការលើក
ឡើងរបស់អ្នកដែលជឿ បានរៀបរាប់ប្រាប់ក្នុងគម្ពីរ ១ថែស្សាឡូនិច ៤:១៦-១៧។» ឪពុករបស់គាត់មិនបាននិយា
យប៉ុន្ដែគាត់ដឹងច្រើនជាងឪពុករបស់គាត់បានដឹង។ ក្នុងការណែនាំរបស់បុរសម្នាក់នេះ នៅខ៤៣និង៤៤គាត់និយា
យថា គេប្រាប់រឿងនេះសំដៅលើ«ការយាងមកវិញរបស់ព្រះអម្ចាស់»សំរាប់ខ្ញុំវិញវាហាក់ដូចជានិយាយពី២បែប! មេ
រៀននេះសំដៅទៅលើ ការយាងមកវិញរបស់ព្រះគ្រីស្ទយ៉ាងច្បាស់។ ខ៤២ធ្វើឲ្យយើងយល់ច្បាស់ណាស់

«ដូច្នេះឲ្យចាំយាមដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណាដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ»(ម៉ាថាយ ២៤:៤២)។

គា្មនមនុស្សណាដឹងច្បាស់ថា នៅពេលណាដែលព្រះយេស៊ូវនឹងយាងមកវិញម្ដងទៀតនោះទេ ។ ខ្ញុំដឹងថា លោកហា
រ៉ូលដ៍ឆែមផីងបានកំណត់ថ្ងៃថាទ្រង់យាងមកនៅឆ្នាំមុន ។ ប៉ុន្ដែគាត់បានធ្វើខុសដូចជាអ្នកដែលកំណត់ថ្ងៃដែលព្រះ
យេស៊ូវយាងមកផ្សេងៗទៀតជាដើម ។ ខ្ញុំដឹងថា ឡង់យេរបស់មេយ៊ែនបានចប់នៅ ខែធ្នូរឆ្នាំនេះដូចនេះមានមនុស្ស
ជាច្រើនគេគិតថា ផែនដីនឹងត្រូវឆេះកាល។ប៉ុន្ដែពួកគេគិតខុស។ព្រះយេស៊ូវបានបន្ទូលថា «អ្នករាល់គ្នាមិនដឹងជាពេ
លណាដែលព្រះអម្ចាស់នៃអ្នករាល់គ្នាយាងមកនៅពេលណាទេ»។ឥឡូវនេះ អ្នករាល់គ្នាអាចដឹងពីទីសំគាល់ទាំងអ
ស់ដែលបានបង្ហាញប្រាប់ថាវានឹងជិតមកដល់ហើយ វានឹងមិនយូរប៉ុន្មាននោះទេឥឡូវនេះ ម្នាក់នឹងយកទៅ ហើយ
ម្នាក់នឹងទុកនៅ។

វាពិតជាមិនគួរឲ្យសប្បាយចិត្តមែនទែន ដែលឃើញថាមានគ្រូគង្វាលជាច្រើនបានបោះបង់ចោលនូវចំនុច
ល្អៗជាច្រើននៃរជ្ជូបការនិយម(Dispensationalism)ក្នុងគ្រាដែលពាក្យទំនាយរបស់ហោរារបស់ព្រះយេហូវ៉ាបានចា
ប់ផ្ដើមសំរេចហើយ។នៅពេលវេលាដែលយើងត្រូវតែស្ដាប់លឺពីសេចក្ដីពិតរបស់ពាក្យទំនាយ គ្រូគង្វាលនោះបានចាប់
ផ្ដើមជឿតាមទស្សនគតិនវុប្បននិយមវិញ(preterism)គោលិទ្ធិដែលប្រាប់ពីការទាយរបស់ពួកហោរាត្រូវបានសំ
រេចរួចហើយនៅសតវត្សទី១។ វាគួរឲ្យសប្បាយនោះទេ! អ្នកអធិប្បាយទាំងអស់យើងត្រូវតែត្រលប់មករៀនពីOld
Scofield Study Bible ដែលយាយរបស់អ្នកបានអាន នៅទុក្ខរបស់ពួកហោរា។ យើងត្រូវតែអធិប្បាយឲ្យដូចមេ
រៀននេះ ពីការទាយក្នុងគម្ពីរ មនុស្សដែលទើបនឹងជឿថ្មីៗ ងាយនឹងច្រលំជាមួយនិងអ្វីដែលលោកីយ៍ធ្វើខុសនោះ
ណាស់!យើងត្រូវតែអធិប្បាយពីទីសំគាល់មុននឹងមានការលើកឡើងនឹងការយាងមកលើកទីពីររបស់ព្រះគ្រីស្ទដើម្បី
ឲ្យយើងមានសង្ឃឹមនោះ!

មេរៀនរបស់យើងប្រាប់ «ម្នាក់នឹងយកទៅ ហើយម្នាក់នឹងទុកនៅ»។នេះមិនមែនសំដៅលើការយាងមករប
ស់ព្រះគ្រីស្ទម្ដងទៀត ហើយតាំងនគររបស់ទ្រង់នោះទេ ក៍មិនមែនសំដៅលើការបែងចែករបស់ព្រះគ្រីស្ទនូវអ្នកដែល
មិនបាសង្រ្គោះ នៃការជំនុំជំរះចុងក្រោយនោះដែរ ដោយព្រោះព្រះយេស៊ូវមិនបានមានមន្ទូលប្រាប់ពីការជំនុំជំរះបែប
យ៉ាងនោះដែរ ប៉ុន្ដែ «កូនមនុស្សនឹងយាងមកវិញ» (ម៉ាថាយ ២៤:៣៧)។

«ម្នាក់នឹងយកទៅ» គឺបានបំភ្លឺយ៉ាងច្បាស់។ ភាសាក្រិកបានបកប្រែថា «យក»មានន័យថា «យកទាំងខ្លួន
ទៅ»(George Ricker Berry)។ ពាក្យជាភាសាក្រិកដដែលថា (ផ៉ារាលាមប៉ានូ) ក៍បានឃើញនៅ យ៉ូហាន ១៤:៣
ដែលបកប្រែថា «ទទួលយក»។ ក្នុងខនោះផងដែរព្រះយេស៊ូវមានបន្ទូលថា «ទ្រង់នឹងយាងមកម្ដងទៀត ហើយនឹង
យកអ្នកទៅជាមួយនឹងទ្រង់»។ ពាក្យជាភាសាក្រិកដូចនេះក៍មានក្នុងគម្ពីរ ម៉ាថាយ ២៤:៤០) ផងដែរទ្រង់ពិតប្រាក
ដថា«ទ្រង់នឹងយាងមកម្ដងទៀត ហើយយកអ្នកទៅជាមួយនឹងទ្រង់»សំដៅលើ«ម្នាក់នឹងយកទៅហើយម្នាក់នឹងទុក
នៅ»។ដូចជា លោកGeorge Ricker Berry បានបង្ហាញប្រាប់នោះមែន ពាក្យទាំងពីរនោះ «ទទួលយក»ក្នុងគម្ពីរយ៉ូ
ហាន១៤:៣ហើយមួទៀត«យក»ក្នុងគម្ពីរម៉ាថាយ ២៤:៤០បានបកប្រែដូចគ្នានឹងភាសាក្រិកដែលមានន័យថា«យ
កទៅទាំងខ្លួន»។លោកជេមស៍អូខោម បានបង្កើតប្រយោគមួយពីការសន្យារបស់ព្រះគ្រីស្ទក្នុងយ៉ូហាន១៤:៣ («ទ្រ
ង់នឹងមកម្ដងទៀត ហើយនឹងយកអ្នកទៅជាមួយ»)។លោក ខោមបាននិយាយថា«នេះគឺជាការបង្រៀនទីមួយនៃការ
លើកឡើងក្នុងបទគម្ពីរ » (Prophecy Study Bible, p. 1151; note on John 14:3) ដូចនេះអ្នកដឹងហើយឥឡូវនេះ។
ព្រះយេស៊ូវទ្រង់នឹងយាងមកវិញ ហើយនឹងយកយើងទៅ។ ទ្រង់នឹងយកយើងទៅជាមួយនឹងទ្រង់ជួបគ្នានៅលើពពក
នៅលើអាកាស។

«ខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ»(យ៉ូហាន ១៤:៣)។

«ម្នាក់នឹងយកទៅ ហើយម្នាក់នឹងទុកនៅ»(ម៉ាថាយ ២៤:៤០)។

ពាក្យជាភាសាក្រិកដូចគ្នានឹងមេរៀនយើងដែលថា«កូនមនុស្សនឹងមកវិញ»(ម៉ាថាយ ២៤:៣៧)ខគម្ពីរទាំងពីរនោះ
ត្រូតែសំដៅលើព្រឹត្តិការណ៍ដូចគ្នា ព្រឹត្តិការណ៍បានប្រាប់នៅក្នុងគម្ពីរ ១ថែស្សាឡូនិច ៤:១៦-១៧

« ព្រោះព្រះអម្ចាស់ទ្រង់ នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់១ព្រះឱស្ឋ ទាំងមានឮសំឡេងមហា ទេវតា និងត្រែរបស់ព្រះផង នោះពួកស្លាប់ក្នុងព្រះគ្រីស្ទ នឹងរស់ឡើងវិញជាមុនបង្អស់រួច យើងរាល់គ្នាដែលកំ ពុងតែរស់នៅ ក៏នឹងបានលើកឡើងទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនា
អាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ»
      (១ថែស្សាឡានិច ៤:១៦-១៧)។

«ខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ»(យ៉ូហាន ១៤:៣)។

«ម្នាក់នឹងយកទៅ ហើយម្នាក់នឹងទុកនៅ»(ម៉ាថាយ ២៤:៤០)។

«រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួប ជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ»(ថែស្សាឡូនិច ៤ ១៧)។

«ទទួលយក»«យកទៅ» «លើកឡើង»គឺវាសំដៅទៅលើព្រឹត្តិការណ៍តែមួយការលើកឡើងរបស់អ្នកគ្រីស្ទា
នដើម្បីឲ្យទៅជួបនឹងព្រះអម្ចាស់នៅនាអាកាសនោះគឺនៅគ្រាលើកឡើង។ យើងមិនអាចយល់ស្របតាមអ្នកប្រាជ្ងដែ
លបានព្រងើយកន្ដើយពីសេចក្ដីសន្យារបស់ព្រះអង្គនៅគម្ពីរ១ថែស្សាឡូនិចគឺគ្រាន់តែ«ជាការបង្រៀនដើម្បីកំសាន្ដចិ
ត្តអ្នកដែលពិបាកចិត្តទាំងអស់នោះ»ទេគ្រប់បទគម្ពីរទាំងអស់គឺជាការបង្រៀន។«គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បា
នបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេក៍មានប្រយោជន៍សំរាប់ការបង្រៀន..» (២ធីម៉ូថេ៣:១៦)។ ព្រះបន្ទូលទាំងអស់គឺព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណឲ្យតែងទេ ហើយអាចធ្វើឲ្យយើងជឿទុកចិត្តទាំងស្រុងបាន។

បន្ទាប់ពីរយះពេល៥៤ដែលខ្ញុំបានសិក្សាខគម្ពីរទាំងនោះមក បានធ្វើឲ្យខ្ញុំបានជឿទាំងស្រង់ពីបទគម្ពីរទាំង
បីនោះ ថាវាសំដៅនៅគ្រាលើកឡើងរបស់ព្រះជាម្ចាស់

«ខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ»(យ៉ូហាន ១៤:៣)។

«ម្នាក់នឹងយកទៅ ហើយម្នាក់នឹងទុកនៅ»(ម៉ាថាយ ២៤:៤០)។

«រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួប ជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ»(ថែស្សាឡូនិច ៤:១៧)។

គ្រប់ការពន្យល់បា្រប់ទាំងអស់នៅគម្ពីរម៉ាថាយ ២៤:៤០ ដែលខ្ញុំបានអានពួកគេបានបត់បែនទៅតាមវិធីដែលមិនមែ
នជាសេចក្ដីពិត ដើម្បីឲ្យត្រូវនឹងចិត្តរបស់គ្រូគង្វាលខ្លះ។ ដូចជាគ្រូគង្វាលជនជាតិចិន ធីម៉ូថែ លីនដែលជាអ្នកប្រាជ្ង
ខាងព្រះគម្ពីរបានមានប្រសាសន៍ជាញឹកញាប់ថា«បត់បែននូវគំនិតរបស់អ្នកឲ្យត្រូវនឹងព្រះគម្ពីរវិញ។កុំបត់បែនព្រះគ
ម្ពីរឲ្យត្រូវនឹងចិត្តរបស់អ្នកឡើយ។» អ្នកត្រូវធ្វើដូចច្នោះ

«ម្នាក់នឹងយកទៅ ហើយម្នាក់នឹងទុកនៅ»(ម៉ាថាយ ២៤:៤០)។

ម្នាក់នឹងត្រូវយកទៅនៅគ្រាលើកឡើង ហើយម្នាក់ផ្សេងទៀតនឹងត្រូវទុកនៅលើផែនដីនេះ។ ដូចជា លោកហេណុក
«ដោយសារសេចក្ដីជំនឿនោះលោកបានឡើងទៅលើដោយមិនបានឃើញសេចក្ដីស្លាប់ឡើយ»(ហេព្រើរ១១:៥)ដូច
ជាលោកអេលីយ៉ា«ដែលបានលើកទៅស្ថានសួគ៌ដោយខ្យល់កូច»(ពង្សាវតាក្សត្រទី២២:១១)ដូចនេះ តើអ្នកគ្រីស្ទា
នដ៏ពិត «នឹងត្រូវលើកឡើងទៅជួបព្រះជាម្ចាស់នៅនាអាកាសបានដែលឬទេ»(ថែស្សាឡូនិចទិ១៤:១៧)។ លោក
ហេណុកបានលើកយកទៅលោក អេលីយ៉ាបានលើកយកទៅ ហើយអ្នករាល់គ្នាដែលបានសង្រ្គោះនឹងត្រូវលើកយក
ទៅដែរ «ទៅជួបព្រះជាម្ចាស់នៅនាអាកាស។» ហាលេលូយ៉ា!

អូ គួរឲ្យអំណរណាស់! សប្បាយណាស់! ដែលទៅដោយមិនស្លាប់
   យើងនឹងមិនឈឺ មិនកើតទុកព្រួយ មិនញញើត នឹងមិនយំ
ត្រូវលើកឡើងទៅលើពពកជាមួយព្រះជម្ចាស់ដោយសិរីល្អ
   ពេលដែលព្រះយេស៊ូវទទួលយក កូនរបស់ទ្រង់
ព្រះអង្គម្ចាស់យេស៊ូវអើយ ពេលណាទៅ ពេលណាទៅ
   មុនពេលដែលយើងស្រែកច្រៀងចំរៀង
ព្រះគ្រីស្ទនឹងយាងមក! ហាលេលូយ៉ា! ហាលេលូយ៉ា!
   អាម៉ែន ហាលេលូយ៉ា! អាម៉ែន
(«ព្រះគ្រីស្ទនឹងយាងមក» ដោយ H. L. Turner, ១៨៧៨)

«ម្នាក់នឹងយកទៅ ហើយម្នាក់នឹងទុកនៅ»(ម៉ាថាយ ២៤:៤០)។

តើនឹងមានរឿងអ្វីកើតឡើងពេលដែលកូនរបស់ព្រះពិតនឹងត្រូវយកទៅទទួលយកទៅស្ថានសួគ៌ «ទទួលយក
...ហើយនឹងជួបព្រះជាម្ចាស់នៅនាអាកាស»?

១. ទីមួយ កូនរបស់ព្រះពិតប្រាកដនឹងត្រូវយកទៅបាត់

«ម្នាក់នឹងយកទៅ ម្នាក់នឹងទុកនៅ» (ម៉ាថាយ ២៤:៤០)។

មនុស្សមួយណា?មនុស្សដែលជាកូនរបស់ព្រះពិតប្រាកដ! វាមិនអាចយកទៅទាំងមនុស្សមានបាបខ្លះបានទេ។ គេ
នឹងសប្បាយជាខ្លាំងដែលយើងបានបាត់ខ្លួន! ពួកគេធ្វើអញ្ចឹងដាក់យើងគ្រប់ពេលវេលាឥឡូវនេះ។ ពួកគេនឹងសប្បា
យចិត្តពេលដែលយើងបាត់ទៅ។ពួកគេនឹងដូចជាមនុស្សនៅទីក្រុងយេរ៉ូសាឡិម នៅគ្រាវេទនាតើនរណាដែលនឹងអា
ចរាំដោយមានអំណរបាន បើសិនជាហោរារបស់ព្រះពីរនាក់បានត្រូវគេសំឡាប់

« ហើយមនុស្សនៅផែនដីទាំងប៉ុន្មាន គេនឹងមានសេចក្តីអំណរហើយលេងសប្បាយ ពីដំណើរអ្នកទាំង២បានស្លាប់ហើយ ក៏នឹងជូ នជំនូនគ្នាទៅវិញទៅមក ពីព្រោះហោរាទាំង២នោះបានធ្វើទុក្ខដល់មនុស្ស ដែលនៅផែនដីទាំងប៉ុន្មានជាខ្លាំងណាស់»
       (វិវរណះ ១១:១០)។

ពួកគេនឹងសប្បាយចិត្តពេលដែលយើងបាត់ទៅសូម្បីតែឥឡូវនេះមនុស្សមានបាបគេថាយើងធ្វើទុក្ខដល់គេ។ ពួកគេ
នឹងអរសប្បាយ នៅពេលដែលយើងបាត់ទៅ ដោយព្រោះយើង «ធ្វើទុក្ខដល់មនុស្ស ដែលនៅផែនដីទាំងប៉ុន្មានជា
ខ្លាំងណាស់»។ តើយើងធ្វើទុក្ខពួកគេយ៉ាងម៉េចទៅ? ដូចគ្នានឹង សាក្សីរបស់ព្រះជាច្រើនធ្វើដោយអធិប្បាយទៅកា
ន់គេ
(មើល វិវរណះ១១:៣)។ពួកគេមិនចូលចិត្តស្ដាប់យើងប្រាប់គេថា ពួកគេត្រូវតែបានសង្រ្គោះ។គេប្រមាថមើលងាយ
យើងពីអ្វីដែលយើងគិតថា គេនឹងធ្លាក់ទៅឋាននរក។

សព្វថ្ងៃនេះថ្ងៃអាទិត្យនេះមនុស្សអាក្រក់ជាច្រើនកំពុងតែធើ្វអ្វីដែលគេគិតថាល្អបំផុតសំរាប់គេដើម្បីបញ្ឍប់
អ្នកគ្រីស្ទបរិសុទ្ធ នៅក្នុងទីក្រុងឡូសអែងចាឡែស ជំនួសពីការមកក្រុមជំនុំ។ គេមិនអាចលេងល្បែងកំសាន្ដនៅថ្ងៃ
សៅរ៍បានទេអី។ បានជាគេត្រូវតែលេងល្បែងកំសាន្ដនៅថ្ងៃអាទិត្យដើម្បីបញ្ឍប់មនុស្សឲ្យមកក្រុមជំនុំដូច្នោះ ដោយ
ព្រោះពួកគេស្អប់ព្រះ! អ្នកថា «គេមិនពិតជាស្អប់ព្រះ ទេមែនទេ?»ពិតប្រាកដណាស់គេស្អប់ព្រះ ព្រះគម្ពីរប្រាប់យើ
ងថា«ព្រោះគំនិតខាងសាច់ឈាមនោះរមែងទាស់ទទឹងនឹងព្រះ»(រ៉ូម៨:៧)។គេស្អប់ព្រះខ្លាំងណាស់ គេប្រព្រឹត្តិអំពើ
អបាយមុខរបស់គេ ហើយគេមានចេតនាក្នុងការលេងល្បែងនៅថ្ងៃអាទិត្យ ដើម្បីចង់បញ្ឍប់មនុស្សកុំឲ្យមកថ្វាយបង្គំ
ព្រះនៅក្រុមជំនុំ ដោយព្រោះគេស្អប់ព្រះ ដោយព្រោះគេជា«ខ្មាំងសត្រូវរបស់ព្រះ។»

អ្នកមិនដឹងទេឬអីថាលោកចៅហ្វាយក្រុងនៅវីឡែរ៉ាយហ៊្គូសាស្អប់ព្រះ?ពិតប្រាកដណាស់គាត់ស្អប់ព្រះ!គា
ត់ធ្លាប់ជាប្រធានាធបិតី នៅតំបន់ខាងផ្នែកACLU។គាត់បញ្ឍប់កុំឲ្យមានលឺសូរសំលេងកណ្ដឹងរបស់ក្រុមជំនុំនីមួយ
ៗគាត់ព្យាយាមធ្វើគ្រប់យ៉ាងទាំងអស់ដើម្បីកំចាត់ឈើឆ្កាងចេញពីភ្នែករបស់គាត់។ហើយគាត់កំណត់ពេលរបស់គាត់
ដើម្បីមើលរាល់ការរត់ប្រណាំងវវែងនៅថ្ងៃអាទិត្យ ដើម្បីកុំឲ្យមានវត្តមាន និងបំបាត់អ្នកគ្រីស្ទបរិសុទ្ធចេញនៅក្រុមជំ
នុំ គាត់មានពេលវេលាមើលការប្រណាំកង់នៅទីប្រជុំជនL.A នៅព្រឹកមិញនេះនៅពេលដែលយើងកំពុងតែថ្វាយបង្គំ
ព្រះ។គាត់អនុញ្ញាតឲ្យកីឡាហូកេលេងលើទឹកកកនៅវេលាម៉ោង១២:00ថ្ងៃត្រង់ថ្ងៃនេះនៅមជ្ឍមណ្ឌលស្ដែមផលនៅ
ម្ដុំជិតនេះដែរ។ ហើយ លោក ដោកជើស៍ មានកីឡានៅម៉ោង៥:០០យប់ ដើម្បីនាំឲ្យអ្នកជឿព្រះបានចាកចេញពីការ
ថ្វាយបង្គំព្រះពេលល្ងាច។ហើយគេនឹងមានការប្រកួតកីឡាប៉ាល់បោះខ្លីបផើមួយនៅយប់នេះ។កីឡាប៉ាល់បោះមួយកី
ឡាហោកគីការប្រណាំកង់និងកីឡាប៉ាល់គប់របស់ លោកដោជើស៍ គេកំណត់ពេលវេលាទាំងអស់នោះឲ្យត្រូវពេលថ្វា
យបង្គំព្រះ ដើម្បីរារាំងមនុស្សមួយចំនួនកុំឲ្យមកក្រុមជំនុំយើង។ ផ្លូវជាច្រើនបានស្ទះដូចជាកន្លែងចតឡានផ្លវដើរគឺ
ណែនដោយមនុស្សដូចជាមនុស្សមិនគ្រប់ទឹកដោយស្លៀកពាក់អាវមិនសមរម្យ ដោយមានក្បាលពោះធំធ្លាក់ដល់ខោ
របស់ពួកគេ ព្រោះគេជាអ្នកប្រមឹកស្រាបៀរ អ្នកមិនជឿព្រះទាំងអស់ធ្វើដូចនេះ ពួកគេជាអ្នកស្អប់ព្រះ មនុស្សស្ទើរតែ
ទាំងអស់ធ្វើដូច្នោះ។

ពួកគេមិនចង់ឃើញអ្នកគ្រីស្ទបរិសុទ្ធដែលជឿពិតប្រាកដ សូម្បីតែម្នាក់ក៍មិនចង់ឃើញផងក្នុងថ្នាក់រៀននៅ
មហាវិទ្យាល័យ ។ សេចក្ដីស្អប់ខ្ពើមរបស់អ្នកគ្រីស្ទានជាច្រើនក្នុងថ្នាក់រៀននៅមហាវិទ្យាល័យ មិនបានកើតឡើងនៅ
ពេលនោះទេវាបានកើតឡើងយ៉ាងធ្ងន់ធ្ងរអស់រយះពេលជាច្រើនឆ្នាំមកហើយ។១០០ឆ្នាំកន្លងទៅហើយក្នុងឆ្នាំ១៩១
២ លោក I. M. Haldeman ជាគ្រូគង្វាលរបស់ក្រុមជំនុំបាទីស្ទលើកដំបូងនៅទីក្រុងញ៉ូយ៉ោក បាននិយាយថា
«រៀងរាល់ថ្ងៃ និស្សិតបីរយពាន់នាក់ ក្នុងមហាវិទ្យាល័យ និងតាមវិទ្យាស្ថានជាច្រើន បានរៀនឲ្យស្រឡាញ់អ្វីដែលមិ
នគួរឲ្យស្រឡាញ់»(The Signs of the Times, Charles C. Cook, 1912, p. 14)។

សាស្រ្ដាចារ្យម្នាក់នៅមហាវិទ្យាល័យនៅតំបន់ L.Aនេះបានស្រាវជ្រាវរកឃើញនារីម្នាក់ដែលជាគ្រីស្ទានម្នាក់
។ ក្មេងស្រីនោះជាមនុស្សអៀន ហើយមិនសូវនិយាយច្រើនទេ ហើយមិនដែលបើកមាត់និយាយក្នុងថ្នាក់រៀនឡើយ។
តែសាស្រ្ដាចារ្យនោះបានដឺងថា នាងគឺជាគ្រីស្ទានម្នាក់ខុសពីនិស្សិតផ្សេងទៀតនៅក្នុងថ្នាក់រៀន។ នៅពេលនោះគ្រូប
ង្រៀននោះបានវាយនាង។ ដោយមិនប្រោសប្រណីសោះ គ្រូនោះបានចំអកមើលងាយនាង បានចំអកធ្វើឲ្យនាងខ្មា
ស់គ្រប់វិធីទាំងអស់ ហើយរួមទាំងឲ្យនាងបានលេខទាបដោយគ្មានហេតុផល។ខ្ញុំបា្រប់មនុស្សក្មេងឲ្យស្ងាត់នៅក្នុងថ្នា
ក់។ រឿងនេះមិនមែនដូចជាពេលដែលយើងមានវត្តមានក្នុងថ្នាក់រៀននៅCal State L.Aទេ។ វាគឺអាក្រក់ល្មមហើយ
តែឥឡូវនេះ ពួកគេស្ទើរតែទាំងអស់រួចរាល់ក្នុងការបោះអ្នកគ្រីស្ទានទៅក្នុងរូងតោ ហើយប្រហែលជាព្រឹត្តិការណ៍នេះ
មិប្រឆាំងនិងច្បាប់ផងដែរ!

ពួកគេស្អប់ខ្ញុំផងដែរ! អ្នកសួរថា «លោកគ្រូ តើពួកគេចូលចិត្តលោកគ្រូទេ?» តើលោកគ្រូនិយាយលេងមែ
នទេ! គេស្អប់ខ្ញុំស្ទើរតែដូចជាមនុស្សមានបាបស្អប់ដល់ហោរាមីកាយ៉ា។ ស្ដេចដ៍អាក្រក់ឈ្មោះអ័ហាប់បាននិយាយថា
«មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបាន គឺឈ្មោះមីកាយ៉ា ជាកូនយីមឡា ប៉ុន្ដែខ្ញុំស្អប់គាត់»
(ពង្សាវតាក្សត្រទី១២២:៨)គេទះកំផ្លៀងគាត់ហើយចាប់គាត់ដាក់ក្នុងគុកដើម្បីឲ្យបង្រៀនសេចក្ដីពិត» (ពង្សាវតា
ក្សត្រទី១ ២២:២៤,២៦)។ ខ្ញុំស្អប់គាត់! ខ្ញុំស្អប់គាត់! នោះហើយជាអ្វីដែលមនុស្សមានបាបនិយាយទៅកាន់អ្នកគ្រី
ស្ទានដែលល្អ តាមតែចិត្តរបស់គេនៅគ្រាដែលអាក្រក់នេះ។ព្រះយេស៊ូវមានបន្ទូលថា «គេស្អប់ទ្រង់ជាមុនហើយទើប
គេស្អប់អ្នក»(យ៉ូហាន ១៥:១៨)។ព្រះយេស៊ូវមានបន្ទូលថា «ទ្រង់បានរើសយើងចេញពីលោកីយ៍មកទើបគេស្អប់អ្ន
ករាល់គ្នា»(យ៉ូហាន ១៥:១៩)។

ប្រពន្ធរបស់ខ្ញុំនិងខ្ញុំបានទៅផីតប៊ើឆ៍ នៅទីក្រុងផែនស៊ីវ៉ានា ក្នុងខែមិថុនា ១៩៨៣ ដើម្បីចូលរួមមហាសន្និ
បាតរបស់ក្រុមជំនុំសៅវថើនបាទីស្ទ។យើងបាននៅទីនោះដើម្បីចែកការថតចំលងឥតគិតលុយនូវSouthernBaptist
Jounal
ក្រដាសនោះបានបោះពុម្ពផ្សាយដោយលោកបីលផូវែល។វាផ្ទុកនូវអ្វីដែលលោកផូវែលបានហៅ«ការពិបាកមួ
យ»អ្នកដែលគេស្អប់ព្រះនៅសាលារៀនSBC។គាត់មានសិទ្ធិដើម្បីផ្ដល់ពត៌មាន តាមចំណងជើងក្នុងក្រដាសរបស់គា
ត់។ វាជា «ការលំបាកមួយ»។ វាមិនអាចមានសំនួរពីអ្វីដែលគាត់បានបង្ហាញបា្រប់ពីសម្ភារះរបស់គាត់យ៉ាងច្បាស់បា
នទេ។ វាជា«ពិបាក» ពេលដែលគ្រូនោះនិយាយអ្វីក៍ដោយ តែងប៉ះពាល់កដល់គេថែមទៀត ដូចអ្នកសង្ឃឹមទុកគ្រូ
នោះបានធ្វើឲ្យគេខឹងយ៉ាងខ្លាំង។

ទោះបីជាយ៉ាងណាក៍ដោយ អ្វីដែលជាបញ្ហាដ៍ធំរបស់ខ្ញុំ គឺជាការងាររបស់ប្រតិភូដែលមកកាន់មហាសន្និបា
ត។ ប្រពន្ធខ្ញុំមានផ្ទៃពោះដោយមានកូនភ្លោះនៅពេលតែមួយ។គាត់ជាស្រ្ដីដែលតូច ហើយគាត់អាចទ្រាំទ្រជាមួយកូន
របស់គាត់ក្នុងពោះដ៍ធ្ងន់ណាស់។ ខ្ញុំមិនដែលភ្លេចពីអ្វីដែលប្រតិភូនីមួយៗនោះបានធ្វើនៅពេលប្រពន្ធដ៍ស្អាតតូចរប
ស់ខ្ញុំបានចែកនូវការសែតឈ្មោះ Southern Baptist Journalមនុស្សជាច្រើនបានស្ដីឲ្យគាត់ថា «អ្នកឯមិនមែនជាបា
ទីស្ទសៅវថើននោះទេ!»គេបានធ្វើសំលេងគ្រហឹមដាក់នាង ដោយពួកគេស្មានថាដោយព្រោះនាងជាជនជាតិអេស៉្បា
ញ្ញូល (គេប្រកាន់ពូជ)។ មនុស្សជាច្រើនស្រែកដាក់នាងថា«នេះជារបស់សំណល់របស់លោក ផូវែលនិងលោកហ៊ីមើ
ស៍»អ្នកផ្សេងទៀតចាប់ក្រដាសពីនាងយកមកច្របាច់ ហើយជាន់ឈ្លីវាបន្ទាប់មកគប់ដាក់មុខរបស់នាង។ មានបុរស
ជាច្រើនបានស្ដោះទឹកមាត់ដាក់នាង។ ពេលខ្ញុំនឹកឃើញរឿងដែលគួរឲ្យស្អប់ខ្ពើមនោះ និងការប្រព្រឹត្តអំពើថោកទាប
នោះ ធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកចេញមក សូម្បីតែឥឡូវនេះក៍ដោយ វាកើតឡើងជិត៣០ឆ្នាំមកហើយ។

នៅពេលដែលខ្ញុំនៅក្នុងបន្ទប់នៅពេលល្ងាចក្រោយមកនោះ ប្រពន្ធរបស់ខ្ញុំបាននិយាយមកខ្ញុំថា«រ៉ោបបើត
តើមនុស្សទាំងនោះជាគ្រីស្ទានរបៀបណាទៅ? ភាគច្រើននៃពួកគេគឺកាចណាស់។ សូម្បីតែមិត្តភ័ក្រ្ដរបស់ខ្ញុំឆ្មើងឆ្មៃ
ណាស់ដែរ។ពួកគេមើលទៅដូចជាអ្នកខាងនយោបាយច្រើនជាងគ្រូគង្វាល។ស្រ្ដីទាំងនោះគឺអាក្រក់ណាស់។តើគេជា
គ្រីស្ទានរបៀបណា?» តើខ្ញុំអាចនិយាយយ៉ាងម៉េចចំពោះអ្នកទាំងនោះ?ខ្ញុំគ្រាន់តែអោនក្បាលរបស់ខ្ញុំដោយមានភា
ពអាមាស់។

ព្រះយេស៊ូវមានបន្ទូលថា បើគ្មាននណារស្អប់អ្នករាល់គ្នានោះទេ ត្រូវសួរខ្លួនឯងមើល តើអ្នកជាគ្រីស្ទានពិត
ប្រាកដឬក៍មិនមែន!

« បើអ្នករាល់គ្នាជារបស់ផងលោកីយ៍ នោះលោកីយ៍នឹងស្រឡាញ់អ្នករាល់គ្នា
តែដោយព្រោះខ្ញុំបានរើសចេញពីលោកីយ៍មក ហើយ
អ្នករាល់គ្នាមិនមែនជារបស់ផងលោកីយ៍ទៀត នោះបានជាលោកីយ៍ស្អប់អ្នករាល់គ្នាវិញ»
       (យ៉ូហាន ១៥:១៩)។

បើអ្នកជារបស់ផងលោកីយ៍ គេនឹងមិនស្អប់អ្នកទេ។ តែបើអ្នកបានសង្រ្គោះពិតប្រាកដមែន នោះនឹងមានមនុស្សជា
ច្រើនស្អប់អ្នកដូចជាស្អប់ព្រះយេស៊ូវដែរ។ព្រះយេស៊ូវមានបន្ទូលថា«គេបានស្អប់ខ្ញុំដោយឥតហេតុ»(យ៉ូហាន២៥:២
៥) ហើយគេនឹងស្អប់អ្នករាល់គ្នាដោយឥតហេតុដែរបើអ្នករាល់គ្នាជាគ្រីស្ទានពិតប្រាកដ។អូពួកគេនឹងមិនស្អប់អ្នកទេ
បើអ្នកគ្រាន់តែនិយាយថាអ្នកជាគ្រីស្ទានោះ។ ពួកគេនឹងមិនស្អប់អ្នកទេ បើអ្នកគ្រាន់តែទៅក្រុមជំនុំយូរៗម្ដង។ពួកគេ
នឹងមិនស្អប់អ្នកទេបើអ្នកគ្រាន់តែជាគ្រីស្ទានដែលជឿព្រះអ៊ុនៗឬជាគ្រីស្ទានដែលគ្រាន់តែនិយាយពីមាត់។ពួកគេនឹង
ស្អប់អ្នករាល់គ្នាបើសិនអ្នកជាគ្រីស្ទានពិតប្រាកដ។ ពួកគេនឹងស្អប់អ្នកបើសិនជាអ្នកគ្រាន់តែមកក្រុមជំនុំជារៀងរាល់
អាទិត្យដោយមិនបានខាន។ ពួកគេនឹងស្អប់អ្នក បើសិនជាអ្នកមានការផ្លាស់ប្រែពិតប្រាកដ។បុរសក្មេងម្នាក់បានសួរ
លោកម៉ូឌីថា«តើខ្ញុំអាចបោះបង់ចោលលោកីយ៍បានយ៉ាងដូចម្ដេចបាន?»លោកម៉ូឌីបាននិយាយប្រាប់ថា «គ្រាន់តែ
ធ្វើទីបន្ទាល់ល្អសំរាប់ព្រះគ្រីស្ទ នោះគេនឹងឈប់រាប់អានអ្នកហើយ!»

អ្នកនិយាយថា«តើហេតុអ្វីបានជាខ្ញុំក្លាយជាគ្រីស្ទានដ៏ពិតបានបើខ្ញុំនឹងរត្រូវគេស្អប់ដោយព្រោះរឿងនោះ?» ហេតុអ្វី បើសិនជាអ្នកមិនខំប្រឹង ហើយខំប្រឹងឲ្យក្លាយជាគ្រីស្ទានពិតប្រាកដនោះទេ ហើយអ្នកមិនមកក្រុមជំនុំគ្រប់
ពេលវេលាដែលក្រុមជំនុំបើកទ្វារនោះ អ្នកនឹងរស់នៅដោយអស់សង្ឃឹមក្នុងជីវិតរបស់អ្នក ហើយស្លាប់ទៅដោយឥត
មានសង្ឃឹមហើយទៅបានជីវិតអស់កល្បជានិច្ចដោយគ្មានសង្ឃឹមដែលនៅក្នុង«សេចក្តីងងឹតសូន្យឈឹងអស់កល្ប«
(យ៉ូដាស១៣)។ខ្ញុំមិនដឹងអំពីអ្នកទេ តែខ្ញុំវិញគួរតែឲ្យលោកីយ៍ស្អប់ខ្ញុំជាង ដើម្បីកុំឲ្យព្រះអង្គសព្វព្រះហឬទ័ជាមួយ
ខ្ញុំ។ខ្ញុំសុខចិត្តចូលទៅក្នុងរូងតោជាជាងចូលរួមកន្លែងដែលមានមនុស្សអាក្រក់។ខ្ញុំស៊ូយក្លាចជាគ្រីស្ទានដែលគ្មាកន្លែ
ងរស់នៅ ជាជាងដើជាមួយនឹងពួកអ្នករត់ប្រណាំងដែលជាអ្នកទមិលល្មើស ដែលនឹងធ្លាក់ចូលទៅក្នុងភ្លើងក្នុងឋាន
នរក!

«ម្នាក់នឹងយកទៅ...»(ម៉ាថាយ ២៤:៤០)។

អរគុណព្រះអង្គ ដែលយើងនឹងត្រូវយកទៅ! ពួកគេនឹងសប្បាយពេលបាត់យើងទៅ ហើយយើងនឹងសប្បា
យពេលដែលយើងបាត់ពីពួកគេ!អាម៉ែន អាម៉ែន!ឲ្យការបែឃ្លាតចេញពីគ្នាបានសំរេច។ ឲ្យនិយាយបានថា មួយវិញ
សោតមានជង្ហុកមួយយ៉ាងធំ តាំងនៅជាកណ្តាលយើង ហើយនិងឯងរាល់គ្នា បានជាអស់អ្នកណា ដែលចង់ឆ្លងពីទី
នេះទៅឯឯងឬពីនោះមកឯយើងនោះមិនបានឡើយ»(លូកា១៦:២៦)នោះហើយជាការឃ្លាតចេញពីគ្នា!មករកព្រះ
អម្ចាស់យេស៊ូវទៅ!
«ម្នាក់នឹងយកទៅ» ឲ្យខ្ញុំជាម្នាក់ដែលនឹងយកទៅនោះ! អាម៉ែន!

ពេលដែលអ្នកបំរើស្រែកថា ហូសាណា ចុះពីស្ថានសួគ៌
   ច្រៀងសរសើរដោយពួកបរិសុទ្ធ នឹងពួកទេវតាចូលរួម
ដោយព្រះគុណលើថ្ងាសរបស់ទ្រង់ ដូចជាបាំងឆ័ត្រនៃសិរីល្អ
   ព្រះយេស៊ូវនឹងទទួលកូនរបស់ទ្រង់
ព្រះអង្គម្ចាស់យេស៊ូវអើយ ពេលណាទៅ ពេលណាទៅ
   មុនដែលពេលយើងស្រែកច្រៀងចំរៀង
ព្រះគ្រីស្ទនឹងយាងមក! ហាលេលូយ៉ា! ហាលេលូយ៉ា!
   អាម៉ែន ហាលេលូយ៉ា! អាម៉ែន។

បាទ! អ្នកគ្រីស្ទាននឹងត្រូវយកបាត់ទៅ!

សូមទោស ខ្ញុំត្រូវយកមេរៀននេះទៅឲ្យឆ្ងាយ! តែខ្ញុំនឹងមិនកាត់ចោលមួយពាក្យនោះទេ! យើងត្រូវតែលឺពី
ពេលដែលអាក្រក់នោះ!«ម្នាក់នឹងយកទៅ» ត្រូវប្រាកដថាអ្នកគឺជាម្នាក់ដែលយកទៅនោះ!តែខគម្ពីរនឹងមានប្រាប់ត
ទៅទៀត!

«ម្នាក់នឹងយកទៅ ហើយម្នាក់នឹងទុកនៅ» (ម៉ាថាយ ២៤:៤០)។

២. ទីពីរ អ្នកដែលមិនបានសង្រ្គោះនឹងត្រូវទុកនៅ

បើអ្នកមិនទាន់បានសង្រ្គោះអ្នកនឹងត្រូវទុកនៅលើផែនដីដែលពោរពេញដោយអំពើបាប។តើនឹងមានរឿងអ្វី
កើតចំពោះអ្នក។ អ្នកមិនចង់ដឹងទេឬ!ទោះបីជាយ៉ាងណាក៍ដោយ ខ្ញុំនឹងប្រាប់អ្នករាល់គ្នា។វានឹងមិនល្អនោះទេ!ខ្ញុំមិ
នមានពេលប្រាប់អ្នកទាំងអស់ពីរឿងដែលនឹងកើតឡើងដ៏អាក្រក់ចំពោះអ្នក បើអ្នកនឹងត្រូវទុកនៅទាំងអស់នោះបាន
ទេ ប៉ុន្ដែខ្ញុំនឹងប្រាប់ហេតុការណ៍មួយចំនួន

« ខ្ញុំក៏ឮសំឡេង១យ៉ាងខ្លាំង ចេញពីព្រះវិហារ ប្រាប់ទៅទេវតាទាំង៧ថា ចូរចាក់សេចក្តីឃោរឃៅរបស់ព្រះ
ដែលនៅក្នុងចានទាំង៧ ទៅលើផែនដីទៅ។

គ្រាវេទនាទីមួយ

ទេវតាទី១ក៏ចេញទៅ ចាក់ពីចានខ្លួនទៅលើផែនដី នោះមនុស្សដែលមានទី
សំគាល់របស់សត្វ និងអស់ពួកអ្នកដែលក្រាបថ្វាយបង្គំដល់រូបវា គេក៏កើតដំបៅកាចអាក្រក់ណាស់។

គ្រាវេទនាទីពីរ

ទេវតាទី២ ក៏ចាក់ពីចានខ្លួន ទៅក្នុងសមុទ្រ រួចសមុទ្រត្រឡប់ទៅជាឈាម ដូចជាឈាម
ខ្មោចហើយគ្រប់ទាំងសត្វនៅក្នុងសមុទ្រក៏ស្លាប់អស់។

គ្រាវេទនាទីបី

ទេវតាទី៣ ក៏ចាក់ពីចានខ្លួន ទៅក្នុងទន្លេ និងរន្ធទឹកទាំងប៉ុន្មាន នោះក៏ប្រែទៅជាឈាមទាំងអស់ដែរ រួចខ្ញុំឮ ទេវតានៃទឹកនិយាយថា ឱព្រះដ៏គង់នៅ ហើយបានគង់នៅតាំងពីដើមរៀងមកអើយដែលទ្រង់បានជំនុំជំរះកា
ត់ទោសដូច្នេះ នោះសុចរិតហើយ ដ្បិ តគេបានកំចាយឈាមនៃពួកបរិសុទ្ធ និងពួកហោរា ហើយទ្រង់បានប្រ ទានឈាមឲ្យគេផឹក គេគួរមានទោសដូច្នេះហើយ រួចខ្ញុំឮអាសនាទទួលថា មែនហើយ ឱព្រះអម្ចាស់ជាព្រះដ៏
មានព្រះចេស្តាបំផុតអើយ សេចក្តីជំនុំជំរះរបស់ទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់ទាំងអស់។

គ្រាវេទនាទីបួន

ទេវតាទី៤ក៏ចាក់ពីចានខ្លួន ទៅលើព្រះអាទិត្យ រួចព្រះអាទិត្យបានអំណាច នឹងធ្វើឲ្យមនុស្សត្រូវខ្លោច ដោយ សារភ្លើង មនុស្សលោកក៏ត្រូវខ្លោចទៅ ដោយអំណាចក្តៅជាខ្លាំង តែគេមិនបានប្រែចិត្ត ដើម្បីនឹងលើកសរសើ រដល់សិរីល្អនៃព្រះទេ គឺគេប្រមាថដល់ព្រះនាមព្រះ ដែលមានអំណាចលើសេចក្តីវេទនាទាំងនោះវិញ។

គ្រាវេទនាទីប្រាំ

ឯទេវតាទី៥ ក៏ចាក់ពីចានខ្លួន ទៅលើបល្ល័ង្ករបស់សត្វនោះ រួចនគរវាត្រឡប់ទៅជាងងឹតសូន្យសុង ហើយគេ ខាំអណ្តាត ដោយមានសេចក្តីទុក្ខលំបាក ក៏ប្រមាថដល់ព្រះនៃស្ថានសួគ៌ដោយព្រោះទុក្ខលំបាក និងដំបៅរប
ស់គេ តែមិនបានប្រែចិត្តលះចោលពីការដែលគេប្រព្រឹត្តឡើយ។

គ្រាវេទនាទីប្រាំមួយ

ទេវតាទី៦ ក៏ចាក់ពីចានខ្លួន ទៅលើទន្លេធំ គឺជាទន្លេអ៊ើប្រាត រួចទឹកទន្លេនោះក៏រីងទៅ ដើម្បីឲ្យបានរៀបចំផ្លូវ របស់ពួកស្តេចពីទិសខាងថ្ងៃរះ។

(ព្រឹត្តិការណ៍កើតមានបន្ទាប់ទៀត, ខ ១៣-១៦)

រួចខ្ញុំឃើញវិញ្ញាណអសោច៣ ដូចជាកង្កែប ចេញពីមាត់នាគ មាត់សត្វ និងពីមាត់ហោរាក្លែងក្លាយមក ដ្បិតវិ ញ្ញាណទាំងនោះ ជាវិញ្ញាណនៃពួកអារក្ស ដែលចេញទៅឯអស់ទាំងស្តេច នៅផែនដីទាំងមូល ទាំងធ្វើទីសំគា ល់ ដើម្បីនឹងប្រមូលស្តេចទាំងនោះមកក្នុងចំបាំង
 នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្តាបំផុត (មើល អញមក ដូចជាចោរប្លន់ មានពរហើយ អ្នកណាដែលនៅចាំ ហើយរក្សាសំលៀកបំពាក់ខ្លួន ដើម្បីមិនឲ្យដើរ
អាក្រាត ឲ្យអ្នកណាឃើញកេរ្តិ៍ខ្មាសខ្លួនឡើយ) រួចវិញ្ញាណទាំងនោះ ក៏ប្រមូលគេទៅឯកន្លែង ដែលភាសា ហេព្រើរហៅថា អើម៉ាគេដូន។

គ្រាវេទនាទីប្រាំពីរ

ទេវតាទី៧ ក៏ចាក់ពីចានខ្លួន ទៅក្នុងអាកាស រួចមានឮសំឡេងខ្លាំង ចេញពីបល្ល័ង្ក ក្នុងព្រះវិហារនៅស្ថានសួគ៌ មកថាស្រេ ចហើយ រួចមានផ្លេកបន្ទោរ សូរសំឡេង និងផ្គរលាន់ ហើយមានកក្រើកដីជាខ្លាំងដែរ ដល់ម៉្លេះបានជាតាំងពីមានមនុស្ស នៅផែនដីរៀងមក នោះមិនដែលមានកក្រើកដីយ៉ាងខ្លាំង ហើយសំបើមដូច្នេះឡើយ ទីក្រុងដ៏ធំញែកចេញជា៣ភាគ អស់
ទាំងទីក្រុងរបស់សាសន៍ដទៃទាំងប៉ុន្មានក៏រលំ ហើយព្រះទ្រង់នឹកចាំពីក្រុងបាប៊ីឡូនដ៏ជាធំ ដើម្បីនឹងឲ្យពែងស្រារបស់សេ ចក្តីឃោរឃៅផងសេចក្តីខ្ញាល់ទ្រង់ដល់គេ នោះគ្រប់ទាំងកោះក៏បាត់ទៅ ហើយមិនឃើញមានភ្នំណាទៀតសោះឡើយ ក៏
មានព្រិលយ៉ាងធំៗ គ្រាប់១ទំងន់១ហាប ធ្លាក់ចុះពីផ្ទៃមេឃមកលើមនុស្សលោក ហើយមនុស្សលោកក៏ប្រមាថដល់ព្រះ ដោយព្រោះសេចក្តីវេទនា នឹងព្រិលនោះ ពីព្រោះសេចក្តីវេទនានោះជាខ្លាំងក្រៃលែង។ (វិវរណះ ១៦:១-២១)

មនុស្សមួយចំនួននឹងនិយាយថា «អ្នកកំពុងតែព្យាយាមបន្លាចក្មេងទាំងនោះហើយ!»បាទ អ្នកនិយាយត្រូវ
ហើយខ្ញុំធ្វើ «ល្អ» អ្នកនិយាយដូច្នោះ «វាមិនត្រូវនោះទេ! ក្មេងមិនត្រូវខ្លាចក្នុងក្រុមជំនុំនោះទេ!» ឥឡូវនេះ ចូរសំគា
ល់ថាពួកគេមិនដែលព្រួយបារម្ភអំពីរឿងនោះទេពេលគេទៅមើលកុន!ពួកគេគ្រាន់តែនិយាយថា វាជាការបង្រៀនគ្រូ
គង្វាលតាមសម័យចាស់តែប៉ុណ្ណោះ។ អ្នកអាចទៅមើលកុន ហើយមើលរឿងប្រជៀវដែលជញ្ជក់ឈាម ដោយប្រើមា
ត់របស់វា។ អ្នកអាចមើលរឿងកាប់ដៃមនុស្សហើយជើង និងរឿងកាត់ក្បាលជាច្រើន។ អ្នកអាចមើលរឿងពីអ្នកដែល
គេសំលាប់យ៉ាងព្រៃផ្រៃ ជនពិឃាតយ៉ាងច្រើន អំពើឃោរឃៅ ការកាប់សំលាប់យ៉ាងសាហាវ រឿងដែលទាក់ទងពីការ
ប្រព្រឹត្តអំពើរួមភេទ ហើយរឿងទាំងអស់នោះ គេបានបញ្ចាំងតាមមហោស្របនានាសព្វថ្ងៃនេះ ហើយគេនឹងនិយាយ
ថា «រឿងនោះល្អណាស់! កូនក្មេងត្រូវការការកំសាន្ដចិត្ត!»ខ្សែភាពយន្ដដែលសំដែងចេញពោរពេញដោយឈាមនិង
ខ្សែភាពយន្ដដែលសំដែងពីរបួសមនុស្សដែលចេញឈាម និងរឿងដែលគួរឲ្យរន្ធត់ ក្នុងខ្សែភាពយន្ដទាំងអស់នោះដែ
លគេថា ធ្វើឲ្យគេសប្បាយចិត្ត។ ពួកគេគ្រាន់តែចង់បណ្ដោយតាមកំហឹងរបស់គេ និងសេចក្ដីក្រាវក្រោធ និងសេចក្ដី
ស្អប់ខ្ពើមទៅកាន់គ្រូគង្វាល ពីអ្វីដែលព្រះគម្ពីរបានមានបន្ទូលដល់គេអញ្ចឹងហើយបានពួកគេធ្វើតាមទំនើងចិត្តរបស់
គេដោយព្រោះពួកគេស្អប់ព្រះ!«មានម្នាក់ទៀតដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហវ៉ាបានតែគេស្អប់ព្រះ»(ពង្សា
វតាក្សត្រទី១ ២២:៨)។ អ្នកសួរថា តើនេះជាសេចក្ដីអធិប្បាយប្រភេទណាទៅ?» វាត្រូវបានហៅថា ជាសេចក្ដីអធិ
ប្បាយពីលទ្ធិរបស់ព្រះយេស៊ូវតាមសម័យបុរាណ។ វាគឺដូចជាការ៉េមបែបបុរាណឬដូចជាប្រភេទនៃទឹកក្រូចដែល
អ្នករាល់គ្នាមិនចូលចិត្តវាសោះ! អ្វីដែលអ្នកបានរៀនទាំងអស់គឺសុទ្ធបានរៀនមកពីព្រះគម្ពីរទាំងអស់ ដែលបានកែ
តំរង់មកពី«ក្រុមជំនុំរបស់ស្រ្ដី» (បញ្ចាំងនៅថ្ងៃសៅរ៍ពេលយប់)។ ប៉ុន្ដែសេចក្ដីអធិប្បាយប្រភេទនេះអាចជួយឲ្យមនុស្ស
បាត់បង់មនុស្សជាច្រើនបានផ្លាស់ប្រែចិត្ត!ចូលក្នុងក្រុមជំនុំ!ហើយទទួលព្រះអង្គសង្រ្គោះភ្លាមទៅ!ធ្វើវាឥឡូវនេះមុនពេល
ដែលអ្នកហួសពេល! នោះហើយដែលក្មេង!ត្រូវតែស្ដាប់លឺ!

«ម្នាក់នឹងយកទៅ ម្នាក់ទៀតនឹងទុកនៅ» (ម៉ាថាយ ២៤:២៤)។ អ្នកគួរតែមកក្រុមជំនុំមកទៀត!អ្នកមិន
មានសង្ឃឹមនោះទេ បើអ្នកមិនមក! អ្នកគួរតែមករកព្រះគ្រីស្ទ!បើសិនជាអ្នកមិនមករកទ្រង់ អ្នកនឹងមិនមានសង្ឃឹម
នោះទេ!

ខ្ញុំដឹងថាពិតប្រាកដថា អ្នករាល់គ្នាមិនមកក្រុមជំនុំទៀត ដោយព្រោះតែសេចក្ដីអធិប្បាយនេះ។ មនុស្សមិន
ជឿព្រះដោយព្រោះតែការបញ្ចាំងពីរឿងដែលគួរឲ្យភ័យក្លាចនេះទេ។ តែពេលដែលអ្នកទៅផ្ទះវិញ សូមគិតអំពីវា។ តើ
វាជារឿងពិតមែនទេថា ពិភពលោកទាំងមូលមកពីសត្វព្រៃ? តើវាជារឿងពិតមែនទេថា មនុស្សភាគច្រើនបានដក
ព្រះចេញពីជីវិតរបស់គេ? តើវាជារឿងពិតមែនទេថា ព្រះគម្ពីរបានប្រាប់យើងថាការជំនុំជំរះនឹងត្រូវមក?តើលោកីយ៍
នេះសមនឹងទទួលសេចក្ដីជំនុំជំរះឬទេ?តើអ្ននមិនសមទទួលការជំនុំជំរះពីអំពើបាបរបស់អ្នកទេឬអ៊ី?ហើយបើសិន
សេចក្ដីពិត តើអ្នកមិនត្រូវការព្រះយេស៊ូវដើម្បីជួយសង្រ្គោះអ្នកពីការជំនុំជំរះនោះទេឬអ៊ី?

បាទ ព្រះយេស៊ូវបានសុគតលើឈើឆ្កាងដើម្បីលោះបាបអ្នករាល់គ្នា។ បាទ ទ្រង់នៅតែមានព្រះជន្មលើឋាន
សួគ៌ឥឡូវនេះ។ បាទ ទ្រង់នឹងអត់ទោសបាបឲ្យអ្នកបើអ្នកព្រមជឿទុកចិត្តលើទ្រង់! ប៉ុន្ដែអ្នកមិនត្រូវរង់ចាំនោះទេ!
ពេលវេលាខ្លីណាស់!

«ម្នាក់នឹងយកទៅ ម្នាក់ទៀតនឹងទុកនៅ» (ម៉ាថាយ ២៤:៤០)

ត្រូវប្រាកដថា អ្នកមិនមែនជាម្នាក់ដែលទុកនៅនោះទេ។សូមឲ្យព្រះអង្គដាស់អ្នកមិនពេលវាយឺតពេល។ អាម៉ែន។បើ
សិនអ្នកមិនទាន់បានសង្រ្គោះសូមមកបន្ទប់ខាងក្រោយ នៅពេលដែលយើងច្រៀងចំរៀងលេខ៧ចប់។ លោក ខ៉ាហ្គែ
ននឹងនាំអ្នទៅកន្លែងស្ងាត់ដើម្បីនាំសេចក្ដីអធិស្ឋាន។ សូមទៅនៅពេលដែលយើងច្រៀងចប់។

ខ្ញុំមកថ្វាយខ្លួនឥតមានអ្វីអាង អាងតែឈាមទ្រង់ហូរលើឈើឆ្កាង
   នឹងព្រះបន្ទូលជាទីសំអាង ឱព្រះអង្គសង្រ្គោះអើយ ខ្ញុំមក

ខ្ញុំមកថ្វាយខ្លួនឥតដំអក់នៅ ខ្ញុំមកចង់លាងបាបខ្ញុំអស់ទៅ
   ដល់ទ្រង់ដែលអាចដោះបាបយ៉ាងជ្រៅ ឱព្រះអង្គសង្រ្គោះអើយ ខ្ញុំមក
      («ខ្ញុំមកថ្វាយខ្លួន») ដោយ Charlotte Elliott, 1789-1871) ។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនសេចក្ដីអធិប្បាយ ដោយលោក Dr. Kreighton L. Chan ៖ ម៉ាថាយ ២៤:៣៧-៤២
ច្រៀងចំរៀងមុនពេលតែខ្លួនឯងមុនពេលសេចក្ដីអធិប្បាយ ដោយលោក Benjamin Kincaid Griffith៖
«ព្រះគ្រីស្ទនឹងយាងមក» (ដោយ លោក H. L. Turner, 1878)។

ចំណងជើងនៃសេចក្ដីអធិប្បាយ

ម្នាក់នឹងយកទៅ ម្នាក់នឹងទុកនៅ

ដោយលោក Dr. R. L. Hymers, Jr.

«ម្នាក់នឹងយកទៅ ហើយម្នាក់នឹងទុកនៅ»(ម៉ាថាយ ២៤:៤០)។

(ម៉ាថាយ ២៤:៤២, ៣៧; យ៉ូហាន ១៤:៣; ថែស្សាឡូនិចទី១ ៤:១៦-១៧;
ធីម៉ូថេទី២ ៣:១៦; ហេព្រើរ ១១:៥; ពង្សាតាក្សត្រទី២ ២:១១)

១. ទីមួយ កូនរបស់ព្រះពិតប្រាកដនឹងត្រូវយកទៅបាត់ វិវរណះ ១១:១០;
រ៉ូម ៨:៧; ពង្សាតាក្សត្រទី១ ២២:៨; យ៉ូហាន ១៥:១៨, ១៩,២៥;
យ៉ូដាស ១៣; លូកា ១៦:២៦។

២. ទីពីរ អ្នកដែលមិនបានសង្រ្គោះនឹងត្រូវទុកនៅ វិវរណះ ១៦:១-២១;
ពង្សាតាក្សត្រទី១ ២២:៨។